……………………លោកគ្រូ ប្លាតុង និង សិស្ស អារីស្តូត………………………
…………………… ប្លាតុង (៤២៨ – ៣៤៧ មុន
គ.ស)……………………..
ប្លាតុងមានឪពុកឈ្មោះAriston និងម្ដាយឈ្មោះPérictioné។
លោកជាអ្នកក្រុងអាតែន។ម្ដាយរបស់់លោកជាប់់ខ្សែញាតិជា
មួយSolon,អ្នកតែងច្បាប់់និងតែងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុង
បណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។បណ្ឌិតSolonមាន
បងប្រុសឈ្មោះDropidesដែលបង្កើតជាបន្តបន្ទាប់់Callaischosហើយ Critias ដែលបានធ្វើជាចៅក្រមក្នុងបណ្ដាចៅក្រមទំាងសាបសិប
ហៅថាTrentes,និងGlaucon បន្តមកទៀតCharmide និង
Périctioné ដែលបានរៀបការជាមួយAristonហើយបង្កើតPlaton
មកក្នុងជំនាន់់ទី៦រាប់់បន្តពីSolon។ចំណែកឯឪពុករបស់់Platonវិញ,ឮគេ
ថាតវង្សត្រកូលពីCodrusដែលជាកូនរបស់់MélanthosដែលThrasylos
ជាអ្នកប្រវត្តិសាស្រ្តបានប្រាប់់ថាជាកូនចៅរបស់់អាទិទេពPoseidon។
Speusippeនៅក្នុងសៀវភៅ Le banquet de Platon, Cléarque
នៅក្នុងសៀវភៅÉloge de Platon ហើយនិងAnaxilédès ក្នុងសៀវភៅ
Traité de la philosophieភាគពីរ បាននិយាយរៀបរាប់់រឿងមួយដែល
ឮពេញក្រុងអាតែនថា៖កាលពីPerictionéទើបធំពេញវ័យក្រមុំ,Ariston
ចង់់ចាប់់រំលោភ ប៉ុន្តែក៏បានឃើញមុខអាទិទេពApollonចេញមកជួយសង្រ្គោះ
Périctionéហើយថែរក្សានាងអោយនៅព្រហ្មចារីរហូតទាល់់ដល់់ពេលសំរាល
កូនប្លាតុងមកនៅថ្ងៃទី៧ឧសភាជាថ្ងៃខួបកំណើតរបស់់Apollonនៅឯក្រុងDelphes។
Hermippe និយាយថា ប្លាតុង បានទទួលមរណភាពក្នុងពិធិជប់់លៀង
អាពាហ៏ពិពាហ៏មួយក្នុងជន្មាយុ៨១ឆ្នាំ។
ក្នុងពេលកំពុងប្រលងប្រជែងការនិពន្ធរឿងផ្នែកសោកនាដកម្ម,ស្រាប់់តែ
ប្លាតុងបានជួបសូក្រាតនៅខាងមុខរោងល្ខោនDionysos ហើយក្រោយ
ពីបានសំណេះសំណាលគ្នានោះមក,ប្លាតុងក៏បានដុតចោលរឿងនិពន្ធទំាងអស់់
ដែលលោកបានសរសេរ ដោយនិយាយឡើងថា៖
Hephaistoឯងមកទីនេះមក!ប្លាតុងឥឡូវនេះត្រូវការឯង។ចាប់់តំាងពី
កាលនោះមកគឺនៅអាយុ២០ឆ្នាំ,ប្លាតុងក៏បានក្លាយខ្លួនជាសាវ័ករបស់់
សូក្រាត។ប្លាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖បើសិនសតិចងចាំ
មានមែន,នោះក៏មកពីតែមានគំនិតក្នុងវត្ថុពិត ដោយសារថាសតិចងចាំ
គឹជាសតិចងចំាអំពីអ្វីមួយដែលនៅនឹង(មិនកំរើកឫគ្មានចលនា)
ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែល
ស្ថិតនៅនឹង(សំរាក)។យុត្តិធម៌,ការប្រុងប្រយ័ត្ន,សេចក្ដីក្លាហាននិង
គតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង ; សម្ផស្សស្អាត,រូបរាងល្អ,
សុខភាពល្អ និងកំលំាងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ; មិត្តភក្ដិ,
សុភមង្គលនៃមាតុភូមិ,ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ។
ពេលវេលាគឺជារូបភាពនៃអនន្តកាល ហើយមាននៅជានិច្ចជាកាលតទៅ
គ្មានទីបញ្ចប់់។ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់,ថ្ងៃនិងខែ។ល។
គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើត
ពិភពលោកបាន ក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តំាងពី
ពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពី
ពេលវេលាកើតមានហើយ,ព្រះអាទិត្យ,ព្រះចន្ទ និងភពនៃប្រព័ន្ធ
ព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បី
អោយសត្វលោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខ ។មានមិត្តភាពបីប្រភេទគឺ៖
១_មិត្តភាពដែលកើតមកមានពីធម្មជាតិ
២_មិត្តភាពដែលកើតមកមានពីសង្គម
៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ
មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពុកម្ដាយនិង
កូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។
មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នា
ការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។
រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួល
អោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។
ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺ
មិត្តភាពនៃសេចក្ដីស្រលាញ់់។
ទស្សនៈរបស់ផ្លាតូ (៤២៧-៣៤៧ មុន គ.ស.)
ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិច ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច ។ ផ្លាតូគឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីការត្រិះរិះរបស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស ៕
លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ ក៏ជាអ្នកនយោបាយម្នាក់ដែរ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ។ ចំណង់ចំណូលចិត្តរបស់គាត់ គឺផ្តោតទៅលើរដ្ឋនយោបាយ និងច្បាប់ ។ ធាតុទាំងនេះ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ និងសុភមង្គល ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយ ។ ល ។ ផ្លាតូ ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ ដោយប្រើវីធីមួយ គឺបង្កើតរដ្ឋគំរូ ដែលមានមេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ មានសុភវិនិច្ឆ័យ ។ រដ្ឋគំរូនោះ លោកផ្លាតូ បានធ្វើការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន ដូចជាទំរង់សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង ៣ នេះ គាត់ឲ្យឈ្មោះថាជាទំរង់អាក្រក់ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជាទុជនាធិបតេយ្យ(Tyranny) ។
អត្ថន័យរដ្ឋគំរូរបស់លោក ផ្លាតូ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌ ក្នុងការដឹកនាំដោយជ្រើសរើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត ពីព្រោះចំណេះដឹងពិតប្រាកដ និងចិត្តសាងកុសលចំពោះអ្នកដទៃ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើសម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ ពាក្យសង្គម និងរដ្ឋ គឺរលាយចូលគ្នាក្នុងបូរី ។ ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ ហេតុដូច្នេះហើយ បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ឬរដ្ឋ » ។
វណ្ណៈខ្ពស់បំផុត ដែលកំពុងកាន់អំណាច ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ឬករណីចាំបាច់ឡើយ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋដើម្បីវឌ្ឍនភាពរបស់រដ្ឋ ។ ពលរដ្ឋទាំងអស់ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋហើយរដ្ឋ ក៏កើតឡើងដោយសារតែពលរដ្ឋដែរ ។ ដូច្នេះពុំអាចអ្នកណាម្នាក់ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀតរស់លើគំនរទុក្ខ និងស្ទឹងទឹកភ្នែក បានន័យថា ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ គ្នា ។ នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ គឺបង្ហាញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា ហើយមិនមានការពិបាកយល់ទេ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ៕
ទស្សនវិជ្ជារបស់ផ្លាតូ
តាមទស្សនៈរបស់ផ្លាតូថា «ពិភពលោក កើតឡើងដោយធាតុ ២ យ៉ាង គឺពិភពទស្សនៈ និងរូបធាតុ ។ ពិភពទស្សនៈ មិនសំដៅទៅលើរចនាសម្ព័ន្ធគំនិតនោះទេ ប៉ុន្តែជាពិភពសច្ចៈដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ។ ចំណែករូបធាតុនិយមនៅក្នុងដំណើរវិវត្តន៍របស់ខ្លួន គ្មានភាពសច្ចៈទេ» ។ ផ្លាតូបានបង្ហាញថា «គ្មានរូបធាតុណាមួយ មិនប្រែប្រួលបាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រែប្រួល» ។ បានន័យថា គឺមានតែពិភពទស្សនៈទេ ដែលមានភាពសច្ចៈ និងមិនប្រែប្រួល ចំណែកឯរូបធាតុវិញ មានលក្ខណៈស្រពិចស្រពិលមិនមានភាពសច្ចៈ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់វា