សម័យអណានិគមនិយមបារាំង
ទង់ជាតិនេះត្រូវបានប្រើជាលើកតំបូង ពីឆ្នាំ ១៨៦៣ដល់ឆ្នាំ ១៩៤៨កម្ពុជាគ្រប់គ្រងដោយជប៉ុន
ទង់ជាតិនេះប្រើប្រាស់នៅឆ្នាំ ១៩៤២ ដល់ ឆ្នាំ ១៩៤៥ដែលមាន សឺង ង៉ុកថាញ់ជានាយករដ្ឋមន្ត្រី ទង់ជាតិនេះពុំមានរូបប្រាសាទអង្គរវត្តទេ
រាជាណាច្រកកម្ពុជាទី ១
ទង់ជាតិនេះដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៧០
ទង់ជាតិនេះដាក់ឲ្យប្រើបា្រស់នៅថៃ្ងទី ៩ ខែតុលាឆ្នាំ១៩៧០ ដល់ថ្ងៃ ១៧ ខែ មេសា ឆ្នាំ១៩៧៥
សម័យកម្ពុជាប្រជាធិបតេយ្យ
ទង់ជាតិនេះដាក់ឲ្យប្រើប្រាស់នៅថៃ្ងទី ៥ ខែ មេសាឆ្នាំ១៩៧៦ ដល់ថៃ្ងទី ៧ ខែ មករា ១៩៧៩ ដែលមានប្រាសាទកំពូល ៣ តែនៅក្នុងរដ្ឋធម្មនុញ្ញបានបញ្ជាក់ថាជារូបវិមាន ពុំមែនប្រាសាទអង្គរវត្តទេ។ទោះជាយ៉ាងនេះក៍ដោយ ក៍នៅតែទទួលស្គាល់លើឆាកអន្តរជាតិ ជាពិសេសនៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិរហូតដល់ឆ្នាំ ១៩៩១
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា
ទង់ជាតិនេះដាក់ប្រើប្រាស់នៅថ្ងៃទី ៧ មករា ១៩៧៩ ដល់ ខែឧសភា ឆ្នាំ ១៩៨៩ ដែលមានប្រាសាទកំពូលប្រាំ
សម័យរដ្ឋកម្ពុជា
ទង់ជាតិនេះដាក់ឲ្យប្រើប្រាស់នៅខែឧសភា ឆ្នាំ ១៩៨៩ដល់ឆ្នាំ ១៩៩១ និងបានផ្លាស់ប្តូរប្រទេសទៅជារដ្ឋកម្ពុជា
ទង់ជាតិនេះកើតឡើងពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៩១ស្របនឹងដំណើរការចរចារសន្តិភាពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ខែ តុលា ឆ្នាំ ១៩៩១
រាជាណាចក្រកម្ពុជាទី២
ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩៣ ទង់ជាតិចាស់ពីឆ្នាំ ១៩៤៨-១៩៧០ត្រូវបានយកមកប្រើជាទង់ជាតិកម្ពុជាឡើងវិញ រហូតមកទល់បច្ចុប្បន្ន
No comments:
Post a Comment