«ស្ថាបនិកនគរសៀមលេបសម្បថក្បត់នគរខ្មែរ»
ផខុនហ្វាមឿង គឺជាមេទ័ពកុលសម្ព័ន្ធសៀមដែលមានស្នាដៃនិងស្មោះស្ម័គ្រជាមួយនគរខ្មែរក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី៧។ ស្ថានភាពនៅពេលនោះតំបន់កុលសម្ព័ន្ធសៀមត្រូវបានគ្រប់គ្រងមើលការខុសត្រូវដោយមេទ័ពខ្មែរដែលមានឈ្មោះថា«ក្លោញលំពង់»។
ដោយមើលឃើញពីស្នាដៃនិងភក្តីភាពរបស់មេទ័ពសៀម«ផខុន ហ្វាមឿង» ចំពោះនគរខ្មែរ ហើយម្យ៉ាងទៀតចង់រឹតបណ្តឹងចំណងមិត្តភាពនិងងាយស្រួលគ្រប់គ្រងកុលសម្ព័ន្ធសៀម។ ព្រះបាទជ័យវរ្ម័នទី៧បានរៀបអភិសេកបុត្រីរបស់ទ្រង់ព្រះនាម«សិខទេវី»ជាមួយមេទ័ពសៀម«ផខុនហ្វាមឿង»។
បន្ទាប់ពីរៀបអភិសេកហើយព្រះអង្គបានប្រទាននាមថ្មីបែបខ្មែរដល់ផខុនហ្វាមឿងថា «ស្រីឥន្រ្ទបតិន្រ្ទាទិត្យ» រួមជាមួយនិងព្រះខ័នជ័យស្រីដើម្បីអោយមានអំណាចដូចក្សត្រមួយអង្គដែរ, ប៉ុន្តែអោយស្បថថាត្រូវមានភក្តីភាពចំពោះព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ។
និយាយដល់ត្រង់នេះខ្ញុំនឹកឃើញសិលាចារឹកនៅប្រាសាទវិមានអាកាសដែលរៀបរាប់អំពី «ព្រះបាទសុរិយាវរ្ម័នទី១ហៅមន្រ្តីអោយស្បថដើម្បីបង្ហាញអំពីភក្តីភាព»។
ក្រោយពីព្រះបាទជ័យវរ្ម័នទី៧សោយទីវង្គត «ផខុនហ្វាមឿង» បានគប់គិតជាមួយមិត្តភក្តិរួមសមរភូមិឈ្មោះថា«ផខុនបាងខ្លាងហាវ» ហើយវាយតណ្តើមកាន់កាប់សុខោទ័យពីមេទ័ពខ្មែរ«ខ្លោញលំពង់»។ ក្រោយពីទទួលបានជ័យជំនះ«ផខុនហ្វាមឿង»មិនបានឡើងធ្វើជាស្តេចសៀមទេគឺប្រគល់អោយមិត្តរបស់ខ្លួន«បាងខ្លាងហាវ»ធ្វើជាស្តេចព្រមទាំងបានប្រគល់ព្រះខ័នរាជនិងព្រះនាម«ស្រីឥន្រ្ទបតិន្រ្ទាទិត្យផងដែរដើម្បីបង្កើតរាជធានីសុខោទ័យ។
« សុខោ » = មានក្តីសុខ, «ឧទ័យ»=ការចាប់ផ្តើម។ រាជធានីសុខោទ័យ= ការចាប់កកើតរាជធានីដែលមានក្តីសុខ។
ក្រោយពីអភិសេកមិត្តរបស់ខ្លួនក្លាយជាស្តេចហើយ«ផខុនហ្វាមឿង»បានត្រលប់ទៅតំបន់រ៉ាតដែលជាទីកំណើតខ្លួនហើយក្រោយមក «រាជវង្សណាវណាំថម»ក៏បានបាត់មុខពីប្រវត្តិសាស្រ្តសុខោទ័យ
បណ្តាសា មានន័យយ៉ាងណា?
បណ្តាសា
ប្រទេសណា ជនសាសន៍ណា ដែលរុករាន ទន្ទ្រាន ឈ្លានពាន ទឹកដី ទ្រព្យសម្បត្តិ ដោយប្រព្រឹត្តិអំពើ ឃោរឃៅ ព្រៃផ្សៃ ធ្វើបាប ប្រមាថ មើលងាយប្រជាពលរដ្ឋ «ព្រះនគរកម្ពុជា» សូមឲ្យប្រទេសនោះ ជន នានានោះ ទទួលបាបកម្ម រងទុក្ខទោស ជួបគ្រោះអាសន្ន មហន្តរាយ វិនាសហិនហាយ ឈ្លោះទាស់ទែង ខ្វែងគំនិតគ្នា អាប់ឱនកេរ្តិ៍ឈ្មោះ ជួបគ្រោះកាចហូរហែ កុំបីអាក់ខាន គ្មានសុខក្សេមក្សាន្ត បានតែក្តៅ ក្រហាយ ពុំសប្បាយក្នុងស្រុកនិងជាតិសាសន៍ខ្លួននោះពុំលែងឡើយ
សូមអស់ទេពនិករ អមរមេឃ ទេវតា ឥន្ទ្រ ព្រហ្ម យម យក្ស ទេព្រក្ស ល្បាក់សា អារក្ស អ្នកតា យាយទេព បង់បទ ខ្មោច ព្រាយ បិសាច អសុរកំណាចក្លោងខ្លាំងផងទាំងពួង ជួយជាសាក្សី កុំបីរំលងផងចុះ!
