(ចាក ធ ខុ)
(ស្រ្តីល្អ កម្រមានក្នុងលោក)
កាល
ព្រះសម្ពុទ្ធទ្រង់នៅក្នុងវត្តបុពា្វរាម
នាងក្រុងសាវតីទ្រង់ប្រារព្ធនូវមហាឧបាសិកាឈ្មោះវិសាខា
បានសំដែងធម្មទេសនាមានបទថា យថាបិ បុបូរាសិម្ហា ដូច្នេះជាដើម។
សេចក្តីថានាងវិសាខាជាធីតារបស់ធនញ្ជាយសេដ្ឋី
មាតាឈ្មោះសុមនោទេវី ជីតារបស់នាងឈ្មោះមេណ្ឌកៈ
ជីដូនឈ្មោះចន្ទបទុមា។
នាងវិសាខាជាស្រ្តីមានឧបនិស្ស័យខ្ពស់
បានសម្រេចសោតាបត្តិផលតំាងពីអាយុ ៧ឆ្នាំ ជាមួយនឹងនាងទារិកា ៥០០
នាក់ជាបរិវាររបស់ នាងជាស្ត្រីប្រកបដោយបញ្ចពិធកល្យាណី មានលំអ
៥យ៉ាងគឺៈ
១. កេសកល្យាណ លំអសក់
១. កេសកល្យាណ លំអសក់
២. មំសកល្យាណ លំអសាច់
៤. ឆវិកល្យាណ លំអសម្បុរថ្ងៃ
៥. វយកល្យាណ លំអវ័យ
អធិប្បាយ
១. កេសកល្យាណ លំអសក់ សក់នៃស្រ្តីមានលំអមានសរសៃល្អិត មានពណ៍ដូចស្លាបកំភេម កាលរំសាយចុះមានចុងឡើងលើ ដូចសណ្ឋានកន្ទុយក្ងោកពង់ មិនចេះស្កូវឡើយ សូម្បីមានអាយុមួយរយឆ្នាំហើយ ក៏នៅមានពណ៍រលង់រលើបល្អដូចដូចកាលពីក្មេង។ យ៉ាងនេះហៅថាលំអសក់។
២. មំសកល្យាណ លំអសាច់ សំដៅយកសាច់បបូរមាត់ស្ត្រីមានលំអសាច់បបូរមាត់ឡើងពណ៍ក្រហមរលោង ដូចផ្លែបាសទុំឬផ្លែទន្លាប់ទុំ ជាសាច់់ល្អឥតមន្ទិលសៅហ្មងទោះបីមានអាយុមួយរយឆ្នាំហើយ ក៏នៅក្រហមរលោងស្រស់ដូចដើម។ យ៉ាងនេះហៅថាលំអសាច់។
៣. អដ្ឋិកល្យាណ លំអឆ្អឹង សំដៅយកឆ្អឹងធ្មេញស្ត្រីប្រកបដោយលំអ មានធ្មេញជិតស្និទ្ធរាបស្មើ មិនចំពើស មានពណ៍សរលោងដូចជាត្បូងពេជ្រ ដែលជាងឆ្នៃយ៉ាងស្អាតហើយដាក់តំរៀបគ្នា ឬដូចជាស័ង្ខដែលបុគ្គលច្នៃយ៉ាងល្អ បើហានិយាយឡើងកាលណាមានពន្លឺទឹកដមព្រាតៗសូម្បីមានអាយុរាប់រយ ឆ្នាំហើយ ក៏ធ្មេញនៅតែរាបស្និទ្ធដូចកាលអាយុ ១៦ឆ្នាំ ។ យ៉ាងនេះហៅថាលំអឆ្អឹង។
