ភ្នំពេញ: អស់ជាច្រើនសតវត្សរ៍មកហើយ អ្នកធម្មយាត្រាទាំងឡាយ បានត្រាច់ចរនៅតាមជើងភ្នំហិមាល័យ ឬ ហេមពាន្ត (Himalayas) ក្នុងក្តីសង្ឃឹមថា នឹងរកឃើញទីប្រសូតពិតប្រាកដរបស់ព្រះពុទ្ធ ។ ការស្វះស្វែងរកនេះអាចត្រូវចប់តាំងពីជាង១០ឆ្នាំមុនមកម្លេះ ពេលដែលក្រុមបុរាណវិទូអន្តរជាតិ
មួយក្រុមបាននិយាយថា ពួកគេបានជីករកឃើញភស្តុតាងចុងក្រោយនៃទីប្រសូតរបស់ព្រះពុទ្ធនៅ លម្ពិនី (Lumbini) នៅភាគនិរតីនេប៉ាល់ ។ អ្នកកាសែត ទស្សនាវដ្តី អេសៀវីក (Asiaweek) គឺជាអ្នកកាសែតទីមួយ ដែលនៅនឹងកន្លែងរកឃើញ ហើយបានសរសេរអំពីរឿងនេះកាលពីជាង១០ឆ្នាំមុននោះ ។
ទោះជាស្ថិតក្នុងសភាពបែកបាក់ក្តី ក៏វិមានមាយាទេវី (Maya Devi) ដែលតាំងនៅប្រមាណ២៥០ គីឡូម៉ែត្រពីកាត់ម៉ាន់ឌូ (Kathmandu) គឺជាមជ្ឈមណ្ឌលនៃប្រវត្តិរបស់សាសនាព្រះពុទ្ធ ។ វិមានលម្ពិនី ដែលគេរាយការណ៍ថា មានចំណាស់ជិត២.៦០០ឆ្នាំហើយនោះ តាំងពីយូរយារមកហើយ ត្រូវបានពុទ្ធសាសនិក ភាគច្រើនគិតថា ជាកន្លែងប្រសូតរបស់ស្ថាបនិកនៃពុទ្ធសាសនា ។ ប៉ុន្តែអ្នកឯកទេសនានាមិនអាចកំណត់បាន នូវចំណុចពិតប្រាកដនៅក្នុងលម្ពិនី ជាទីដែលព្រះពុទ្ធទ្រង់ប្រសូតនោះឡើយ ។
ក្រោយមកមិនយូរប៉ុន្មាន បុរាណវិទូនិយាយថា គេបានរកឃើញ្ញភស្តុតាងដ៏សំខាន់បំផុត ពោលគឺ “ផ្ទាំងសិលាបរិសុទ្ធ” មួយ (Flawless Stone)
ដែលគេនិយាយថា ត្រូវបានបញ្ចុះនៅក្រោមកម្រាលវិមានលម្ពិនីនាឆ្នាំ២៤៩ មុនគ្រិស្តសករាជ ដើម្បីសម្គាល់ចំណុចប្រសូតរបស់ព្រះពុទ្ធ ។ សិលានេះដែលមានទំហំ ៤៥សង់ទីម៉ែត្រគុណនឹង ១៥សង់ទីម៉ែត្រនោះ ត្រូវបានគេរកឃើញក្នុងជម្រៅប្រមាណជិត ៥ម៉ែត្រក្រោមផ្ទៃប្រាសាទបាក់បែក ។
ការរុករកឃើញនេះ គឺនៅថៃ្ងទី១៨ កុម្ភៈ ឆ្នាំ១៩៩៤ ដោយបុរាណវិទូ បាប៊ូក្រិស្នារីយ៉ាល់ នៃប្រទេសនេប៉ាល់និងសាតូរុអ៊ូអេសាកា នៃប្រទេសជប៉ុន ។ ប៉ុន្តែការប្រកាសពីការរកឃើញនោះ ត្រូវបានពន្យារពេលអស់ជិតមួយឆ្នាំ រហូតទាល់តែមានអ្នកឯកទេសពីឥណ្ឌា ប៉ាគីស្ថាន និងស្រីលង្កា មកបញ្ជាក់បន្ថែម ពីការរកឃើញនេះទៀត ។ រីយ៉ាល់ និងសាតូរុបាននិយាយថា អ្នកឯកទេសទាំងអស់នេះបាន “ឯកភាពទាំងស្រុង” ជាមួយនឹងការសន្និដ្ឋាននេះ ។
