Slide Show

Tuesday, October 14, 2025

គម្ពីរក្បួនសឹកសង្គ្រាមការពារសត្រូវឈ្លានពាន(នគរពាលឬរដ្ឋពាល)


 «សូមឲ្យមានតម្រិះដូចនាងអមរា មានប្រាជ្ញាដូចព្រះមហោសថ មានចិត្តសន្តោសដូចព្រះវេស្សន្តរ មានរូបឆោមល្អដូចនាងវិសាខា មានឫទ្ធិខ្លាំងក្លាដូចព្រះមោគ្គលាន....»។

គម្ពីរក្បួនសឹកសង្គ្រាមការពារសត្រូវឈ្លានពាន(នគរពាលឬរដ្ឋពាល)

«អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ»

១.អ្នកប្រាជ្ញកេវដ្ឋព្រាហ្មណ៍ល្មោភយស

ចំណេរតមកនៅក្នុងដែនឧត្តរបញ្ចូលនគរ សោយរាជ្យដោយស្តេចចូលនី ព្រោះតែតាមកេវដ្ដព្រាហ្មណ៍បានប្រើអំណចយោធាវាយបង្ក្រាបលើនគរទាំង១០១ ឲ្យឋិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។ កេវដ្ដព្រាហ្មណ៍ និងស្តេចចូលនីមូលមតិគ្នាថា នឹងយកថ្ងៃណាមួយរៀបចំពិធីលាងសាយភោជន៍ហើយដាក់ថ្នាំពិសក្នុង ស្រាផ្តាច់សង្ខារស្ដេចនគរ១០១រួចក្រោយមកយកទ្រព្យ អំណាចត្រួតនគរទាំង នោះតាំងជាស្ដេចពត្រាធិរាជត្រួតអស់ជម្ពូទ្វីប មិនស្កប់ស្កល់កេវដ្តព្រាហ្មណ៍បានណែនាំអោយព្រះបាទចុលនីនិងស្ដេចរណបទាំង១០១លើកសេនារេហ៍ពល ប្រមាណ១៨អក្ដោបភិនីកំទេចនគរមិថិលាមកកាន់កាប់ជាចុងក្រោយ ។

ព្រះមហោសថ បានយល់ដឹងឧបាយកលល្មោភសង្គ្រាមនៃស្តេចចូលនីតាមសំដីញុះញង់កេវដ្ដព្រាហ្មណ៍ឥតចន្លោះ តាមរយៈសេកសារិកានាំសារដ៏ជំនិតលោកយកការណ៍មករ៉ាយរ៉ាប់ប្រាប់យ៉ាងពិស្តារនោះ ។ ព័ត៌មាននេះធ្វើឲ្យព្រះបាទវិទេហរាជនិងអាចារ្យទាំង៤កើតក្តីភិតភ័យប្រុងរកច្រកគេចខ្លួនយកសុខសាន្តពុំខ្វល់រវល់ស្រាយវិបត្តិនគរឡើយ ។ ព្រះមហោសថធានាថានឹងដោះស្រាយបញ្ហានេះដោយពុំធ្វើឲ្យពលសេនាមានគ្រោះថ្នាក់និងបង្កមហន្តរាយដល់រាស្ត្រនិងនគរឡើយ ។

២-វិធានការដ៏ឈ្លាសវៃព្រះមហោសថទល់នឹងបច្ចាមិត្រ

ព្រះមហោសថតាំងឯកសណ្ឋានជាមេទ័ពបញ្ហាដល់កំលាំងការពារគ្រប់ផ្នែក ត្រៀមស្បៀងអាហារបង្ការទុកដ៏សន្ធឹកសន្ធាប់និងអោយសេនាយោធាយាមប្រចាំការម៉ឺងម៉ាត់តាមច្រកទ្វារចូលនគរ និងត្រៀមបរិក្ខារសឹកតាមប៉មកំពែងបង្ការទុកស្រេចឥតចន្លោះឡើយ ។

