កំណាព្យខ្មែរ
កំណាព្យ ចិត្ដមេត្ដា
ព្រះច័ន្ទ អាទិត្យរះហើយលិច មិនអាចគេចផុតពីភាវ:
ធម្មជាតិមានពិតបានឃើញជាក់ ហើយទាក់ទងគ្នាជាធម្មតា ។
ឯជីវិតយើងក៏ដូចគ្នា កើតចាស់គ្រាំគ្រាហើយមរណា
ឥតមានពន្យាយាមដោយហេតុណា នឹងថាកុំស្លាប់មិនបានឡើយ ។
បើគង់តែស្លាប់គ្រប់អាត្មា ត្រូវតាំងចេតនាវៀរឲ្យហើយ
តាំងពីវ័យក្មេងកុំកន្តើយ បណ្ដែតបណ្ដោយក្នុងអវិជ្ជា ។
គួរកុំប្រមាទធ្វេសប្រហែស ក្រេបយកចំណេះគ្រប់វេលា
ទូន្មានខ្លួនល្អឈ្មោះអ្នកជា មិនដើរពាលាស្រីស្រាល្បែង ។
កើតមកជាមនុស្សរស់ឲ្យថ្លៃ រស់មានតម្លៃមិនចំបែង
ព្រោះសាងសុចរិតឥតមានក្លែង បន្លំគេឯងនាំទោសា ។
ត្រូវអប់រំខ្លួនទូន្មានចិត្ត ដោយប្រឹងប្រព្រឹត្តក្នុងកិច្ចការ
នាំនូវប្រយោជគ្រប់រូបា ព្រោះចិត្តមេត្តាប្រោសប្រណី ។
កុំឃើញគេក្រហើយមាក់ងាយ ពេបជ្រាយនិយាយខុសសំដី
ត្រគោះបោះបោកដោយគ្មានន័យ ហាស្ដីឲ្យតែរួចពីមាត់ ។
ឃើញអ្នកតូចទាសចាស់ជរា ត្រូវនឹងដល់គ្រាចាស់ដូចគាត់
មានក្រទាបខ្ពស់មិនប្រាកដ ប្រែប្រួលហើយព្រាត់ប្រាសចោលទៅ ។
ដូច្នេះត្រូវមានចិត្តមេត្តា ករុណារកគ្នាដូចសំពៅ
ទោះជាក្ដោងធំក៏គង់នៅ ពឹងទៅពឹងមកនឹងសំប៉ាន ។
កាលបើចិត្តល្អចិត្តត្រជាក់ មិនជាប់អន្ទាក់មារសាមាន
ចិត្តអូនមួម៉ៅក្ដៅក្នុងប្រាណ រស់ដោយសុខសាន្តព្រោះចិត្តធម៌ស្ងប់ ។
ស្ងនប់ព្រោះរស់ក្នុងធម៌វិន័យ ចិត្តនេះប្រណីព្រោះបានធ្លាប់
មេត្តាគេឯងតែមិនជាប់ នឹងរឿងបន្លប់កាមគុណប្រាំ ។
មច្ឆារស់បានព្រោះគង្គា ឯយើងរាល់គ្នាព្រោះបានចាំ
រៀនសូត្រចេះដឹងតាមបណ្ដាំ ព្រះពុទ្ធបានផ្តាំឲ្យមេត្តា ។
ទើបបានជួបសុខល្អប្រពៃ នាំមានសិរីខ្ពស់ឧត្តម ។
បើចង់បានសុខត្រូវរៀបចំ ចិត្តដោយខិតខំប្រឹងរក្សា ។
ទាំងក្នុងពុទ្ធចក្រអាណាចក្រ ចិត្តមិនប្រឡាក់ដោយតណ្ហា
ព្រោះមានវិជ្ជាមានបញ្ញា ដោះស្រាយកិច្ចការរួចទុក្ខភ័យ ។
បុគ្គលគ្រប់រូបចង់បានសុខ ខ្លាចទុកព្រាត់ប្រាសខ្លាចក្សិណក្ស័យ ។
បើខ្លាចដូចគ្នាប្រយោជន៍អ្វី នឹងផ្ដល់ទុក្ខភ័ឲ្យដល់គ្នា ។
ខុសឆ្គងតិចតួចអនុគ្រោះ កុំខំសាបព្រោះពៀរវេរា
កុំមានគំនុំអភិជ្ឈា រំពៃទោសគ្នាហើយព្យាបាទ ។
ចិត្តធម៌ចិត្តបុណ្យចិត្តមេត្តា កុំវាយប្រហារខំសំអាត
កុំមានអវិជ្ជាហើយប្រមាទ ទុកពេលឲ្យខាតបាបយកបុណ្យ ។
ព្រោះពេលស្លាប់ទៅគ្មានអ្វីតាម ទ្រព្យធនប៉ុន្មានកុំឲ្យកុន
រវល់ប្រឹងរកចាយមិនទាន់ ភ័យស្លន់ព្រោះស្លាប់បានមកដល់ ។
ឆ្លៀតលះធ្វើទានសីលភាវនា កុំលោភតាមទារចង់បានផល
រហូតភ្លេចខ្លួនសាងសាងអកុសល នាំមានកង្វល់ផលជាទុក្ខ ។
ដោយ: ឧបញ៉ា ឧបាលសិកា ញ៉ឹក ប៊ុនថា
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
No comments:
Post a Comment