Saturday, July 14, 2012

ពុទ្ធប្បវត្តិសង្ខេប




            ព្រះអង្គពិចារណានូវមហាវិលោកនៈទាំងប្រាំងគឺៈ
            ១-កាល
            ២-ប្រទេស
            ៣-ទ្វីប
            ៤-ត្រកូល
            ៥-មាតា
ព្រះពុទ្ធសាសនាមានប្រភពនៅប្រទេសឥណ្ឌា ដែលបង្កើតឡើងដោយព្រះអង្គម្ចាស់មួយ ព្រះអង្គ ទ្រង់ព្រះនាម សិទ្ធត្ថៈ ។
ព្រះអង្គម្ចាស់ សិទ្ធត្ថៈ ជាព្រះរាជាបុត្ររបស់ព្រះបាទ សិរីសុទ្ធោទនៈ​ ព្រះមហាក្សត្រនៃនគរកបិល ព័ស្ពុ និងព្រះនាង សិរីមហាមាយាទេវី ទ្រង់បដិសន្ធិនៅក្នុងសក្យត្រកូលនាថ្ងៃ ព្រហស្បត្តិ៍ ពេញបូរមី ខែ អាសាធ ឆ្នាំ រកា ហើយទ្រង់ប្រសូត្រនៅថ្ងៃ សុក្រ ពេញបូរមី ខែ វិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ នាព្វណ្ហសម័យ ក្នុងលុម្ពិនីវនុយ្យាន ចន្លោះនគរទាំងពីរ គឺនគរកបិលព័ស្ពុ និងនគរទេវទហៈ​។
ទ្រង់បានរាជាភិសេកជាមួយនឹងខត្តិយកញ្ញាព្រះនាមពិម្ពាយសោធរាជាអគ្គមហេសីក្នុងឆ្នាំឆ្លូវនិងមានព្រះរាជឳរសមួយព្រះអង្គព្រះនាមរាហុល។ដោយសេចក្តីនឿយណាយ  នឹងរាជសម្បត្តិ និងកាមគុណ ព្រះអង្គម្ចាស់ សិទ្ធត្ថៈ បានលះបង់របស់ទាំងអស់នោះ ហើយយាង សាងព្រះផ្នូសក្នុងវេលាមជ្ឈិមយាម (កណ្តាលអាធ្រាត្រ) នាថ្ងៃព្រហស្បត្តិ៍ ពេញបូរមី ខែអាសាធ ឆ្នាំថោះ ក្នុងព្រះជន្ម ២៩ ព្រះវស្សា​។ក្រោយពីសាងអភិនេស្រ្កមបន្ទុំនេក្ខម្មកិច្ច និងប្រព្រឹត្តទុក្ករកម្មអស់ ៦ព្រះវស្សាមកនោះ ទ្រង់បាន សម្រេចពោធិញាណ(បានត្រាស់ដឹង) នៅថ្ងៃពុធ ពេញបូរមី ខែវិសាខ ឆ្នាំ រកា ក្នុងព្រះជន្ម ៣៥ ព្រះវស្សា នាព្រៃឥសីបតនមិគទាយវ័ន មុនពុទ្ធសករាជ ៤៥​ ឆ្នាំ។បន្ទាប់ពីបា​នត្រាស់ដឹងមក ទ្រង់បំពេញបេសកម្ម (ពុទ្ធកិច្ច) ទាំង ៥ អស់៤៥ ឆ្នាំព្រះវស្សា ឥតដាក់ ធុរៈ គឺៈ
                        ១-បុព្វណ្ហសម័យ វេលាព្រឹក ទ្រង់ត្រាច់ចរយាងបិណ្ឌបាត
                        ២-សាយណ្ហសម័យ វេលាថ្ងៃរសៀល ទ្រង់ប្រទានធម៌ទេសនាដល់សាធារណជន
                        ៣-បទោសសម័យ វេលាព្រលប់ ទ្រង់ប្រទានឳវាទចំពោះភិក្ខុសង្ឃ
                        ៤-អឌ្ឈរត្តសម័យ វេលាកណ្តាលអាធ្រាត្រ ទ្រង់ដោះប្រស្នានៃពពួកទេវតា
                        ៥-បច្ចូសសម័យ វេលាទៀបភ្លឺ ប្រមើលមើលនូវនិស្ស័យសត្វ។
            -បុណ្យវិសាខបូជា ដែលគេតែងតែប្រព្រឹត្តទៅនៅថ្ងៃពេញបូរមីខែពិសាខនោះ គឺរំលឹកដល់ ថ្ងៃព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះសូត្រ ត្រាស់ដឹង និងទ្រង់ចូលបរិនិពា្វន។
            -បុណ្យមាឃបូជា ដែលតែងតែប្រព្រឹត្តធ្វើនៅថ្ងៃពេញបូរមី ខែមាឃ គឺដើម្បីរំលឹកដល់ថ្ងៃ ចតុរង្គសន្និបាត​ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឳវាទប្បាតិមោក្ខដល់ព្រះអរហន្ត ១២៥០អង្គ ទាំងទ្រង់ដាក់អាយុសង្ខារផង។

No comments:

Post a Comment