Thursday, June 28, 2012

វិធីថែរក្សា សាច់ក្រណាត់ប៉ាក់ និងចាក់ដោយដៃ


សម្លៀកបំពាក់មានតំលៃរបស់លោកអ្នក មិនត្រឹមបង្ហាញពីភាពទាន់សម័យ និង ស៊ីវីលៃ ហឺរហារ ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីភាពថ្លៃថ្នូរ និងក្រមសីលធម៌ របស់ថែមទៀតផង។
សម្លៀកបំពាក់ ជ្រីវជ្រួញ ដាច់ដោច រយីករយាក និងបែក ព្រុយ លោកអ្នកស្លៀកពាក់ទៅ គឺពិតជាមិនសង្ហារ មិនស្អាត និងមិនថ្លៃថ្នូរ ជា ពិសេសសម្លៀកបំពាក់ធ្វើពីសូត្រ ក្រណាត់ប៉ាក់ រឺចាក់ដោយដៃ អញ្ចឹងហើយ លោកអ្នកគួរតែថែរក្សា បោកគក់ និងអុត ឲ្យបានស្អាតបាតរៀបរយ។

ខាងក្រោមនេះ ជាការថែរក្សាសាច់ក្រណាត់ប៉ាក់ និងចាក់ដោយដៃ ជូនលោក អ្នកគួរយល់ដឹង។ សូមធ្វើតាមការណែនាំដូចខាងក្រោម ដើម្បីអាចទទួលបាន លទ្ធផលគួរសម ៖
ទី១- សូមបោកគក់សម្លៀកបំពាក់ដែលប៉ាក់ រឺចាក់ដោយដៃជាមួយសាប៊ូកក់ សក់សម្រាប់ទារក ជំនួសការប្រើប្រាស់ម្ស៉ៅសាប៊ូធម្មតា។
ទី២- សូមបន្ថែមទឹកបន្ទន់សម្លៀកបំពាក់ ១ ស្លាបព្រា ទៅក្នុងទឹកលាងសម្អាត ចុងក្រោយ ដើម្បីការពារសរសៃសាច់ក្រណាត់កុំឲ្យរួញខូច និងរសាត់ពីគ្នា។
ទី៣- កុំពូត ហើយសូមហាលសម្លៀកបំពាក់ដែលប៉ាក់ រឺចាក់ដោយដៃ នៅលើ ផ្ទៃរាបស្មើលើកន្សែង ជំនួសឲ្យការហាលសម្លៀកបំពាក់នៅលើខ្សែលួស រឺខ្សែ ពួរ ដើម្បីរក្សាទ្រង់ទ្រាយដើមនៃសាច់ក្រណាត់ និងការពារកុំឲ្យសាច់ក្រណាត់ យារខូច៕ប្រភពពី:

http://icheakhmer.blogspot.com/

No comments:

Post a Comment