Monday, August 27, 2012

ទស្សនវិជ្ជាពិភពលោក



  • រឿងដែលពីបាកបំផុតគឺការស្គាល់ខ្ឡួនឯង។
  • ស្ងៀបស្ងាត់ប្រសើរជានិយាយច្រើនអត់ន័យ។
  • ចរិតនរណាម្នាក់គឺជាវាសនារបស់គេ។
  • ចរិតល្អមិនមែនត្រូវបង្កើតឡើងក្នុងមួយអាទិត្យឬមួយខែទេ។វាត្រូវបង្កើតឡើងបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ចាំបាច់ត្រូវមានការខិតខំអត់ធ្មត់យូរអង្វែងដើម្បីបង្កើតចរិតល្អ
  • វាជាការប្រសើ់រដែលកែកំហុសខ្លួនឯងជាជាងកែកំហុសអ្នកដ៏ទៃ។
  • សុភមង្គលមិនស្ថិតក្នុងទ្រព្យសម្បត្តិនិងនៅក្នុងមាសពេជ្រទេ តែវាស្ថិតនៅក្នុងចិត្ត។
  • មនុសសុច្ចរិតទៀងត្រង់តែងតែជាក្មេង។
  • នៅពេលធ្វើអោយស្មើនឹងមនុស្សប្រុស មនុស្សស្រីក្លាយជាអ្នកត្រួតប្រុសទៅវិញ។
  • ទ្រព្យសម្បត្តិធំបំផុតគឺការពេញចិត្តនឹងរស់នៅជាមួយទ្រព្យសម្បត្តិតិចតួច
  • ចំណេះវិជ្ជាគឺជាគ្រឿងលំអនៅពេលយើងចំរុងចំរើនហើយជាជម្រនៅពេលក្រលំបាក
  • សូម្បីតែនៅពេលច្បាប់ត្រូវគេសរសេរចេញទៅហើយ វានៅតែតែងត្រូវគេកែប្រែ។
  • អ្នកដែលមេដឹកនាំល្អ ត្រូវតែធ្លាប់ស្ថិតក្រោមការដឹកនាំរបស់គេសិន។
  • មនុស្សងាយរងការភ័យខ្លាច ជាងការគោរព
  • មនុស្សល្អក្នុងផ្លូវមួយ តែអាក្រក់ក្នុងផ្លូវច្រើន។
  • គ្មានកំពួលមនុស្សមានប្រាជ្ញាណាដែលថាមិនមានភាពល្ងង់ខ្លៅខ្លះនោះទេ។
  • មនុស្សចចេសអាចត្រូវគេចែកជាមនុស្សមានះ តាមតែមតិរបស់ខ្លូន មនុស្សល្ងង់ខ្លៅ។
  • គុណសម្បត្តិមិនមែនជាអំពើ តែជាទម្លាប់
  • ការចេះប្រមាណខ្លួន និងទប់ចិត្ត ជាមធ្យោបាយមួយចំពោះកាសសប្បាយរីករាយ។
  • គោលបំណងរបស់មនុស្សឆ្លាត គឺមិនធានាអោយបានភាពរីករាយទេ តែបញ្ចៀសការឈឺចាប់។
  • មនុស្សដែលខឹងត្រូវបញ្ហា ត្រូវមនុស្ស ត្រូវរបៀប និងត្រូវពេលជាមនុស្សគួរអោយសសើរ។
  • ឬសនៃការអប់រំ គឺល្វីងតែ ផ្លែរបស់វាផ្អែម
  • អ្នកដឹងត្រូវធ្វើ អ្នកយល់ត្រូវបង្រៀន
  • មនុស្សមានបញ្ហា ឬការឈឺចាប់គឺដោយសារតែខ្លួនឯង។
  • ទុក្ខសោកនិងការខកចិត្តនាំអោយកើតកំហឹង កំហឹងនាំដល់ការច្រណែន ការច្រណែននាំដល់ការព្យាបាទ ហើយការព្យាបាទនាំដល់ទុក្ខសោកជាថ្មីរហូតដល់បញ្ចប់វដ្តមួយ។
  • គេរីករាយដោយសារកាលៈទេសៈត្រូវនឹងអារម្មណ៍របស់គេ តែគេកាន់តែប្រសើរឡើងបើចេះធ្វើអោយអារម្មណ៍របស់គេត្រូវនឹងកាលៈទេសៈ។
  • កុំធ្វើអោយខូចអ្វីដែលអ្នកមានដោយសារតែចង់បានអ្វីដែលអ្នកគ្មាន។ចាំថាអ្វីដែលអ្នកមាននៅពេលនេះធ្លាប់ស្ថិតនៅក្នុងចំណោមអ្វីដែលអ្នកស្រមៃចង់បានកាលពីមុន។
  • បើមិនត្រូវកុំធ្វើ បើមិនពិតកុំនិយាយ។
  • តើអ្នកចង់ល្បីឬ?បើដូច្នេះត្រូវចាប់ផ្តើមពីមនុស្សធម្មតា។តើអ្នកចង់សាងសងអគារធំខ្ពស់ត្រដែតមួយឬ?ដូច្នេះដំបូងគិតអំពីមូលដ្ឋាននៃការដាក់ខ្លួន។ចាំថាសំណង់កាន់តែខ្ពស់ ត្រូវការគ្រឺះកាន់តែជ្រៅ។
  • ការសារភាពទទួលស្គាល់អំពើការងារអាក្រក់ជាការចាប់ផ្តើ់មដំបូងនៃការងារល្អ។http://bluewhy.wordpress.com/

No comments:

Post a Comment