នាពេលនោះបុរាណវិទូទាំងពីរបាននិយាយថា “ការវិភាគខាងគីមីលើការរកឃើញនេះ និងកម្មវិធីបច្ចេកទេស ឯទៀតៗ នឹងបន្តធ្វើមួយរយៈទៀត ។ ប៉ុន្តែក្នុងពេលដែលយើងបន្តជីកកកាយនៅទីនេះទៀតនោះ វាហាក់ដូចជាក្រោយពីការពិនិត្យបញ្ជាក់ឡើងវិញអស់មួយឆ្នាំមកនោះ វាដល់ពេលដែលត្រូវប្រកាសពីការរកឃើញនេះហើយ” ។
សេចក្តីប្រកាសនេះ ត្រូវជួបប្រទះនឹងការរិះគន់ខ្លះៗក្នុងមជ្ឈដ្ឋានមួយចំនួន ។ កាសែតកាត់ម៉ាន់ឌូ មួយបានប្រឆាំងនឹងការបកស្រាយពីការរកឃើញនេះ ។ សាតូរុ បានឆ្លើយបកថា “មានការចចាមអារ៉ាមជាច្រើនត្រូវបានគេប្រឌិតឡើង ដែលកើតចេញមកពីក្តីនិន្ទា ។ យើងទុកឱ្យម្នាក់ៗសិក្សាមើលលើរបាយការណ៍ ទាំងស្រុងនេះសិន នោះពួកគេនឹងបាត់បង់អស់ក្តីសង្ស័យជាមិនខាន” ។
ទីកន្លែងប្រសូតរបស់ព្រះពុទ្ធ ស្ថិតចំទីណានោះ គឺជាបញ្ហាដ៏មានសារសំខាន់ចំពោះពុទ្ធសាសនិក ប្រមាណជិត៤០០លាននាក់នៅគ្រប់ទិសទីលើពិភពលោកនេះ វាហាក់ដូចជាការរកឃើញក្រោលសេះនៅបេត្លេ-ហេម ដែលជាទីកំណើតរបស់ព្រះយេស៊ូគ្រិស្តនៃគ្រិស្តសាសនាយ៉ាងដូច្នេះដែរ ។ ការរកឃើញនេះត្រូវគេរំពឹង ថា បានជាការជំរុញ្ញយ៉ាងខ្លាំងក្លាមួយដល់វិស័យទេសចរណ៍របស់នេប៉ាល់ ។
សេចក្តីប្រកាសមួយកាលពីថៃ្ងទី៤ កុម្ភៈ ១៩៩៥ ត្រូវបានគេធ្វើឡើងដោយតូចតាចប៉ុណ្ណោះ គឺធ្វើ ឡើងតែក្នុងចំណោមអ្នកកាសែតក្នុងស្រុកនិងជាភាសានេប៉ាល់ប៉ុណ្ណោះ ។ ក្រុមហ៊ុនអភិវឌ្ឍន៍លម្ពិនី ដែល ជាភាគីមួយ ក្នុងចំណោមភាគីទាំងបីនៃគម្រោងការជីករុករកនេះ ជាមួយគ្នានឹងនាយកដ្ឋានបុរាណវិទ្យា របស់រដ្ឋាភិបាលនេប៉ាល់ និងមូលនិធិពុទ្ធសាសនាជប៉ុនបានអះអាងថា បានផ្តល់ព័ត៌មាននេះដល់បណ្តា ព័ត៌មានខាងក្រៅស្រុកហើយ ក៏ប៉ុន្តែមានអ្នកកាសែតតិចតួចប៉ុណ្ណោះ ដែលបានដឹងពីរឿងនេះ ។