ពេលដែលទ័ពស្តេចចូលនីនិង បរិពារទាំង១០១ឡោមព័ទ្ធនគរមិថិលាចំងាយ ៧យោជន៍នោះ ព្រះមហោសថបានប្រកាសរៀបចំពិធីមហោស្រពក្នុងនគរដោយឲ្យពលសេនា ប្រជារាស្ត្រ ច្រៀងរាំសប្បាយក្អាកក្អាយពុំមានខ្វល់ខ្វាយពីគ្រោះភ័យអ្វីទាំងអស់ ។ ពត៌មាននេះធ្វើអោយស្តេចចូលនីនិងបរិវារពុំយល់តម្រិះព្រះមហោសថក៏បានលើករេហ៍ពលវាយសន្ធប់ចូលទៅកាន់នគរមិថិលា ។ ព្រះមហោសថបញ្ជាដល់សេនាឡើងកំពែងក្រវែងគប់ដុំថ្ម លំពែងលើទ័ពស្តេចចូលនី បិទទ្វារនគរយ៉ាងរឹងមាំហើយឲ្យពលសេនាលោកស្រែកចំអកបំបាក់ស្មារតីថា”ពួកឯងក្រុមអត់ឃ្លានឬមិនអីទេខំវាយចូលមកនឹងបានស៊ីផឹកម្ហូបអាហារឆ្ងាញ់ៗជាមួយគ្នាក្នុងផ្ទៃនគរ” ។ ទាហានស្តេចចូលនីលីពាក្យចំអកបែបនេះបាក់ទឹកចិត្តអស់កំលាំងប្រយុទ្ធ ។ ស្តេចចូលនីបញ្ជាទ័ពដកថយមួយគ្រាហើយ សុំយោបល់ពីអាចារ្យកេវដ្ដព្រាហ្មណ៍ប្រាប់យុទ្ធសាស្ត្រថ្មីបំបាក់ស្មារតីទ័ពព្រះមហោសថវិញ អាចារ្យនោះបានអោយប្តូរយុទ្ធសាស្រ្តគំរាមតាមបែបរូបមន្តទ័ពច្បាំងព្រោះអាហារបរិបូរ ។ ពេលនោះចូលទីបាន សរសេរសំបុត្រចងភ្ជាប់ព្រួញបាញ់ចូលព្ធដ៏រង្វង់នគរមិថិលា ។ គឺថាខ្លួននឹងបង្ហូរទឹកឲ្យអស់ឡោះពីនគរ ផ្តាច់ទឹក ផ្តាច់អុសបង្អត់អាហារអោយក្សិណក្ស័យបើពុំព្រមចុះញ៉មនោះទេ ។ ព្រះមហោសថបានបង្ហាញនូវអំណាចស្បៀងតបសត្រូវដោយអោយសេនាបារភក់ព្រាចស្រូវដុះខៀវស្រងាត់តាមក្បាល បន្ទាយនិងអោយគេកាប់អុសគរជាពំនូតខ្ពស់ត្រដែតលេចផុសពីកំផែងនគរ ទាល់គំនិតពុំអាចបំបាក់ស្មារតីសាមគ្គីទ័ពព្រះមហោសថបាន ស្តេចចូលនីនិង  បរិវារសំរេចនាំទ័ពថយទៅកាន់នគរខ្លួនវិញ ។ ប៉ុន្តែកេវដ្ដព្រាហ្មណ៍ឃាត់ទុកឲ្យគេប្រើ” ធម្មយុទ្ធ"ចរចាល្បងចាប់ ព្រះមហោសថអោយបានដើម្បីផ្តាច់ បង្គោលគ្រាក់បញ្ជាទ័ពអោយបាន ។ កេវដ្ដព្រាហ្មណ៍បានធ្វើសំបុត្រអោយរាជទូតនាំថ្វាយព្រះបាទវិទេហរាជសូមជួបជុំចរចាដោយនឹងជូននូវទ្រព្យ សព្វាវុធស្បៀងជាថ្នូរនៃចំណងមិត្តភាពនឹងខ្លបខ្លាចតេជានុភាព ។ ព្រះមហោសថបានទទួលភារកិច្ចតាមគំនិត” ធម្មយុទ្ធ” របស់អាចារ្យកេវដ្ដព្រាហ្មណ៍នៅ ខាងក្រៅប៉ែកខាងលិចកំពែងនគរ ។

🧘🏻‍♀️រៀបចំយុទ្ធវិធីទប់ទល់ នឹងសត្រូវឈ្លានពាន📚

«អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ»

ក្រោយពីបានទទួលងារពីព្រះមហាក្សត្រជាអគ្គមហាសេនាបតីមក។

១-ព្រះមហោសថបានបង្រួបបង្រួមផ្ទៃក្នុងនគរមិឋិលាឱ្យមានចិត្តសាមគ្គីភាពពីថ្នាក់លើដល់ថ្នាក់ក្រោម បានដោះស្រាយប្រស្នា១៩ប្រការជូនរាស្រ្តជួបវិបត្តិនានា (ស្មារតីស្នេហាជាតិតែមួយ) ព្រះពោធិសត្វបានបង្រៀនឬផ្ជាញ់ អាចារ្យទាំង៤ ធ្លាប់ប្រឆាំងឱ្យមកជួយអភិវឌ្ឍន៍ព្រះនគរវិញ ហើយបានបណ្តុះជាតិនិយម ប្រយុទ្ធប្រឆាំងព្រះបាទចុល្លនីរៀបផែនការឈ្លានពាន។(ព្រះបាទចុល្លនី និង ស្តេច ១០១នគរ)

