Tuesday, April 03, 2012

សីលធម៌ ចរិយាធម៌ សុជីវធម៌




វត្តល្អគឺវត្តដែលមានព្រះវិហារល្អគឺព្រះវិហារដែលមានព្រះសង្ឃគង់ធើ្វឧបោសថកម្មរៀងរាល់
ថៃ្ងឧបោសថនិងធើ្វសមាធិធម៌។
វត្តល្អគឺ វត្តដែលមានឧបដ្ឋានសាលាល្អឧបដ្ឋានសាលាល្អឧបដ្ឋានសាលាដែលមានពុទ្ធបរិស័ទ
អញ្ជើញចូលរួមក្នុងថៃ្ងឧបោសថសីលរៀងរាល់ថៃ្ងឧបោសថស្តាប់ធម៌ទេសនាមានការអប់រំ
និង បំពេញបុញ្ញកម្មផ្សេងៗ ។
វត្តល្អគឺវត្តដែលមានសាលាពុទ្ធិកសិក្សាល្អសាលាពុទ្ធិកសិក្សាល្អគឺសាលាពុទ្ធិកសិក្សាដែល
មានគ្រូនិង សមណសិស្សរៀនល្អបង្រៀនល្អ សីលធម៌ល្អ វិន័យល្អ។
វត្តល្អគឺវត្តដែលមានបណ្ណាល័យល្អបណ្ណាល័យល្អគឺបណ្ណាល័យដែលមានសៀវភៅនិង
ឯកសារច្រើនប្រភេទនិងមានអ្នកអានអ្នកស្រាវជ្រាវច្រើនរូប។
វត្តល្អគឺវត្តដែលមានកុដិល្អ កុដិល្អគឺកុដិដែលមានព្រះសង្ឃគង់នៅប្រកបដោយវិន័យល្អ
អនាម័យល្អ សាមគ្គីភាពល្អ។
វត្តល្អគឺវត្តដែលមានក្លោងទ្វារល្អ ក្លោងទ្វារល្អ គឺក្លោងទ្វារដែលមានពុទ្ធិបរិស័ទចេញចូល
ឬ ក្នុងសំលៀកបំពាក់វប្បធម៌ពុទ្ធសាសនាជាតិមិនមែនស្លៀកពាក់ដូចក្នុងសួនច្បារ ទីផ្សារ
ឬ រាំបាឡើយ។
វត្តល្អគឺប្រកបដោយសីលធម៌ល្អ ចរិយាធម៌ល្អ មានការដោះមួក ដម្លោះឆ័ត្រ
បន្ថយល្បឿនយានជំនេះវត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ។
ទាំងអស់នេះហើយដែលជាប្រភពនៃវត្តល្អ។




The Life of the Buddha - BBC documentary


No comments:

Post a Comment