Sunday, August 26, 2012

សីលធម៌មនុស្សជាតិ

របៀបសំពះរបស់ខ្មែរ

សីលធម៌ ចរិយាធម៌ សុជីវធម៌


 

ម្ចាស់ចិត្តខ្ញុំ

សីលធម៌ ចរិយាធម៌ សុជីវធម៌

វត្តល្អគឺវត្តដែលមានព្រះវិហារល្អគឺព្រះវិហារដែលមានព្រះសង្ឃគង់ធើ្វ
ឧបោសថកម្មរៀងរាល់ថៃ្ងឧបោសថនិងធើ្វសមាធិធម៌។
វត្តល្អគឺ វត្តដែលមានឧបដ្ឋានសាលាល្អឧបដ្ឋានសាលាល្អឧបដ្ឋានសាលា
ដែលមានពុទ្ធបរិស័ទអញ្ជើញចូលរួមក្នុងថៃ្ងឧបោសថសីលរៀងរាល់ថៃ្ង
ឧបោសថស្តាប់ធម៌ទេសនាមានការអប់រំនិង បំពេញបុញ្ញកម្មផ្សេងៗ ។
វត្តល្អគឺវត្តដែលមានសាលាពុទ្ធិកសិក្សាល្អសាលាពុទ្ធិកសិក្សាល្អគឺសាលា
ពុទ្ធិកសិក្សាដែលមានគ្រូនិង សមណសិស្សរៀនល្អបង្រៀនល្អ សីលធម៌ល្អ 
វិន័យល្អ។
វត្តល្អគឺវត្តដែលមានបណ្ណាល័យល្អបណ្ណាល័យល្អគឺបណ្ណាល័យដែលមាន
សៀវភៅនិងឯកសារច្រើនប្រភេទនិងមានអ្នកអានអ្នកស្រាវជ្រាវច្រើនរូប។
វត្តល្អគឺវត្តដែលមានកុដិល្អ កុដិល្អគឺកុដិដែលមានព្រះសង្ឃគង់នៅ
ប្រកបដោយវិន័យល្អអនាម័យល្អ​​​ សាមគ្គីភាពល្អ។ 
វត្តល្អគឺវត្តដែលមានក្លោងទ្វារល្អ ក្លោងទ្វារល្អ គឺក្លោងទ្វារដែលមាន
ពុទ្ធិបរិស័ទចេញចូលឬ ក្នុងសំលៀកបំពាក់វប្បធម៌ពុទ្ធសាសនា
ជាតិមិនមែនស្លៀកពាក់ដូចក្នុងសួនច្បារ ទីផ្សារឬ រាំបាឡើយ។ 
វត្តល្អគឺប្រកបដោយសីលធម៌ល្អ ចរិយាធម៌ល្អ មានការដោះមួក ដម្លោះឆ័ត្រ
បន្ថយល្បឿនយានជំនេះវត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ។ 
ទាំងអស់នេះហើយដែលជាប្រភពនៃវត្តល្អ។
ក្បួនខែ្មរ

ក្បួនខែ្មរ
ដើរឲ្យមាន៣សំដីឲ្យមាន៤
ចេះជំរាបសួរ
ជំរាបលា
អរគុណ

សុំទោស



គរុទោស ១៦ ប្រការ
១-គរុនិន្ទា​​​​                                                        ត្មះតិះដៀលស្រដីដើមគ្រូ។
២​​​-វិវាទោ                                                         ឈ្លោះទាស់ទែងនិងគ្រូ។
៣-ឧស្សយំ                                                     ឬស្យាគ្រូ។
៤-ធនចោកោ                                                លួចទ្រព្យគ្រូ។
៥-សច្ចាសយនំ                                               ដេកខ្ពស់ជាងគ្រូ។
៦-អានាទវិរិយោ                                              មិនអើពើនិងគ្រូ។
៧-វាចាតិក្កន្តា                                                មិនស្តាប់ពាក្យគ្រូប្រដៅ។
៨-គរុវុដ្ឋវុដ្ឋានំ                      គ្រូក្រោកខ្លួនមិនក្រោក។
៩-ហឹសាចិន្តនំ                                                 គិតបៀតបៀននិងគ្រូ។
១០-អញ្ញ​ សត្ថា​     ទៅគោរពបូជាគ្រូដទៃក្រៅសាសនា។
១១-នោឧបការំ មិនធើ្វឧបការ:ដល់គ្រូ។
១២-គរុទុក្ខំ                                                       ធើ្វឲ្យគ្រូកើតទុក្ខ។
១៣-គរុវិនាសនំ                                                ធើ្វឲ្យគ្រូវិនាស។
១៤-គរុ កុលំ                                                     ​​​​ទ្រុស្តត្រកូលគ្រូ។
១៥-ន បច្ចុគ្គមនំ                                                 មិនក្រោកទទួលគ្រូ។
១៦-ន អនុគ្គមនំ                                                 មិនជូនដំណើរគ្រូ។



No comments:

Post a Comment