២-ព្រះមហោសថបាន រៀបចំកងទ័ពឱ្យមានរបៀបរៀបរយ មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រៀមស្បៀងអាហារគ្រប់គ្រាន់សម្រាប់តតាំង។ ចំពោះការធ្វើសង្គ្រាមជាមួយព្រះបាទចុល្លនីក្សត្រនគរឧត្តរបញ្ចូល ព្រះមហោសថបានប្រើបញ្ញាក្នុងការដោះស្រាយរាល់ឧបសគ្គដែលកើតឡើងចំពោះមុខប្រកបដោយសន្តិវិធី។

៣-ព្រះមហោសថបានប្រើប្រាស់បញ្ញាបូកផ្សំជាមួយយុទ្ធវិធីក្នុងការធ្វើសង្គ្រាម ដើម្បីទទួល បានជោគជ័យលើគូសត្រូវ ហើយបានប្រើគ្រប់វិធីដូចជាសង់កំពែង ជីកស្រះជុំវិញ ចិញ្ចឹមក្រពើ មានទ្វារតូចធំប្រកបដោយអាវុធយុទ្ធភ័ណ្ឌគ្រប់គ្រាន់សម្រាប់តតាំងពីការឈ្លានពានសត្រូវគ្រប់ពេល។

៤-បានបញ្ជូនសេកសោមបណ្ឌិត(ចារកិច្ច-ចារកម្ម)ទៅស៊ើបការណ៍សម្ងាត់ថែមទៀតហៅថា ឆ្លបយកការណ៍។

ចារកម្មនយោបាយគឺជាសកម្មភាពលួចព័ត៌មានរសើបអំពីសកម្មភាពនយោបាយ សេដ្ឋកិច្ច ឬយោធារបស់រដ្ឋាភិបាល។វាជាទម្រង់នៃការប្រមូលផ្តុំស៊ើបការណ៍ដែលជារឿយៗខុសច្បាប់និងរំលោភបំពាន។ 

តើវាដំណើរការយ៉ាងដូចម្តេច?

-ចារកម្ម ភ្នាក់ងារសម្ងាត់ ឬឧបករណ៍ត្រួតពិនិត្យខុសច្បាប់ ត្រូវបានប្រើដើម្បីទទួលបានព័ត៌មាន 

-អ្នកស៊ើបការណ៍អាចចូលទៅកាន់កន្លែងដែលព័ត៌មានត្រូវបានរក្សាទុក ឬមនុស្សដែលស្គាល់វា។ 

-អ្នកស៊ើបការណ៍អាចប្រើកលល្បិចឬតាក់តិចបញ្ឆោត(subterfuge) ដើម្បីទទួលបានព័ត៌មាន 

ហេតុអ្វីបានជាវាជាការព្រួយបារម្ភ?

-ចារកម្មអាចជាការគំរាមកំហែងដល់សន្តិសុខជាតិ និងវិបុលភាពរបស់ប្រទេស 

-ចារកម្មអាចប្រើដើម្បីមានឥទ្ធិពលលើស្ថាប័នប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោត 

-ចារកម្មអាចត្រូវបានប្រើដើម្បីបានប្រៀបជាងគូប្រជែង 

តើវាត្រូវបានដោះស្រាយយ៉ាងដូចម្តេច? 

-ប្រទេសមានច្បាប់ប្រឆាំងនឹងចារកម្ម

-ក្រុមហ៊ុនប្រើប្រាស់ចារកម្មទប់ទល់ចារកម្មដើម្បីការពារអាថ៌កំបាំងពាណិជ្ជកម្មរបស់ពួកគេ។

-មន្ត្រីស៊ើបការណ៍ប្រើប្រាស់ការបណ្តុះបណ្តាល ការអត់ធ្មត់ និងការយល់ចិត្ត ដើម្បីជ្រើសរើសអ្នកស៊ើបការណ៍។

៥-ព្រះមហោសថបានជ្រាបដំណឹង ហើយក៏ប្រុងប្រៀបពលបម្រុងចាំការពារបង្កើនគ្រឿង សាស្ត្រាវុធយុទ្ធភណ្ឌ ព្រមទាំងស្បៀងអាហារឱ្យមានគ្រប់គ្រាន់ល្មមទុកប្រើប្រាស់បានយូរឆ្នាំហើយ ចាត់មនុស្សឱ្យបង្កប់ខ្លួនតាមព្រំដែន។

