លោក ប្រុស
ភ្នំពេញ ៖ ក្បាច់គុនខ្មែរមានលក្ខណៈសម្បូរបែបណាស់ និង មានការបែងចែកជាទ្វារចំនួន ១២ដោយក្នុងទ្វារទាំង១២នេះមានប្រមាណ៣៧៤ មេ និង៩ក្បាច់ហើយក្នុងទ្វារនីមួយៗមានតួនាទីផ្សេងៗគ្នាសម្រាប់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមជំនាន់ដើម ឯល្បុក្កតោ មិនមែនជាក្បាច់គុនដែលគ្របដណ្ដប់លើក្បាច់គុនជាច្រើនទៀតនោះទេ។
លោក ភូមិ ណាគ្រី អ្នកស្រាវជ្រាវក្បាច់គុនបុរាណខ្មែរនៅខេត្តបន្ទាយមានជ័យបានអះអាងថា ក្បាច់គុន ខ្មែរសម្បូរបែបណាស់ ហើយមានប្រវត្តិច្បាស់លាស់ទៀតផង។ ឯល្បុក្កតោ មានតែ១១ស្នៀត ឬ ១១មេប៉ុណ្ណោះ នេះបើយោងតាមសាត្រាស្លឹករឹតជំនាន់ដើម ដែលមានបន្សល់ទុក។
លោក បានលើកឡើងថា ល្បុក្កតោ មិនមែនជាក្បាច់គុនគ្របដណ្ដប់លើក្បាច់គុនជាច្រើនទៀតនោះទេ ពោលគឺ ល្បុក្កតោ គ្រាន់តែជាស្នៀតមួយនៅក្នុងចង្កោមយុទ្ធក្រមខម ឬ យុទ្ធគុនខម និងអាចនិយាយថា ជាចង្កោមរបស់ក្បាច់គុនបុរាណខ្មែរតែប៉ុណ្ណោះ។
ស្នៀតទាំង១១នោះមានដូចជា ទី១ មេផែល ទី២ មេលុក ទី៣ មេត្រាយ ទី៤ មេរៈ ទី៥ មេលុកប្រដេញ ទី៦ មេផែលកាត់ ទី៧ មេលុកគ្រប លុកប្រដេញ ទី៨ មេផែលបក ទី៩ មេចាក់ស្រប ទី១០ មេចាក់កាត់ និង ទី១១ មេផែលចាក់។ បើនិយាយឲ្យចំទៅ ហាត់ ល្បុក្កតោ គឺត្រូវហាត់ឲ្យត្រូវក្បួនខ្នាតដែលបុរាណបានប្រាប់ ពោលគឺ កាន់ដំបងហាត់តែស្នៀតល្បុក្កតោដោយមិនលាយឡំនឹងស្នៀតផ្សេងទេ។ បើប្រើលំពែង ឬដាវ មិនមែន ល្បុក្កតោ ទេព្រោះចូលដល់ស្នៀតផ្សេងទៀត។
ចំណែកក្បាច់គុនខ្មែរសម្បូរបែបណាស់ និងមានការបែងចែកជាទ្វារចំនួន ១២ដែលក្នុងទ្វារនីមួយៗមានជាច្រើនស្នៀតផ្សេងគ្នាហើយមានតែទ្វារទី៨ទេដែល ជាទ្វារបញ្ចប់នៃអាត្ម័នយុទ្ធ ដែលក្នុងទ្វារនេះគេហៅថា មេរួមដែលមានមេរួមប្រមាណជាង៥០មេដោយក្នុងមេនីមួយៗមានស្នៀត និងក្បាច់ចំនួន៥៩៩ ហើយបូករួមទាំងល្បុក្កតោ ក្រពើហារ ស្រងែពេន ខ្លាក្រាប ដែលមាននៅក្នុងមេនេះផងដែរ។
លោក ភូមិ ណាគ្រី បន្តថា ក្រៅពីទ្វារទាំង ១២នេះក្បាច់គុនខ្មែរនៅមានទ្វារពិសេសមួយទៀតដែលមានឥទ្ធិពល គ្របដណ្ដប់លើទ្វារទាំង ១២ ព្រមទាំងក្បាច់គុនមេនានា។ ដូច្នេះ ហើយទើបខ្មែរយើងមានតំណាលមួយថា គេមិនដែលបង្ហាត់សិស្សឲ្យ អស់ស្នៀតទេខ្លាចក្រែងសិស្សបកមកខាំវិញ ទើបគេលាក់ទុកនូវ ទ្វារពិសេសមួយដើម្បីសង្កត់លើសិស្សគុនរបស់ខ្លួន។ ទ្វារពិសេសនេះមាន ៣ គឺក្រញាំរាជសីហ៍មាន ៩ ក្បាច់ និង ៩៩ស្នៀត។
បាតដៃព្រះឥសូរ មាន៩១ ស្នៀត និង៩ ក្បាច់ និងស្រមោលខ្មោចដែលមាន ៩ ស្នៀត និងមួយក្បាច់ដែលនេះជាក្បាច់ ពិសេសជាងគេសម្រាប់ រំដោះខ្លួនគេចចេញពីសត្រូវក្នុងខណៈដែលយើងចាញ់ប្រៀបសត្រូវហើយមិនអាច បន្តការតស៊ូបាននោះ។
លោកភូមិ ណាគ្រី បានបញ្ជាក់ថា លោកមិនជំទាស់ឡើយប្រសិនបើ គេដាក់ឈ្មោះថា “ក្បាច់គុនបុរាណខ្មែរ” ពីព្រោះថា ទាំង ល្បុក្កតោ ទាំងក្បាច់ចំបាប់ ឬ ក្បាច់ប្រើអាវុធ រួមនឹងក្បាច់ជាច្រើនទៀតសុទ្ធតែជាក្បាច់គុនរបស់ដូនតាខ្មែរបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ប៉ុន្តែលោកមិន យល់ស្របដាច់ខាត ពេលគេនិយាយថា ក្បាច់គុនល្បុក្កតោ មានរាប់ពានក្បាច់ ហើយ ជាកំពូលក្បាច់គុនគ្របដណ្ដប់លើក្បាច់គុនផ្សេងៗនោះ។ លោកបញ្ជាក់ថា ពាក្យថា “ល្បុក្កតោ” មកពីពាក្យបាលីថា “លគុឡទោ” ដែលប្រែមកថា ”ដំបងពីរ” ឬ អាចនិយាយជាភាសាសំស្ក្រឹតថា លគុឌទ្វិ ដែលបកប្រែថា “ដំបងពីរ” ដូចគ្នា៕ប្រភព:
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map