៤. ឆវិកល្យាណ លំអសម្បុរថ្ងៃ បានដល់លំអស្បែកស្ត្រីប្រកបដោយលំអ មានពណ៍ពីរយ៉ាងគឺ ស១ ខ្មៅ១ ស មានពណ៍ដូចជាកណ្ណិការ រលីងរលោងស្អាតឥតមានអាចម៍រុយ ឬសម្លាកមន្ទិលសៅហ្មង សូម្បីតែសម្លាករមាសមួយក៏គ្មាន លំខាងពណ៍ខ្មៅ មានពណ៍ខៀវស្រស់ដូចផ្កាឧប្បល ជាសម្បុរមានទឹកដមរលើបរលោង។ យ៉ាងនេះហៅថាលំអសម្បុរថ្ងៃ។ ៥. វយកល្យាណ លំអវ័យ ស្រី្តបរិបូណ៌ដោយលំអ ទោះបីប្រសូត្របុត្រមួយរយដង ក៏នៅតែល្អស្អាតដូចជាវ័យក្មេងកាលដែលមានអាយុ១៦ឆ្នាំ ទោះបីមានអាយុមួយរយឆ្នំាហើយ ក៏នៅតែល្អស្រស់គ្រប់អាវយវៈដូចជាស្រ្តីពេញក្រមុំ។ យ៉ាងនេះហៅថា លំអវ័យ។
ក្នុងកាលដែលនាងវិសាខាមានអាយុ ១៦ ឆ្នំាថ្ងៃមួយជាថ្ងៃបុណ្យនក្ខត្តឬក្ស នាងបាននាំបរិវារទំាង ៥០០ ព្រមទំាងធីតារបស់សេដ្ឋីហបតីទៅលេងទឹកក្នុងស្ទឹង។ ពេលនោះមហាមេឃបង្អុរទឹកភ្លៀងចុះមក ពួកធីតាទាំងឡាយក៏នាំគ្នារត់ព្រោងព្រាតចូលទៅក្នុងសាសា ឯនាងវិសាខានាងដើរសន្សឹមៗ ហាក់ដូចជាមិនខ្លាចទទឹកគ្រានោះមានព្រាហ្មណ៍ ៨ នាក់ជាអ្នកបំរើរបស់មិគាសេដ្ឋី ដែលប្រើឱ្យដើររកស្រ្តីប្រកបដោយលំអ ៥ យ៉ាងផ្សំផ្គុំជាភរិយាឲ្យបុណ្ណវឌ្ឍនកុមារជាកូន។ ព្រាហ្មណ៍ទាំង ៨ បានឃើញចរិយាសម្បតិ្តរបស់នាងវិសាខាដូច្នោះហើយ នាំគ្នាសង្កេតពិនិត្យមើលបានដឹងជាក់ថា ជាស្រ្តីប្រកបដោយលំអ ៥ យ៉ាង ប៉ុន្តែមិនទាន់ឃើញធ្មេញរបស់់នាង លុះនាងវិសាខាឡើងដល់លើសិលាមានសរីរៈទឹកជោគដោយទឹកភ្លៀង ព្រាហ្មណ៍ក៏បានឱកាសឃើញធ្មេញរបស់នាង ទើបនំាគ្នានិយាយថា ស្រី្តប្រហែលជាកូនអ្នកក្រីក្រ បានជាខ្ជិលយ៉ាងនេះ ស៊ូដើរឲ្យទទឹកភ្លៀងអស់។ នាងវិសាខាឮដូច្នោះហើយក៏សួរព្រាហ្មនណ៍ថា អ្នកនិយាយពីអ្នកណា?។ ព្រាហ្មថាយើងនិយាយថា យើងនិយាយពីនាង។ ក្នុងពេលនោះនាងវិសាខាបាននិយាយប្រាប់ដល់ព្រាហ្មណ៍ដោយសំឡេងពិរោះ ហាក់ដូចជាសំឡេងនៃរគាំងសំរិទ្ធថា បានជាខ្ញុំមិនរត់ស៊ូដើរឲ្យទទឹកគ្រឿងអលង្ការយ៉ាងនេះព្រោះពួកជន ដែលគ្រប់លក្ខណ៍មាន ៤ ពួកគឺៈ បព្វជិត ស្តេច ស្ត្រី ដំរី ជនទាំង ៤ ពួកនេះមិនគួររត់ឡើយព្រោះថាៈ ១. បព្វជិត ទោះបីមានហេតុយ៉ាងណា មានភ្លៀងនិងខ្យល់ព្យុះជាដើម មិនត្រូវរត់ឡើយ ត្រូវតែដើរសន្សឹមៗ តាមធម្មតាទើបហៅថា បព្វជិតមានលក្ខណ៍។