គ្រប់ពេលវេលានោះទេ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំពី «ពលកម្ម និងពេលវេលា» ដែលត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជាទេវកថា ឬជាសតវត្សមាសដ៏ល្អ អាចយកធ្វើជាគំរូបានហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវរបបនយោបាយល្អប្រសើរ ។ នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញពីសតវត្សមាសទៅកាន់សតវត្សដែក គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ មានតែនៅក្នុងសតវត្សមាសទេ ។តើរដ្ឋគំរូរបស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច ? បើតាមទស្សនៈរបស់ផ្លាតូ ដែលបាននិយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណដ៏សំខាន់របស់រដ្ឋជាគំរូ គឺភាពយុត្តិធម៌ ។ ភាពយុត្តិធម៌បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាមឧបនិស្ស័យរបស់គេ ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព និងអត្ថិភាពរបស់ខ្លួនផ្ទាល់ ។ លោកផ្លាតូបានធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រមស្រទាប់របស់មនុស្ស ក្នុងសង្គមថា ពួកទស្សនៈវិទូ ដែលដឹកនាំប្រទេស (វណ្ណៈជាន់ខ្បស់) អ្នកយាម និងទាហានមន្រ្តីរាជការ (វណ្ណៈកណ្ណាល) អ្នកសិប្បករ និងកសិករ (វណ្ណៈក្រោម) ។ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យយ៉ាងហ្មត់ចត់ លើបញ្ហាការសិក្សា និងការអប់រំ ។
ផ្លាតូបានធ្វើការបែងចែកដូច្នេះ «អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស គឺភាពវៃឆ្លាត ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ។ សម្រាប់លោកផ្លាតូ រចនាសម្ព័ន្ធល្អ គឺនៅកន្លែងណាដែលពលរដ្ឋម្នាក់ៗ ធ្វើការដើម្បីប្រយោជន៍របស់ខ្លួននៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម ។ រដ្ឋនិងសង្គមពលរដ្ឋរបស់ផ្លាតូ គឺមានលក្ខណៈតែមួយ។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) កងទ័ព (អាមាត្យ) ឈ្មួញ សិប្បករ និងម្ចាស់ដី លោកផ្លាតូ បានបង្ហាញថា «វណ្ណៈ ដែលមានតួរនាទីសំខាន់ជាងគេក្នុងរដ្ឋ គឺមេដឹកនាំ (ក្សត្រ) និងកងទ័ព (អាមាត្យ) ។ រីឯឈ្មួញកសិករ និងដែលមានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ ទីបំផុតពួកវណ្ណៈទាំងពីរនេះប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ ដែលជាហេតុនាំឲ្យកើតមានឡើងនូវអ្នកមានពេកនិងអ្នកក្រពេក» ។ ដើម្បីរក្សាស្ថានភាពនេះ ផ្លាតូទាមទារឲ្យមានការបង្កើត ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ និងអ្នកការពារ ។ នៅក្នុងមូលនៃប្រព័ន្ធអប់រំនេះ ត្រូវមានសិល្បៈតូរ្យតន្រ្តី និងអត្តពលកម្មចូលរួមផងដែរ។ តូរ្យតន្រ្តីពង្រឹងដួងប្រលឹងអប់រំឲ្យស្រលាញ់ជាតិមាតុភូមិ ចំណែកឯអត្តពលកម្មពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋដើម្បីរដ្ឋរបស់ខ្លួន ។ តាមទស្សនៈរបស់ផ្លាតូ ការសិក្សាវិទ្យាសាស្រ្តជាការស្វែងរកពិភពសច្ចភាពហើយមិនភូតភរ ដូចជាលក្ខណៈរូបធាតុទេ ។ បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ យុវវ័យមានការចេះដឹងនិងប្រកបដោយសីលធម៌នោះ អាចរៀបចំខ្លួនដើម្បីដើរតួរជាមេដឹកនាំ ។ ពេលនេះគេសិក្សាវិភាគអំពីសិល្បៈ និងដឹកនាំជជែកពិភាក្សា បន្ទាប់មកសិក្សាទស្សនវិជ្ជា ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង ។ នៅចុងកម្មវិធីសិក្សាពួកគេត្រូវតែងតាំងឱ្យមានមុខងារជាបុគ្គលិករដ្ឋ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ លុះត្រាតែមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់ ។ ចេះធ្វើការអង្កេតពិនិត្យទទួលយកនូវទស្សនៈដែលជឿនលឿន និងមានការសម្របសម្រួលទទួលយកបទពិសោធន៍ជាច្រើនអំពីរដ្ឋ ។ គេនៅពេលនោះគេមានលក្ខណសម្បត្តិពេញលេញ ក្លាយជាមេដឹកនាំរដ្ឋពិតប្រាកដ ។ បើតាមទស្សនៈរបស់ផ្លាតូ ទិសដៅរបស់រដ្ឋដែលផ្លាតូ គិតថាជារដ្ឋគំរូ គឺត្រូវជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ ទាំងសម្ភារៈ ទាំងស្មារតី ។ ស្ថានភាពនៃជីវិតនេះហើយ ដែលគេបានគិតទទួលយកនៅក្នុងសម័យបុរេក្រិច និងរូម ។ ដូច្នេះរដ្ឋគំរូរបស់ផ្លាតូត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ បួនយ៉ាងគឺ
-ចំណេះដឹងជ្រៅជ្រះ
-សេចក្តីក្លាហាន
-វិចារណញ្ញាណ
-យុត្តិធម៌ ។
ចំណេះដឹងជ្រៅជ្រះ ក្នុងនាមជាអ្នកបំពេញតួនាទី ជាអ្នកដឹកនាំរដ្ឋ ។ សេចក្តីក្លាហាន ជាគុណសម្បត្តិរបស់ទាហានមានតួនាទី ជាអ្នកការពារ ។ ទីបី និងទីបួន គឺវិចារណញ្ញាណ និងយុត្តិធម៌ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ។
ទន្ទឹមនឹងនេះ គួរតែធ្វើការកត់សំគាល់ផងដែរ នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ គេសង្កេតឃើញមានការផ្សព្វផ្សាយនូវទេវកថាបុរេក្រិច ស្តីអំពីមនុស្សប្រាំជំនាន់ ដែលបានផ្លាស់ប្តូរដែលស្ថិតនៅក្នុងកំណាព្យរបស់កវីGesioda ថា «ពលកម្ម និងពេលវេលា» ។ ទីមួយ ឬសតវត្សមាស គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ។នៅក្នុងជំនាន់នោះ គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម។ ជំនាន់ក្រោយមក បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស ។ កើតឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់ ។ គឺនៅក្នុងទេវកថានេះ ត្រូវនឹងស្នាដៃរបស់ផ្លាតូ ដែលនិយាយអំពីរបបនយោបាយ និងរចនាសម្ព័ន្ធដឹកនាំ ដែលរបបរាជានិយម និងអភិជនាធិបតេយ្យ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ ក្នុងការប្រឹងប្រែង ដើម្បីគុណធម៌ និងសីលធម៌នៅក្នុងជីវិត ។ ទស្សនៈរបស់ផ្លាតូ មានគោលការណ៍ នៅក្នុងអតីតកាល ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន ៕
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖
-រាជាធិបតេយ្យ(Monarchy)
-អភិជនាធិបតេយ្យ(Aristocracy)
-សក្តិភូមិ (Timocracy)
-គណាធិបតេយ្យ( Oligrachy )
-ប្រជាធិបតេយ្យ( Democracy )
-ទុជនាធិបតេយ្យ( Tyranny )
ផ្លាតូ បានបែងចែកដូច្នេះ ភាពត្រឹមត្រូវជាគូ នឹងវិចារណញ្ញាណ បន្ទាប់មកគុណធម៌ និងភាពខ្វះខាត (អគុណធម៌)បន្ទាប់មកសុភមង្គល និងអពមង្គល ។ ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ និងអភិជនាធិបតេយ្យជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ ដែលមានយុត្តិធម៌ ជាកន្លែងដែលមានមេដឹកនាំទាំងអស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ ដែលជាលក្ខណៈត្រឹមត្រូវ និងជាគំរូ ៕
ផ្លាតូ(ខាងឆ្វង) និងអារីស្តូត(ខាងស្តាំ) |
