
ហេតុអ្វីបានជាយើងចាំបានចែកទ្រព្យសម្បត្តិជា ៤ ចំណែក? នៅពេលដែលអ្នកបានអាននូវ ៤ចំនុចខាងក្រោម អ្នកនឹងបានយល់ជាមិនខាន ថាហេតុអ្វីចាំបាច់ត្រូវធ្វើបែបនេះ? ការបែងចែទ្រព្យសម្បត្តិពិតជាសំខាន់សម្រាប់ជីវិតរស់នៅរបស់អ្នក។
១. សងបំណុលចាស់៖ ការចិញ្ចឹមអ្តាបិតាដែលជាអ្នកមានគុណលើលលប់ មិនអាចកាត់ថ្ងៃបាន។ លោកបានចំណាយពេលវេលា ទ្រព្យសម្បត្តិ កម្លាំងកាយចិត្ត និង អាយុជីវិតដើម្បីយើង។ ដូច្នេះអ្នកត្រូវសងគុណលោកវិញ តាមរយៈការផ្តល់បច្ច័យ៤ ជូនលោក គឺ សង់ផ្ទះសមរម្យជូនលោកទាំងពីរ ផ្តត់ផ្គង់ថ្នាំសង្កូវជូនលោកទាំងពីរ ផ្តល់អាហារ ទទួលទានគ្រប់គ្រាន់ជូនលោកទាំងពីរ ផ្តល់សម្លៀបបំពាក់តាមរដូវកាលលោកទាំងពីរ។

៣. បោះក្នុងជ្រោះជ្រៅ៖ ចិញ្ចឹមខ្លួនឯង និង ភរិយា ឬ ស្វាមី ក៏ជាបន្ទុកមួយដ៏ធ្ងន់ធ្ងរដែរ ហើយត្រូវរកប្រាក់ដើម្បីចិញ្ចឹមខ្លួនឯងឲ្យបានដោយឯករាជ្យ មិនគួរឲ្យអ្នកដ៏ទៃជួយរហូតទេ មិនអាចអោយឪពុកម្តាយទទួលរ៉ាប់រងយើងទៀតទេ មិនគួរគិតថា ឲ្យប្តី ឬប្រពន្ធទៅរកស៊ីចិញ្ចឹមខ្លួនទេ គួរចេះរកស៊ីចិញ្ចឹមខ្លួនឯងឲ្យរួច ហើយជួយចិញ្ចឹមប្រពន្ធ ឬ ប្តី កូនវិញទើបល្អ។
៤. កប់ទុកក្នុងដី៖ គឺ បរិច្ចាគទាន កុំរស់នៅដើម្បីតែជាតិនេះ ត្រូវខំកសាងកុសលផលបុណ្យ ឬ សេចក្តីល្អទុកសម្រាប់ជាតិក្រោយៗផង ដូចជាធ្វើបុណ្យធ្វើទាន កសាងផ្លូវថ្នង់ ស្ពាន សាលារៀន ជាដើម។
No comments:
Post a Comment