«ព្រះរាជាបានតាំងព្រះមហោសថជាអគ្គមហាសេនាបតី»
សម័យថ្ងៃមួយព្រះបាទចុល្លនីព្រហ្មទត្ត និអាចារ្យកេវដ្ដព្រាហ្មណ៍នាំគ្នាទៅគិតការក្នុងព្រៃស្ងាត់ថា គិតចង់លើកទ័ពទៅដណ្ដើមយកនគរតូចៗ មកជាចំណុះរបស់ខ្លួនទាំងអស់រួចហើយលើកទ័ពទៅដណ្ដើមនគរធំៗ ។ លំដាប់ក្រោយមកព្រះចុល្លនីលើកពលសកលយោធាទៅដណ្ដើមយកនគរតូចៗបានមួយរយនគរ បានជាបរិវាស្រេចតាមប្រថ្នារួចលើកពលចេញទៅដើម្បីចាប់ព្រះបាទវិទេហរាជ និងព្រះមហោសថ ។
ដើម្បីទៅឈ្លានពាន នគរមិឋិលា ដំណឹងនេះបានដឹងដល់ព្រះមហោសថ ទ្រង់បានប្រុងប្រៀបពួកពលបរិវារបំរុងចាការពារទាំងបង្កើនគ្រឿងសាស្រ្ដាវុធ ព្រមទាំងស្បៀងជាស្រេច ។
«អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ»
រៀបយុទ្ធវិធីទប់ទល់នឹងសត្រូវឈ្លានពាន
ក្រោយពីបានទទួលងារពីព្រះមហាក្សត្រជាអគ្គមហាសេនាបតីមក។
១-ព្រះមហោសថបានបង្រួបបង្រួមផ្ទៃក្នុងនគរមិឋិលាឱ្យមានចិត្តសាមគ្គីភាពពីថ្នាក់លើដល់ថ្នាក់ក្រោម (ស្មារតីជាតិតែមួយ) ព្រះពោធិសត្វបានបង្រៀនឬផ្ជាញ់ អាចារ្យទាំង៤ ធ្លាប់ប្រឆាំងឱ្យមកជួយអភិវឌ្ឍន៍ព្រះនគរវិញ។
២-ព្រះមហោសថបាន រៀបចំកងទ័ពឱ្យមានរបៀបរៀបរយ មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រៀមស្បៀងអាហារគ្រប់គ្រាន់សម្រាប់តតាំង។ ចំពោះការធ្វើសង្គ្រាមជាមួយព្រះបាទចុល្លនីក្សត្រនគរឧត្តរបញ្ចូល ព្រះមហោសថបានប្រើបញ្ញាក្នុងការដោះស្រាយរាល់ឧបសគ្គដែលកើតឡើងចំពោះមុខប្រកបដោយសន្តិវិធី។
៣-ព្រះមហោសថបានប្រើប្រាស់បញ្ញាបូកផ្សំជាមួយយុទ្ធវិធីក្នុងការធ្វើសង្គ្រាម ដើម្បីទទួល បានជោគជ័យលើគូសត្រូវ ហើយបានប្រើគ្រប់វិធីដូចជាសង់កំពែង ជីកស្រះជុំវិញ ចិញ្ចឹមក្រពើ មានទ្វារតូចធំប្រកបដោយអាវុធយុទ្ធភ័ណ្ឌ។
៤-បានបញ្ជូនសេកសោមបណ្ឌិត(ចារកិច្ច-ចារកម្ម) ទៅស៊ើបការណ៍ថែមទៀត ហៅថា ឆ្លបយកការណ៍។
ចារកម្មនយោបាយគឺជាសកម្មភាពលួចព័ត៌មានរសើបអំពីសកម្មភាពនយោបាយ សេដ្ឋកិច្ច ឬយោធារបស់រដ្ឋាភិបាល។ វាជាទម្រង់នៃការប្រមូលផ្តុំស៊ើបការណ៍ ដែលជារឿយៗខុសច្បាប់ និងរំលោភបំពាន។
តើវាដំណើរការយ៉ាងដូចម្តេច?
✅ចារកម្ម ភ្នាក់ងារសម្ងាត់ ឬឧបករណ៍ត្រួតពិនិត្យខុសច្បាប់ ត្រូវបានប្រើដើម្បីទទួលបានព័ត៌មាន
✅អ្នកស៊ើបការណ៍អាចចូលទៅកាន់កន្លែងដែលព័ត៌មានត្រូវបានរក្សាទុក ឬមនុស្សដែលស្គាល់វា។
✅អ្នកស៊ើបការណ៍អាចប្រើកលល្បិចឬតាក់តិចបញ្ឆោត(subterfuge) ដើម្បីទទួលបានព័ត៌មាន
ហេតុអ្វីបានជាវាជាការព្រួយបារម្ភ?
✅ចារកម្មអាចជាការគំរាមកំហែងដល់សន្តិសុខជាតិ និងវិបុលភាពរបស់ប្រទេស
✅ចារកម្មអាចប្រើដើម្បីមានឥទ្ធិពលលើស្ថាប័នប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោត
✅ចារកម្មអាចត្រូវបានប្រើដើម្បីបានប្រៀបជាងគូប្រជែង
តើវាត្រូវបានដោះស្រាយយ៉ាងដូចម្តេច?