ចាស់បុរាណយើងបានដំណាលថា ព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យគឺ ស្តេចជ័យវរ្ម័នទី៧ បានចាក់ផ្លែដាវចូលក្នុងដី ហើយឧទ្ទិសថា ពួកចោរឈ្លានពានដែលព្រហ៊ើនប្រមាថខ្មែរ នឹងត្រូវរងទុក្ខវេទនា៧ពូជ។ យើងមានជំនឿថា ពេលវេលាមកដល់ ខ្មែរនឹងក្រោកឡើង កម្ទេចពួកចោរឈ្លានពានឱ្យវិនាស។
ปราสาทพระวิหาร ศาสนสถานอันศักดิ์สิทธิ์ที่สุดและเป็นสถานที่ที่พระมหากษัตริย์ไทยมักเสด็จมาตักน้ำในพิธีราชาภิเษก ถูกทำลายด้วยระเบิดที่ทิ้งลงมาจากเครื่องบินทหารไทย นับเป็นการดูหมิ่นบรรพบุรุษและเทพเจ้าอย่างร้ายแรง ประเทศไทยจะค่อยๆ เผชิญกับความพินาศอันเนื่องมาจากคำสาปแช่งนี้
ប្រាសាទព្រះវិហារដែលជាទីសក្ការៈគោរពបូជាដ៏ខ្ពង់ខ្ពស់បំផុត ហើយក៏ជាទីដែលស្ដេចនៅប្រទេសថៃតែងតែមកយកទឹកនៅពេលដែលពួកគេធ្វើការឡើងគ្រងរាជ្យម្ដងៗ ត្រូវបានបំផ្លាញដោយគ្រាប់ទម្លាក់ពីយន្តហោះរបស់កងទ័ពថៃ វាគឺជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះបុព្វបុរសដូនតានិងព្រះអទិទេពដូច្នេះប្រទេសថៃនឹងជួបតែក្តីវិនាសបន្តិចម្ដងៗដោយសារតែបណ្ដាសា។
พรรคเพื่อไทย ทหารเกณฑ์ WassanaDeepbluesea ปราโมช พานิชลือชาชัย-แซม การเมืองไทย บ้านรักษ์
ម៉ោង៧ព្រឹកនេះ ព្រះធរណីស្រូប បាក់ស្រុតដី កណ្តាលក្រុងបាងកកក ផ្លូវ Samsen ចរាចរណ៍ត្រូវបានផ្អាកចេញចូលបណ្តោះអាសន្ន ..
ព្រឹកមិញនេះ ផ្លូវសាមសែនត្រូវបិទជិតច្រកចូលមន្ទីរពេទ្យវជីរ៉ា ជាប់ប៉ុស្តិ៍ប៉ូលីស នៅផ្លូវសំាមសេន ផ្ទៃផ្លូវស្រុតបាក់ដី ។
បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការជួសជុល ខណៈចរាចរណ៍នៅតំបន់នោះនៅតែបិទ។
ប្រជាជនដែលប្រើប្រាស់ស្ពាន Krung Thon ចូលទៅខាងក្នុងទីក្រុងបាងកក អាចរំពឹងថានឹងមានការកកស្ទះចរាចរណ៍ខ្លាំង។
មានការសាងសង់ផ្លូវក្រោមដីដែលកំពុងបន្តនៅក្នុងតំបន់។
24-9-25
យោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជជួន ណាត បានពន្យល់ពាក្យ “បណ្តាសា” ថា “ពាក្យផ្តន្ទា, ពាក្យ ជេរប្រទេច, ពាក្យសំបូងសង្រូងឱ្យគេវិនាសហិនហោច”។ មានន័យថា បណ្តាសា នឹងអាចកើតឡើងបាន លុះត្រាតែជន- រងគ្រោះត្រូវគេធ្វើបាបឱ្យរស់រងវេទនា ក៏ពុះពោរដោយភ្លើងកំហឹង ទ្រាំទ្រលែងបានក៏ហាមាត់ជេរប្រទេច ឬបន់ស្រន់ឱ្យ អ្នកធ្វើបាបខ្លួននោះវិនាសអន្តរាយ។ មានតែបុថុជ្ជនទេ ដែលមិនអាចទប់ទល់នឹងភ្លើងកំហឹងបាន ប៉ុន្តែ សម្រាប់អង្គអរហន្ត មានព្រះពុទ្ធបរមគ្រូ ជាដើម ដែលប្រកាន់ខ្ជាប់ធម៌ខន្តីនោះ ព្រះអង្គមិនដាក់បណ្តាសាសត្វលោកទេ សូម្បីទេវទត្ត ឬនាងចិញ្ចា តាមព្យាបាទឈ្នានីស ឬចង់ធ្វើគុត ក៏ព្រះបរមគ្រូមិនតបត។ នៅក្នុងធម៌ “ពុទ្ធជយមង្គល” បានតំណាលពីបុគ្គល៨រូប តាម ព្យាបាទព្រះអង្គ គឺមារាធិរាជ១, ចោរអង្គុលីមាល៍១, ដំរីនាឡាគិរី១, នាងចិញ្ចា១, នន្ទោបនន្ទនាគរាជ១, អាឡវកយក្ស១, សច្ចនិគ្រន្ថ១ និងពកាមហាព្រហ្ម១។ អ្នកទាំង៨រូបនេះ និងអ្នកបញ្ជានៅពីក្រោយ ព្យាយាមញុះញង់ អុជអាល និងធ្វើគុត ព្រះពុទ្ធអង្គ ប៉ុន្តែ ព្រះអង្គមិនដាក់បណ្តាសា ជេរប្រទេចអ្វីទេ ដោយគ្រាន់តែតបតដោយសន្តិវិធី មិនឱ្យគេវិនាសអន្តរាយ។ ផ្ទុយទៅវិញ នៅក្នុងព្រហ្មញ្ញសាសនា ឃើញមានតំណាលពីការដាក់បណ្តាសាតាមកំហឹងទល់កំហល់ ដូចជា តាបសឥសី បាន ដាក់បណ្តាសាឱ្យព្រះឥន្ទ្ររួញលិង្គ ដោយសារព្រះឥន្ទ្រ ខិលខូចទៅលួចរួមរ័កជាមួយប្រពន្ធតាឥសី។ រីឯ មតង្គឥសី ក៏បាន ដាក់បណ្តាសាស្វាពាលី ឱ្យត្រូវនឹងកាំសរព្រះរាម ដោយសារតាឥសី ក្រេវក្រោធនឹងពាលី កាត់ក្បាលក្របីទូភី គប់ផ្ទាំងថ្ម ដែលសន្ធប់គុហា យកផ្លូវចេញទៅក្រៅ ហើយក្បាលនិងឈាមក្របី ហូរទៅលិចអាស្រមមតង្គឥសី។ រីឯ រូបសំណាកព្រះ- គោនន្ទិ ក៏មានបារមីអាចដាក់បណ្តាសាបុរសម្នាក់ឱ្យឈរនឹងថ្កល់ដូចដុំថ្ម ដោយសារបុរសនោះចូលព្រះវិហារ មិនថ្វាយបង្គំ រូបសំណាកព្រះគោ ជាជំនិះព្រះឥសូរ។
ជាទូទៅ បណ្តាសា កើតឡើងចេញពីមាត់បុគ្គលជាបុថុជ្ជន សូម្បីក្នុង “បណ្តាំក្រមង៉ុយ” ក៏មានសរសេរពីបណ្តាសា ឬទំនាយ នេះដែរ ដូចល្បះ១ថា “បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ បម្រើមហាក្សត្រ ប្រយ័ត្នស្តេចទាយ ពាក្យពិតទំនាយ រលាយកេរ្តិ៍ឈ្មោះ។ ពាក្យស្តេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ…” គឺសំដៅដល់ការដាក់បណ្តាសានេះឯង ក្នុងករណី ស្តេចខ្ញាល់ ឬគ្រូខឹងសម្បានឹងសិស្ស។ តាមការកត់សម្គាល់ បណ្តាសាដែលឆុតបំផុត ឬថា “មានទឹកមាត់ប្រៃ” គឺបណ្តាសា ស្តេច ឪពុកម្តាយ គ្រូអាចារ្យ និងប្រជារាស្ត្រទាំងនគរ បើដាក់ទៅលើបុគ្គលណាហើយ បុគ្គលនោះត្រូវតែវិនាសអន្តរាយ។ ជាពិសេស ម្តាយដែលជាអ្នកមានគុណ បានបង្កើតកូនឱ្យស្គាល់ពន្លឺព្រះអាទិត្យ បើកូននោះធ្វើឱ្យម្តាយខឹងសម្បា ឈានដល់ ដាក់បណ្តាសានោះ កូនអកតញ្ញូ ចៀសវិនាសមិនរួចទេ។ ឧទាហរណ៍ កាលពីជំនាន់អាណានិគមបារាំង មានបុរសម្នាក់ឈ្មោះ ខៀវ មិនស្តាប់ដំបូន្មានម្តាយ ក៏រត់ទៅធ្វើចោរ ដោយទុកម្តាយមេម៉ាយឱ្យរស់ស្រេកឃ្លានម្នាក់ឯងក្នុងខ្ទម។ ថ្ងៃមួយ នាយ ខៀវ អើតទៅមើលម្តាយមួយភ្លែត ឮម៉ែត្អូញត្អែរឃ្លាននំអាកោ ធ្វើឱ្យមេចោរនោះខឹងសម្បា ក៏ទៅទិញនំអាកោបាន១ថង់ មកវាយបង្ខំម្តាយឱ្យហូប ដោយនិយាយសម្លុតថា “ម៉ែឯងពូកែឃ្លាននំអាកោ ឥឡូវស៊ីឱ្យអស់១ថង់ហ្នឹងទៅ!” ដូនចាស់ប្រឹង ហូបនំទាំងទឹកភ្នែក បានតែបីបួន ក៏លេបលែងរួច ត្រូវកូនអកតញ្ញូហែកមាត់បញ្ច្រក ទាល់តែដកដង្ហើមស្ទើរមិនរួច។ ម្តាយ អភ័ព្វទប់កំហឹងមិនបាន ក៏ដាក់បណ្តាសាកូនថា “ឱ្យអ្ហែងត្រូវគ្រាប់បារាំង ក្នុងពេលឆាប់ៗនេះ!” នាយខៀវ ឮបណ្តាសា ខឹង ណាស់ ក៏ធាក់ម្តាយ១ជើង រួចចាប់កាំភ្លើងស្ពាយចេញពីផ្ទះ ស្កាត់ទៅរកបក្ខពួកចេញប្លន់ ប៉ុន្តែ ដោយសារទឹកមាត់ប្រៃរបស់ ម្តាយ នាយខៀវ ត្រូវទាហានបារាំងបាញ់ស្លាប់ គ្រាន់តែចេញផុតពីខ្ទមម្តាយ បានប្រហែល៣០០ម៉ែត្រ ដែលរឿងនេះមាន ការនិយាយតៗគ្នារបស់អ្នកស្រុកនៅខេត្តតាកែវ ប៉ែកខាងត្បូង។
ដោយឡែក ប៉ុល ពត ក៏ត្រូវបណ្តាសាប្រជាពលរដ្ឋខ្មែរទាំងនគរ ដែលរស់វេទនាក្នុងរបបប្រល័យពូជសាសន៍ដែរ គឺកាល នោះ អ្នកណាក៏ជេរខ្សឹបដាក់បណ្តាសាអង្គការដែលមានប៉ុល ពត ជាក្បាលម៉ាស៊ីន ហើយទីបំផុត មេដឹកនាំរបបដ៏ព្រៃផ្សៃ នេះ បានត្រឹមប្រជាពលរដ្ឋកាត់ទោស និងស្លាប់ដោយគ្មានតម្លៃ ចោលឆ្អឹងកណ្តាលព្រៃនៅអន្លង់វែង។ (៉ប៉ុល ពត បានបំផ្លាញព្រះពុទ្ធបដិមា គម្ពីរក្បួនខ្នាត-ច្បាប់ ប្រមាថព្រះស្ឃ វត្តអារាមទូទាំងប្រទេស) ប៉ុល ពត ប្រមាថមនុស្ស ប្រមាថ ព្រះពុទ្ធសាសនា
"ទមិឡ (ត្មិល) អត់សាសនា"
ខ្មែរយើងដៀលអ្នកដែលកោងកាច គ្មានមនុស្សធម៌
ថាជាទមិឡ អត់សាសនា។ តើអ្នកទាំងអស់គ្នាស្គាល់ទេ អ្វីជា ទមិឡ?
