ល្បែងឈូង ជាល្បែងមួយយ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុស ស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅវេលាយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នា ២ពួកប្រុស ១ពួក ស្រី ១ពួក ។ ក្នុង ១ ពួកៗមានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរត្រៀមជា២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា ឬកន្សែងមកឆ្មូលឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិចហៅថា “ឈូង” សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា ។ឮ
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖
ឈូងមាន ២បែប៖
១- ឈូងច្រៀងរាំ
២- ឈូងលោះខ្ញុំ
ឈូងមាន ២បែប៖
១- ឈូងច្រៀងរាំ
២- ឈូងលោះខ្ញុំ
១- ឈូងច្រៀងរាំ មុនដំបូង ពូកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី ពូកខាងស្រីប្រុងចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅឲ្យខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី ។ កាលចាប់បានហើយ ចោលសំដៅទៅពូកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ទុក ស្អុយ រួចគេផ្តើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថា ច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖
“ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។
ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖
“ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ! ”
ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖
“ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ! ”
រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះឈូងនោះទៅឲ្យខាងពួកស្រីៗចាប់វិញ។
បើពូកស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាងប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំ ឈូងទៅជូនខាងពូកស្រីៗ ដោយច្រៀងជាទំនុកថា៖ “ បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ” ។ ពូកប្រុសៗ គ្រប់គ្នាទទូលបន្ទរថា៖ “ ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ !” ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។
២- ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង ១ទំនុកជាមុខ ។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនិងតាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ “ បងបោះឈូងទៅ អូនអើយ កំពស់ចុងដូង (ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង” ឬថា “បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លូន ទទួលឈូងបង” ។ល។ ច្រៀងហើយគេស្រែក ប្រាប់ថា “ឈូងអើយឈូង!” ហើយអ្នកផ្តើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ឲ្យពួកស្រីៗចាប់ ។ ខាងស្រីចាប់ឈូង បាន គេចោលសំដៅទៅរកប្រុសណាដែលគេត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុក ខាងពូកគេ។ បើចោលមិនត្រូវទេ ខាងប្រុសនោះចាប់ឈូងនោះ ចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាង ប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលត្រូវចាប់យកទៅទុកមុននោះ ត្រូវបានមករូចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល ។ បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់ កាលណាអស់គ្នាហើយគេផ្តើម លេងសាជាថ្មី ដោយឲ្យខាងស្រីបោះឈូងទៅឲ្យប្រុស គេស្រែកច្រៀងថា៖ “អូនបោឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរប្រៀបត្រា បងអើយទទួលឈូងអូន” ។ល។ ច្រៀងហើយគេ ស្រែកថា៖ “ឈូងអើយ ឈូងអើយ” ហើយគេបោះឈូងទៅលើពូកប្រុសៗ។
ឯខាងប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅខាងស្រីៗ កាលត្រូវលើស្រី ណាម្នាក់ គេចាប់ស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែគ្នាលេងសារជាថ្មី។
មនុស្សដែលគេចាប់បាននោះ ជូនកាលគេចងទុកឲ្យជិត លេងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ត សប្បាយ ។
របៀបលេងបែបទី២ នេះ ជូនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្តងក៏មាន។
ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផង ជាការកំសាន្តសប្បាយ ដោយមានការ រាំច្រៀងលាយជាមួយផង៕

វាយអត្ថបទ និងដង់ស្រង់ដោយ ព្រះតេជគុណ ផាត់ ដុង
(ដកស្រង់ចេញពីសៀវភៅល្បែប្រជាប្រិយខ្មែរ)
(ដកស្រង់ចេញពីសៀវភៅល្បែប្រជាប្រិយខ្មែរ)
No comments:
Post a Comment