✅ប្រទេសមានច្បាប់ប្រឆាំងនឹងចារកម្ម
✅ក្រុមហ៊ុនប្រើប្រាស់ចារកម្មទប់ទល់ចារកម្មដើម្បីការពារអាថ៌កំបាំងពាណិជ្ជកម្មរបស់ពួកគេ។
✅មន្ត្រីស៊ើបការណ៍ប្រើប្រាស់ការបណ្តុះបណ្តាល ការអត់ធ្មត់ និងការយល់ចិត្ត ដើម្បីជ្រើសរើសអ្នកស៊ើបការណ៍។
ដឹងពីខ្លួនឯង ដឹងពីសត្រូវ ច្បាំង ១០០ ដង! ឈ្នះទាំង ១០០ ដង!
ដឹងពីខ្លួនឯង មិនដឹងពីសត្រូវ ឈ្នះ១ ចាញ់១
មិនដឹងពីខ្លួន មិនដឹងពីសត្រូវ ចាញ់គ្រប់សឹកសង្គ្រាម។ ស៊ុនអ៊ូ
៥-ព្រះមហោសថបានជ្រាបដំណឹង ហើយក៏ប្រុងប្រៀបពលបម្រុងចាំការពារបង្កើនគ្រឿង សស្ត្រាវុធយុទ្ធភណ្ឌ ព្រមទាំងស្បៀងអាហារឱ្យមានគ្រប់គ្រាន់ល្មមទុកប្រើប្រាស់បានយូរឆ្នាំហើយ ចាត់មនុស្សឱ្យបង្កប់ខ្លួនតាមព្រំដែន។
៦-ព្រះមហោសថបានប្រើកិញសម្ងាត់ចុះចូលជាមួយបច្ចាមិត្តដើម្បីលួចគំនិតព័ត៌មានសម្ងាត់បច្ចេកទេសផ្សេងៗមកថ្វាយដល់ព្រះអង្គ។
៧-ឧបាយកលដ៏ល្អមួយទៀតដែលព្រះមហោសថបានធ្វើតែងទទួលបានការគាំទ្រពីព្រះមហាក្សត្រ និងអ្នកប្រាជ្ញ គឺព្រះមហោសថបានសង្គ្រោះអ្នកទាំងអស់នោះឱ្យរួចពីឧបាយដ៏អាក្រក់របស់ ព្រះបាទចុល្លនី។
៨-ព្រះមហោសថបានឱ្យគេជីកឧម្មង្គ(រូងដែលជីកលុងក្នុងដីឬក្នុងភ្នំជាផ្លូវដើរបាន) ដើម្បីរំដោះព្រះបាទវិទេហរាជនៅពេលធ្វើដំណើរទៅ រៀបអភិសេកជានាងបញ្ចូលចន្ទបុត្រីព្រះបាទចុល្លនី ដែលប្រព្រឹត្តខុសច្រើនលើកច្រើនសារដោយ ភាពវាងវៃ។
៩-សង្រ្គាមចិត្តសាស្រ្ត ក្រោយមកទៀតអាចារ្យកេវដ្ដព្រាហណ៍ បានបង្កចម្បាំងដោយធម៍វិញគឺ សួរប្រស្នាធម៍ព្រះមហោសថ ។ ពេលដែលព្រះមហោសថចេញទៅចម្បាំង អាចារ្យកេវដ្ដព្រាហណ៍បានឃើញក៏សួរភ្លាមថា នែចៅមហោសថយើងមកកាន់ទីនេះយូរថ្ងៃហើយ អ្នកឯងជាក្មេងហេតុអីមិនមកធ្វើ (បដិសណ្ឋារកិច្ច ៖ កិច្ចសំដែងនូវការទទួលរាក់ទាក់
គារវកិច្ច ៖ កិច្ចសំដែងនូវសេចក្តីគោរព ឱនលំទោន, ដំណើរប្រតិបត្តិតាម) គួរសមនឹងយើង ។ឬអ្នកឯងអាងកែវមានតម្លៃប៉ុណ្ណឹង ។ ព្រះពោធិសត្វឆ្លើយថា លោកចង់បានកែវនេះឬ ។ អាចារ្យឆ្លើយថា អើបើចៅឱ្យក៏យកដែរ អាចារ្យអោនក្បាលទៅយកកែវជិតព្រះបាទានៃព្រះមហោសថ ទ្រង់ក៏ជាន់កអាចារ្យជាប់នឹងដី ហើយស្រែកថា ម្ដេចក៏មកថ្វាយបង្គំអញក្មេងជាង ។
គ្រាន់តែមានហេតុប៉ុណ្ណោះពួកសេនាពលទ័ពស្ដេចចុល្លនីក៏រត់អស់ទៅ (បាក់ទ័ព) ។