២. ស្តេចដែលបានអភិសេកហើយ កំពុងទ្រទ្រង់នូវគ្រឿងបញ្ចកុក្តភណ្ឌ ទោះបីមានហេតុយ៉ាងណា មានភ្លៀងនិងខ្យល់ព្យុះជាដើម មិនគួររត់ដូចជាគហបតីឡើយ ត្រូវយាងសន្សឹមៗ ទើបហៅថាស្តេចមានលក្ខណ៍។
៣. ស្ត្រីដែលពេញក្រមុំ ទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើម មិនត្រូវរត់ដូចជាបុរសឡើយ ត្រូវតែដើរសន្សឹមៗ ទើបហៅថាស្រ្តីមានលក្ខណ៍។
៤. ដំរីមង្គលដែលប្រដាប់តាក់តែងដោយគ្រឿងអលង្ការហើយ ទោះបីមានហេតុយ៉ាងណាមិនត្រូវរត់ឡើយ ត្រូវដើរដោយដំណើរធម្មតា ទើបហៅថាដំរីមានលក្ខណ៍។
ព្រាហ្មណ៍ទាំង ៨ នាក់ស្តាប់ហើយ បានឱ្យពរសព្វសាធុការដល់នាងវិសាខា ការចង់ឃើញនូវធ្មេញរបស់នាងគ៏បានឃើញដូចបំណង។ ព្រាហ្មណ៍ទាំង៨ នាក់និយាយដល់នាងវិសាខាថាយើងទំាងអស់គ្នា មានសេចក្តីប្រាថ្នាចំពោះនាង ហើយលើកភួងផ្កាមាសមួយដែលមានតម្លៃ ១ សែនជូនជាគ្រឿងបញ្ចាំចិត្តដល់នាងៗ ក៏ព្រមទទួលយកមកពាក់នូវក ដើម្បីបញ្ជាក់ឱ្យព្រាហ្មណ៍ដឹងថា នាងព្រមទទួល ទើបនាងសួរទៅព្រាហ្មណ៍ថា អ្នកមកពីនគរណា?។
ព្រាហ្មណ៍ថា ខ្ញុំមកពីនគរសាវត្ថី ត្បិតមិគារសេដ្ឋីមានកូនប្រុស ១ ឈ្មោះបុណ្ណវឌ្ឍនកុមារ បានបញ្ជូនខ្ញុំមកដណ្តឹងនាង។ នាងវិសាខាព្រមទទួល ទើបនំាព្រាហ្មទំាង ៨ នាក់ទៅប្រាប់ដល់ធនញ្ជយសេដ្ឋីបិតា។ ធនញ្ជយសេដ្ឋី ក៏ព្រមឱ្យ បានសួរអំពីសម្បតិ្តរបស់មិគារសេដ្ឋី ព្រាហ្មណ៍ប្រាប់ថាមិគារសេដ្ឋីមានប្រាក់ ៤០ កោដិ។ ធនញ្ជយសេដ្ឋីលាន់មាត់ថាប្រាក់៤០ កោដិនោះតិចពេកណាស់ មិនបានប្រហែលនឹងតម្លៃថែរក្សា មានតម្លៃម្សៅនិងប្រេងជាដើមរបស់កូនខ្ញុំទេ។ តមកធនញ្ជយសេដ្ឋីនិងមិគារសេដ្ឋី ក៏ចាត់ចែងរៀបមង្គលការបុត្រធីតា បានអញ្ជើញស្តេចពីនគរព្រមទាំងគហបតីសេដ្ឋី មន្ត្រីតូចធំប្រជាពលរដ្ឋទាំងអស់ ជាកិតិ្តយសក្នុងមង្គលការក្នុងថ្ងៃទី ១ ជាដំបូង ធនញ្ជយសេដ្ឋីបានហៅជាងមាស ៥០០ នាក់មកធ្វើមហាតាបសធន៍អាវសម្រាប់ពាក់ការ។ អាវនោះមានតម្លៃ ៩ កោដិ ថ្លៃឈ្នួលជា១ សែនរៀល អាវនោះធ្វើអំពីមាសនិងពេជ្រសុទ្ធគឺៈ ត្បូងពេជ្រចំនួន ៤ នាឡី កែវមុតា១១ នាឡិ កែវបវាឡ ២២នាឡិ កែវមណី ៣៣ នាឡិ ព្រមទាំងមាសនិងប្រាក់ជាច្រើនយកទៅហូតធ្វើជាអំបោះ។ អាវនោះមានរាងជាសត្វក្ងោក ស្លាបម្ខាងៗចំនូន៥០០ ស្លាប រចនាអំពីមាសនិងប្រាក់ ចំពុះរចនាដោយកែវបវាឡ ភ្នែករចនាឡើយដោយកែវមណី កន្ទុយមានស្លាប ៥០០ រចនាដោយមាសនិងប្រាក់។ អាវនោះលើកពាក់ឡើងកាលណា ឃើញហាក់ដូចជាក្ងោកមាសពង់រាំព្ធដ៏កំពូលភ្នំ ឮសូរសំឡេងលាន់ចេញអំពីស្លាបដូចជាដូតន្រី្តទិព្វ។
សេដ្ឋីរៀបមង្គលការបានចំនួន ៣ ខែ ពួកអ្នកចំអិលអាហារប្រាប់ថា អស់ឧសដុតហើយ។ សេដ្ឋីប្រាប់ឱ្យទៅរុះផ្ទះចាស់ៗ និងរោងដំរីយកមកដុត ដល់ដុតបានកន្លះខែ ក៏អស់ឧសនោះទៅទៀត ទើបសេដ្ឋីបង្កាប់ឱ្យចាក់ឃ្លាំងយកសំពត់សាច់ក្រាស់ៗ ជ្រលក់ប្រេងដុតចំអិនអាហារតទៅទៀតដុតបានកន្លះខែទៀតជាគំរប់៤ខែ។
ជាងទាំង៥០០នាក់បានធ្វើគ្រឿងមហាលតាបសាធន៍ តាំងពីថ្ងៃចូលរោងមកក៏គ្រប់ ៤ ខែគត់ទើបហើយអាវមហាតាបសាធន៍នោះ។ ធនញ្ជយសេដ្ឋី និង មិគារសេដ្ឋីបានផ្សំផ្គុំនាងវិសាខានិងបុណ្ណវឌ្ឍនកុមារ ឱ្យជាគូរស្វាមីភរិយាក្នុងថ្ងៃគំរប់ ៤ខែនោះ។ លុះរៀបអាពាហ៍ពិពាហ៍ហើយធនញ្ជយសេដ្ឋី បញ្ជូននាងឱ្យទៅនៅខាងសំណាក់ម្តាយក្មេកឪពុកក្មេក បានចែកទ្រព្យសម្បត្តិឱ្យជាច្រើនគឺ ឱ្យភាជនៈមាស៥០០ រទេះ ភាជនៈប្រាក់៥០០ រទេះ ភាជនៈទង់ទង់ដែង៥០០ រទេះ ភាជនៈសំរិទ្ធ ៥០០ រទេះ សំពត់អំបោះនិងសំពត់សូត្រ ៥០០ រទេះ សប្បិ ៥០០ រទេះប្រេង ៥០០រទេះ ស្ករអំពៅ៥០០រទេះ អង្ករស្រូវសាលី៥០០ រទេះ គ្រឿងឧបករណ៍ផ្សេងៗ មាននង្គ័ល និងមានផាលជាដើម ៥០០ រទេះនិងខ្ញុំប្រុសខ្ញុំស្រីជាច្រើន។
