Monday, November 28, 2022

អានិសង្សនៃការចង្ក្រម(ដើរយឺតៗប្រកបដោយការប្រុងស្មារតី)មាន៥យ៉ាង៖

 

អានិសង្សនៃការចង្ក្រម(ដើរយឺតៗប្រកបដោយការប្រុងស្មារតី)មាន៥យ៉ាង៖
១- ជាអ្នកអត់ធន់បានក្នុងដំណើរផ្លូវឆ្ងាយ១
២- ជាអ្នកអត់ធន់ក្នុងការព្យាយាម១
៣- មិនមានជម្ងឺ១
៤- ភោជនដែលបរិភោគ ផឹក ទំពារស៊ី លិឍភ្លក្សហើយ រមែងរលួយដោយស្រួល១
៥- សមាធិដែលកើតអំពីការចង្ក្រម រមែងតាំងនៅអស់កាលយូរ១
ចង្ក្រម អាចនិយាយបានថាជាវិធីហាត់ប្រាណតាមបែបព្រះពុទ្ធសាសនា ដែលផ្ដល់ប្រយោជន៍៥យ៉ាងដូចខាងលើផង និងជាវិធីសង្រួមចិត្តឲ្យតាំងនៅមាំ(សមាធិចិត្ត)បានផង។ អ្នកចង្ក្រម អាចប្រមូលអារម្មណ៍ដោយចងគ្រៀកចិត្តជាប់ទៅនឹងជំហានជើងស្ដាំ-ឆ្វេង ដែលបោះទៅមុខត្រង់ ដែលបត់ស្ដាំឬបត់ឆ្វេង។
ឧទាហរណ៍ ពេលបោះជំហានទៅមុខ អ្នកចង្ក្រមត្រូវមានសតិតាមជំហានជើងថា《 ជើងស្ដាំ=> លើក-បោះទៅមុខ-ដាក់។ ជើងឆ្វេង=> លើក- បោះទៅមុខ- ដាក់។ដល់ពេលបត់ស្ដាំ => ជើងស្ដាំ លើក- បត់ស្ដាំ-ដាក់(ឬឆ្វេង)》។ ពេលដើរចង្ក្រម ដៃយើងត្រូវក្រពាត់មកក្រោយដោយយកដៃស្ដាំកាន់កដៃឆ្វេង ឬដៃឆ្វេងកាន់កដៃស្ដាំក៏បានតាមទម្លាប់របស់យើងម្នាក់ៗ។ ចង្ក្រម អាចធ្វើនៅក្នុងបរិវេណផ្ទះយើងក៏បាន នៅធ្លាហាត់ប្រាណរួមក៏បាន សំខាន់ចងចិត្តភ្ជាប់ទៅនឹងជំហានជើងឆ្វេងស្ដាំ ជាចិត្តសមាធិ។ កាលបើចិត្តតាំងនៅមាំក្នុងអារម្មណ៍តែមួយហើយ អកុសលវិតក្កៈទាំងឡាយឬក៏មារមកជ្រែកដណ្ដើមកាលមិនបាន។



No comments:

Post a Comment