អ្នកនិពន្ធស្រ្តីជនជាតិអាមេរិកដ៏ល្បី ២ រូប គឺអ្នកស្រី Victoia Clark និង Melissa Clark បានសរសេរសៀវភៅមួយក្បាលក្រោមចំណងជើងថា «Dictators’ Dinners: A Bad Taste Guide to Entertaining Tyrant» ដែលបានបរិយាយពីទម្លាប់រស់នៅ និងរបបអាហារប្រចាំថ្ងៃរបស់មេដឹកនាំផ្តាច់ការក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសមួយចំនួនធំនៅលើពីភពលោក។
LIFT នឹងប្រាប់លោកអ្នកឲ្យបានដឹងពីទម្លាប់នៃការទទួលទានអាហាររបស់មេដឹកនាំផ្តាច់ការល្បីៗមួយចំនួនដែលត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅនេះ ហើយលោកអ្នកអាចនឹងការភ្ញាក់ផ្អើលជាមិនខាននៅពេលដែលបានដឹងពីរបបអាហារប្លែកៗរបស់ជនទាំងនោះ។
១. ប៉ុល ពត
នៅក្នុងប្រទេសកម្ពុជា ពុំមាននរណាម្នាក់ដែលមិនស្គាល់ឈ្មោះ ប៉ុលពត ឬ សាឡុត សរ ដែលជានាយករដ្ឋមន្ត្រីនៅក្នុងសម័យខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង មេដឹកនាំនៃចលនាខ្មែរក្រហមដែលបានធ្វើប្រជាជនកម្ពុជាជាង ២ លាននាក់បាត់បង់ជីវិតដោយការសម្លាប់រង្គាល ការបង្អត់អាហារ និង ការធ្វើការហួសកម្លាំង។
ប៉ុល ពតចូលចិត្តទទួលទានសាច់ក្តាន់ សាច់ជ្រូកព្រៃ សាច់ពស់ ផ្លែឈើស្រស់ ស្រាប្រេនឌី និងស្រាចិន។ តាមរយៈប្រភពមួយចំនួន មេដឹកនាំផ្តាច់ការរូបនេះចូលចិត្តស្ងោរជ្រក់ពស់វែក។ ខណៈដែលប្រជាពលរដ្ឋនៅក្នុងសម័យនោះរស់ដោយត្រដរជាមួយនឹងរបបដែលមានតែបបរដ៏រាវកក្លូក ប៉ុល ពត បានទទួលបាននូវអាហារដ៏ប្រណីតៗជាច្រើន។
២. លោក គីម ជុងអ៊ីល
លោក គីម ជុងអ៊ីល គឺជាមេដឹកនាំផ្តាច់ការរបស់ កូរ៉េខាងជើង ដែលកាន់អំណាចពី ឆ្នាំ ១៩៩៤-២០១១។ នៅក្រោមការគ្រប់គ្រង់របស់លោក សេដ្ឋកិច្ចកូរ៉េខាងជើងបានជួបឱនភាពយ៉ាងខ្លាំងហើយប្រជាជនត្រូវបានញាំញីដោយការអត់ឃ្លាន។
អាហារដែលលោកចូលចិត្ត គឺ ស៊ុបព្រុយត្រីឆ្លាម សាច់បីជាន់ និង ស៊ុបសាច់ឆ្កែ។ លោក គីម ជុងអ៊ីលយល់ថា អាហារទាំងនេះនឹងផ្តល់នូវការប្រឆាំងនឹងជម្ងឺដង្កាត់ និងកម្លាំងពលំទៅដល់លោក។ ប្រភពមួយចំនួនបានឲ្យដឹងថា លោកចូលចិត្តស្រា Hennessy ហើយលោកក៏មានក្រុមនារីមួយក្រុមដែលមានភារកិច្ចត្រួតពិនិត្យអង្ករដែលលោកទទួលទាន ដើម្បីធ្វើឲ្យប្រាកដថា អង្ករមួយគ្រាប់ៗ មានទំហំ ទ្រង់ទ្រាយ និងពណ៌ដូចៗគ្នា។
៣. អាឌុល ហ៊ីត្លែ
ហ៊ីត្លែ គឺជាមេដឹកនាំរបបផ្តាច់ការហ្វាស៊ីសអាល្លឺម៉ង ដែលបានលុកលុយ និងគ្រប់គ្រង់មួយផ្នែកធំនៃតំបន់អឺរ៉ុប និងអាហ្វ្រិកខាងជើង។ លោកមានបំណងចង់សម្លាប់ចោលទាំងអស់នូវ ជនជន ជ្វីស ជនជាតិជីពស៊ី អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមមនុស្សជាច្រើនប្រភេទទៀត។