១០-ប្រើល្បិចកលចងមេត្រីភាព : លុះរត់ទៅដល់នគរខ្លួនវិញព្រះបាទចុល្លនី និងអាចារ្យកេវដ្ដព្រាហណ៍បានរៀបកំរោងការណ៍ល្បិចកលយកបុត្រធីតានាមបញ្ចាចន្ទីទៅព្រះបាទវិទេហរាជ ធ្វើជាមហេសីដើម្បីចាប់ទ្រង់ នឹង ព្រះមហោសថ យកទៅសម្លាប់ តែត្រូវព្រះមហោសថដឹងមុនតាមរយៈសេកស៊ើបការដឹង (ប្រើបញ្ញាចចារ ឬប្រាជ្ញាការទូតជាអាវុធ) ក៏បានយកឈ្នះព្រះបាទចុល្លនីដោយមិនបាច់ច្បាំងដោយស្លាប់ទាហានទាំងសងខាង និង មិនចាំបាច់ប្រជារាស្រ្តរងទុក្ខលំបាកវេទនា ។ ព្រះបាទចុល្លនីសុំប្រគល់ជីវិតព្រមទាំងផ្ញើនគរតូចធំ សុំឱ្យព្រះបរមពោធិសត្វគ្រប់គ្រងថែរក្សាទាំងអស់ ។
ដូច្នេះ គេអាចនិយាយបានថា បញ្ញាជាអាវុធសម្រាប់ដោះស្រាយបានគ្រប់បញ្ហា និងសត្រូវ គ្រប់ទិសទីដោយមិនចំណាយជីវិតមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ។ ការធ្វើសង្គ្រាមបែបបាន ឱ្យសត្រូវចុះចាញ់ដោយឥតលក្ខខណ្ឌ និងថែមផ្តល់ជារង្វាន់ដល់ព្រះពោធិសត្វទៀតផង។
ព្រះមហោសថជានិមិត្តរូបនៃសុខសន្តិភាព។
សង្ខេបទសជាតក ជាស្នាដៃរបស់លោកបណ្ឌិតមហា ឈឹម សុមន៍ អតីតសាស្ត្រាចារ្យ នៅពុទ្ធិក វិទ្យាល័យព្រះសុរាម្រឹតឆ្នាំ១៩៥៩។ព្រះមហោសថរៀបចំបន្ទាយមានបច្ចេកទេសខ្ពស់កន្លែងសំងាត់ច្រើន ចារកម្ម-ប្រាជ្ញាខ្លាំង-ឈ្នះ។
បើទ្រាំបាន ត្រូវតែទ្រាំ បើទ្រាំមិនបាន ក៏ត្រូវតែទ្រាំបន្ត
ព្រះមហោសថ ឈ្នះកងទ័ពសត្រូវ ចំនួន 16 អក្ខោភិនី ដោយឧបាយនៃប្រាជ្ញា
ព្រះមហោសថ ជារាជបណ្ឌិតដ៏ឈ្លាសវៃរបស់ព្រះបាទវិទេហៈ មិនមែនជាអ្នកចម្បាំងតាមបែបប្រពៃណីទេ តែជាកំពូលអ្នកចម្បាំងដែលមានប្រាជ្ញា, ការអត់ធ្មត់, និងមានបញ្ញាញាណ។ ទ្រង់ជាមហាបុរសអច្ឆរិយៈ ដែលល្បីល្បាញដោយសារសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងជម្លោះដ៏ស្មុគស្មាញប្រកបដោយយុត្តិធម៌។
គុណសម្បត្តិសំខាន់ៗរបស់ព្រះមហោសថរួមមាន៖
១.ប្រាជ្ញា និងបញ្ញា៖ ទ្រង់អាចដោះស្រាយបញ្ហាដ៏លំបាកដោយដំណោះស្រាយដ៏វៃឆ្លាត។
២.ការអត់ធ្មត់ និងខន្តី៖ ទ្រង់ទ្រាំនឹងការគំរាមកំហែង និងការច្រណែនដោយគ្មានកំហឹង។
៣.សេចក្តីករុណា និងយុត្តិធម៌៖ ទ្រង់ប្រើភាពវៃឆ្លាតរបស់ទ្រង់ដើម្បីការពារជនស្លូតត្រង់។
៤.សេចក្តីក្លាហានប្រកបដោយសីលធម៌៖ ទ្រង់តាំងចិត្តមាំក្នុងជំនឿ និងសេចក្តីពិតរបស់ទ្រង់ ទោះបីជាត្រូវបានគំរាមកំហែងក៏ដោយ។
ព្រះមហោសថ មានបញ្ញា ជាមេទ័ពធំ នៃនគរវិទេហៈ ទប់ទល់ការឈ្លានពានពី១០១នគរដទៃបាន ព្រោះភាពសាមគ្គីគ្នាប្រកបដោយបញ្ញាសា្មរតីដែរ ។
