បញ្ហានៃការមានក្លិនមាត់មិនល្អ (ស្អុយ) របស់មនុស្ស គឺជាឧបសគ្គមួយធ្វើឱ្យមានការកកស្ទះក្នុងស្ថានភាពជីវិត និងមានគម្លាតឆ្ងាយពីការមានទំនាក់ទំនងរវាងមនុស្សផ្សេងៗក្នុងសង្គម ។ ជាធម្មតាបើសិនជាលោក អ្នកមានក្លិនមាត់មិនល្អ រមែងមិនសូវមានទំនាក់ទំនងជាមួយអ្នកផ្សេងៗដែលកំពុងធ្វើការរួមគ្នា រួមទាំងញាតិមិត្ដបងប្អូនផងដែរ។ លើសពីនេះ ក៏អាចធ្វើឱ្យជីវិតរបស់លោកអ្នកមានគម្លាតឆ្ងាយពីការមាន ទំនាក់ទំនងជាមួយបុគ្គល ព្រោះយល់ថា ខ្លួនមានក្លិនមាត់មិនល្អ ក្នុងការទំនាក់ទំនងគ្នាដែលជះក្លិនមាត់ទៅដាក់គេ ។ ដូច្នេះដើម្បីដោះស្រាយពីវិបត្ដិខាងលើមានវិធីសាស្ដ្រមួយចំនួនដែលអាច ជួយលោកអ្នកឱ្យរួចផុតពីស្ថានភាពវិបត្ដិខាងលើ ដោយវិធីសាស្ដ្រខាងក្រោម គឺជាវិធីសាស្ដ្របំបាត់ក្លិនមាត់ជាលក្ខណៈធម្មជាតិដូចជា ៖
ខ្ញី និងក្រូចឆ្មា ៖ វិធីសាស្ដ្រក្នុងការធ្វើសំរាប់បំបាត់ក្លិនមាត់គឺប្រើទឹកខ្ញី សុទ្ធ១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ និងទឹកកៅអ៊ុនៗ១កែវ លាយចូលគ្នាប្រើខ្ជុលមាត់ក្នុងមួយថ្ងៃ១លើក ក្រោយពីដុសធ្មេញនៅពេលព្រឹក ។
ស្លឹកត្របែក ៖ វិធីសាស្ដ្រធ្វើត្រូវលាងស្លឹកត្របែកឱ្យស្អាតយកទៅបុកឱ្យម៉ដ្ឋលាយ ជាមួយទឹកអំបិលប្រហែល១ភាគរយ ត្រាំទុករយៈ ពេលពី១០-១៥នាទី រួចហើយត្រូវច្រោះយកតែទឹកសុទ្ធរក្សាទុកសំរាប់ប្រើប្រាស់ខ្ពុលមាត់ ។
វិធីសាស្ដ្រដែលបានរៀបរាប់ខាងលើអាច ធ្វើឱ្យក្លិនមាត់ដែលមិនល្អ អាចបាត់បានដោយមិនបាច់ប្រើថ្នាំបំបាត់ក្លិន។ ប៉ុន្ដែយកល្អលោកអ្នកគួរតែព្យាយាមថែទាំសុខភាពឱ្យបានល្អ និងហាត់ប្រាណជាប់ជាប្រចាំ ៕
(អត្ថបទដកស្រង់ពីកាសែតកោះសន្ដិភាព ចុះថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំ ២០១០)
No comments:
Post a Comment