៦-ព្រះមហោសថបានប្រើកិញសម្ងាត់ចុះចូលជាមួយបច្ចាមិត្តដើម្បីលួចគំនិតព័ត៌មានសម្ងាត់បច្ចេកទេសផ្សេងៗមកថ្វាយដល់ព្រះអង្គ។ 

៧-ឧបាយកលដ៏ល្អមួយទៀតដែលព្រះមហោសថបានធ្វើតែងទទួលបានការគាំទ្រពីព្រះមហាក្សត្រ និងអ្នកប្រាជ្ញគឺព្រះមហោសថបានសង្គ្រោះស្តេច១០១នាក់នោះឱ្យរួចពីឧបាយដ៏អាក្រក់របស់ព្រះបាទចុល្លនី។ បញ្ជាក់ថ្វាយ ស្ដេចទាំង១០១នគរ នោះថា ព្រះអង្គ បានជួយជីវិតក្សត្រទាំងនេះ ជាច្រើនគ្រា ហើយដូចជាម្ដងណានោះ ព្រះអង្គបានឱ្យមនុស្សទៅច្រានរំលំវាយបំបែកចាន កែវក្នុងពិធីជប់ លៀងមួយដែលស្តេចចុល្លនីនេះ មានព្រះទ័យជឿតាម អាចារ្យកេវដ្ដព្រាហ្មណ៍ចង់បំផុតពូជស្តេចក្នុងសកល ជម្ពូទ្វីប ដោយដាក់ថ្នាំបំពុលឱ្យស្លាប់អស់។ ព្រះបាទចុល្លនីក៏ទទួលស្គាល់នូវកំហុសរបស់ព្រះអង្គចំពោះ ស្តេច១០១នគរផង។ ព្រះបាទចុល្លនី ព្រមព្រៀងថ្វាយរាជសម្បត្តិ របស់ខ្លួនទាំងអស់ថ្វាយព្រះមហោសថ តែព្រះពោធិសត្វប្រកែក។ (យកឈ្នះមិនចាច់ច្បាំង)

៨-ព្រះមហោសថបានឱ្យគេជីកឧម្មង្គ(លេណដ្ឋាន រូងដែលជីកលុងក្នុងដី ឬក្នុងភ្នំជាផ្លូវដើរបាន) ដើម្បីរំដោះព្រះបាទវិទេហរាជនៅពេលធ្វើដំណើរទៅ រៀបអភិសេកជានាងបញ្ចូលចន្ទបុត្រីព្រះបាទចុល្លនី ដែលប្រព្រឹត្តខុសច្រើនលើកច្រើនសារដោយ ភាពវាងវៃ។

៩-សង្រ្គាមចិត្តសាស្រ្ត ក្រោយមកទៀតអាចារ្យកេវដ្ដព្រាហណ៍ បានបង្កចម្បាំងដោយធម៍វិញគឺ សួរប្រស្នាធម៍ព្រះមហោសថ ។ ពេលដែលព្រះមហោសថចេញទៅចម្បាំង អាចារ្យកេវដ្ដព្រាហណ៍បានឃើញក៏សួរភ្លាមថា នែចៅមហោសថយើងមកកាន់ទីនេះយូរថ្ងៃហើយ អ្នកឯងជាក្មេងហេតុអីមិនមកធ្វើ (១-បដិសណ្ឋារកិច្ច ៖ កិច្ចសំដែងនូវការទទួលរាក់ទាក់ ២-គារវកិច្ច ៖ កិច្ចសំដែងនូវសេចក្តីគោរព ឱនលំទោន, ដំណើរប្រតិបត្តិតាម) គួរសមនឹងយើង ។ ឬអ្នកឯងអាងកែវមានតម្លៃប៉ុណ្ណឹង ។ ព្រះពោធិសត្វឆ្លើយថា លោកចង់បានកែវនេះឬ ។ អាចារ្យឆ្លើយថា អើបើចៅឱ្យក៏យកដែរ អាចារ្យអោនក្បាលទៅយកកែវជិតព្រះបាទានៃព្រះមហោសថ ទ្រង់ក៏ជាន់កអាចារ្យជាប់នឹងដី ហើយស្រែកថា ម្ដេចក៏មកថ្វាយបង្គំអញក្មេងជាង ។ក៏ត្រូវព្រះមហោសថនិងអាមាត្របង្អើលរត់អស់ទៅ ។ ចំណែកព្រះចុល្លនីត្រូវពួកព្រះមហោសថ ភ្ជង់អាវុធភ័យរត់ខ្ចាត់ខ្ចាយអស់។ គ្រាន់តែមានហេតុប៉ុណ្ណោះពួកសេនាពលទ័ពស្ដេចចុល្លនីក៏រត់អស់ទៅ (បាក់ទ័ព) ។