កាលពីសម័យបូរាណ «ព្រះមហោសថ ជានិមិត្តរូបនៃ សុខសន្តិភាព» ព្រោះ ព្រះមហោសថ បានប្រើ បញ្ញាបូកជាមួយយុទ្ធវិធីក្នុងការធ្វើសង្គ្រាមដើម្បីយកជ័យជំនៈ។ នាសម័យទំនើប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្រើ «បញ្ញាបូកជាមួយយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាមដើម្បីជ័យជំនៈ» លើការឈ្លានពានពីចោរសៀមដូចគ្នា។ ពិសេសនោះ សម្តេចតេជោធិបតី បានប្រើភាសារួមមួយគឺ «អត់ធ្មត់ និង ជឿជាក់» លើរាជរដ្ឋាភិបាល ដែលនេះជាការបញ្ជៀសនូវការខូចខាត និងបាត់បង់ទ្រង់ទ្រាយធំ។
បើរកព្រះមិនជួបទេ ឱ្យបូជាកងទ័ពចុះ។កងទ័ពជាអ្នកប្រយុទ្ធ ជាខែលនៃសុភមង្គលស្រុកទេស។ ព្រះមហោសថពោធិសត្វ ជាសក្ខីជនបាន។ ក៏ត្រូវព្រះមហោសថនិងអាមាត្របង្អើលរត់អស់ទៅ ។ព្រះរាជាបានតាំងព្រះមហោសថជាអគ្គមហាសេនាបតី ហើយបូជាទ្រព្យសម្បត្តិជាច្រើនបានឡើងឋានៈជាអ្នកប្រាជ្ញឧត្តមក្នុងកាលនោះ ។ព្រះបាទចុល្លនីសុំប្រគល់ជីវិតព្រមទាំងផ្ញើនគរតូចធំ សុំឱ្យព្រះបរមពោធិសត្វគ្រប់គ្រងថែរក្សាទាំងអស់ ។
ឯព្រះមហាបុរសរតន៍វិលត្រឡប់មកកាន់់នគរមិឋិលាវិញ ។ព្រះបាទវិទេហរាជទ្រង់ស្ទុះទៅឱបមហាបុរសហើយ សំណេះសំណាលអំពីការបានរួចជីវិត បានសេចក្ដីសុខដោយប្រាជ្ញាបារមីរបស់ព្រះរាជឱរសទាំងអស់ ។
នាងបញ្ចាលចន្នីទេវីមានបុត្រមួយព្រះអង្គនាមតិខិណកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទវិទេហរាជ ទ្រង់ក៏បានសោយទិវង្គតទៅ ហើយព្រះរាជបុត្រាក៏បានឡើងគ្រងរាជបន្ត ។ ហើយព្រះពោធិសត្វក៏ទទួលសក្តិយសលើអស់បណ្ដារាស្រ្ដ និងនាហ្មឺនសព្វមុខមន្រ្តីក្នុងដែនដីទាំងមូល បានប្រកបដោយសុខរៀងទៅ ។
សន្តិភាពត្រូវធានា
និងអធិបតេ្យជាតិត្រូវការពារ...!
» ដើម្បីធានាសន្តិភាពបាន ត្រូវត្រៀមខ្លួនធ្វើសង្គ្រាម ជានិច្ច។
» ពេលមានសន្តិភាព ត្រូវប្រឹងហ្វឹកហាត់កងទ័ពឱ្យខ្លាំងក្លានិងឆ្លាតវៃ សម្រាប់ប្រើប្រាស់ពេលមានសង្គ្រាម។
» សន្តិភាពត្រូវធានា រីឯអធិបតេ្យជាតិក៏ត្រូវការពារ។
តើយើងត្រូវការកងទ័ពដូចម្តេចខ្លះ ក្នុងយុគសម័យAI ដើម្បីធានាសន្តិភាព ? (សូមជួយផ្តល់មតិផង)
@ យង់ ពៅ YANG PEOU
ថ្ងៃអង្គារ ១៦ កញ្ញា ២០២៥
«សន្តិភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រជាជាតិយើង។»
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥
“La paix est le trésor le plus précieux de notre nation.”
Son Excellence Monsieur PRAK Sokhonn, Vice-Premier ministre, ministre des Affaires étrangères et de la Coopération internationale, prononcé lors de la 80ᵉ session de l’Assemblée générale, le matin du 27 septembre 2025.
