Friday, May 25, 2012

តើទសពិធរាជធម៌គឺជាអ្វី?



អត្ថបទដោយ ហាក់ គីមថុងអ្នក​ប្រាកដ​ជា​ធ្លាប់​លឺ​ហើយ​អំពី​ពាក្យ​ថាទសពិធរាជធម៌ ដែល​
តែង​តែ​និយាយ​បរិយាយ​ពីព្រះ​មហាក្សត្រ។តើពាក្យ​នេះ​មាន​ន័យ​យ៉ាង​ ដូចម្តេច?
ពាក្យ​ថា​ទសពិធរាជ​ធម៌​ គឺជា​ធម៌​ទាំង​១០​ប្រការ​សម្រាប់​ព្រះរាជា​ទ្រង់​ប្រព្រឹត្តដែល​ក្នុង​នោះ​មាន៖1-ទាន : ការធ្វើអំណោយ
2-សីល: ការរក្សាសីល៥ជានិច្ច ឬ​រក្សា​សីល១០​មួយ​ដង​មួយកាល
3-បរិច្ចាគ: ការចំណាយ​ព្រះ​រាជ​ទ្រព្យ​ទំនុក​បម្រុងប្រទេស​ជាតិ
4-អាជ្ជវៈ : មានសេចក្តីទៀងត្រង់
5-មន្ទវៈ : ​មាន​សេចក្តី​ទន់​ភ្លន់ ស្លូតបូត​ សុភាពរាបសា
6-តបៈ : ការកាន់​ឧបោសថសីល តាម​កាល​កំណត់​ម្តងៗ
7-អាក្រោធនៈ : មិន​ធ្វើ​អោយ​អ្នកដ៏ទៃ​ក្តៅក្រហាយ
8-អវិហឹសា : មិន​បៀត​បៀន​អ្នក​ដ៏ទៃ
9-ខន្តិ : ​មាន​សេចក្តី​អត់​ធន់
10-អវិរោធនៈ : មិន​បំពាន​លើ​ធម៌ លើ​ច្បាប់។
ដកស្រង់ចេញពី៖ សៀវភៅ​វិញ្ញាសា​ វប្បធម៌ទូទៅ របស់​លោក​ ប៉ែន​ ពុទ្ធសភា ឆ្នាំ ២០០៦

No comments:

Post a Comment