កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ទំនៀមទម្លាប់ប្រពៃណីសម្បូរណ៍បែប មិនចាញ់ប្រទេសនានាលើសកលលោកឡើយ។ លើសពីនេះទៀតពលរដ្ឋខ្មែរ ជាជាតិសាសន៍មួយមានវ័យចំណាស់យូរលង់ណាស់មកហើយនៅក្នុងតំបន់។ ហេតុនេះទើបយើងសង្គេតឃើញនូវរាល់សកម្មភាពទាំងឡាយ នៅក្នុងទំនៀមទម្លាប់ខ្មែរ តែងមានបែបបទជាច្រើនបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។
ដូច្នេះរាល់ពិធីបុណ្យក្នុងព្រះពុទ្ធសាសនាខ្មែរក្តីពិធីទំនៀមទម្លាប់ ក្តីចាំបាច់បំផុតត្រូវទាមទារឱ្យមានអ្នកចេះដឹងដើម្បីជួយដឹកនាំ សាធារណជនឱ្យធ្វើតាមក្បួនច្បាប់ត្រឹមត្រូវ។ អ្នកចេះដឹងនោះឯងលោកហៅថា “អាចារ្យ” ។
តើលោកអាចារ្យមានសេចក្តី យ៉ាងណាខ្លះ?
ដើម្បីស្រាយចម្ងល់ខាងលើត្រូវមានចម្លើយបកស្រាយថា ដើម្បីឱ្យបានយល់អំពី “អាចារ្យ” ជាដំបូងគួរអស់លោកអ្នកយល់អំពីពាក្យថា “អាចារ្យ” សិន។ វាគឺជានាមបាលីប្រែថា “អាចរិយ” សំស្ត្រឹតវិញប្រែថា“អាចាយិ”ខ្មែរប្រែថាជា“អាចារ្យ”ដើម្បីឱ្យងាយស្រួលមើលបាន

សេចក្តីថាអ្នកប្រដៅ ឬ អ្នកហាត់មារយាទអ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, បង្រៀនចំណេះគេ គ្រូបង្រៀន (ម.ព អាចិយទៀតផង)។ក្នុងគម្ពីរពុទ្ធសាសនាអាចារ្យមានប្រាំប្រភេទគឺ៖
១- បព្វជ្ជាចារ្យៈ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឱ្យជាសាមណេរ។
២- ឧបសម្បទាចារ្យៈ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចារ្យ ឱ្យសាមណេរ បានជាឧបសម្បទាជាភិក្ខុភាព (គ្រូសូត្រ)។
៣- ឧទ្ទេសាចារ្យៈ អាចារ្យអ្នកបង្រៀនបាលី។
៤- និស្សយាចារ្យៈ អាចារ្យអ្នកឱ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈ ឱ្យសិស្សនៅអាស្រ័យ នឹងខ្លួនផង (គ្រូទទួលបន្ទុក)។
៥- ធម្មាចារ្យៈ អាចារ្យអ្នកបង្រៀនធម៌អាថ៌ ឬបង្រៀនចំណេះវិជ្ជា សិល្ប៍សាស្ត្រផ្សេងៗ (ហៅថា វិជ្ជាចារ្យ ឬវិទ្យាចារ្យ សិប្បាចារ្យ ឬសិល្បាចារ្យជាដើម តាមរូបស័ព្ទ ចំណេះដែលត្រូវបង្រៀនបាន)។
ពាក្យថា អាចារ្យនេះខ្មែរហៅបានច្រើនយ៉ាងទៅទៀតតាមដំណើរដែលគួរប្រកបហៅដូចជា៖
– អាចារ្យកម្មដ្ឋានៈ គ្រូបង្រៀនកម្មដ្ឋាន (រាប់ចូលក្នុងធម្មាចារ្យ)។

