សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ
បានប្រាប់ប្រជាពុទ្ធបរិស័ទ និងសាធារណៈជនកុំយល់ច្រឡំប្រើព្រះរាជសព្ទ ជាមួយសម្ដេច។
ទោះបីអាត្មាឡើងគោរមងារទីសម្ដេចព្រះព្រហ្មរតនមុនី
ក៏ដោយ សូមរក្សាការប្រើប្រាស់ពាក្យសង្ឃស័ព្ទជាមួយព្រះអង្គនៅតែរក្សាដដែល ហាមដាច់ខាតប្រើពាក្យរាជស័ព្ទដែលនាំឱ្យខុស ។
សូមបញ្ជាក់ថា៖ទោះបីជាទីសម្តេចនៃពុទ្ធចក្រមានច្រេីនព្រះអង្គ ចំពោះព្រះសង្ឃទាំងពីរគណៈក៏ដោយ ពាក្យរាជស័ព្ទប្រេីប្រាស់បាន លុះត្រាតែ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន ដោយព្រះរាជក្រឹត្យ ទេីបមានបុព្វសិទ្ធិក្នុងប្រេីប្រាស់ជាផ្លូវការបាន ។
សព្វថ្ងៃនេះ ពាក្យរាជស័ព្ទចេញដោយព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន អាចប្រើបានមានតែ សម្តេច៣ព្រះអង្គតែប៉ុណ្ណោះ គឺ៖
១. សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
សម្តេចព្រះមហាសង្ឃរាជ គណមហានិកាយ
២. សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ
៣. សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចៗក្រៅពីហ្នឹង គឺប្រើប្រាស់ពាក្យសង្ឃស័ព្ទសាមញ្ញធម្មតាដូចពាក្យថា និមន្ដ ឆាន់ សិង គង់ ជាដើម។ល។
អាស្រ័យដូចនេះ សូមពុទ្ធបរិស័ទជ្រាប !
សូមអរគុណ !
No comments:
Post a Comment