តាមការសង្កេតឃើញការសរសេររបស់អ្នកកាសែត ឬពលរដ្ឋខ្មែរយើងភាគច្រើនបានសរ សេរត្រង់ពាក្យថា «ព្រះតេជព្រះគុណ» (អានថាៈ ព្រះដែចព្រះគុណ) ជា «ព្រះតេជគុណ» ដែលមានន័យសំដៅទៅលើព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនា ។
យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បាន ពន្យល់ត្រង់ពាក្យនេះថា គួរតែសរសេរជា «ព្រះតេជព្រះគុណ» ទើបត្រឹមត្រូវ ។
ពាក្យ «ព្រះតេជព្រះគុណ» (អានថា ព្រះដែចព្រះគុណ) ជា បុរសសព្វនាម (ប.ស.) មាន ន័យថា គុណនៃអំណាចដ៏ប្រសើរលើសលន់ឬអំណាចនិងគុណដ៏ប្រសើរខ្ពង់ខ្ពស់ : ព្រះ តេជព្រះគុណរបស់រាជការ ។ ពាក្យនេះ បើប្រើជាបុរសព្វនាម គឺសម្រាប់ហៅមន្ត្រីដែល មានស័ក្តិធំ ទាំងព្រះសង្ឃ និង គ្រហស្ថ ។ បើប្រើជានាម វិញ គឺសំដៅលើព្រះសង្ឃតែ ប៉ុណ្ណោះ ឧទាហរណ៍ដូចជា ព្រះតេជព្រះគុណ កន្តធម្មោ គឹម តុក ចើង ព្រះតេជព្រះគុណ មហា សឺង ឋាន ជាដើម ។ តែបច្ចុប្បន្ន ពាក្យ «ព្រះតេជព្រះគុណ» នេះ គេសង្កេតឃើញ មិនសូវពេញនិយមប្រើក្នុងការហៅអ្នកមានស័ក្តិធំខាងគ្រហស្ថនៅក្នុងសង្គមខ្មែរឡើយ ។
សូមមើលសចក្តីពន្យល់អំពីពាក្យ «ព្រះតេជព្រះគុណ» នៅក្នុងវចនានុក្រមខ្មែរៈ
ព្រះតេជព្រះគុណ ព្រះដែចព្រះគុណ ( ន. ) គុណនៃអំណាចដ៏ប្រសើរលើសលន់ ឬ អំណាចនិងគុណដ៏ប្រសើរខ្ពង់ខ្ពស់ : ព្រះតេជព្រះគុណរបស់រាជការ ។ បុ. ស.ឬ ន. លោកអ្នកមានតេជៈនិងគុណដ៏ប្រសើរ, លោកជាធំ, លោកជាម្ចាស់; ពាក្យសម្រាប់ហៅ មន្ត្រីមានស័ក្តិធំ ឬបព្វជិតដែលមានសមណស័ក្តិឬក៏ដែលជាគ្រូធំ, ជាប្រធានរបស់ពួក ជន : សូមព្រះតេជព្រះគុណអភ័យទោស, សូមនិមន្តព្រះតេជព្រះគុណសម្ដែងធម៌(ម. ព. ព្រះ និង តេជះ និង គុណ ផង) ៕ «វចនានុក្រមខ្មែរ (ជ.ណ.) ទំព័រ. ៨០៨»
(ដកស្រង់ពីhttp://preynokornews.blogspot.com/)
No comments:
Post a Comment