– អាចារ្យកោរជុកៈ អាចារ្យកោរសក់អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់វេលា
ឱ្យគេក្នុងមង្គលកោរជុក។
–អាចារ្យវត្តៈអាចារ្យសម្រាប់វត្តសម័យបុរាណលោកហៅថាអានាមិកឬអានាមិកជនបច្ចុប្បន្ននេះ
លុះតែមន្ត្រីអ្នកកាន់ការរដ្ឋបាលក្នុងនាទីយល់ព្រមផង ទើបធ្វើជាអាចារ្យវត្តបាន។
អាចារ្យក្នុងគម្ពីរពុទ្ធសាសនាទាំង៥ប្រភេទខាងលើក្តីអាចារ្យតាមពាក្យហៅរបស់ខ្មែរ ដែលបានពោលមកខាងលើក្តីសរុបមកនៅសល់តែពីរយ៉ាងគឺទី១ អាចារ្យកាន់វេលាសម្រាប់អ្នក

ដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អ ឱ្យគូស្វាមីភរិយា ក្នុងមង្គលការ អាពាហ៍ពិពាហ៍។ ទី២អាចារ្យយោគីសម្រាប់បញ្ចុះធាតុអ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង ៤ នាក់ក្នុងពិធីធ្វើឈាបនកិច្ចឬអាចារ្យនាំមុខសព។
អាចារ្យនៅក្នុងពិធីក្រុងពាលី
តើតួនាទីរបស់អាចារ្យធ្វើអ្វីខ្លះ?
តើតួនាទីរបស់អាចារ្យធ្វើអ្វីខ្លះ?
អាចារ្យទាំង ៥ ប្រភេទខាងលើ គឺច្រើនជាបព្វជិតអ្នកបួសរៀនក្នុងព្រះពុទ្ធសាសនាខ្មែរ មានតួនាទីច្រើនយ៉ាងដូចជា៖
ទី១- បព្វជ្ជាចារ្យ គឺជាអាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឱ្យបានជាសាមណេរ (សូមរកមើលក្នុងសៀវភៅទៅបព្វជ្ជាខន្ធកៈបន្ថែមទៀតផង)។
ទី២- ឧបសម្បទាចារ្យ គឺ ភិក្ខុអ្នកសូត្រញាត្តិចតុត្ថកម្មវាចា ឱ្យសាមណេរបានជា ឧបសម្បទា បំពេញជាភិក្ខុភាព (លោកគ្រូសូត្រ) (សូមរកមើលក្នុងសៀវភៅទៅបព្វជ្ជាខន្ធកៈបន្ថែមទៀតផង)។
ទី៣- ឧទ្ទេសាចារ្យ គឺអាចារ្យអ្នកបង្រៀនបាលីមានដូចជាៈ បង្រៀនបាលី, វេយ្យាករណ៍ទាំង៧, និទ្ទេសមាន អក្ខរៈ នាម សមាស តទ្ធិក អាខ្យាត កិត្តិក ឱណាត។ បង្រៀនប្រែគម្ពីរលោត ប្រយោគមានៈធម្មបទដ្ឋកថាទាំង៨ភាគ បង្គ ល…វិសុទ្ធី មគ្គ៘
ទី៤- និស្សយាចារ្យ គឺអាចារ្យអ្នកឱ្យនិស្ស័យ គឺ ភិក្ខុអ្នកទទួលភារៈឱ្យសិស្ស នៅអាស្រ័យជាមួយនិងខ្លួនផង (គ្រូ ទទួលបន្ទុក) ពិនិត្យមើលរបៀបគ្រប់គ្រងសិស្សបន្ថែមទៀត។
ទី៥- ធម្មាចារ្យ គឺអាចារ្យអ្នកបង្រៀនធម៌អាថ៌ ឬ បង្រៀនចំណេះវិជ្ជា សិស្សសាស្ត្រផ្សេងៗពិសេស គឺបង្រៀនព្រះវិន័យចំពោះភិក្ខុសាមណេរក្នុងវត្តនីមួយៗ និងបង្រៀនពុទ្ធប្រវត្តិសៀវភៅប្រជុំកងធម៌ថ្នាក់ត្រី ទោ ឯក សាសនសុភាសិត អក្សរសិល្ប៍ អក្សរសាស្ត្រ ៘ ទាំងអស់នេះឱ្យឈ្មោះថា គន្ថធុរៈ។ ម្យ៉ាងទៀតបង្រៀនផ្នែកខាងសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានឱ្យ ឈ្មោះថា វិបស្សនាធុរៈ។
ទី៦- អាចារ្យកោរជុក គឺបច្ចុប្បន្ននេះគ្មានទេ។ ប៉ុន្តែបើតាមការសង្កេតមើលនៅជនបទខេត្តសៀមរាប និងខេត្តតាកែវ នៅមានកូនក្មេងកោរជុក។
ទី៧-អាចារ្យវត្តគឺអ្នកទំនុកបម្រុងផ្គត់ផ្គង់វត្ត ជាអ្នកមើលការខុសត្រូវចំពោះ