ក្នុងថ្ងៃដែលនាងចេញទៅ បានបង្កាប់ឱ្យបុរសបើកទ្វាក្រោលគោ ហើយឱ្យដេញគោទៅវាស់បណ្តោយបីល្បីស្គរទទឹង៣ឧសភ បុរសក៏ធ្វើតាមបង្កាប់របស់សេដ្ឋី លុះគ្រប់ចំនួនហើយ បុរសបិទទ្វាក្រោលគោគ៏ស្ទុះទម្លាយ ក្រោលទៅតាមនាងទៀត ដោយផលបុណ្យដែលនាងបានធ្វើទានដោយចិត្តទូលាយពីជាតិមុនមក។ ថ្ងៃមួយនាងវិសាខាបានទៅស្តាប់ធម៌នៅវត្តជេតពន បាននាំកូននិងចៅជាច្រើនពាន់ទៅជាមួយផង កាលនោះមានភិក្ខុមួយរូបចង់ឃើញនាងវិសាខា បានសួរភិក្ខុមួយរូបដែលអង្គុយជិតភិក្ខុនោះប្រាប់ថា មើតែស្រ្តីណាក្រោកឡើងយកដៃច្រត់ក្បាលជង្គង់ ស្ត្រីនោះហើយគឺនាងវិសាខា។
កាលនោះនាងវិសាខាមានអាយុ ៧០ ឆ្នាំនាងនៅតែក្មេងដូចជាចៅរបស់់នាងដែលមានអាយុ១៦ឆ្នំា។ នាងវិសាខាមានកូន២០ ក្នុងកូននិមួយៗ មានចៅ២០ ក្នុងចៅនិមួយៗ មានកូន២០ រួមទាំងកូនទាំងចៅទំាងចៅទួតចំនួន៨៤២០ នាក់ឥតមានឈីស្លាប់មួយឡើយ។ នាងវិសាខាមានកម្លាំងស្មើកម្លាំងដុំរី៥ ថ្ងៃមួយនាងត្រឡប់មកពីស្តាប់ធម៌ ព្រះរាជាចង់ល្បងកម្លាំងរបស់នាងបានលែងដំរីចុះប្រេង១ ឱ្យទៅព្រេចនាងៗ បានយកម្រាមដៃពីរទប់ដំរីៗ ក៏ដួលក្រាបលើផែនដីមិនអាចក្រោកឡើង។
ថ្ងៃមួយនាងវិសាខាទៅស្តាប់ធម៌ ដោះគ្រឿងមហាលតាបសាធន៍ទុកខាងក្រៅវិហារ ដល់ស្តាប់ហើយភ្លេចចោលនៅទីនោះ ទើបប្រើនាងទាសីដែលមានកម្លាំងស្មើនឹងនាងឱ្យទៅយកអាវបានប្រាប់ថា បើភិក្ខុអង្គណាមួយលោករើសទុកនាងប្រគេនលោកចុះកុំយកមកវិញ។ តម្លៃអាវនេះហើយដែលកសាងបានវត្តបុព្វារាមមួយ។ នាងវិសាខាមានអាយុ ១២០ ឆ្នាំ នាងបានធ្វើមរណកាលទៅបានកើតនៅក្នុងស្ថាន និម្មារតី ជាអគ្គមហេសីរបស់ព្រះបាទនិម្មាតទេវបុត្រ។
ដោយ ៥០០០ ឆ្នាំ