ក្រោមប្រធានបទ “កីឡាបោកចំបាប់”
អត្ថបទដកស្រង់ដោយ : ឃៀង វាសនា
#MJQE #AmericanInterconSchool
ប្រទេសកម្ពុជា
ជាប្រជាជាតិមួយដែលឱ្យតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទម្លាប់របស់ខ្លួន
ហើយវប្បធម៌
សម្រាប់ទម្រង់សិស្បៈក្បាច់គុននៃប្រទេសកម្ពុជាមានច្រើនប្រភេទដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង ក្បាច់ប្រដាល់សេរី និងក្បាច់គុណជាច្រើនទៀត។ ជាក់ស្តែងមានភស្តុតាងរូបចម្លាក់
នៅតាមជញ្ជាំងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័ន្ត និងប្រាសាទដទៃទៀតនៅប្រាសាទអង្គរវត្ត បានបង្ហាញថា ក្បាច់គុនខ្មែរមានអាយុកាលដល់ទៅរាប់ពាន់ឆ្នាំឯណោះ ពោលគឺតាំងពីសតវត្សទី៩ មកម្លេះ ដែលជាប្រភពដើមរបស់ខ្មែរ។ ថ្ងៃនេះខ្ញុំសូមលើកបង្ហាញប្រភេទបោកចំបាប់ជាចំបាប់របស់ខ្មែរ ជាកីឡាដែលជាគូបដិបក្ខពីរព្យាយាមព្យួរ (សង្កត់) គ្នាទៅនឹងដី ការប្រកួតមួយមានបីជុំ។
អ្នកចំបាប់ធ្វើការរាំចង្វាក់មុនការប្រកួត។ អ្នកចំបាប់ម្នាក់ឈ្នះការប្រកួតពីរលើកក្នុងចំណោមបីជុំ ប៉ុន្តែបន្ទាប់ពីជុំនីមួយៗអ្នកចាញ់ត្រូវបានសួរថា តើគាត់នៅតែចង់បន្តការប្រកួតទៀតអត់។ ល្បែងបោកចំបាប់ជាប្រពៃណីអមដោយស្គរ។ ស្គរពីរដែលគេស្គាល់ថាស្គរញី និងឈ្មោល (ស្គរស្រី និងស្គរប្រុស)។
សរុបសេចក្តី ការប្រកួតចំបាប់នេះពុំមានរើសមាឌ ឬថ្លឹងទម្ងន់អ្វីទេគឺអាស្រ័យទៅលើអ្នកប្រកួតផ្ទាល់តើហ៊ាន ឬ មិនហ៊ានតែប៉ុណ្ណោះ ចំណែកគ្រូ ឬក្រុមនីមួយៗវិញតែងតែចង់បង្ហាញពីភាពខ្លាំងក្លា ឬលិ្បចប្រកួតរបស់សិស្សក្នុងក្រុមរៀងៗខ្លួន។ ប្រជាពលរដ្ឋខ្មែរត្រូវតែចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយកីឡាបោកចំបាប់ទៅដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិបានដឹង ឬស្គាល់ច្បាស់អំពីកីឡាបោកចំបាប់នេះ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេទំព័រ៖
https://lnkd.in/eMimmpUt
No comments:
Post a Comment