ប៉ុន្តែទស្សនៈ របស់ផ្លាតូ (Plato) ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ គឺចំពោះអ្នកណាមួយដែលស្ម័គ្រចិត្តមិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ ។ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ គឺសំដៅទៅលើអ្នកណាដែលស្រលាញ់ខ្លួនឯងស្រលាញ់លុយ និងស្រលាញ់បុណ្យសក្តិ ។ ពីព្រោះអ្នកដឹកនាំណាមួយដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ មិនមែនធ្វើសកម្មភាពដើម្បីតែខ្លួនឯងនោះទេ គឺដើម្បីភាពសំបូរសប្បាយរុងរឿងជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន ។ ផ្លាតូ (Plato) បានបង្ហាញថា បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អនោះលទ្ធភាពក្នុងការកាន់អំណាចនឹងមានច្រើន ។ ប៉ុន្តែមេដឹកនាំពិតបា្រកដ ត្រូវមានគុណសម្បត្តិល្អ សម្រាប់ខ្លួនឯងផងនិងសម្រាប់អ្នកនៅក្រោមបញ្ជាផង ។ ហេតុដូច្នេះ អ្នកដែលដឹកនាំល្អបំផុត មានលក្ខណៈវិសេសវិសាលឆ្លាតវៃជាងគេមានសមត្ថភាពខ្ពស់ជាងគេ មានវង្សត្រកូលប្រកបទៅដោយគុណធម៌ ហើយលើសពីនេះទៅទៀត គឺត្រូវគិតគូរដល់អ្នកដទៃនិងរដ្ឋ ។ មានន័យថាការងាររួម គឺជាការងាររបស់ខ្លួនផ្ទាល់ជ័យជំនះទៅលើការងាររួមក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ ។ ត្រូវតែជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិដូច្នេះ ។ ព្រោះទិសដៅនៅក្នុងជីវិតគឺដើម្បីវឌ្ឍនភាពរដ្ឋ ។ គុណសម្បត្តិដ៏សំខាន់ សម្រាប់មេដឹកនាំតាមទស្សនៈរបស់ផ្លាតូ (Plato) គឺសីលធម៌ ភាពនឹងហ្ន៎ និងមិនឆេវឆាវ ។ ផ្លាតូ (Plato) បានចង្អុលបង្ហាញគុណសម្បត្តិមេដឹកនាំ ដើម្បីអាចបង្កឱកាសឲ្យអ្នកធ្វើការជុំវិញបណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត ធ្វើការដោយសុទ្ធចិត្ត ហើយសុទ្ធតែជាមនុស្ស មានគុណសម្បត្តិល្អប្រពៃហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ របស់ប្រជាពលរដ្ឋផងដែរ ។ ទាំងអស់នេះ ត្រូវដឹកនាំដោយវិចារណញ្ញាណ ។ភាពឆ្លាតវៃ គឺជាផ្លូវចង្អុលបង្ហាញគំនិតដ៏ល្អប្រសើរ ។ អពមង្គល នឹងកើតឡើងមិនចេះចប់ ទាំងចំពោះរដ្ឋទាំងចំពោះពលរដ្ឋ ក្នុងខណៈណា ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ ពីព្រោះទស្សនៈវិទូនេះហើយ គឺជាផលវិជ្ជមាននៃសច្ចធម៌ និងអត្ថិភាពហើយក្រៅអំពីទស្សនៈវិទូនេះ គឺមិនដែលនាំមកនូវសមិទ្ធិផលអ្វីដ៏គាប់ប្រសើរធំធេងទេសម្រាប់បច្ចេកបុគ្គល (ខ្លួនឯង) ក៏ដូចជាសម្រាប់រដ្ឋ ឬពលរដ្ឋ ។ លក្ខណៈធម្មជាតិរបស់ទស្សនៈវិទូ គឺជាលទ្ធភាពល្អលើកកម្ពស់គំរូទស្សនៈ និងភាពក្លាហាន ។ លក្ខណៈធម្មជាតិរបស់ទស្សនៈវិទូ ជាបងប្អូន នឹងការលើកកម្ពស់នូវភាពរុងរឿង ។ មានតែនៅក្នុងរដ្ឋប្រកបដោយយុត្តិធម៌ទេ ដែលជាកន្លែងអភិជន នឹងដឹកនាំពោរពេញទៅដោយភាពសម្បូរសប្បាយ ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ គឺសម្បូរសប្បាយដោយសុភមង្គលប្រកបដោយសីលធម៌និងវិចារណញ្ញាណ នៅក្នុងជីវិត ។ ច្បាប់ បង្ខំឲ្យកំណត់ទិស មិនមែនដើម្បីភាពសម្បូរសប្បាយតែម្នាក់ឯងទេ គឺដើម្បីរដ្ឋទាំងមូល ។ នៅក្នុងរដ្ឋបច្ចុប្បន្ន ត្រូវតែមាននូវភាពយុត្តិធម៌ ព្រោះអំណាចរបស់រាជា (អ្នកដឹកនាំ) តាមទស្សនៈរបស់ផ្លាតូ (Plato) គឺឆ្លើយតបទៅនឹងគុណធម៌ពេញលេញ ។ បើសិនជាមេដឹកនាំមួយចំនួននោះ គឺជាអភិជនពិត ប៉ុន្តែការដឹកនាំរបស់ពួកនោះ ពុំសូវគ្រប់លក្ខណៈគុណធម៌ ដែលចង់បានទេ នោះឯង គឺជាមូលហេតុឲ្យកើតការស្រលាញ់អំណាចហួស ដូច្នេះ ការដឹកនាំបែបនោះ គឺជាបែបសក្តិភូមិ (Timocracy) ៕
លក្ខណៈរបបសក្តិភូមិ (Timocracy)