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ «យើងកំពុងឈរលើប្រៀបឈ្នះសមរភូមិ ទាំងយោធា នយោបាយ ការទូត និងច្បាប់អន្តរជាតិ…ដោយភាពចាស់ទំ ស៊ីវិល័យ «អត់ធ្មត់» ក្នុងស្មារតីសាមគ្គីគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេស ឈរលើក្របខ័ណ្ឌវិន័យ សីលធម៌មនុស្សជាតិជឿនលឿន។ យើងបន្ត«អត់ធ្មត់»បន្តិចទៀត យើងបន្ត«សាមគ្គី»គ្រប់ទិសទីដង្ហើយរកសន្តិភាព យុត្តិធម៌ និងគាំទ្ររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ វីរយុទ្ធជនដ៏អង់អាចជាញជ័យរបស់យើង។ យើងឈរក្នុងជួរតែមួយ យ៉ាងត្រង់ ដោយអ្នកឈរខាងមុខចាប់ដៃគ្នាពីជួរមួយទៅជួរមួយ។ អ្នកឈរពីក្រោយបន្តបន្ទាប់ ដាក់ដៃលើស្មារគ្នាភ្នែកមើលកញ្ចឹងកគ្នា ត្រង់ដូចបន្ទាត់ រត់ជួររមិញ ដូចយើងឈរគោរពទង់ជាតិមុនចូលរៀន និងមុនចេញទៅផ្ទះ ឈ្មោះថាយើងរឹងមាំ និងឈ្នះជាប្រាកដ តាមសុភាសិតខ្មែរ[ចង្កឹះមួយបាច់កាច់មិនបាក់]»។
✍️យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានរបស់ថៃ ក្នុងសៀវភៅ«កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានពង្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត។
ស្ងៀមស្ងាត់ ប៉ុន្តែប្រុងប្រយត្នខ្ពស់
ស្ងៀមស្ងាត់ ប៉ុន្តែមិនបានភ្លេចស្មារតី
ស្ងៀមស្ងាត់ ប៉ុន្តែឈរលើផ្លូវច្បាប់ជាធំ
ស្ងៀមស្ងាត់ ប៉ុន្តែមិនឱ្យចាញ់កលខ្មាំង
ស្ងៀមស្ងាត់ ប៉ុន្តែមិនបានបង្កើតរឿងរ៉ាវ
ស្ងៀមស្ងាត់ ប៉ុន្តែមិនមានជាការខ្លបខ្លាច
ស្ងៀមស្ងាត់ ប៉ុន្តែឈរលើហេតុផលត្រឹមត្រូវ
ស្ងៀមស្ងាត់ ប៉ុន្តែមិនបានធ្វើឱ្យខូចគោលការណ៍
ស្ងៀមស្ងាត់ ប៉ុន្តែមានរបៀបបែបផែនប្រែប្រួល ។
យុទ្ធសាស្ត្រស្ងៀមស្ងាត់
សត្រូវតែងតែខ្លាចភាពស្ងៀមស្ងាត់
ទី1** ភាពស្ងៀមស្ងាត់ធ្វើឲ្យសត្រូវមិនអាចដឹងពីកម្លាំងពិតប្រាកដរបស់យើងបានឡើយ។
ទី2** ភាពស្ងៀមស្ងាត់ធ្វើឲ្យសត្រូវមិនអាចស្មានដឹងពីយុទ្ធសាស្ត្រពិតរបស់យើងបានឡើយ។
ទី3** ភាពស្ងៀមស្ងាត់បង្កើតសម្ពាធ និងធ្វើឲ្យសត្រូវពិបាកក្នុងការគិតពិចារណា និងធ្វើសេចក្ដីសម្រេចចិត្ត។
ភាពស្ងៀមស្ងាត់គឺជាអាវុធដ៏មានឥទ្ធិពលដែលសត្រូវតែងតែសត្រូវខ្លាច។ ភាពស្ងៀមស្ងាត់របស់យើងអាច៖
១. លាក់បាំងកម្លាំងពិត៖ វាធ្វើឲ្យសត្រូវមិនអាចវាយតម្លៃបានត្រឹមត្រូវពីចំនួនកងកម្លាំង និងសព្វាវុធរបស់យើង ដែលនាំឲ្យពួកគេមានការស្ទាក់ស្ទើរ។
២. បិទបាំងយុទ្ធសាស្ត្រ៖ វាធ្វើឲ្យសត្រូវមិនអាចស្មានទុកជាមុននូវរាល់ផែនការ ឬចលនារបស់យើង ដែលធ្វើឲ្យពួកគេធ្លាក់ក្នុងភាពស្រពេចស្រពិល។
៣. បង្កសម្ពាធផ្លូវចិត្ត៖ ភាពស្ងប់ស្ងាត់របស់យើងបង្កើតភាពតានតឹង និងភាពមិនប្រាកដប្រជា ដែលធ្វើឲ្យសត្រូវពិបាកក្នុងការសម្រេចចិត្ត រហូតអាចឈានទៅដល់ការសម្រេចចិត្តខុសក៏មាន។
បទវិចារណកថា
«កុំឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ កុំឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតត្រដាងកំណប់បង្ហាញចោរ»។សូមប្រយ័ត្ន ល្បិចកលសង្គ្រាមថៃ !
ក្នុងតម្រាពង្សាវតារខ្មែរ :
សៀមវាយចាញ់ខ្មែរ ដកទ័ពថយសិន !
ខ្មែររំសាយទ័ព ទាហានទម្លាក់អាវុធ ទៅ
រស់នៅតាមស្រុកកំណើតហើយ ....
- សៀមលើកទ័ពមកម្តងទៀត ទ័ពធំ !!!
សៀមវាយយកបានក្រុងអង្គរនៅលើកទី២
សៀមវាយបែកបន្ទាយលង្វែកក៏
នៅលើកទី២ដែរ !
