[..] និញ្វនជាគុណជាតិដែលមាននៅជាស្ថាពរ មិនមានការប្រែប្រួលជាលទ្ធផល ដែលកើតមកអំពីចិត្តបរិសុទ្ធនៃពុទ្ធបរិស័ទ ។ និញ្វនពុំមែនជាទីវាលល្ហល្ហេវដូចអាកាសធាតុទេ ត្រង់ពាក្យដែលថា “និញ្វនសូន្យនោះ” មិនមែនសូន្យខ្លួនឯងទេ គឺសូន្យស្ងាត់ចាកកិលេសគ្រប់យ៉ាងសូន្យស្ងាត់ចាកជាតិ ជរា ព្យាធិ មរណៈ សមដូចពុទ្ធភាសិតថា “និញ្វនំ បរមំ សុញ្ញំ” និញ្វនជាគុណជាតសូន្យដ៏ក្រៃលែង, និញ្វនំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងពោលថា និញ្វនជា គុណជាតប្រសើរក្រៃលែង” ។
ពាក្យថា “និញ្វនសូន្យនោះ” សំដៅយកការស្ងាត់ចាកសង្សារវដ្ដ គ្រឿងវិលវល់ ជួបប្រទះនឹងការកើតស្លាប់ ពុំមែននិញ្វនសូន្យទទេឯងៗនោះឡើយ ។ ដូចពាក្យថា “តាមោ សុញ្ញោ នគរំ សុញ្ញំ តេហំ សុញ្ញំ ប្រែថា ស្រុកសូន្យ, ក្រុងសូន្យ, ផ្ទះសូន្យ” ។ ពាក្យថា ស្រុកសូន្យ បានដល់ស្រុកសូន្យចាកមនុស្ស ក្នុងកាលដែលមានអាសន្នរោគ ឬអហិវាតករោគ មនុស្សក្នុងស្រុកភៀសខ្លួនរត់ចេញចោលស្រុក ស្ងាត់ពីស្រុកសូន្យឈឹង ។ ក្រុងសូន្យ ផ្ទះសូន្យ ក៏មានសេចក្ដីដូចគ្នា ។ ស្រុកសូន្យ, ក្រុងសូន្យ, ផ្ទះសូន្យនោះគឺសូន្យស្ងាត់តែមនុស្ស ដោយមិនមានមនុស្សនៅក្នុងស្រុក, ក្នុងទីក្រុង, ក្នុងផ្ទះប៉ុណ្ណោះ ពុំមែនសូន្យស្រុក សូន្យទីក្រុង សូន្យផ្ទះ ដោយគ្មានស្រុក គ្មានទីក្រុង គ្មានផ្ទះនោះឡើយ ។ស្រុកសូន្យ, ទីក្រុងសូន្យ, ផ្ទះសូន្យនោះ, គឺស្រុកមាននៅ, ទីក្រុងមាននៅ, ផ្ទះមាននៅដោយពិត ប៉ុន្តែមិនមានមនុស្សនៅ សេចក្ដីនេះយ៉ាងណា និញ្វនមាននៅជាប្រាកដដូចជាសស្សិតវត្ថុមួយគ្រាន់តែសូន្យស្ងាត់ ចាកជាតិ ជរា ព្យាធិ មរណៈ ប៉ុណ្ណោះក៏យ៉ាងនោះដែរ ។ [...] អានអត្ថបទពេញ...
ប្រភពhttp://khmerbuddhism.wordpress.com/
No comments:
Post a Comment