Sunday, March 16, 2014

ពាក្យ អាចារ្យ មានន័យយ៉ាងណា…?



ពាក្យអាចារ្យ មានន័យយ៉ាងណា ? មានផលប្រយោជន៍អ្វីខ្លះ ? តើតួរនាទីរបស់អាចារ្យធ្វើអ្វីខ្លះ ? តើមនុស្សប្រភេទណា ដែលគេហៅថាអាចារ្យ ? ដើម្បីយល់ដឹងនូវពាក្យអាចារ្យ អោយបានស៊ីជម្រៅ ខ្ញុំសូមលើកយកពាក្យ អាចារ្យចេញពីវច្ចនានុក្រម សម្តេចជួន-ណាត មកបកស្រាយ និងប្តូរយោបល់គ្នា ដូចតទៅ៖ អាចារ្យ› សរសេរជាភាសាបាលី អាចារិយ និងសរសេរជាភាសាសំស្ក្រិត អាចាយ៍ ។ ខ្មែរយើងសរសេរជា អាចារ្យ ដើម្បីអោយងាយស្រួលមើល ។ ពាក្យអាចារ្យនេះប្រែថាៈ អ្នកប្រដៅ ឬហាត់មារយាទ› អ្នកប្រព្រឹត្តអំពើល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, ជាគ្រូ, និងជាគ្រូបង្រៀនៈ សិស្សមានវិជ្ជា ដោយសារអាចារ្យខំប្រឹងបង្រៀន ។ ក្នុងគម្ពីរពុទ្ធសាសនាថា អាចារ្យមាន ៥ ប្រភេទគឺៈ ១-បព្វជ្ជាចារ្យ ជាអាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រ អោយបានជាសាមណេរ; ២-ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា អោយសាមណេរបានឧបសម្បទា ជាភិក្ខុភាព (ហៅថា លោកគ្រូសូត្រ); ៣-ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី; ៤-និស្សយាចារ្យ អាចារ្យអ្នកអោយនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈ អោយសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក); ៥-ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ ឬបង្រៀនចំណេះវិជ្ជា សិល្បសាស្ត្រផ្សេងៗ (ហៅថា វិជ្ជាចារ្យ ឬ វិទ្យាចារ្យ, សិប្បាចារ្យ ឬ សិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះ ដែលបង្រៀនក៏បាន ។ ពាក្យអាចារ្យនេះ ខ្មែរយើងមានហៅច្រើនយ៉ាងណាស់ តាមដំណើរដែលគួរប្រកបហៅ ដូចជា អាចារ្យកម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន (គូ្រនេះរាប់បញ្ចូលក្នុងធម្មាចារ្យ) ។ អាចារ្យកាន់ពេលា អ្នកដែលពិនិត្យមើល ហើយកំណត់ឫក្សពារពាលាល្អ អោយគូរសា្វមីភរិយា ក្នុងពិធីមង្គលការ អាពាហ៌ពិពាហ៍ ។ អាចារ្យកោរជុក ឬ កោរសក់ អ្នកដែលពិនិត្យមើលឫក្សពារ ហើយកំណត់វេលា អោយគេក្នុងមង្គលកោរជុក ។ អាចារ្យបញ្ចុះធាតុ អ្នកដែលចេះក្បួន ឬពិធីបញ្ចុះធាតុ ។ អាចារ្យយោគី អាចារ្យជាប្រមុខ នៃអ្នកភ្លុកទាំង ៤ នាក់ ក្នុងការធ្វើឈានបនកិច្ច ឬអាចារ្យនាំមុខសព ។ អាចារ្យវត្ត ឬអាចារ្យសម្រាប់វត្ត ឧបាសកដែលជាប្រមុខ ក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត (ក្នុងសម័យបុរាណ ហៅថា អារាមិក ឬអារាមិកជន; សម័យបច្ចុប្បន្ននេះ លុះតែមន្ត្រីរាជការ អ្នកធ្វើការក្នុងរដ្ឋាភិបាល មានការយល់ព្រមផង ទើបអនុញ្ញាតអោយធ្វើអាចារ្យបាន ) ។ល។ បើតាមខ្ញុំដឹងអាចារ្យទាំងអស់ សុទ្ធតែអ្នកចេះដឹង គឺចេះដឹងយ៉ាងច្បាស់លាស់ខាង ធម៌ វិន័យ ក្នុងពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរ ។ អាចារ្យជាធនធានមនុស្ស យ៉ាងសំខាន់ ក្នុងពុទ្ធសាសនា ក៏ដូចជាក្នុងសង្គមខ្មែរ ។ ប្រជាពុទ្ធបរិស័ទគ្រប់រូប តែងតែគោរពរាប់អាចារ្យ ដូចគោរពឪពុកម្តាយ ឬក៏ជាងឪពកម្តាយទៅទៀត ដោយសារតែតម្រិះវិជ្ជារបស់គាត់ នៅពេលដែលជួបពួកគាត់ម្តងៗ គឺយកដៃសំពះពួកគាត់ ដូចសំពះព្រះសង្ឃដែរ ហើយតែងតែស្តាប់នូវដម្បូន្មានរបស់គាត់ជានិច្ច ។ អាចារ្យទាំងឡាយនោះ ភាគច្រើនជាអាតីត លោកគ្រូសូត្រឆ្វេងស្តាំ ជាលោកគ្រូចៅអធិការវត្ត ជាគ្រូបង្រៀនធម៌វិន័យ និងជាគ្រូបង្រៀន សាលាបាលី ជាដើម ។ល។ តួរនាទីរបស់ពួកគាត់សំខាន់ណាស់ គឺពួកគាត់អាចជាអ្នក បង្រៀនប្រៀនប្រដៅ និងផ្តល់ជាយោបល់ ដល់មនុស្សក្មេងចាស់ គ្រប់ស្រទាប់វណ្ណៈ និងព្រះសង្ឃផងដែរ ។ល។ ដូច្នេះយើងសង្ឃឹមថា ពួកគាត់ពិតជាគំរូដ៏ល្អ របស់យើងទាំងអស់គ្នា ហើយយើងមិនចង់ឃើញពួកគាត់ ប្រព្រឹត្តនូវអំពើអបាយមុខ ឬអំពើអាក្រក់ មិនគប្បីណាមួយនោះទេ ។ អាចារ្យសព្វថ្ងៃកំពុងតែ រីកចម្រើនលូតលាស់យ៉ាងសម្បើមណាស់ដែរ ហើយក៏ឮគេនិយាយថា

No comments:

Post a Comment