បច្ចុប្បន្ន :
ថៃ ក្រឡិចក្រឡុច មានលេសគ្រប់យ៉ាង
ដើម្បីវាយខ្មែរតទៅទៀត !!!
អមរា!
មិនមែនជាឈ្មោះដែលយកតាមការស្រម៉ៃនឹកឃើញនោះទេ ប៉ុន្តែ "អមរា" ជាឈ្មោះរបស់ភរិយាព្រះមហោសថ.... នាងជាស្ត្រីមានបញ្ញាដ៏ឧត្តមប្រសើរលើសអស់ស្ត្រីនានាសូម្បីរាជអាមាត្យទាំងបួនក៏មិនអាចទប់ទល់នឹងបញ្ញារបស់នាងដែរ
នៅចាំថាក្នុងប្រវត្តិរឿងរ៉ាវនោះបានបញ្ជាក់អំពីបញ្ញានាងអមរាជាច្រើនកន្លែងតែខ្ញុំចាំបានខ្លះៗប៉ុណ្ណោះគឺ៖
១. [.......] កាលដែលដើររួមដំណើរជាមួយនឹងព្រះពោធិសត្វនោះ ចូលដល់ក្នុងព្រៃដែលមានម្លប់ត្រឈៃ នាងអមរាបែរជាយកឆ័ត្រមកបាំង លុះព្រះពោធិសត្វសួរ នាងតបថា កាលដែលបាំងឆ័ត្រក្នុងព្រៃនោះជារឿងមានហេតុផល ព្រោះថាកាលដែលយើងនៅទីវាលមិនមានអ្វីបារម្ភត្រូវបាំងឆ័ត្រទេព្រោះគ្មានមែកឈើធំតូចធ្លាក់មកត្រូវទេ រីឯនៅក្នុងព្រៃវិញទើបត្រូវយកឆ័ត្របាំងព្រោះថាមានមែកឈើតូចធំ ដែលពុកផុយហើយក្តី សត្វក្តីអាចធ្លាក់មកលើយើងបាន ដូច្នេះឆ័ត្រគឺជារឿងចាំបាច់ត្រូវបាំងពេលដើរព្រៃ
២. [.......] ត្រង់ចំនុចមួយទៀត កាលដែលដើរលើគោក នាងអមរាមិនបានពាក់ទ្រនាប់ជើងឡើយ បែរជាពាក់ពេលចុះក្នុងទឹកទៅវិញ លុះព្រះបរមពោធិសត្វសួរទើបនាងបកស្រាយថា កាលដែលមិនពាក់លើគោកនោះព្រោះនៅលើគោកយើងអាចឃើញនឹងភ្នែកបាននូវបន្លា ឬរបស់កាចសាហាវ ប៉ុន្តែក្នុងទឹកមិនអាចមើលឃើញនោះទេ សំបកខ្យងក្តី គ្រំក្តី សត្វកាចក្តី ដែលប៉ះពៀរទៅហើយអាចមុត ឬខាំបាននោះក៏មិនឃើញដែរ ដូច្នេះហើយចូរគិតទៅមើល ពាក់ស្បែកជើងលើគោក និង ពាក់ស្បែកជើងក្នុងទឹក មួយណាសមហេតុផលជាង ?
៣. [.......] ព្រះពោធិសត្វគិតល្បងប្រាជ្ញានាងរឿងផ្លែពុទ្រាដោយទ្រង់ធ្វើជាចង់សោយផ្លែពុទ្រា ក៏ឲ្យនាងឡើងបេះ [.......] កាលដែលទ្រង់ចង់សោយផ្លែពុទ្រាក្តៅ នាងក៏បោះផ្លែពុទ្រានោះទៅលើខ្សាច់ តែកាលទ្រង់ចង់សោយផ្លែពុទ្រាត្រជាក់វិញ នាងអមរាក៏បោះទៅលើគុម្ពស្មៅទៅវិញ រឿងត្រជាក់រឿងក្តៅនេះ ក៏ល្មមយល់ចូលចិត្តបានហើយ មិនបាច់ធ្វើការបកស្រាយនោះទេ ....
សរុបសេចក្តីមកវិញ "អមរា" នេះជាឈ្មោះស្ត្រីឆ្លាតតួយ៉ាងឧត្តមភរិយាព្រះពោធិសត្វជាដើម... កាលដែលរឭកឃើញនូវភាពឆ្លាតវៃយ៉ាងនេះហើយទើបនាងតូចក្នុងរូបថតនេះបានបានឈ្មោះ "អមរា" ស្រ្តីឆ្លាតនោះឯង ។
សង្ឃឹមថានាងតូចនឹងមានសុខភាពល្អ ប្រាជ្ញាវាងវៃ មិនរពឹស តែជាក្មេងស្តាប់បង្គាប់ម្តាយឪពុក តាយាយ ពូមីង បងប្អូនប្រុសស្រីក្នុងគ្រួសារ ជាពិសេសនោះថ្ងៃអនាគតទៅនឹងជាអ្នករៀនបានខ្ពង់ខ្ពស់ ជាសសរទ្រូងក្នុងវង្សត្រកូល...
