ប្រាសាទនគរហ្លួងការចម្លងស្ថាបត្យកម្មអង្គរនៅចុងសម័យអយុធ្យារបស់សៀម និងការបន្លំប្រវត្តិសាស្ត្រ ព្រះចៅប្រាសាទថង(គ្រងរាជ្យ១៦៣០-១៦៥៦) ជាអតីតសេនាបតីធំតាំងតែសម័យព្រះចៅទ្រង់ធម៌
រហូតដល់សម័យព្រះចៅអាទិត្យវង្ស ក្សត្ររាជវង្សទី៣នៃក្រុងអយុធ្យា។ តែដោយហេតុការណ៍វិបត្តិផ្ទៃក្នុងជាច្រើនប្រការក្នុងនគរសៀម ទើបព្រះចៅប្រាសាទថងបានសម្រេចចិត្តដណ្ដើមរាជ្យសម្បត្តិ ហើយតាំងរាជវង្សថ្មី(រាជវង្សប្រាសាទថង) នៃក្រុងអយុធ្យាចាប់តាំងពីឆ្នាំ១៦៣០មក។ ដោយសារបញ្ហាព្រះអង្គជាស្តេចជ្រែករាជ្យនិងមិនមានសាច់ជាលោហិតជារាជវង្សសោះ ដូចនេះដើម្បីពង្រឹងអំណាចនិងបង្ហាញភាពស្របច្បាប់នៃការឡើងគ្រោងរាជ្យរបស់ខ្លួន ព្រះអង្គបានព្យាយាមជាច្រើនលើកជាច្រើនសារក្នុងការភ្ជាប់ខ្លួនទៅនឹងមហាអាណាចក្រខ្មែរ តាមរយៈការសង់សំណង់ធំ ទាំងព្រះរាជវាំង សំំណង់សាសនាចម្លងបែបស្ថាបត្យកម្មក្រុងអង្គរ។ ការសាងសំណង់ធំៗដូចដែលក្សត្រខ្មែរបុរាណធ្លាប់ធ្វើនោះគឺ ក៏ដើម្បីជាការបង្ហាញដែរថា ព្រះអង្គជាក្សត្រដែល មានភាពស្របច្បាប់ក្នុងការគ្រប់គ្រងអំណាច មានបុណ្យបារមីលើសអស់ក្សត្រអយុធ្យាពីជំនាន់មុន ដែលទ្រង់អាចកសាងនូវសំណង់ដ៏ អស្ចារ្យដែលមនុស្សជំនាន់នោះសឹងពុំជឿថាជាស្នាដៃមនុស្ស។ នៅឆ្នាំ១៦៣១ មួយឆ្នាំបន្ទាប់ពីការឡើងគ្រងរាជ្យ ព្រះចៅប្រាសាទថងបានបញ្ជាអោយមន្ត្រីទៅចម្លងបែបពីប្រាសាទនៅតំបន់អង្គរ ដែលពួកសៀមកាលនោះហៅប្រាសាទនេះថា ប្រាសាទក្រុងកម្ពុជប្រទេស ដើម្បីជាកិត្តិយសដល់អាណាចក្រសៀមកាលនោះ ។ ដោយបានជ្រើសទីតាំងនៅជាយក្រុងអយុធ្យា ដើម្បីកសាងប្រាសាទតូចមួយដែលមានលក្ខណៈស្រដៀងទៅនឹងប្រាសាទនៅក្រុងអង្គរ ហើយប្រសិទ្ធិនាមថា ប្រាសាទព្រះនគរហ្លួង។ ប្រាសាទនគរហ្លួងនេះជាប្រាសាទសាងអំពីឥដ្ឋមានរាងចតុកោណកែងស្ទើការ៉េ ចែកចេញជា៣ជាន់ ជាន់ទីមួយមានទំហំ៨១×៩៤ ម៉ែត្រ កំពស់៤ម៉ែត្រពីដី ជាន់ទី២មានទំហំ៦៧×៧៥ម៉ែត្រ និងជាន់ទី៣មានទំហំ៤៦×៤៨ ម៉ែត្រ មានកំពូលប្រាង្គសរុប២៩កំពូល។ ដោយពិនិត្យតាមរយៈបែបផែនសំណង់ប្រាសាទនគរហ្លួងដែលនៅសេសសល់បច្ចុប្បន្នគេយល់ថាប្រាសាទនេះអាចសាងសង់ដោយយកគំរូរតាមប្រាសាទអង្គរវត្តឬប្រាសាទបាពួន(ប្រាសាទនគរហ្លួងនេះសាងលើខឿនខ្ពស់ដូចប្រាសាទបាពួនដែរ) ។ តែថាយើងមិនអាចដឹងថាមូលហេតុអ្វីទើបការសាងសង់ប្រាសាទនេះពុំបានរួចស្រេចតាមព្រះបំណងរបស់ព្រះចៅប្រាសាទថងឡើយ អាចដោយសារតែប្រាសាទនេះស្ថិតនៅក្រៅតំបន់ក្រុងស្រីអយុធ្យាពេក ឬដោយសាកាលណោះមានការសាងសង់សំណង់ចម្លងតាមស្ថាបត្យកម្មខ្មែរច្រើននៅក្នុងបរិវេណក្រុង ទើបបានជាប្រាសាទនេះមិនអាចសម្រេចរួចរាល់បាន ហើយបន្សល់នៅសំណល់បាក់បែករហូតមកដល់សម័យក្រុងបាងកក។ មកសល់សម័យព្រះចៅរាមាទី៥ ព្រះអង្គបានមានព្រះបញ្ជាអោយមានការជួសជុលនិងសាងសង់បន្ថែមនៅលើប្រាសាទនេះដូចដែលយើងឃើញសព្វថ្ងៃ ដោយមានការផ្លាស់ប្តូរប្រាង្គកណ្ដាលជាបែបកំពូលបុស្បុកខ្ពស់វិញ។ មានរឿងរ៉ាវរបស់ប្រាសាទនគរហ្លួងដែលគួរអោយចាប់អារម្មណ៍មួយទៀតក្រៅពីការចម្លងបែបស្ថាបត្យកម្មខ្មែរនោះគឺ ការដែលប្រទេសថៃព្យាយាមអះអាងថា ការកសាងប្រាសាទនគរហ្លួងនេះគឺដើម្បីរំលឹកដល់ជ័យជំនះរបស់អយុធ្យាលើអាណាចក្រខ្មែរ ហើយការសាងសង់ប្រាសាទនេះគឺបង្ហាញពីអំណាចនិងភាពអស្ចារ្យរបស់អាណាចក្រអយុធ្យាដែលអាចវាយខ្មែរដាក់ជាចំណុះឡើងវិញនៅរាជសម័យព្រះចៅប្រាសាទថង ។ ដូចនេះនៅពេលយើងព្យាយាមស្វែងរកឯកសារនានារបស់ប្រាសាទនគរហ្លួងនេះ តាមរយៈគេហទំព័រនានា រហូតដល់គេហទំព័រក្រសួងថៃ ឬសួរមគ្គុទ្ទេសក៍ក្នុងតំបន់ គេតែងសម្អាងថាការកសាងប្រាសាទនេះគឺដោយសារជាការរំលឹកជ័យជម្នះដែលសៀមបានឈ្នះមកលើខ្មែរ។ ប៉ុន្តែបើយើងសិក្សាអោយលម្អិតទៅតាមរយៈឯកសារប្រវត្តិសាស្ត្រនិង ព្រះរាជពង្សាវតារនានារបស់សៀម យើងរកឃើញថា ក្នុងឯកសារទាំងនោះមិនដែលបាននិយាយពីរឿងនេះទេ ព្រះចៅប្រាសាទថងក៏មិនដែលនឹងធ្វើសឹកសង្គ្រាមជាមួយក្រុងកម្ពុជាដែរ។ ហើយបើក្រឡេកមកមើលឯកសារប្រវត្តិសាស្ត្រខាងកម្ពុជាវិញ ឃើញថានៅសម័យរជ្ជកាលព្រះចៅប្រាសាទថងនោះ ព្រះបាទធម្មរាជាទី២ ព្រះមហាក្សត្រក្រុងឧដុង្គថែមទាំងបានលើកទ័ពទៅវាយនិងគៀរគ្រួនៅខេត្តនគររាជសីមាទៀតផង។ ចាប់តាំងពីពីរជ្ជកាលព្រះចៅទ្រង់ធម៌មក នគរសៀមមិនដែលធ្វើសង្គ្រាមឈ្នះខ្មែរទេ ហើយរហូតមករជ្ជកាលព្រះចៅប្រាសាទថងយើងឃើញថាព្រះអង្គបញ្ជាអោយសាងប្រាសាទបែបខ្មែរភ្លាមពេលបានឡើងគ្រងរាជ្យសម្បត្តិ ដូចនេះមិនមានពេលឯណានឹងធ្វើព្រះរាជសង្គ្រាមទេ (មានការសន្និដ្ឋានថា នៅក្នុងរជ្ជកាលព្រះចៅទ្រង់ធម៌ ព្រះចៅប្រាសាទថងក្នុងឋានៈជាមេទ័ពក៏បានទៅចូលរួមចម្បាំងនៅនគរខ្មែរដែរ តែជាអកុសលត្រូវបានទ័ពព្រះបាទជ័យជេដ្ឋាទី២ វាយរាបទាប ទទួលការចាញ់យ៉ាងដំណំ។ គេគិតថាប្រហែលជាកាលនោះ ព្រះចៅប្រាសាទថងនេះប្រាកដជាបានទៅទស្សនា ស្ថាបត្យកម្មនៅតំបន់អង្គរ ហើយជាប់ដិតអារម្មណ៍ រហូតដល់បញ្ជាអោយជាងទៅចម្លងប្លង់មកសាងសង់តាមនៅពេលទ្រង់ជ្រែករាជ្យបានសម្រេច)។ ដូចច្នោះហើយរឿងរ៉ាវទាំងឡាយដែលលើកឡើងថា ការកសាងប្រាសាទនេះដើម្បីរំលឹកជ័យជម្នះលើខ្មែរគឺជារឿងភូតកុហកទាំងស្រុង មិនអាចយកជាការណ៍បានទេតាមរយៈភស្តុតាងឯកសារប្រវត្តិសាស្ត្រប្រទេសទាំងពីរ។ ហើយយើងក៏មិនអាចដឹងដែរថាការប្រឌិតរឿងទាំងនេះត្រូវធ្វើឡើងក្នុងមូលហេតុណាមួយឡើយ ព្រោះរឿងរ៉ាវក្លែងក្លាយទាំងនេះត្រូវ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅហើយ។
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
Subscribe to:
Post Comments (Atom)
No comments:
Post a Comment