ប៉ាវតែម៉ាប៉ាន់ អ្នកឆ្លើយត្រឹម១នាទីក្រោយផុស។
នៅឥណ្ឌា មានតំបន់មួយហៅថា តាមិលណាឌូ
ជនជាតិតាមិលរស់នៅទីនោះ។ ជនជាតិតាមិលនេះ មាឌធំ ខ្មៅ មិនកាន់សាសនាព្រះពុទ្ធទេ។ តាមិលនេះ គឺទមិឡនេះឯង
ជនជាតិនេះពីបុរាណមក ដេញកាប់សំលាប់ជនជាតិដើមម្ចាស់ស្រុកស្លូតបូត អោយភៀសខ្លួនចេញពីស្រុកកំណើត។ ហើយជនជាតិដែលភៀសខ្លួន រសាត់អណ្តែតរាយប៉ាយ។ល។
អ្នកអានប្រវត្តិខ្មែរសៀវភៅបរទេស ដឹងរឿងនេះច្រើនចំណែកពីឡុតអាមេរិក ដែលបានបើកយន្តហោះ ព២៦ ទម្លាក់គ្រាប់បែកបរមាណូ នៅប្រទេសជប៉ុន អំឡុងសង្គ្រាមលោកលើកទី២ បណ្តាលឱ្យប្រជាជន ជប៉ុន ស្លាប់រាប់សែននាក់នោះ ក៏ត្រូវបណ្តាសាជនជាតិជប៉ុន គឺមុនពេលអស់អាយុសង្ខារ អាកាសយានិកនោះវង្វេងវង្វាន់ ប្រកាច់ប្រកិនទទ្រាក់ទទ្រើត ស្រមៃឃើញខ្មោចដែលស្លាប់ដោយចំហាយវិទ្យុសកម្ម៘
ដូច្នេះយើងឃើញថា បណ្តាសាឪពុកម្តាយ និងប្រជារាស្ត្រ មានប្រសិទ្ធភាពណាស់ ធ្វើឱ្យអ្នកត្រូវបណ្តាសានោះស្លាប់ ទាន់ហន់ ឬមានជំងឺរ៉ាំរ៉ៃ វង្វេងវង្វាន់ស៊ីលាមកខ្លួនឯងក៏មានដែរ។ ឃាតករដៃដល់ត្រូវបណ្តាសាល្មមទេ ប៉ុន្តែ អ្នកនៅពីក្រោយ ឬបញ្ជាគេ ទទួលផលវិបាកធ្ងន់ធ្ងរណាស់ បើយោងតាមមាគ៌ាព្រះពុទ្ធសាសនា គឺ “បិទផ្លូវសួគ៌ ផ្លូវនិព្វាន” មានច្រកតែមួយគត់ គឺ “ឋាននរក”។ ឪពុកម្តាយដែលជេរដាក់បណ្តាសាកូនថា “អាព្រះធរណីស្រូប!”, “អាត្រូវគ្រាប់!”, “អារន្ទះបាញ់!”, “អាសំយុង ងងឹត!”, “អាអាយុខ្លី!” ធ្វើឱ្យកូននោះចៀសមិនរួចទេ ជួនកាលក៏ស្លាប់ទាន់ហន់ដូចមេចោរឈ្មោះខៀវ អ៊ីចឹង។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងតាមរយៈទំព័រហ្វេស ប៊ុកផ្លូវការរបស់លោក នាថ្ងៃទី ២៦ ខែកញ្ញានេះថា«ដ្បិតថា កម្ពុជាបន្តអត់ធ្មត់ជាអតិបរមាក៏ដោយ តែក៏ត្រូវត្រៀមខ្លួនឱ្យរួចរាល់ និងស្វាហាប់ទប់ទល់នឹងរដ្ឋពាល(ថៃ)ឈ្លានពានកម្ពុជាដែរ»។
លោកបណ្ឌិត យង់ ពៅ បានចាត់ទុកថៃជារដ្ឋពាល ព្រោះតែថៃបាននិងកំពុងធ្វើសកម្មភាពច្រឡោងខាមតាមរបៀបចោរនិងរដ្ឋពាល។ ខណៈដែលកម្ពុជា ប្រកាន់ខ្ជាប់នូវសុចរិតភាពចំពោះច្បាប់អន្តរជាតិ ដូច្នេះកម្ពុជាត្រូវតែបន្តយន្តការច្បាប់អន្តរជាតិ បង្កើនល្បឿនការទូត ជាពិសេសជាមួយ UNSC, ASEAN, EU រួមនឹងស្ថាប័នអន្តរជាតិច្បាប់ ICJ និង ICC។ លោកបន្ថែមថា ប្រសិនបើកម្ពុជាច្រឡោតតាមថៃ ហើយផ្ទុះសង្គ្រាម នោះកម្ពុជាហាក់ដូចជាចូលក្នុងសេណារីយ៉ូរបស់ថៃហើយថែមទាំងរងគ្រោះបន្ថែមទៀតផងដែរ។
ពាក្យប្រទេចបណ្តាសាក្នុងសង្គមខ្មែរនាសម័យបុរាណ
សញ្ញាណនៃបុណ្យ បាប ឋានសួគ៌ នរក សម្រាប់សាសនិកខ្មែរនាសម័យបុរេអង្គរ (ហ្វូ-ណន និងចេនឡា) និងអង្គរ ដែលជាបទបញ្ញាទខាងមនោគមវិទ្យាសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ គ្រប់សម័យកាលទាំងអស់។ ការចាប់អារម្មណ៍របស់យើង គឺនៅខាងចុងអត្ថបទសិលាចារឹកបុរាណមួយចំនួនដែលយើងបានសិក្សាជាមួយលោក ក្លូត ហ្ស័ក និងអ្នកគ្រូពៅ សាវរស កន្លងមក មានចារពាក្យដាក់បណ្តាសានេះ។ អត្ថន័យនៃពាក្យទាំងនេះ បង្ហាញឲ្យយើងឃើញដល់វិស័យសីលធម៌ដ៏ខ្ពង់ខ្ពស់របស់មនុស្សខ្មែរ នាជំនាន់ដើម ក្រៅពីនោះ វាក៏ជាសក្ខីកម្មដល់និរន្តរភាពនៃទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនារបស់ខ្មែរយ៉ាងប្រាកដ នៅតាមសម័យកាលវិវត្តនីមួយៗនៃប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា ពាក្យដាក់បណ្តាសារទាំងនោះ ជាទូទៅត្រូវបានចារនៅផ្នែកខាងចុងនៃអត្ថបទសិលាចារឹក។ ក្នុងអត្ថបទដ៏ខ្លីនេះ យើងគ្រាន់តែសូមលើកយកអត្ថបទសិលាចារឹកពាក់ព័ន្ធទៅនឹងប្រពៃណីការប្រទេចបណ្តាសាខាងលើនេះ ចំនួនតែ៤ មកពិភាក្សាប៉ុណ្ណោះ។ នៅទីនេះ សិលាចារឹកទាំងនោះ ដែលយើងនឹងពិនិត្យខ្លឹមសារ ចែកចេញជាសម័យកាលដូចតទៅនេះ ៖ ១- សម័យអន្តរកាល រវាងនគរភ្នំ និង ចេនឡា ២- សម័យចេនឡា និង ៣- សម័យអង្គរ។
សូមជម្រាបថា បើនិយាយដល់សម័យហ្វូ-ណន ឬនគរភ្នំ ពីស.វទី១ ដល់ឆ្នាំ ៦២៤នៃគ.ស. (កាលប្បប្រវត្តិចិន) យើងអាចកត់សម្គាល់ថា យើងពុំឃើញអត្ថបទជាលាយលក្ខណ៍អក្សរស្តីពីពាក្យបណ្តាសានេះទេ ទោះបីជាពាក្យនេះមានប្រភពចេញពីប្រទេសឥណ្ឌា ហើយបានហូរចូលហ្វូ-ណន តាមរយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាធំៗទាំងពីរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាក៏ដោយ។ ក៏ប៉ុន្តែ បើយើងយោងតាមសិលាចារឹក ដែលមានការចុះកាលបរិច្ឆេទ ក្រោយនេះបន្តិច ពោលគឺ សម័យអន្តរកាលរវាងនគរភ្នំ និងចេនឡា យើងអាចនិយាយយ៉ាងត្រឹមត្រូវថា ប្រពៃណីប្រើពាក្យដាក់បណ្តាសា ពិតជាកេរ្តិ៍ដំណែលវប្បធម៌មកពីសម័យហ្វូ-ណន ឬនគរភ្នំយ៉ាងប្រាកដ។
ឧទាហរណ៍ជាក់ស្តែង នៅក្នុងអត្ថបទភាសាខ្មែរ សិលាចារឹក K 44 ដែលយើងនឹងពិនិត្យនៅពេលបន្តិចទៀត យើងដឹងថា សិលាចារឹកនេះត្រូវបានចារឡើងនៅឆ្នាំ ៥៩៦ ត្រូវនិងឆ្នាំ ៦៧៤នៃគ.ស. ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី១ ក៏មែនពិត។ ក៏ប៉ុន្តែ សំណេរថ្មីនេះ បាននិយាយដល់អំណោយបុណ្យពីមន្ត្រីជាន់ខ្ពស់ពីររូបនាកាលពីរាជ្យរបស់ព្រះបាទរុទ្រវរ្ម័ន (នៅទ្រវម៌) ដែលជាអធិរាជនៃចក្រភពហ្វូ-ណន រវាង ៥១៤ និង ៥៤៥នៃគ.ស.។