🙏🕊️«មហោសថជាតក»🕊️🙏
ព្រះបរមពោធិសត្វជាព្រះមហោសថ បំពេញបារមី ។បញ្ញាបារមី ប្រែថាគុណជាតិជាគ្រឿងដល់នូវព្រះនិព្វាន គឺបញ្ញា ។បញ្ញាបារមីនេះបានដល់ការត្រាស់ដឹងនូវសាមញ្ញលក្ខណៈ និងវិសេសលក្ខណៈនៃនាមធម៍ទាំងឡាយដែលព្រះបរមពោធិសត្វកំណត់កាន់យក ដោយព្រះទ័យឈ្វេងយល់ក្នុងឧបាយនៃសេចក្ដីករុណាចំពោះសព្វសត្វ ឈ្មោះថាបញ្ញាបារមី ។បញ្ញាបារមី ចែកចេញជា ៣ យ៉ាងគឺ ការដកព្រះទ័យផុតអំពីគ្រឿងឧបករណ៍និងបុត្រភរិយា ហើយធ្វើនូវការវិនិច្ឆ័យចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សព្វសត្វទាំងឡាយនោះឈ្មោះថា បញ្ញាបារមី ១ ។ការដកព្រះទ័យផុតអំពីអវយវៈរបស់ព្រះអង្គ ហើយធ្វើនូវវិនិច្ឆ័យ ឈ្មោះថា បញ្ញាឧបារមី ១ ។ការដកព្រះទ័យផុតអំពីជីវិតរបស់ព្រះអង្គហើយធ្វើនូវវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនប្រយោជន៍ដល់សព្វសត្វទាំងឡាយនោះឈ្មោះថា បញ្ញាបរមត្ថបារមី ១ ។
កាលបរមសាស្តាចារ្យជាម្ចាស់ទ្រង់ប្រថាប់ក្នុងជេតវនារាម ទ្រង់ប្រារព្ធបញ្ញាបារមី ទ្រង់ត្រាស់ព្រះធម្មទេសនាមហោសថជាតកនេះថា បញ្ចលោ សព្វសេនាយដូច្នេះជាដើម ។ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយនោះ មានព្រះរាជា មួយអង្គព្រះនាមវិទេហរាជ សោយរាជសម្បត្តិក្នុងនគរមិថិលា ។មានរាត្រីមួយព្រះរាជាទ្រង់ព្រះសុបិនននិមិត្តឃើញថាហាក់ដូចជាមានភ្នក់ភ្លើង ៤ ឆេះឡើងស្មើបន្ទាយមានភ្នក់ភ្លើងមួយទៀតតូចប៉ុនអំពឹលអំពែក ផុសឡើងចំពាក់កណ្ដាលភ្នក់ធំទាំង ៤ នោះមានពន្លឺភ្លឺរុងរឿងរស្មីផ្សាយទៅដល់ទ្វីបទាង ៤ រហូតដល់ព្រហ្មលោក ។ទ្រង់បានត្រាស់សួរអាចារ្យទាំង ៤ នាក់ឪ្យកាត់សុបិននិមិត្តនោះថ្វាយ ។អាចារ្យទាំង ៤ ទូលថា បពិត្រព្រះសម្មតិទេព ភ្នក់ភ្លើងទាំង ៤ គឺខ្លូនទូលព្រះបង្គំជាអ្នកប្រាជ្ញសម្រាប់ព្រះអង្គសព្វថ្ងៃនេះឯង,ឯភ្នក់ភ្លើង១តូចតែមានរស្មីផ្សាយទៅជាអស្ចារ្យនោះ គឺមានអ្នកប្រាជ្ញមួយកើតឡើងសម្រាប់ព្រះអង្គទៀតហើយ ជាអ្នកមានប្រាជ្ញាណាស់ល្បីសាយភាយទៅក្នុងទ្វីបទាំង៤រហូតដល់ទេវតា ។កាលនោះព្រះបរមពោធិសត្វនៅជាទេវបុត្រទ្រង់ច្យុតិមកចាប់បដិសន្ធិក្នុងផ្ទៃនាងសុមនាទេវី ជាភរិយារបស់សិរីវឌ្ឍករសេដ្ធី នៅទិសខាងកើតរាជវាំងដែលមានអនុសេដ្ធី១ពាន់ជាបរិវារ ។ទេវបុត្រ១ពាន់អង្គទៀតក៏ចុះមកចាប់បដិសន្ធិក្នុងផ្ទៃនៃភរិយាអនុសេដ្ធីដែរ ។កុមារទាំងនោះជាបរិវារបស់ព្រះបរមពោធិសត្វទាំងអស់ ។លុះប្រតិស្ធាននៅក្នុងគភ៌បានគម្រប់១០ខែហើយគ៏ប្រសូតិមកដំណាលគ្នាទាំង១០០១នាក់ ។នាសុមនាទេវីឃើញឪសថនៅនាបាតព្រះហស្ថបុត្រដូច្នោះក៏សូរថា កូនអញក្ដាប់អ្វីក្នុងដៃហ្ន ?