រហូតមកដល់ពាក់កណ្តាលខែកុម្ភៈ ១៩៩៥ គេមិនឃើញមានប្រតិកម្មជាផ្លូវការពីអាជ្ញាធរពុទ្ធសាសនា នៅឥណ្ឌា ជាទីដែលអ្នកស្រាវជ្រាវខ្លះនៅតែប្រកាន់ថា ព្រះពុទ្ធមិនមានកំណើតនៅនេប៉ាល់ទាល់តែសោះទេ ប៉ុន្តែគឺនៅស្រុកហ្គោរ៉ាក់ពូ (Gorakhpur) ដែលបច្ចុប្បន្នគឺជារដ្ឋឧ ត្តរប្រាដេស ។ លម្ពិនី តាំងនៅ១០ គីឡូម៉ែត្រខាងក្នុងប្រទេសនេប៉ាល់ គឺនៅម្ខាងពីឧត្តរប្រាដេសនោះឯង ។ បើយោងទៅតាមអក្សរសិល្ប៍ខាងសាសនា ព្រះពុទ្ធមាតា គឺមហាក្សត្រីមាយាទេវី បានយាងកាត់លម្ពិនីក្នុងឆ្នាំ៦២៣មុនគ្រិស្តសករាជ ក្នុងព្រះរាជដំណើរទៅរកព្រះមាតាបិតារបស់ទ្រង់នៅរង្គាម (RANGRAM) ដែលនៅពេលនោះមហាក្សត្រី ទ្រង់បានប្រសូតបុត្រនៅកណ្តាលផ្លូវ ។ ព្រះមហាក្សត្រីទ្រង់បានស្រង់ទឹកនៅក្នុងស្រះទឹកមួយ ហើយបន្ទាប់មក បានយាង២៥ជំហាន ចូលទៅក្នុងម្លប់ឈើមួយកន្លែង ដើម្បីប្រសូតព្រះរាជបុត្រ ។ ពុទ្ធសាសនិកជឿជាក់ថា ព្រះរាជកុមារ គឺព្រះសុទ្ធត្តកុមារ បានប្រសូតចេញមកហើយយាង៧ជំហាន ។
ជិត៤០០ឆ្នាំកន្លងមក ព្រះអធិរាជ អសោក ដែលបានគ្រប់គ្រងលើស្ទើរតែពេញឧបទ្វីបនេះ និងដែលបានផ្សព្វផ្សាយពុទ្ធសាសនានៅអាស៊ីខាងកើតនោះ បានធ្វើធម្មយាត្រាមួយទៅកាន់ទីកន្លែងនានា ដែលទាក់ទងនឹងជីវិតរស់នៅរបស់ព្រះពុទ្ធ ។ យោងតាមឯកសារខាងសាសនានោះ នៅលម្ពិនី ព្រះអង្គបានដាក់ថ្ម មួយដុំនៅចំកន្លែងដែលព្រះពុទ្ធទ្រង់ប្រសូតចេញមក ។ ព្រះអធិរាជអង្គនេះ នៅបានកសាងសសរមួយនៅជិតទីនោះ ដោយមានចារឹកអក្សរនៅលើនោះផង ។
ប្រាសាទមួយចំនួនត្រូវបានកសាងឡើងនៅទីនោះ តែប្រមាណ១០០០ឆ្នាំក្រោយមកទៀត លម្ពិនីត្រូវស្ថិតក្នុងសភាពបោះបង់ ដែលធ្វើឱ្យទីកន្លែងនោះត្រូវបាត់បង់អស់ជាច្រើនរយឆ្នាំ ។ នៅក្នុងឆ្នាំ១៩៩៥ សសររបស់ព្រះអធិរាជអសោក ត្រូវបានគេរកឃើញដេកដួលក្នុងដី ។ ទីតាំងនោះស្ថិតក្នុងសភាពបាក់បែក ទ្រុឌទ្រោម ដែលលោកអ៊ូថាន់ ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាពុទ្ធសាសនិកមួយរូបដែរនោះ បានសម្រក់ទឹកភ្នែក នៅពេលដែលលោកបានទៅទស្សនកិច្ចទីនោះនាឆ្នាំ១៩៦៧ ។
