2.1 អាចត្រូវគេលួចបានដោយងាយ
វចនានុក្រមខ្មែរអេឡិចត្រូនិចលេខ ២.១ ត្រូវបានវិស្វករព័ត៌មានវិទ្យាសរសេរឡើងមក ដោយប្រើ ភាសា Java ហើយ compile ជា .jar file ។ ប្រូក្រាមប្រភេទ .jar មានលក្ខណៈពិសេសត្រង់អាចយកទៅប្រើនៅលើ OS ផ្សេងៗ ដូចជា Windows, Linux, .. បានដោយមិនបាច់សរសេរកូដឡើងវិញ។ ប៉ុន្តែចំណុចខ្សោយរបស់វា គឺ ប្រូក្រាមប្រភេទ .jar ត្រូវបានគេបង្កើតឡើងមកដោយ compile វាជា byte-code, ខុសពី native code, ដែលជាទូទៅងាយស្រួលនឹង ឱ្យគេប្រើប្រូក្រាមផ្សេង បំបែកវាជា source code មកវិញ។ ដូចជាប្រូក្រាម វចនានុក្រមខ្មែរអេឡិចត្រូនិចលេខ ២.១ នេះ គេអាចប្រើប្រូក្រាមប្រភេទ java decompiler ដើម្បីទាញរក source code មកវិញ បានតែមួយពព្រិចភ្នែកប៉ុណ្ណោះ។Source code របស់ វចនានុក្រមខ្មែរអេឡិចត្រូនិចលេខ ២.១
ដូច្នេះ ដើម្បីការពារទៅថ្ងៃក្រោយ ក្រែងលោមាននរណាលួចយក database ឬ យកកូដដើមទៅប្រើ ដោយកែប្រែកូដដើមដាក់ជារបស់ខ្លួន (ព្រោះសម្បូរមនុស្សបែបនេះណាស់)។ល។ អ្នកសរសេរប្រូក្រាមគួរតែប្រយ័តចំណុចនេះ។ គេមានវិធីបង្ការជាច្រើនដូចជា
- វិធី Code Obfuscation : មានន័យថា កែកូដឱ្យមើលលែងដាច់។ នៅពេលដែលវិធីនេះហើយ ទោះបីជាអ្នកដែលលួច source code នេះបានក្ដី តែអ្នកនោះមិនងាយនឹងអានកូដនោះយល់នោះទេ។ ប្រូក្រាមសម្រាប់ obfuscate .jar មានដូចជា ProGuard Java Optimizer and Obfuscator
- វិធី compile .jar ជា native code ។ ដោយ compile .jar ជា native code នៅលើ Windows គេទទួលបានប្រូក្រាមដែលអាចដើរបានតែលើ Windows តែប៉ុណ្ណោះ។ តែគេអាចយក .jar នោះទៅ compile នៅលើ Linux នោះគេនឹងទទួលបាន native code សម្រាប់ Linux ។ល។ ប្រូក្រាមសម្រាប់ Compile ពី .jar ទៅ Native Code មានដូចជា Excelsior JET ។
តែតាមពិតទៅ ប្រូក្រាម ដែលសរសេរឡើងក្រោមកម្មវិធីរបស់រដ្ឋាភិបាលបែបនេះ គួរតែជាប្រភេទប្រូក្រាម កូដបើកចំហ (Open source) !!
Related Posts
- ប្រយ័ត គេលួច Password អស់ !!!
- Java3D : How to add / remove child / object at runtime
- របៀបថតរូប៖ កូនភពតូចមួយ
- Typing does not appear on yahoo messenger?
- របៀបកំចាត់មេរោគ Antivirus Studio 2010
- ASCII Art
- វិធីការពារមេរោគឆ្លងចូលកុំព្យូទ័រតាមរយៈ Adobe acrobat/Reader
- What is a digital signature?
- កុំព្យូទ័រមានទាំងអស់១០ប្រភេទ
- Flash Game (test embed flash)
No comments:
Post a Comment