សម្រាប់របបសក្តិភូមិ (Timocracy) គឺមានលក្ខណៈ ជាគូប្រកួតប្រជែង និងការប្រឹងប្រែងដើម្បីអំណាច នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ គឺគេមិនឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌ និងភក្តីទេ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមានលក្ខណៈធម្មជាតិកាចសាហាវ មានកំណើតមកសម្រាប់ធ្វើសឹកសង្រ្គាម មានការអប់រំឲ្យធ្វើអំពើហឹង្សា ហើយមិនមែនឈរលើគោលការណ៍ ជឿជាក់លើខ្លួនឯងនោះទេ ។ មនុស្សនៅក្នុងសក្តិភូមិមានលក្ខណៈកាចសាហាវ និងមានការចេះដឹងទាប ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយឥតលក្ខ័ន្ត ។ ទ្រង់ទ្រាយដឹកនាំនេះ (សក្តិភូមិ) មានលក្ខណៈ ប្រហាក់ប្រហែល នឹងលក្ខណៈអភិជន ។ តើទ្រង់ទ្រាយដឹកនាំទាំងពីរនេះ មានលក្ខណៈខុសគ្នាយ៉ាងណា ? ដូចម្តេច ដែលហៅថាសក្តិភូមិ(Timocracy) ? ដើម្បីដោះស្រាយបញ្ហាឲ្យបានទូលំទូលាយត្រូវយល់ថា ហេតុដូចម្តេចត្រូវបាត់បង់រចនាសម្ព័ន្ធរដ្ឋគំរូ ? មូលហេតុនៃការបាត់បង់រចនាសម្ព័ន្ធគំរូផ្លាតូ (Plato) គិតថា មកពីមិនអាចថែរក្សា និងបន្តនូវគុណសម្បត្តិនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ពីជំនាន់មួយទៅជំនាន់មួយ ហេតុដូច្នេះហើយ បានជាកើតឡើងលើលោកនេះ នូវសីលធម៌មួយ ដែលមានគុណធម៌តិចជាង ហើយមនុស្សដែលមានសីលធម៌ច្រើន ក៏កាន់តែតិចមនុស្សដែលមានសីលធម៌តិចជាងមុនកាន់តែកើនឡើង ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ។ ក្នុងលក្ខណៈនេះហើយ ដែលធ្វើឲ្យខូចបង់នូវរចនាសម្ព័ន្ធរបបអភិជន ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ផ្លាតូ (Plato) ពុំបានអះអាងថា ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ ។ សម្រាប់ផ្លាតូ (Plato) ការប្រឹងបែ្រងដើម្បីទ្រព្យសម្បត្តិ គឺជាការសន្សំសម្ភារៈដែលនៅក្នុងទស្សនៈវិជ្ជារបស់លោកបានកំណត់ថា ជាកាយវិការមួយនាំឲ្យទស្សនៈសច្ចធម៌ ប្រែក្លាយជាស្រអាប់ស្រពិចស្រពិល ។ ក្រៅពីនេះ គឺភាពមាន និងក្ររបស់ប្រជាពលរដ្ឋ នាំឲ្យមានការខូចខាតនូវទំនាក់ទំនងនយោបាយធម្មតានៅក្នុងសង្គម ។ នៅលើគោលការណ៍នេះ បើនិយាយពីរដ្ឋគំរូផ្លាតូ (Plato) បានគិតថា «ទ្រព្យសម្បត្តិប្រពន្ធនិងកូនរបស់ពីរក្រុមដ៏សំខាន់ គឺអ្នកដឹកនាំ និងអ្នកការពារ ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម»។ នៅក្នុងខណៈណាដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ វានឹងបាត់បង់នូវស្ថានភាពពិតរបស់ខ្លួនហើយទន្ទឹមនឹងនេះរចនាសម្ព័ន្ធរដ្ឋគំរូ ក៏បាត់បង់ដែរ ។ ការប្រឹងប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈឬរូបធាតុនេះ ដែលធ្វើឲ្យមនុស្សកាន់តែការងឿងឆ្ងល់ថា ហេតុអ្វីបានជាស្ថានភាពពិតរបស់រូបធាតុ មិនស៊ីគ្នានិងពិភពគំនិត ។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ ជាជោគជ័យមួយមិនគ្រប់គ្រាន់ទេគេប្រឹងប្រែងថែមទៀត ដើម្បីពង្រឹង និងពង្រីកតួនាទីរបស់គេ នៅក្នុងសង្គម ។ ក្នុងខណៈនេះ គឺមានតែទ្រព្យសម្បត្តិទេ ដែលគេត្រូវការ ហេតុដូច្នេះហើយ នៅក្នុងសង្គម នឹងនាំឲ្យមានការលើកកម្ពស់ទ្រព្យសម្បត្តិពីលើសីលធម៌ ។ ដូច្នេះហើយ ផ្លាតូ (Plato) បានបង្ហាញថា «សេចក្តីស្រេកឃ្លានអំណាច នៅក្នុងរបបសក្តិភូមិ(Timocracy) ធ្វើឲ្យខូចខាតប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ៕
លក្ខណៈរបបគណាធិបតេយ្យ(Oligarchy)
បន្ទាប់ពីរបបសក្តិភូមិ (Timocracy) ផ្លាតូ (Plato) បានហៅរបបថ្មីមួយទៀត គឺរបបគណាធិបតេយ្យ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃការដឹកនាំនៅក្នុងសង្គម ។ នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ចូលរួមក្នុងការដឹកនាំប្រទេស មានតែពួកអ្នកមានទ្រព្យសម្បតិ្តខ្ពង់ខ្ពស់ រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ ។ បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ទិសដៅសំខាន់គឺទ្រព្យសម្បត្តិបើសិនជាប្រៀបធៀបរបបគណាធិបតេយ្យ (Oligarchy) ទៅនឹងរបបសក្តិភូមិ (Tomocracy) គឺទី ១ អាក្រក់ជាងទី ២ ទៅទៀត ។ ការប្រមូលសន្សំមាសរបស់មនុស្សបានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy) ជាបឋម ពួកគេបានបោះបង់នូវប្រព័ន្ធដែលគេកំពុងប្រើប្រាស់ហើយដើម្បីបំពេញនូវទិសដៅនេះ គេត្រូវបង្កើតច្បាប់ ដែលគិតគូរតិចតួចណាស់ជាមួយនឹងមនុស្ស ។ នៅពេលណាដែលពួកគេឲ្យតំលៃមធ្យោបាយគាបសង្កត់កាន់តែខ្លាំងឡើងនោះ គេនឹងឲ្យគុណធម៌កាន់តែតិចដែរ ។ ផ្លាតូ(Plato) បានបង្ហាញថា ដោយនៅក្នុងរដ្ឋ គេឲ្យតំលៃទៅលើភាពមានស្តុកស្តម្ភទ្រព្យសម្បត្តិ មានន័យថា គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ។ ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិកាន់តែកើនឡើង ការលើកកម្ពស់អ្នកមាននាំឲ្យមានការតែងតាំងពួកនេះ នៅក្នុងម៉ាស៊ីនដឹកនាំនៅពេលនោះ អ្នកក្រពុំមានលទ្ធភាពចូលកាន់តំណែងបានឡើយ ។ ដូច្នេះ ផ្លាតូ (Plato) បានបង្ហាញថា ការកំណត់ស្ថានភាពទ្រព្យសម្បត្តិ បានក្លាយជាច្បាប់ និងឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។ យ៉ាងណាមិញ នៅពេលណា របបគណាធិបតេយ្យ(Oligarchy) កាន់តែរឹងមាំនោះ ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ ក៏កាន់តែខ្លាំងដែរ ។ ដូច្នេះយើងឃើញយ៉ាងច្បាស់ថារបបនេះ អាចថែរក្សាគង់វង្សបានមានតែប្រើមធ្យាបាយហឹង្សាទេ ។ ផ្លាតូ (Plato) បានបង្ហាញថារបបគណាធិបតេយ្យ (Oligarchy) នឹងត្រូវបែកបាក់ជារដ្ឋពីរ គឺរដ្ឋសម្រាប់អ្នកមាន និងរដ្ឋសម្រាប់អ្នកក្រ ។ រដ្ឋទាំងពីរប្រឈមមុខនឹងគ្នាជានិរន្តន៍ ។ ឧក្រិដ្ឋកម្ម នឹងកើតមានឡើងជាញឹកញាប់នៅក្នុងរបបនេះ ដោយសារតែគំនិតឆ្កួតលីលា ។ ភាពកំណាញ់ និងភាពកេងចំណេញ បានក្លាយជាគុណសម្បត្តិមួយសម្រាប់មនុស្ស ហើយប្រសិនបើមនុស្សប្រភេទនេះ មានទីតាំងរបស់ខ្លួនក្នុងរបបសក្តិភូមិ (Timocracy) សេចក្តីស្នេហា នឹងយសស័ក្តិ នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់ ៕
លក្ខណៈរបបប្រជាធិបតេយ្យ(Democracy)
បន្តទៅនេះ ជារចនាសម្ព័ន្ធ ឬរបបនយោបាយ ដឹកនាំរដ្ឋតាមទស្សនៈរបស់ផ្លាតូថា របបប្រជាធិបតេយ្យ(Democracy) ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ (Oligarchy) ។ លទ្ធិប្រជាធិបតេយ្យ បានកើតឡើងនៅពេលណា ដែលអ្នកក្របានទទួលជ័យជំនះ នៅពេលនោះ ពួកសត្រូវរបស់គេមួយចំនួនត្រូវបានសម្លាប់ហើយមួយចំនួនទៀត ត្រូវបានបណ្តេញចេញ រីឯអ្នកដែលនៅសល់បានបន្តការរស់នៅក្នុងគោលការណ៍សមភាព ក្នុងឋានៈជាពលរដ្ឋ ។ នៅក្នុងរដ្ឋដែលមានសិទ្ធិសេរីភាពពេលលេញឥតលាក់លៀម និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើ មិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ បើខ្លួនមិនចង់ធ្ធើ (ព្រោះជាសទ្ធិរបស់ខ្លួន) ។ ដូច្នេះ មើលទៅហាក់ដូចជារបបនយោបាយមួយនេះ ល្អប្រសើរបំផុតជាងគេ ។ ប៉ុន្តែ នៅក្នុងរបបនេះ ពុំមានអ្នកណាមួយមានទួនាទីត្រូវតែដឹកនាំនោះទេ ។ នៅក្នុងរបបប្រជាធិបតេយ្យ មនុស្សមានអំណាច កេរ្តិ៍ឈ្មោះ យសស័ក្តិ គឺអាស្រ័យពួកមហាជនមើលឃើញ ជ្រើសរើសយក ។ យ៉ាងណាមិញ នៅក្នុងរបបប្រជាធិបតេយ្យ ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា ដែលចូលរួមក្នុងសកម្មភាពដឹកនាំរដ្ឋ ។ ដូច្នេះ តាមទស្សនៈរបស់ផ្លាតូ (Plato) នៅក្នុងរបបប្រជាធិបតេយ្យ នឹងកើតឡើងនូវភាពអួតអាង ការឲ្យមានសេរីភាពហួសហេតុ ការមិនមានទំទួលខុសត្រូវ ចំពោះពាក្យសម្តីនិងភាពឥតខ្មាសទាំងនេះ គឺជាវីរភាពរបស់គេ ។ នៅក្នុងរដ្ឋប្រជាធិបតេយ្យ អ្នកឭសូរតែពាក្យសរសើរ ដោយឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ ។ នៅពេលដែលអ្នកមិនស្តាប់បង្គាប់បះបោរឡើង ធម្មតាពេលនោះ ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួនបើសិនជាគ្រូវិញ គឺតែងតែប្រតិកម្មចំពោះកូនសិស្សរបស់ខ្លួន ។ នៅក្នុងជួរប្រជាជន នៃរបបប្រជាធិបតេយ្យ និងកើតឡើងនូវភាពមិនសុខ មានអារម្មណ៍ហាក់ដូចជាចង្អៀតចង្អល់រហូតដូចជាមានអ្វីមករារាំងគេជាប់ជានិច្ច ទីបំផុតពួកគេលែងគិតអំពីច្បាប់សំខាន់ គេចង់បានមិនត្រូវឲ្យមានអំណាចណាមួយកមគ្របសង្កត់លើគេឡើយ។ ក្នុងលក្ខណៈនេះហើយ ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ។ដូច្នេះ ចេញអំពីសេរីភាព នឹងកើតឡើងនូវរបបទាសភាពដ៏ព្រៃផ្សៃ និងកាចសាហាវបំផុត ៕
លក្ខណៈរបបទុជនាធិបតេយ្យ(Tyranny)
ទុជនាធិបតេយ្យ (Tyranny) គឺជារបបផ្តាច់ការ ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ ហើយក៏ជារបបកាចសាហាវ ។ ពេលដែលពួកមហាជន ឱនលំទោនស្តាប់បង្គប់តាមនៅពេលនោះ មេដឹកនាំ នឹងក្លាយជាមេដឹកនាំផ្តាច់ការហើយមេដឹកនាំ ចាប់អារម្មណ៍ទៅនឹងសេចក្តីសម្រេចចិត្តរបស់តុលាការ ដែមានលក្ខណៈអយុត្តិធម៌កាត់ផ្តាច់ពីមនុស្ស ដោយប្រើមធ្យោបាយដាក់ទណ្ឌកម្មយ៉ាងកាចសហាវ នៅពេលនេះ គេបានឈរនៅលើផ្លូវ នៃមេដឹកនាំរដ្ឋដែលមិនមែនជាតំណាងរបស់ប្រជាជនទេ គឺជាមេដឹកនាំផ្តាច់ការ ។ កម្មវិធីមួយរបស់មេដឹកនាំផ្តាច់ការ គឺការទាក់អារម្មណ៍របស់ប្រជាជន ដើម្បីធ្វើសង្រ្គាមដើម្បីឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា ជាមួយមេដឹកនាំជានិច្ច ។ ដើម្បីការពារអំណាចមេដឹកនាំផ្តាច់ការ ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន មានទឹកចិត្ត ទូលំទូលាយប្រកបដោយវិចារណញ្ញាណ និងប្រាជ្ញាឈ្លាសវៃ ។ ភាពរឹងមាំរបស់អំណាចផ្តាច់ការ គឺធ្វើយ៉ាងណាដើម្បីបោលសំអាតពួកនេះចេញ ពីជួររដ្ឋាភិបាល ។ មធ្យោបាយរបស់មេដឹកនាំផ្តាច់ការ នៅពេលដែលគេធ្វើអំពើកាចសាហាវទៅលើប្រជាជន កាន់តែខ្លាំងនោះ គេកាន់តែត្រូវការអ្នកការពារខ្លួនរបស់គេកាន់តែច្រើនថែមទៀត ។ ដូច្នេះប្រជាជនដែលមានសេរីភាព ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាពនូវអំណាចផ្តាច់ការសេរី របស់ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ សេរីភាព ត្រូវបានប្រែក្លាយទៅជាទាសភាពយ៉ាងធ្ងន់ធ្ងរ និងជូរចត់ជាទីបំផុត ក្នុងភាពជាទាសករ។បើនិយាយពីគុណសម្បត្តិរបស់មេដឹកនាំផ្តាច់ការខ្សោយបំផុត ផ្លាតូ (Plato) បានបង្ហាញថា ទោះបីគេមានទំនាក់ទំនងជាមួយអ្នកណាក៏ដោយ ក៏គេតែងតែចង់ទាមទារឲ្យអ្នកនោះ ក្លាយជាទាសកររបស់គេ ។ មេដឹកនាំផ្តាច់ការប្រៀបដូចជាអំណាចគ្មានច្បាប់ របស់មនុស្សម្នាក់ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម ហើយផលប្រយោជន៍របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ ។ ផ្លាតូ (Plato) បានបង្ហាញទៀតថា «របបផ្តាច់ការ គឺជារបបកាចសាហាវជាទីបំផុតពីព្រោះ៖
ទី១ ប្រជាពលរដ្ឋ នៅក្នុងរបបនេះ មិនមែនចាប់ផ្តើមគោរពឱនលំទោន ចំពោះមនោគមន៍វិជ្ជានោះទេ ចំពោះមនុស្សម្នាក់។
ទី២ ចំណុចសំខាន់សម្រាប់រដ្ឋ ត្រូវអាស្រ័យនឹងមនោគមន៍វិជ្ជា របស់ខ្លួន ។ ផលប្រយោជន៍រដ្ឋ ត្រូវតែមានតំលៃខ្ពស់ជាងផលប្រយោជន៍របស់បុគ្គល ឬផលប្រយោជន៍ពលរដ្ឋក្នុងសង្គម ។ មេអំណាចផ្តាច់ការ និងផលប្រយោជន៍ឯកជន របស់ខ្លួនតែងតែត្រូវបានកំណត់ថាជាផលប្រយោជន៍របស់ប្រជាជនទូទៅ ហើយគោលបំណងរបស់រដ្ឋបានត្រូវគេយកមកប្រើជាគោលបំណងរបស់ប្រជាជន» ។
No comments:
Post a Comment