តមកព្រះពោធិសត្វនាំស្ដេចចុល្លនី និងស្តេច១០១ទតឧម្មង្គ។ ស្ដេចចុល្លនីបានកោតសរសើរពីបញ្ញាព្រះពោធិសត្វ ហើយក៏សុំស្បថថាលែងបៀតបៀនគ្នាតទៅ។

ចំណែក ឯស្តេច១០១នគរក៏ថ្វាយបង្គំថ្លែងអំណរព្រះពោធិសត្វបានប្រទាននូវជីវិតចំពោះខ្លួន។


១០-ប្រើល្បិចកលចងមេត្រីភាព : លុះរត់ទៅដល់នគរខ្លួនវិញព្រះបាទចុល្លនី និងអាចារ្យកេវដ្ដព្រាហណ៍បានរៀបកំរោងការណ៍ល្បិចកលយកបុត្រធីតានាមបញ្ចាចន្ទីទៅព្រះបាទវិទេហរាជ ធ្វើជាមហេសីដើម្បីចាប់ទ្រង់ នឹង ព្រះមហោសថ យកទៅសម្លាប់ តែត្រូវព្រះមហោសថដឹងមុនតាមរយៈសេកស៊ើបការដឹង (ប្រើបញ្ញាចចារ ឬប្រាជ្ញាការទូតជាអាវុធ) ក៏បានយកឈ្នះព្រះបាទចុល្លនីដោយមិនបាច់ច្បាំងដោយស្លាប់ទាហានទាំងសងខាង និង មិនចាំបាច់ប្រជារាស្រ្តរងទុក្ខលំបាកវេទនា ។ ព្រះបាទចុល្លនីសុំប្រគល់ជីវិតព្រមទាំងផ្ញើនគរតូចធំ សុំឱ្យព្រះបរមពោធិសត្វគ្រប់គ្រងថែរក្សាទាំងអស់ ។

១១-ប្រើវិធីសាស្ត្រការទូត ព្រះមហោសថបានចាត់ឲ្យគេធ្វើកំពែងប្រាំងពីរជាន់ព័ន្ធជុំវិញនគរ ។ ទ្រង់ចាត់ការឲ្យមន្ត្រីទៅធ្វើការជាមួយ និង ស្តេច១០១នគរ ដើម្បីលបយកការណ៍ក្រែងមានស្តេចអង្គណាមួយចង់រំលោភលើនគរដទៃទៀត។ ដូច្នេះ គេអាចនិយាយបានថា បញ្ញាជាអាវុធសម្រាប់ដោះស្រាយបានគ្រប់បញ្ហា និងសត្រូវ គ្រប់ទិសទីដោយមិនចំណាយជីវិតមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ។ ការធ្វើសង្គ្រាមបែបបានឱ្យសត្រូវចុះចាញ់ដោយឥតលក្ខខណ្ឌនិងថែមផ្តល់ជារង្វាន់ដល់ព្រះពោធិសត្វទៀតផង។

១២-នៅពីក្រោយភាពជោគជ័យរបស់មហាបុរសរតន៍មានភរិយាចាំជួយ (ព្រះមហោសថមាននាងអមរា និង ព្រះបាទជ័យវរ្ម័ន៧មានជ័យរាជទេវីនិងឥន្ទ្រទេវី;តេជោមាស-តេជោយ៉ត មានជំទាវស្រែន) 

ព្រះរាជាបានតាំងព្រះមហោសថជាអគ្គមហាសេនាបតី ហើយបូជាទ្រព្យសម្បត្តិជាច្រើនបានឡើងឋានៈជាអ្នកប្រាជ្ញឧត្តមក្នុងកាលនោះ ។ព្រះបាទចុល្លនីសុំប្រគល់ជីវិតព្រមទាំងផ្ញើនគរតូចធំ សុំឱ្យព្រះបរមពោធិសត្វគ្រប់គ្រងថែរក្សាទាំងអស់ ។

ឯព្រះមហាបុរសរតន៍វិលត្រឡប់មកកាន់់នគរមិឋិលាវិញ ។ព្រះបាទវិទេហរាជទ្រង់ស្ទុះទៅឱបមហាបុរសហើយ សំណេះសំណាលអំពីការបានរួចជីវិត បានសេចក្ដីសុខដោយប្រាជ្ញាបារមីរបស់ព្រះរាជឱរសទាំងអស់ ។