ហ៊ីត្លែ ទទួលទានអាហារបួស (គ្មានត្រីសាច់) ដែលអាចនឹងបណ្តាលមកពីបុព្វហេតុនៃមនោគមវិជ្ជារបស់លោក ហើយក៏អាចមកពី ការយល់ឃើញរបស់លោកថា របបអាហារដែលគ្មានត្រីសាច់ជួយកាត់បន្ថយ ជាតិហ្គាសក្នុងក្រពះ និងការទល់លាមក។ មកដល់ចុងសង្គ្រាមលោកលើកទី ២ ហ៊ីត្លែទទួលទានតែដំឡូងបារាំងកិន និងទឹកស៊ុបថ្លាតែប៉ុណ្ណោះ។ ដោយខ្លាចអាហារមានថ្នាំពុល លោកមានក្រុមមួយដែលមានសមាជិក១៥នាក់ ដែលមានភារកិច្ចភ្លក់អាហាររបស់លោកមុនពេលលោកទទួលទាន។ លុះត្រាតែពុំមាននរណាម្នាក់ក្នុងចំណោម ១៥នាក់នោះស្លាប់នោះទេ ទើបលោកចាប់ទទួលទាន។
៤. បែនីតូ មូសូលីនី
លោក បែនីតូ មូសូលីនី បានបង្កើត និងដឹកនាំ គណបក្សហ្វាស៊ីសអ៊ីតាលី ចាប់ពីឆ្នាំ ១៩២០ ហើយលោកបានប្រមូលយកអំនាចទាំងអស់មកកាន់ក្នុងដៃ ហើយបង្កើតជារដ្ឋផ្តាច់ការមួយ។ លោកបានចង់សម្ព័ន្ធមិត្តជាមួយនឹង ហ៊ីត្លែ នៅក្នុងសង្រ្គាមលោកលើកទី២ តែក្រោយមកលោកត្រូវបានផ្តួលរំលំពីអំនាច និងប្រហាជីវិត។
លោក មូសូលីនី ចូលចិត្តបន្លែសាឡាដដ៏សាមញ្ញ លាយជាមួយខ្ទឹមស ហើយស្រោចដោយប្រេង និងទឺកក្រូចឆ្មារស្រស់។ លោកចូលចិត្តការទទួលទានអាហារជួបជុំភរិយារបស់លោកឈ្មោះ Racheleនិងកូនៗរបស់លោកទាំងប្រាំនាក់។ ការទទួលទានអាហាររបស់លោកតែងតែ មានពេលវេលាត្រឹមត្រូវ ដោយសមាជិកទាំងអស់ត្រូវតែ មកអង្គុយនៅតុអាហាររងចាំការមកដល់របស់លោក។
៥. ចូសែព្វ ស្តាលីន
លោក ចូសែព្វ ស្តាលីន គឺជាមេដឹកនាំនៃអតីតសហភាពសូវៀត ចាប់តាំងពីពាក់កណ្តាលសតវត្សន៍ទី២០ រហូតដល់ពេលលោកទទួលមរណភាពក្នុងឆ្នាំ ១៩៥៣។ លោកបានបង្ខំឲ្យប្រទេសទាំងមូលអនុវត្ត ឧស្សាហនីយកម្ម និងបង្កើតសមូហភាព ដែលបានបណ្តាលឲ្យមានគ្រោះអត់ឃ្លាន ជម្រមពលកម្ម Gulag និង ការសម្លាប់រង្គាលយ៉ាងឃោរឃៅ។
លោក ស្តាលីន ចូលចិត្តទទួលទានអាហារបែបប្រពៃណីជនជាតិ Georgia ដែលរួមមាន សណ្តែកដី Walnut ខ្ទឹមស ផ្លែព្រូន ផ្លែទទឹម និងស្រា។
លោកក៏បានចូលចិត្តប្រកួតផឹកស្រា នឹងពិធីជប់លៀងអាហារពេលល្ងាចរយៈពេលប្រាំមួយម៉ោង ដែលត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ដោយចុងភៅផ្ទាល់ខ្លួនរបស់លោកជាច្រើន ហើយនៅក្នុងនោះក៏មានជីតារបស់លោក វិល្លាឌីមៀ ពូទីន ជាប្រធានាធិបតេយ្យរូស្ស៊ីបច្ចុបន្បផងដែរ៕ ប្រែសម្រួលដោយ តាំង រីនិត្យ...............http://www.postkhmer.com/lift/%E1%9E%91%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%91%E1%9E%91%E1%9E%BD%E1%9E%9B%E1%9E%91%E1%9E%B6%E1%9E%93%E1%9E%A2%E1%9E%B6%E1%9E%A0%E1%9E%B6%E1%9E%9A%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%98%E1%9F%81%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%85%E1%9F%8B%E1%9E%80%E1%9E%B6%E1%9E%9A-%E1%9F%A5-%E1%9E%9A%E1%9E%BC%E1%9E%94
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map