ជួញជិតជាជាងជួញឆ្ងាយ ជួញនៅរៀងអាយរក្សាប្អូនស្រី
និយមន័យៈ ការរកស៊ីនៅជិតផ្ទះ ប្រសើរជាងទៅឆ្ងាយ ។
ការរកស៊ីក្ដី ការជួញដូរក្ដី មិនប្រាកដថានៅជិត ឬនៅឆ្ងាយណាមួយប្រសើរជាងទេ ។ ប៉ុន្តែលោកបានឲ្យជ្រើសថា បើគិតទៅឃើញថា ការរកស៊ីនៅជិត និងនៅឆ្ងាយផ្ទះបានផលប្រយោជន៍ប្រហាក់ប្រហែលគ្នា លោកថា គួរនៅជិតផ្ទះវិញប្រសើរជាង ។ ព្រោះការនៅជិតក្រុមគ្រួសារ ទោះបីផលបានតិចជាងនៅឆ្ងាយបន្តិចក៏ដោយក៏នៅតែចំណេញជាងដែរ ។ ដោយលោកយល់ថា ការនៅជិតគ្រួសារ ចំណេញបានគ្រប់គ្រងគ្រួសារផង ថែរក្សាសុខទុក្ខប្រពន្ធកូនផង មិនព្រួយបារម្ភ និងកង្វល់ពីជីវភាពប្រពន្ធកូនផង ។ ហេតុនេះហើយបានជាលោកថា ជួញនៅរៀងអាយរក្សាប្អូនស្រី ៕
No comments:
Post a Comment