នាងបញ្ចាលចន្នីទេវីមានបុត្រមួយព្រះអង្គនាមតិខិណកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទវិទេហរាជ ទ្រង់ក៏បានសោយទិវង្គតទៅ ហើយព្រះរាជបុត្រាក៏បានឡើងគ្រងរាជបន្ត ។ ហើយព្រះពោធិសត្វក៏ទទួលសក្តិយសលើអស់បណ្ដារាស្រ្ដ និងនាហ្មឺនសព្វមុខមន្រ្តីក្នុងដែនដីទាំងមូល បានប្រកបដោយសុខរៀងទៅ ។

                       ព្រះមហោសថជានិមិត្តរូបនៃសុខសន្តិភាព។

ព្រះមហោសថរៀបចំបន្ទាយមានបច្ចេកទេសខ្ពស់កន្លែងសំងាត់ច្រើន ចារកម្ម-ប្រាជ្ញាខ្លាំង-ឈ្នះ។

បើទ្រាំបាន ត្រូវតែទ្រាំ បើទ្រាំមិនបាន ក៏ត្រូវតែទ្រាំបន្ត

ព្រះមហោសថ ឈ្នះកងទ័ពសត្រូវ ចំនួន 16 អក្ខោភិនី ដោយឧបាយនៃប្រាជ្ញា

ព្រះមហោសថ ជារាជបណ្ឌិតដ៏ឈ្លាសវៃរបស់ព្រះបាទវិទេហៈ មិនមែនជាអ្នកចម្បាំងតាមបែបប្រពៃណីទេ តែជាកំពូលអ្នកចម្បាំងដែលមានប្រាជ្ញា, ការអត់ធ្មត់, និងមានបញ្ញាញាណ។ ទ្រង់ជាមហាបុរសអច្ឆរិយៈ ដែលល្បីល្បាញដោយសារសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងជម្លោះដ៏ស្មុគស្មាញប្រកបដោយយុត្តិធម៌។

គុណសម្បត្តិសំខាន់ៗរបស់ព្រះមហោសថរួមមាន៖

១.ប្រាជ្ញា និងបញ្ញា៖ ទ្រង់អាចដោះស្រាយបញ្ហាដ៏លំបាកដោយដំណោះស្រាយដ៏វៃឆ្លាត។

២.ការអត់ធ្មត់ និងខន្តី៖ ទ្រង់ទ្រាំនឹងការគំរាមកំហែង និងការច្រណែនដោយគ្មានកំហឹង។

៣.សេចក្តីករុណា និងយុត្តិធម៌៖ ទ្រង់ប្រើភាពវៃឆ្លាតរបស់ទ្រង់ដើម្បីការពារជនស្លូតត្រង់។

៤.សេចក្តីក្លាហានប្រកបដោយសីលធម៌៖ ទ្រង់តាំងចិត្តមាំក្នុងជំនឿ និងសេចក្តីពិតរបស់ទ្រង់ ទោះបីជាត្រូវបានគំរាមកំហែងក៏ដោយ។

ព្រះមហោសថ មានបញ្ញា ជាមេទ័ពធំ នៃនគរវិទេហៈ ទប់ទល់ការឈ្លានពានពី១០១នគរដទៃបាន ព្រោះភាពសាមគ្គីគ្នាប្រកបដោយបញ្ញាសា្មរតីជាតិនិយមដែរ ។ សង្ខេបទសជាតក ជាស្នាដៃរបស់លោកបណ្ឌិតមហា ឈឹម សុមន៍ អតីតសាស្ត្រាចារ្យ នៅពុទ្ធិក វិទ្យាល័យព្រះសុរាម្រឹតឆ្នាំ១៩៥៩។

កាលពីសម័យបូរាណ «ព្រះមហោសថ ជានិមិត្តរូបនៃ សុខសន្តិភាព» ព្រោះ ព្រះមហោសថ បានប្រើ បញ្ញាបូកជាមួយយុទ្ធវិធីក្នុងការធ្វើសង្គ្រាមដើម្បីយកជ័យជំនះ។ នាសម័យទំនើប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្រើ «បញ្ញាបូកជាមួយយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាមដើម្បីជ័យជំនៈ» លើការឈ្លានពានពីចោរសៀមដូចគ្នា។ ពិសេសនោះ សម្តេចតេជោធិបតី បានប្រើភាសារួមមួយគឺ «អត់ធ្មត់ និង ជឿជាក់» លើរាជរដ្ឋាភិបាល ដែលនេះជាការបញ្ជៀសនូវការខូចខាត និងបាត់បង់ទ្រង់ទ្រាយធំ។