១- ពាក្យដាក់បណ្តាសានាសម័យបុរេអង្គរ
ចារនៅចុងស.វទី៧ សិលាចារឹក K.44 ដែលត្រូវបានរកឃើញ ដោយលោក អាដឺម៉ារ ឡឺក្លែរ នៅចុងស.វទី១៩ នៅក្នុងគុហាមួយឈ្មោះថា ព្រះគុហាហ្លួង នៅខេត្តកំពតបច្ចុប្បន្ន ដែលពីដើមជាខេត្តឧបសម្ព័ន្ធរបស់ខេត្តតាកែវ ដែលនៅទីនោះមានទីតាំងនៃព្រះរាជធានីវ្យាធបុរៈ ឬអង្គរបុរី។
ការផ្តាមយកសំណៅនៃសិលាចារឹកនេះ ហើយសិក្សាបកប្រែឡើងវិញនៅពេលថ្មីៗនេះ ដោយលោក វង់ សុធារ៉ា នៅឆ្នាំ ២០០៣, សិលាចារឹកនៃប្រទេសកម្ពុជា សម័យមុនអង្គរ បានបញ្ជាក់នៅភាគខាងចុង នៃផ្ទាំងសិលាចារឹកថា “បើអ្នកណាចាប់យកនូវទ្រព្យសម្បត្តិជាអំណោយបុណ្យទាំងអស់របស់ព្រះ (ឥសូរ) ឧត្បន្នេស្វរៈ នោះនឹងធ្លាក់ក្នុងសកឈ្មោះអន្ធតាមិស្រៈ (នរកងងឹតឈឹង) ដរាបណាមានព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារានៅឡើយ” (Cf. វង់ សុធារ៉ា, ២០០៣ ទំព័រ ១៤៥)។
ក្រោយនេះបន្តិច រវាងពាក់កណ្តាលស.វទី៧ និងចុងស.វទី៧ យើងក៏បានរកឃើញនូវថ្មកិនថ្នាំមួយ នៅភូមិព្រែកទោល ឃុំផ្ទោល ស្រុកអង្គរបុរី ដែលជាកម្មសិទ្ធិរបស់អ្នកស្រុក។ លក្ខណៈសំខាន់នៃអក្សរចារឹក Ka 24 ដែលជាអក្សរខ្មែរ ៣បន្ទាត់ ចារនៅផ្នែកជើងទម្ររាងប្រល នៅកែង មានខ្លឹមសារថា “ថ្ម (នេះគឺ) ជាអំណោយរបស់សតក្រមាឡ្តក្ស ដល់ព្រះអាទិទេពស្រីវក្រតិថ៌ ពួកគេដែលលួចរបស់នេះ (គឺជាអ្នកបំផ្លិចបំផ្លាញ) ព្រះ (សូមឲ្យ) ពួកគេទៅកាន់ស្ថាននរក (Cf. វង់ សុធារ៉ា, ទំព័រ ៤៦)។”
រីឯផ្នែកខាងចុងនៃសិលាចារឹក Ka 11 វិញ ដែលយើងបានរកឃើញមុនគេដែរ នៅមិនឆ្ងាយប៉ុន្មានពីភ្នំស្រង់ ក្នុងភូមិគងពិសី ក្នុងខេត្តកំពង់ស្ពឺបច្ចុប្បន្ន ក៏បាននិយាយដល់ការដាក់ពាក្យបណ្តាសារដែរ។ តទៅនេះ គឺជាអត្ថន័យរបស់អត្ថបទខាងលើ ៖ “(បើ) អ្នកណាដែលហ៊ានរារាំងនៅទីនេះ អ្នកណាដែលប្រវ័ញ្ចយករបស់របរនៅទីនេះ អ្នកណាដែលយកសម្បត្តិនៅទីនេះទៅប្រើប្រាស់ អ្នកណាធ្វើឲ្យមានវិបត្តិនៅទីនេះ សូមឲ្យពួកគេធ្លាក់ទៅក្នុងសប្តាវិសនរក (៧ជាន់ហ៊ុំព័ទ្ធដោយសមុទ្រ) កុំបីខាន (Cf. វង់ សុធារ៉ា, ទំព័រ ៦១)។”
ក្រៅពីនេះ យើងបានឃើញនៅមានសិលាចារឹក២ ទៀត នៅចុងស.វទី និងដើមស.វទី៧ នៅម្តុំវត្តភូ ខេត្តចម្ប៉ាសាក់ ប្រទេសលាវបច្ចុប្បន្នដែរ ដែលទាក់ទិនទៅនឹងបញ្ហាដូចគ្នា។
២- សម័យចេនឡាពីស.វទី៨-៩នៃគ.ស.
