Monday, June 04, 2012

ភាសាវិទ្យា

 
 
ភាសាវិទ្យា​ គឺ​ជាការសិក្សា​អំពី​ភាសា​តាមបែប​វិទ្យា​សាស្ត្រអំពីភាសា។ គេ​មិនគួរ​ច្រឡំ​ភាសាវិទ្យា​ និង​វេយ្យាករណ៍​ឡើយ ព្រោះ​ចំពោះ​ភាសាមួយ​វេយ្យាករណ៍​ជាក្បួនខ្នាត​មាន​លក្ខណៈ​ប្រពៃណី​ជាង ហើយ​មាន​ប្រធានបទ​​ខ្លះ​គេ​សិក្សា​ក្នុង​ភាសាវិទ្យា​​តែ​ពុំ​មាន​សេចក្ដី​លម្អិត​ក្នុង​វេយ្យាករណ៍​ប្រពៃណី​ឡើយ។ ភាសាវិទ្យា​សិក្សា​ផ្នែក​ផ្សេងៗ​នៃ​ភាសា មាន​ដូចជា ការបញ្ចេញ​សម្លេង ការ​កត់ត្រា​សម្លេង ន័យ​របស់​ពាក្យ របៀប​​រៀប​លំដាប់​ពាក្យឱ្យ​មាន​ន័យ​ស្ដាប់​បាន របៀប​ប្រើ​ប្រាស់​ភាសា​តាម​បរិបទ និង​លក្ខណៈជាច្រើន​ទៀត។ សាខារបស់​ភាសាវិទ្យា​ ចេះ​តែ​កើនឡើង​ជា​បន្តបន្ទាប់​តាម​កាលសម័យ។ ការ​​រៀប​រាប់​លម្អិត​អំពី​ភាសា​ដែល​មាន​វ័យ​ចំណាស់​គឺ ការវិភាគភាសា​សំស្ក្រឹត ឈ្មោះថា អស្តធ្យយិ​ (Ashtadhyayi)​របស់បាណិនិ (Pāṇini)។ ចំណែក​ឯ Philology កើត​មាន​មុន​ភាសាវិទ្យា​បច្ចុប្បន្ន តែ​កាលនោះ​គេ​សិក្សា​តែ​ពី​វេយ្យាករណ៍​ និង​ការ​ប្រើប្រាស់ភាសាដោយ​ផ្អែក​លើ​សម័យ​កាល​ ឬ ប្រវត្តិ​នៃភាសាប៉ុណ្ណោះ។ ​ ចុចអានបន្ត.....https://km.wikipedia.org/wiki/%E1%9E%97%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%9C%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%99%E1%9E%B6

No comments:

Post a Comment