បើរកព្រះមិនជួបទេ ឱ្យបូជាកងទ័ពចុះ។កងទ័ពជាអ្នកប្រយុទ្ធ ជាខែលនៃសុភមង្គលស្រុកទេស។ ព្រះមហោសថពោធិសត្វ ជាសក្ខីជនបាន។ 


ព្រះពុទ្ធបានសំដែងនៅក្នុងព្រះសូត្រមួយថា យោធាជីវៈ ជាអ្នករស់នៅដោយឋានៈជាទាហាន ត្រូវប្រកបដោយអង្គ៤ ទើបគួរជារាជបុរស ឬជាវីរៈកងទ័ព យកឈ្នះសង្គ្រាមបានជោគជ័យ។ ធម៌ប្រកបដោយអង្គទាំង៤នោះគឺៈ

១_ឋានកុសលោ :ជាអ្នកឈ្លាសវៃក្នុងជ័យភូមិ មានន័យថាលេណដ្ឋាន ទីតាំងឈរជើងកងទ័ព ត្រូវរៀបចំឱ្យបានរឹងមាំ ហើយយកចិត្តទុកដាក់ខ្ពស់បំផុត មានទំនុកចិត្តប្រកបដោយសុវត្ថិភាព ព្រោះជាទីតាំងឈរជើងប្រយុទ្ធស្លាប់រស់ជាមួយសត្រូវ មានស្មារតីរឹងមាំ ប្រុងប្រយ័ត្ន ទឹកចិត្តស្ងប់ស្ងាត់ តែមោះមុត ក្លាហាន មានឆន្ទៈមុតស្រួច សំឡឹងឆ្ពោះផ្តោតទៅលើគោលដៅ នេះជាវិន័យអ្នកប្រយុទ្ធ

២_ទូរេ បាតី:ជាអ្នកឈ្លាសបាញ់បានឆ្ងាយ មានន័យថាត្រូវចេះប្រើអាវុធ ប្រយុទ្ធឱ្យត្រូវឱកាស ត្រូវបាញ់ អាវុធណាគួរប្រើបាញ់ជិត អាវុធណាគួរប្រើបាញ់ឆ្ងាយ បើមិនឈ្លាសទេ សូម្បីតែអាវុធរបស់យើងក៏អាចសម្លាប់យើងបានដែរ

៣_អក្ខណ វេធី: ជាអ្នកបាញ់ត្រង់ មានន័យថាអ្នកមានបទពិសោធ មានសមត្ថភាព ពូកែបាញ់កាំភ្លើង ឬពូកែបញ្ជា ឱ្យបាញ់ត្រូវចំទីតាំងសត្រូវ ឬទីតាំងឃ្លាំងអាវុធ សំខាន់ត្រង់ ហើយចំគោដៅល្អ

៤_បហតោ កាយស្ស បទាលេតា ហោតិ: ជាអ្នកបាញ់ទំលាយនូវកងទ័ពធំបាន មានន័យថា បាញ់កម្ទេចចោលនូវពួកខ្មាំងសត្រូវ ឱ្យខ្ទេចខ្ទី ខ្លបខ្លាច មិនអាចតតាំងបាន ជាពិសេសមេទ័ពធំ។បើកងទ័ព ប្រកបអង្គ៤ប្រការនេះ ជាវីរៈកងទ័ពដ៏ឆ្នើម មានសមត្ថភាព ឈ្នះសង្គ្រាម ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់។

ព្រះអង្គសំដែងប្រៀបធៀបនេះជាការយកឈ្នះសង្គ្រាមផ្លូវលោក តថាគតបានឈ្នះសង្គ្រាមផ្លូវធម៌ជាមួយមារាធិរាជ

_ទីតាំងជ័យភូមិគឺសីល ជាលេណដ្ឋានដ៏រឹងមាំ ទីតាំងដ៏មានសិរី សួស្តីរបស់អ្នកបួស

_ជាអ្នកបាញ់បានឆ្ងាយគឹ វិបស្សនា បញ្ញាកំណត់ដឹងជាក់ច្បាស់នូវសភាវបរមត្ថក្នុង រូបបរម្ថៈ និងនាមបរម្ថៈ