ដើម្បីបង្ហាញនូវនិរន្តភាពនៃប្រពៃណីប្រជាប្រិយ៍ខាងលើ តទៅនេះ នៅសម័យចេនឡាស.វទី៨-៩នៃគ.ស សូមលើកខ្លឹមសារនៃផ្នែកខាងចុងនៃអត្ថបទសិលាចារឹក សរសេរជាភាសាខ្មែរ នៅភូមិតាតថង ឃុំតាតថង ស្រុកមឿង ខេត្តយសោធន ព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដែលមានអត្ថន័យដូចខាងក្រោមនេះ។
“(សូម) កុំប្រគល់អ្នកគ្មានមាយាទឲ្យមើលថែរក្សាព្រះទេវរូបទាំងនោះ” យើង “សូមកុំដាក់បណ្តាសារឲ្យនរណាបំផ្លាញព្រះទេវរូប (ទាំង ៣) នោះដែលជាវត្ថុ (របស់ខ្ញុំម្ចាស់) ឲ្យដល់ប្រជាជន។ ចូរ (អ្នកបំផ្លាញ) ឲ្យធ្លាក់ចុះនរកដរាបដល់ព្រះអាទិត្យ និងព្រះច័ន្ទរលាយ”។
សូមរំឮកថា នៅផ្នែកទី១ នៃសិលាចារឹកខាងលើនេះ ដែលត្រូវបានចារឡើងក្នុងរាជ្យរបស់ព្រះបាទឥសានវរ្ម័នទី២ សម័យចេនឡា មានតួអក្សរសំស្ក្រឹត ២០បន្ទាត់ រីឯភាគទី២ ជាភាសាខ្មែរមាន ២៨បន្ទាត់។ (Cf. Nantana Tantivess, Ban Tat Thong Inscription, Silpakorn, 45, No 2)។
៣- សម័យអង្គរ
ក្រោយនេះបន្តិច ពោលគឺ នៅសម័យអង្គរ សិលាចារឹកស្ទឹងច្រាប ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង (K.693) ចារឡើងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័ន គ.ស ១០០៣ ក៏មានអត្ថន័យដូចតទៅ ទោះបីជាពាក់ព័ន្ធទៅនឹងធ្វើរឿងវិវាទដីធ្លីក៏ដោយ។ សូមរំឮកខ្លឹមសារនៃអត្ថបទនេះថា “បូជានេះសូមឲ្យចុះនរកទាំង ៣២ជាន់ ដរាបណាលោកនេះ នៅតែមានព្រះច័ន្ទ និងព្រះអាទិត្យ”។
សូមជម្រាបថា ចុះពីសិលាចារឹកក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី២ ដែលតម្កល់នៅក្នុងបរិវេណនៃប្រាង្គប្រាសាទ សិលាចារឹកមកពីស្ទឹងច្រាប គឺជាបង្គោលសីមា ដែលគេដោតនៅលើទទីដីដែលមានវិវាទ ដើម្បីជាព្រំប្រទល់។ សូមបញ្ជាក់ថា វត្តមានរបស់រូបចម្លាក់ព្រះយមរាជ ដែលមានកិត្តិនាមថា អ្នកកាត់ក្តីដោយភាពសុក្រិត ជិះគោអមដោយព្រះធម៌ និងព្រះចិត្រគុប្ត ព្រមទាំងព្រះច័ន្ទ និងព្រះអាទិត្យ គឺជាភស្តុតាងបង្ហាញអំពីជំនឿលើបុណ្យបាប ស្ថានសួគ៌ នរក របស់ខ្មែរនាសម័យដើមយ៉ាងប្រាកដ។
បន្ថែមលើនេះ ការសិក្សាវិភាគបានឲ្យដឹងទៀតថា សម្រាប់ខ្មែរបុរាណ ដែលប្រកបដោយសីលធម៌ខ្ពស់ គេរមែងតែជឿថា រាល់ការបំពាននូវបទបញ្ញាតិរមែងតែនាំមកនូវបាបកម្មគ្រប់ប្រភេទ មិនថានៅជាតិនេះ ឬជាតិខាងមុខនោះទេ។ ហើយប្រពៃណីនេះ តាមពិតទៅនៅតែមានជីវិតរស់រានរហូតដល់សព្វថ្ងៃ ពោលគឺមិនទាន់សាបរលាបប៉ុន្មាននៅឡើយទេ ជាពិសេសនៅតំបន់ជនបទ។
ជារួម តាមរយៈអត្ថបទនៃសិលាចារឹកមួយចំនួនតូច ដែលយើងទើបពិនិត្យនៅខាងលើ យើងអាចយល់យ៉ាងជាក់ច្បាស់អំពីសញ្ញាណបុណ្យ-បាប កុសល-អកុសល ស្ថានសួគ៌-នរក ក្នុងសង្គមខ្មែរបុរាណ។ ទាំងនោះក៏អាចបង្ហាញអំពីកម្រិតខ្ពស់នៃសីលធម៌របស់ខ្មែរផងដែរ ដែលជាននិច្ចកាលស្ថិតនៅក្រោមឥទ្ធិពលនៃមនោគមវិទ្យាសាសនា៕
សិលាចារឹក Ka 24 និង Ka 11 ដែលមានពាក្យបណ្តាសា (ម.ត ២០១០)
No comments:
Post a Comment