កិច្ចការជីកកកកាយរកបានចាប់ផ្តើមបីឆ្នាំកន្លងមក ដោយប្រើពលករ២០០នាក់ ពួកគេបានកកាយ រកឃើញគ្រឹះបន្ទប់ចំនួន១៥ ។ នៅចំកណ្តាលពួកគេបានជីកបើករណ្តៅមួយដែលបង្ហាញ្ញឱ្យឃើញថ្មមួយដុំ គេជឿជាក់ថាជាថ្មដែលបញ្ចុះដោយស្តេចអសោកនោះឯង ។ មន្ត្រីនេប៉ាល់បានបញ្ជាក់ថា ថ្មនេះគឺនៅចំ២៥ជំហានពីស្រះទឹក ជាទីដែលមហាក្សត្រីមាយាទេវីត្រូវគេពណ៌នាថា បានយាងស្រង់ទឹកនោះ ។
លោកដាសាន បារ៉ាចារីយ៉ា អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍លម្ពិនីបាននិយាយថា “ប្រការនេះបាន បង្ហាញឱ្យឃើញភាពដូចពិតប្រាកដនៃការពិពណ៌នានៅក្នុងអក្សរសិល្ប៍ ពុទ្ធសាសនា និងអត្ថបទសាសនានានា ស្តីពីទីកន្លែងពិតប្រាកដ ជាទីដែលព្រះពុទ្ធបានប្រសូតនោះ” ។
ពីរថៃ្ងបន្ទាប់ពីការប្រកាសពីការរកឃើញនេះ ស្តេចប៊ីរិនដ្រា នៃប្រទេសនេអ៉ាល់ រួមជាមួយនឹង មហាក្សត្រី អេស្វារីយ៉ា និងនាយករដ្ឋមន្ត្រីសៀបាហាដូដឺបា បានទៅទស្សនកិច្ចទីតាំងនោះ ហើយត្រូវបានគេបង្ហាញថ្ម និងសសរអសោកនោះ ។ រហូតមកទល់នឹងព្រះរាជទស្សនកិច្ចនេះ មិនមានអ្នកថតរូបក្រៅណាម្នាក់ ត្រូវបានគេអនុញ្ញាតឱ្យចូលទៅកន្លែងជីកកកាយនោះទេ ហើយកន្លែងនេះត្រូវបានគេបិទបាំងដោយក្រណាត់ កៅស៊ូលឿងទៀតផង ។
មហាក្សត្របានសាកសួរលោក រីយ៉ាល់ និងសាតូរុ អំពីដុំថ្មនេះដែលគេមើលឃើញ្ញស្ថិតនៅក្រោម សីហបញ្ជរឥដ្ឋសម័យអសោក ។ លោកបានពន្យល់ថា នេះគឺជា “ដុំថ្មក្រាំងជាប់គ្នា”មួយ ដែលមិនមែនមានកំណើតនៅតំបន់នេះឡើយ ថ្មនេះត្រូវបាននាំមក និងដាក់នៅកណ្តាលប្រាសាទនេះ ។ ស្តេចប៊ីរិនដ្រា បានសាក សួរថា តើថ្មនេះដូចគ្នានឹងថ្មដែលគេបានបញ្ជាក់នៅលើសសរអសោកនោះឬទេ នោះលោកក៏អានបញ្ជាក់ថា ពិតមែន ។
(By:The Cambodian Internet Newspaper)

No comments:
Post a Comment