តាមរយៈការសិក្សាស្រាវជ្រាវបង្ហាញឱ្យឃើញថា ការសំពះ- ថ្វាយបង្គុំតាមរបៀបខ្មែរមានអាយុកាលប្រហែលជា ២០០០ ឆ្នាំមកហើយតាមរយៈឥទិ្ធពលពុទ្ធសាសនាដែលបានមកពីប្រទេសឥណ្ឌា។ ពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកក្នុងប្រទេសខ្មែរតាំងពីពុទ្ធសតវត្យទី៣មកម្ល៉េះ (៣សតវត្យមុនគ.ស) ដោយព្រះមហា មោគ្គលីបុត្តតិស្សត្ថេរ ។លោកបានចាត់ចែងបញ្ចូនព្រះ សោណត្ថេរ និងព្រះ ឧត្តេរត្ថេរ ឱ្យធ្វើដំណើរមកកាន់ដែនសុវណ្ណភូមិដើម្បីផ្សព្វផ្សាយពុទ្ធសាសនាក្រោម ព្រះរាជូបត្ថម្ភក នៃព្រះបាទ ធម្មាសោកមហារាជ (KingAsoka) ខ្មែរក៏បានទទួល យក និងបានរក្សាទុករហូតដល់សព្វថ្ងៃដោយបានសម្របសម្រួលលទ្ធិប្រពៃណីនេះទៅតាម លក្ខណៈនៃវប្បធម៌របស់ខ្លួន។
ឯកសារយោង៖ សៀវភៅវប្បធម៌ខ្មែរ (សាកលវិទ្យាល័យបញ្ញាជាតិ)
No comments:
Post a Comment