ជាពាក្យផ្សំមកពី ៤ បទ គឺ អរិយ ប្រែថា ប្រសើរ, អដ្ឋ ប្រែថា ៨, និង អង្គៈ ប្រែថា អង្គ ឬ តួ, និង មគ្គ ប្រែថា ផ្លូវ ។ ដូច្នេះ អដ្ឋង្គិកមគ្គ មានន័យថា មាគ៌ាឬផ្លូវមានអង្គ ៨ ដ៏ប្រសើរ ។ តើអង្គទាំង ៨ របស់អរិយមគ្គមានអ្វីខ្លះ ? ហេតុអ្វីទើបហ៊ានពោលថា "ប្រសើរ" ? អង្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ (ការយល់ត្រូវ), សម្មាសង្កប្បៈ (ការត្រិះរិះត្រូវ), សម្មាវាចា (ការពោលពាក្យសម្តីល្អគួរស្តាប់ និងត្រូវកាលទេសៈ), សម្មាកម្មន្តៈ (ការធ្វើការងារត្រូវតាមក្បួនខ្នាត ឬ នីតិវិធី), សម្មាវាយាមៈ (ការព្យាយាមត្រូវ), សម្មាអាជីវៈ (ការប្រកបរបរចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការមានសេចក្តីរឭកត្រូវ ឬ ផ្ចង់ស្មារតីត្រូវ), និង សម្មាសមាធិ (ការតាំងចិត្តមាំត្រូវ) ។ ការហ៊ានពោលថាមគ្គទាំង ៨ ជាផ្លូវដ៏ប្រសើរ ព្រោះថាវាជាផែនទីចង្អុលទិសឲ្យអ្នកប្រតិបត្តិតាម អាចសម្រេចគោលដៅដ៏សំខាន់ក្នុងជីវិត ពោលគឺការរំលត់អស់នូវទុក្ខទាំងពួង ដែលធ្វើឲ្យគេរស់នៅក្នុងជីវិតប្រកបដោយបរមសុខ ឬ ព្រះនិព្វាន ។
1.សម្មាទិដ្ឋិគឺការយល់ត្រូវ, ការដឹងក្នុងអរិយសច្ចៈ៤, គឺការដឹងថាអ្វីជាទុក្ខ, ការដឹងនូវមូលហេតុជាទីកើតឡើងនៃទុក្ខ, ការដឹងវិធីរំលត់ទុក្ខ, និង ការដឹងក្នុងការប្រតិបត្តិតាមវិធីរំលត់ទុក្ខ។
2.សម្មាសង្កប្បៈ គឺការត្រិះរិះត្រូវ, គឺការពិចារណាក្នុងការចេញចាកកាម, ការពិចារណាក្នុងការមិនព្យាបាទ ឬ បៀតបៀនមនុស្សដទៃ, សត្វដទៃ, រួមទាំងខ្លួនឯង និង បរិស្ថានដែលខ្លួនឯង និង មនុស្សសត្វរស់នៅ ។
3.សម្មាវាចាគឺការពោលពាក្យសម្តីនិយាយល្អត្រឹមត្រូវគួរស្តាប់ និង ត្រូវតាមកាលទេសៈ; គឺចេតនាវៀរចាកការនិយាយកុហក, ការនិយាយញុះញង់គេ, ការនិយាយទ្រគោះ, ឬ ការនិយាយរោយរាយឥតប្រយោជន៍ ។
4.សម្មាកម្មន្តៈ គឺការធ្វើសកម្មភាព ឬ ការងារត្រឹមត្រូវតាមក្បួនខ្នា ឬ នីតិវិធី; គឺចេតនាវៀរចាកការសម្លាប់សត្វ, ការវៀរចាកការលួចទ្រព្យអ្នកដទៃ, និង ការវៀរចាកការប្រព្រឹត្តិធម៌មិនប្រសើរទាំងពួង ។
5.សម្មាអាជីវៈ គឺការប្រកបរបររកស៊ីចិញ្ចឹមជីវិតត្រឹមត្រូវ ស្របច្បាប់ជាតិ និង អន្តរជាតិ ឬការលះបង់នូវការចិញ្ចឹមជីវិតខុស (មានដូចជា ជំនួញ ៥ ប្រការ គឺ ជួញគ្រឿងស្រវឹង, ជួញគ្រឿងញៀន, ជួញមនុស្ស, ជួញសត្វ, ជួញសាស្ត្រាវុធនានា ។ល។), និងត្រូវប្រកបរបរចិញ្ចឹមត្រឹមត្រូវតាមច្បាប់រដ្ឋ និង ច្បាប់សាសនា ។
6.សម្មាវាយាមៈ គឺការព្យាយាមត្រូវ គឺព្យាយាមញុំាងឆន្ទៈឲ្យកើតឡើង, ប្រឹងប្រែងប្រារព្ធព្យាយាម, ផ្គងចិត្តទុកតាំងព្យាយាមមាំដើម្បីញុំាងពួកអកុសលធម៌ដ៏លាមកដែលមិនទាន់កើតកុំឲ្យកើតឡើងបាន, ញុំាងឆន្ទៈដើម្បីលះបង់នូវពួកអកុសលធម៌ដែលកើតឡើងហើយ, ព្យាយាមញុំាងកុសលធម៌ទាំងឡាយដែលមិនទាន់កើតឲ្យកើតឡើង, ញុំាងពួកអកុសលធម៌ដែលកើតឡើងហើយ ឲ្យតាំងនៅកុំឲ្យភ្លេចភ្លាំងទៅវិញ, ឲ្យចម្រើនធំទូលាយពេញបរិបូរណ៌ ។
7.សម្មាសតិ គឺការរឭកត្រូវ, ការពិចារណារឿយៗនូវសតិប្បដ្ឋាន ៤, គឺពិចារណានូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស, មានការដឹងខ្លួន, កំចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញ, ពិចារណារឿយៗនូវវេទនាក្នុងវេទនា, នូវចិត្តក្នុងចិត្ត, នូវធម៌ក្នុងធម៌ទាំងឡាយ ។
8.សម្មាសមាធិ គឺការតាំងចិត្តមាំត្រូវ, ការស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវឈានទាំងឡាយមានបឋមជ្ឈានជាដើម។
បុគ្គលដែលមិនប្រមាថហើយនៅក្នុងធម្មវិន័យ ដើរតាមផ្លូវប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរ បុគ្គលនោះនឹងអាចលះបង់កំណើត (ជាតិ), សង្សារ និង សម្រេចព្រះនិព្វាន ដែលជាទីបំផុតនៃកងទុក្ខ ។
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map