Friday, May 25, 2012

សេចក្តី​ស្រវឹង​ ៣






មទ​ សេចក្តី​ស្រវឹង​ ៣
តយោ​  មទា​  សេចក្តី​ស្រវឹង​ ៣​ យ៉ាង​ គឺ៖
១. អារោគ្យមទោ​  ស្រវឹង​ដោយ​ការ​មិន​មាន​រោគ 
២. យោព្វនមទោ​  ស្រវឹង​ដោយ​វ័យ 
៣. ជាតិមទោ​        ស្រវឹង​ដោយ​ជាតិត្រកូល              
[ ក្នុង​អដ្ឋកថា​៖ ជីវិត មទោ​  ស្រវឹង​ក្នុង​ជីវិត ]
( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៤ )
អធិប្បាយ
បទ ​ថា​ មទា​ ប្រែ​ថា​ ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​អាការ​ស្រវឹង ។​ ក្នុង​សេចក្តី​ស្រវឹង​ទាំង​នោះ​ ការ​មាន​មានះ​យ៉ាង​នេះ​ថា​ អញ​ជា​មនុស្ស​ដែល​មិន​មាន​រោគ​ តាំង​ពី​ ៦០​ ឬ​ ៧០​ ឆ្នាំ​កន្លង​មក​ហើយ​ សូម្បី​តែ​ចំណិត​ផ្លែ​សម៉​ក៏​អញ​មិន​ដែល​ទំពា​ស៊ី​ ចំណែក​ជន​ដទៃ​ដើរ​និយាយ​យ៉ាង​នេះ​ថា​ ទី​ឯណោះ​ ត្រូវ​រោគ​បៀត​បៀន​ អ្នក​ទាំង​ឡាយ​ ចូរ​លេប​ថ្នាំ​ ជន​ណា​ហ្ន៎​ ឈ្មោះ​ថា​ មិន​មាន​រោគ​ដូច​ជា​អាត្មា​អញ​សោត  ដូច្នេះ​ ឈ្មោះ​ថា​ ស្រវឹង​ដោយ​ការ​មិន​មាន​រោគ ។
ការ ​នៅ​ក្នុង​វ័យ​កំលោះ​ក្រមុំ​ ហើយ​មាន​មានះ​យ៉ាង​នេះ​ថា​ ពួក​យើង​នឹង​ធ្វើ​បុណ្យ​ក្នុង​វ័យ​ចាស់​ជរា​ ពេល​នេះ​ពួក​យើង​ជា​កំលោះ​ក្រមុំ​នៅ​ឡើយ​ ដូច្នេះ​ ឈ្មោះ​ថា​ ស្រវឹង​ក្នុង​វ័យ​ជា​កំលោះ​ក្រមុំ ។
ការ ​មាន​មានះ​យ៉ាង​នេះ​ថា​ អាត្មា​អញ​រស់​នៅ​យូរ​ហើយ​ នឹង​រស់​នៅ​យូរ​អង្វែង​ត​ទៅ​ទៀត​ រស់​នៅ​ជា​សុខ​មក​ហើយ​ កំពុង​រស់​នៅ​ជា​សុខ​ នឹង​រស់​នៅ​ជា​សុខ​ ( ត​ទៅ​ទៀត )​ ដូច្នេះ​ ឈ្មោះ​ថា​ ស្រវឹង​ក្នុង​ជីវិត ។
ដកស្រង់ចេញពី http://aphirati.blogspot.com/
ដោយ៥០០០ឆ្នាំ