ពុទ្ធិ+៣៨ គោលគំនិតពិសេសនៃពុទ្ធសាសនា
អ្នកធ្វេីចម្បាំងគ្រប់ប្រភេទ ក្នុងគោលដៅជួយល្អ ជួយសុខសន្តិភាព ដូចពោធិសត្វមហោសថ ទល់នឹងអាចារ្យទាំង ៤ ហេីយនឹងព្រះបាទចុល្លនីព្រហ្មទត្ត ក្រោយមក ត្រូវបានត្រាស់ដឹងជាព្រះ។ បាលី៚
« នេស ធម្មោ មហាសថ យោហំ សេនាយ នាយកោ សេនាង្គំ បរិហាបេត្វា អត្តានំ បរិមោចយេ»។
សុ.ខុ. ជាតក. ភ. ៦២ ៙នមោពុទ្ធស្ស៙
មានក្មួយៗមួយចំនួនសួរខ្ញុំថាហេតុអីចាស់ៗពីដើមអោយពរថា៖ សូមអោយឆ្លាតដូចនាងអមរា មានបញ្ញាដូចព្រះមហោសថ? បើអោយបកស្រាយទាល់តែនិទានរឿងទាំងមូល បើនិទានរឿងទាំងមូលតែម្តងមិនអស់ទេវែងណាស់ អីចឹងខ្ញុំកាត់ជាភាគៗ ដោយសង្ខេបៗ បើក្មួយណាចង់ច្បាស់អាចរកជាវសៀវភៅអានថែមដោយខ្លួនឯង ។
រឿងព្រះមហោសថ (ភាគ១)៖
«ហេតុអីបានដាក់ឈ្មោះថាមហោសថ»
មានការនិទានថានៅក្នុងនគរមួយឈ្មោះ មិថិលា សោយរាជ្យដោយស្តេចព្រះនាម វិទេហរាជ មានអាចារ្យ៤នាក់ ជាព្រះគ្រូប្រចាំនគរ ១-ឈ្មោះ សេនក ២-ឈ្មោះ កមិន ៣-ឈ្មោះ ទេវិន្ទ ៤- ឈ្មោះ បកុ ។ នាយប់មួយជិតភ្លឺស្តេចយល់សប្តិឃើញអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅទាំងបួនទិសរាជវាំង ស្រាប់តែមានកូនភ្លើងមួយផុសកណ្តាលរាជវាំងភ្លឺចិញ្ចែញចិញ្ចាចលើសភ្លើងទាំងបួនទិសទៅទៀត ។ ពេលតើនពីផ្ទុំស្តេចក៏ហៅអាចារ្យទាំងបួនមកកាត់សប្តិ អាចារ្យក៏ទូលថាមានរាជកុមារជាអ្នកប្រាជ្ញាលើសអាចារ្យទាំងបួនមកចាប់កំណើត ។
នៅក្នុងនគរនោះ មានសេដ្ឋីម្នាក់ឈ្មោះ សិរីវឌ្ឍ និងភរិយាឈ្មោះ សុមនាទេវី ទន្ទឹមពេលនោះនាងសុបនាទេវីក៏មានគត៌ឡើង ហើយក៏ប្រសូតបុត្រាមួយ ពេលប្រសូត្រមកនោះ កុមារនោះក្តាប់ជាប់និងដៃនៅឱសថទិព្វមួយ ដែលក្រោយមកបានយកមកព្យាបាលអ្នកជម្ងឺជាច្រើនជាសះស្បើយ ពីជម្ងឺគ្រប់យ៉ាង ទើបមាតាបីតាសំរេចដាក់ឈ្មោះថា មហោសថតាំងពីពេលនោះមក ។ លុះចំរើនវ័យអាយុ៧ឆ្នាំ កុមារមហោសថក៏បួលក្មេងៗដទៃទៀតដែលជាមិត្តភ័ក្កទាំង១ពាន់១នាក់អោយយកលុយម្នាក់១ដម្លឹង មកកសាងជាសាលា៥ខ្នង ១-សំរាប់អ្នកជំនួញ ២-សំរាប់សមណព្រាហ្មព្រឹទ្ធាចារ្យ ៣-សំរាប់ មនុស្សទុគត៌ និងស្រ្តីមានគក៌ ៤-សំរាប់ប្រជុំកាត់ប្រស្នា ៥-សំរាប់កំសាន្តល្បែងនានា ។ (នៅមានត)
Read More
.jpg)







No comments:
Post a Comment