ការងារណាដែលព្រះសង្ឃធ្វើមិនកើតព្រោះប៉ះពាល់ដល់ព្រះវិន័យ ដូច្នេះលោកអាចារ្យ
វត្តត្រូវចាត់ចែងការងារនោះឡើង ដូចជា ការគ្រប់គ្រងបញ្ជីលុយកាក់ សាងសង់សេនាសនៈផ្សេងៗ មានកុដិ សាលា ព្រះវិហារ សាលារៀន សាលាពុទ្ធិកសិក្សា សួនច្បារ របងវត្ត ស្រះទឹក ៘
លោកអាចារ្យវត្តត្រូវចេះធម៌វិន័យ ត្រូវមានសទ្ធា ជឿអំពើល្អ អាក្រក់ បាប បុណ្យ គុណ ទោស ត្រូវមានសីល ត្រូវគោរពព្រះសង្ឃ ត្រូវចេះដឹកនាំពុទ្ធបរិស័ទ ធ្វើព្វិធីកម្មផ្សេងៗ មាននមស្សការព្រះរតនត្រ័យ សមាទានសីល អារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត វេរភក្តាហារប្រគេនព្រះសង្ឃ វេរសង្ឃទាន វេរសង្ឃភត្ត វេរមតកភត្ត វេរអង្គកឋិនទាន វេរផ្កា វេរបច្ច័យបួន វេរគ្រឿងសក្ការផ្សេងៗ៘
ទី៨- អាចារ្យយោគី គឺអ្នកមានព្យាយាមខាងការភាវនា អ្នកមានព្យាយាមខាងការស្មឹងស្មាធ៍ អ្នកចម្រើនកម្មដ្ឋាន បព្វជិត តាបស ឥសី ត្រូវចេះពិធីបូជាសព និងពិធីបញ្ចុះសពដូចជា សូត្រធម៌ការវតា ធ្វើគ្រឿងសក្ការៈដុតទៀនគោលទាំង ៥ ដើមដាក់នៅទន្ទឹមស្មាសព ២ ដើម ឆ្វេង ស្តាំ ចុងជើងសព ២ដើមឆ្វេង ស្តាំលើក្បាលសព ១ ដើម ចេះស្មូតធម៌ព្រះអភិធម្ម និងសូត្រធម្មសង្វេគនានា ចេះរុំសពចងចំណងសព ក ចង្កេះ ចុងជើង ចេះពន្យល់អត្ថន័យការបួសមុខភ្លើង កៀស ចិញ្ចៀនត្បូង ស្បូវភ្លាំង ចេះនាំសពដង្ហែដើរ បែបឧត្តរាពណ៌ (ដើរឆ្វេងនៅខាងក្នុង និងពន្យល់ អត្ថន័យដើរ ឆ្វេង និយមនោះ)។ លើសពីនេះទៀតអាចារ្យយោគីត្រូវចេះវេរភត្តផ្សេងៗដូចអាចារ្យវត្តខាងលើ អ៊ីចឹងដែរ៕

No comments:
Post a Comment