_ជាអ្នកបាញ់ត្រង់គឺ ចំត្រង់ ចាក់ធ្លុះ ជ្រាបច្បាស់ក្នុង ព្រះអរិសច្ចៈទាំង៤

_ជាអ្នកបាញ់ទំលាយនូវកងទ័ពធំគឺអវិជ្ជា ដែលជាមេទ័ពធំដោយកម្លាំងអរហត្តមគ្គ។នេះជាមធ្យោបាយយកឈ្នះសង្គ្រាមពីស្តេចមារ ដែលមានសេនាដ៏ច្រើន។

          សូមជូនពរដល់ថ្នាក់ដឹកនាំនិង វីរៈកងទ័ពដ៏ក្លាហ៊ានសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

                        ភិក្ខុធម្មត្ថេរោ

ព្រះពុទ្ធព្រះអង្គទ្រង់តែងតែសរសើរថា ដំរីមង្គលជាខែលការពាររបស់ព្រះរាជា ព្រះសង្ឃសាវ័កមង្គលជាខែលការពាររបស់ព្រះពុទ្ធសាសនា កងទ័ពមង្គលជាខែលការពាររបស់ប្រទេសជាតិ ។ព្រោះបុគ្គលនោះមានកម្លាំងកាយ កម្លាំងចិត្តរឹងមាំ មានបទពិសោធជំនាញ ច្បាស់លាស់ មានសមត្ថភាពគ្រប់គ្រាន់ អង់អាចក្លាហាន ហ៊ានប្រយុទ្ធតស៊ូ តតាំង ជាមួយខ្មាំងសត្រូវបានគ្រប់កាលជានិច្ច។ ដោយសារតែបុគ្គលនោះមានគុណសម្បត្តិជាមង្គលប្រកបដោយធម៌៥យ៉ាងគឺៈ

១_ជាអ្នកចេះស្តាប់បង្គាប់ មានភាពឈ្លាសវៃ ចេះពិចារណាយល់ច្បាស់នូវហេតុការណ៍ទាន់ពេលវេលា និងប្រកបដោយសេចក្តីគោរពកោតក្រែង ចំពោះមេដឹកនាំ

២_ជាអ្នកចេះរក្សាឥន្ទ្រីយ៍បានរឹងមាំល្អ ទោះបី ឃើញ ឭ ធុំក្លិន ដឹងរស ប៉ះក្តៅ ត្រជាក់ ឬគិតអ្វីៗ ក៏មិនភ័យ ញាប់ញ័រ តក់ស្លុតឡើយ មានបញ្ញា ស្មារតី ប្រុងប្រយ័ត្នមុតមាំល្អណាស់ គ្រប់កាលៈទេសៈទាំងអស់

៣_ជាអ្នកចេះមាន ខន្តី សេចក្តីអត់ធន់ ព្យាយាម តស៊ូ មានឆន្ទៈមោះមុត ទោះបីមានឧបសគ្គ គ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ក៏នៅមានកម្លាំងកាយចិត្ត តស៊ូមិនចុះចាញ់ដែរ

៤_ជាអ្នកចេះលះបង់ ប្តូរផ្តាច់ ហ៊ានលះបង់ ឈាមស្រស់ សាច់ស្រស់ និងអាយុជីវិត ដើម្បីជាតិ ដើម្បីសាសនា ដើម្បីព្រះ មហាក្សត្រ (លំបាកកាយក៏សុខចិត្ត លំបាកចិត្តក៏ព្រមទទួល ដើម្បីប្រយោជន៍ទាំងអស់គ្នា)

៥_ជាអ្នកមានឆន្ទៈឆ្ពោះទៅមុខជានិច្ច មិនរាថយ មានយុទ្ធសាស្ត្រ ច្បាស់លាស់ ទៅតាមគោលដៅកំណត់ រហូតទទួលបានជោគជ័យ។ គុណធម៌ជាមង្គលនេះហើយទើបមានសមត្ថភាព បំពេញភារកិច្ច តួនាទីនិង បេសកម្មរបស់ខ្លួនគ្រប់យ៉ាង ដើម្បីបុព្វហេតុការពារទឹកដី ប្រទេសជាតិ និងព្រះពុទ្ធសាសនា បានស្ថិតស្ថេររឹងមាំ រីកចម្រើន ប្រកបដោយសុខសន្តិភាព សេចក្តីថ្លៃថ្នូរ បានយូរអង្វែង។

        សូមឱ្យវិរៈកងទ័ពស្នេហាជាតិទាំងអស់មានសុខភាពល្អទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់។

                      ភិក្ខុធម្មត្ថេរោ

យកឈ្នះសត្រូវដោយមិនបាច់ច្បាំង គឺជាសង្គ្រាមដ៏អស្ចារ្យបំផុត។ ស៊ុន អ៊ូ ដូនតា ជនជាតិចិន

No comments:

Post a Comment