កុមារទើបតែប្រសូត៌ភ្លាមក៏ចេះស្រដីតបនឹងមាតាថា បពិត្រព្រះមេ,នេះជាថ្នាំទិព្វ ។កាលនោះសេដ្ធីជាបិតាមានរោគឈឺក្បាលអស់ច្រើនឆ្នាំហើយព្យាបាលមិនទាន់ជាសោះទើបនាងជាមាតាយកឱសថនេះទៅដុសឱ្យស្វាមីពិសារសមើលក៏ជាភ្លាមមួយរំពេច ។លុះចម្រើនព្រះជន្មបានច្រើនឆ្នាំកុមារទាំង១ពាន់នាក់ក៏មូលមកជាបរិវារតាំងពីត្រឹមនោះដរាបមក ។
ចំណែកព្រះបាទវិទេហរាជទ្រង់នឹកភ្នកដល់ពាក្យទំនាយដែលបណ្ឌិតទាំង៤នាក់ទាយថ្វាយព្រះអង្គទើបទ្រង់ចាត់ឱ្យអាមាត្របួននាក់ចេញទៅស៊ើបរកអ្នកប្រាជ្ញ ។អាមាត្រម្នាក់ចេញទៅស៊ើបទៅទិសខាងកើតបានឃើញសាលាទាំងប្រាំ និងស្រះល្អចំឡែក សាកសួរដឹងថាមហោសថកុមារសាងទើបអាមាត្រពិចារណាគិតតាំងពីព្រះបាទវិទេហរាជទ្រង់ព្រះសុបិននិមិត្តមកទល់នឹងឥឡូវនេះត្រូវជា៧ឆ្នាគត់កំណត់យកហេតុនេះបានហើយក៏ចាត់ទួតឱ្យទៅក្រាបទូលព្រះមហាក្សត្រតាមដំណើរនោះ ។លុះព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយទើបទ្រង់ត្រាស់ឱ្យហៅអាចារ្យសេនកមកសួរថាតើយើងល្មមទៅយកមហោសថកុមារមកដំកលទុកជាអ្នកប្រាជ្ញហើយឬនៅ?អាចារ្យសេនកជាមនុស្សមានចឹត្តឥច្ឆាខ្លាចខាតលាភសក្ការនិងយសសក្តិទូលទាស់ថាសូមទ្រងមេត្តាប្រោសមនុស្សដែលឈ្មោះថាអ្នកប្រាជ្ញនោះពុំមែនដោយហេតុត្រឹមតែចេះសាងសាលាប៉ុណ្ណោះទេ ។ព្រះរាជាក៏ទ្រង់គង់នៅស្ងៀម,ហើយបញ្ចូនទូតទៅប្រាប់អាមាត្យថាចូរអ្នកឯងនៅក្នុងទីនោះចុះចាំល្បងពិសោធរកអ្នកប្រាជ្ញទៅទៀត ។អាមាត្យទទួលព្រះរាជឱង្ការនៅក្នុងទីនោះល្បងឃើញការពិសោធ ១៩ រឿងដូចនឹងសំដែងតទៅ,កាលឃើញការពិសោធ ១ រឿងៗតែងទូលព្រះរាជាសូមឱ្យនាំព្រះមហោសថទៅតាំងជាអ្នកប្រាជ្ញ ប៉ុន្តែពុំអាចតាំងបានព្រោះអាចារ្យទាំង៤នាក់មានអាចារ្យសេនជាដើមចេះតែជំទាស់ ។
ឯការពិសោធទាំង១៩រឿងនោះគឺ៖
១-មំសំ ពិសោធអំពីសាច់ដុំ ។ ២-គោណោ អំពីចោរលូចគោ ។ ៣-គណ្ឌិ អំពីស្រីជំទង់លួចសង្វាគេ ។ ៤-សុត្តំ អំពីស្រីចោរលួចអម្បោះ ។ ៥-បុត្តោ អំពីរឿងយក្ខិនីដណ្ដើមកូនគេ ។ ៦-គោធោ អំពីបុរសឈ្មោះ គោធកាឡ ។ ៧-រថេន អំពីចោរលួចរទេះ ។ ៨-ទណ្ឌោ អំពីកំណាត់ឈើ ។ ៩-សីសំ អំពីក្បាលខ្មោច ។ ១០-អហិ អំពីសត្វពស់ ។ ១១-កុក្តដោ អំពីមាន់ ។ ១២-មណិ អំពីកែវមណីពីបូរាណ ។ ១៣-វិជាននំ អំពីការសម្រាលកូននៃគោឈ្មោល ។ ១៤-ឱទនំ អំពីបាយ ។ ១៥-វាលុកា អំពីខ្សែពួរដីខ្សាច់ ។ ១៦-តឡាកំ អំពីស្រះ ។ ១៧-ឧយ្យានំ អំពីសួនឪទ្យាន ។ ១៨-គទ្រភោ អំពីការនាំសត្វលាទៅសងសេះអស្សតរ ។ ១៩-មណី អំពីកែវមណីនៅក្នុងសំបុកក្អែក ។
No comments:
Post a Comment