| មនុស្សកើតមកមានចិត្តខុសគ្នា |
| មានខ្លះមាយាខ្លះស្មោះត្រង់ |
| ខ្លះចេះរក្សាខ្លះបោះបង់ |
| ខ្លះទៀតលិចលង់ខ្លះថ្កើងថ្កាង។ |
| មានខ្លះកោងកាចខ្លះគួរសម |
| ខ្លះទៀតរមទម្យខ្លះដើរកាង |
| ខ្លះទន់ខ្សោយខ្លះមានសំអាង |
| ខ្លះលេងចាយរាងខ្លះទុយមុយ។ |
| មនុស្សខ្លះរឹងប៉ឹងខ្លះបារម្ភ |
| ខ្លះទៀតស្អាតស្អំខ្លះក្លិនស្អុយ |
| ខ្លះទៀតហ៊ឺហារខ្លះអត់លុយ |
| ខ្លះហ៊ានប្រថុយខ្លះរអារ។ |
| រីឯអ្នកខ្លះសែនខ្មាសអៀន |
| អ្នកខ្លះចិត្តហ៊ានឥតឧបមា |
| អ្នកខ្លះប្រឹងរៀនចិត្តឧស្សាហ៍ |
| អ្នកខ្លះខ្ជីខ្ជារច្រអូសខ្ជិល |
| ឯអ្នកខ្លះវិញសែនសុភាព |
| រាបសារមិនប្រៀបនឹងអ្នកខិល |
| មានមាត់និយាយតែងរអិល |
| ចេកចូចវល់វិលប៉ះពាល់កេរ្តិ៍។ |
No comments:
Post a Comment