Thursday, July 19, 2012

សារណា២ជំពូកទី១





ក្រសួងធម្មការ  និងសាសនា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
មហាវិទ្យាល័យទស្សនវិជ្ជានិងសាសនា
ប្រធានបទ       
 តួនាទី និងភារកិច្ចរបស់អាចារ្យក្នុងពិធីកម្ម                                                                       តាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ
ដឹកនាំដោយ          សាស្រ្តាចារ្យ   រឿង យ៉ុន  
រៀបរៀងដោយ
-សមណនិស្សិត  ហ៊ឹម ប៊ុនធឿន               -សមណនិស្សិត  រឿម រឿប
                   -សមណនិស្សិត  កង ស៊ីនួន​                    -សមណនិស្សិត  លីម ចន្ទថាល់
           -សមណនិស្សិត  ហួន សំណាង                -និស្សិត  តេង ភា
សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៨

ព.ស ២៥៥៤
គ.ស ២០១
ឯកទេស: ទស្សនវិជ្ជាពុទ្ធសាសនា
ការពារនៅថ្ងៃទី ១០ ខែមីនា




ជំពូកទី១

សេចក្តីផើ្តម

.១.​​​​លំនាំនៃការស្រាវជ្រាវ
            ឯកសារប្រវត្តិសាស្រ្ត ក៏ដូចជាអក្សរសាស្រ្ត​​​​​ និងឯកសារវប្បធម៌ជាច្រើនបានបង្ហាញថា​ប្រពៃណីទំនៀមទម្លាប់​ ជាបញ្ហាមួយយ៉ាងសំខាន់របស់ជាតិសាសន៍នីមួយៗ ព្រោះប្រពៃណី​ទំនៀម​ទម្លាប់​នេះ ជាដួងព្រលឹងរបស់​ជាតិសាសន៍ និង​ប្រទេសនីមួយៗដែលមានតម្លៃមិនអាចកាត់ថ្លៃ​បាន។ ទស្សនវិជ្ជាពុទ្ធសាសនា ក៏ដូចជាទស្សន​វិជ្ជាទូទៅ ពិតជាមានសារៈសំខាន់​សម្រាប់​ជាតិ​សាសន៍​​​​នីមួយៗ ហើយបញ្ហាប្រពៃណីទំនៀមទម្លាប់ដែលជាមត៌ករបស់ជនជាតិ​​​នីមួយៗ តែង​តែ​មាន​ការរៀបចំខុសៗគ្នាស្របតាមសម័យកាល និងការវិវត្តន៍នៃសេដ្ឋកិច្ចសង្គម និងនយោបាយ​ ។
         បញ្ហាពិធីកម្មរបស់អាចារ្យ ដែលជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុង​ប្រពៃណីទំនៀមទម្លាប់​របស់​​​​​ជនជាតិខែ្មរ តាំងពីសម័យអតីតកាល​ដ៏យូរលង់ណាស់មកហើយ លុះមកដល់សម័យ​បច្ចុប្បន្ន​​​​នេះនៅតែមានភាព មិនស្របគ្នានៅក្នុងពិធីកម្មនីមួយៗដែលយើងសងេ្កតឃើញថា ទោះបី​ជា​​ក្នុងពិធីកម្មដូចគ្នា  តែរបៀបក្នុងការរៀប​ចំពិធីនោះ មានភាពមិនស្របគ្នានៅឡើយ ។
នៅក្នុងប្រធានបទស្តីពីតួនាទី និងភារកិច្ចអាចារ្យនៅក្នុងសង្គមខែ្មរនេះ​យើងសងេ្កត​ឃើញ​ថា អាចារ្យ​ដែលជាអ្នកដឹកនាំកម្មវិធីនីមួយៗ​ធើ្វ​ទៅ​តាម​​គោល​គំនិត​រៀងៗខ្លួន និងតាមទម្លាប់​តៗ​គ្នា​​​តាម​ស្រុក ឬតំបន់​នីមួយៗ ហើយពុំទាន់​បាន​​ស៊ីជម្រៅ​ស្របតាមខ្លឹមសារនៃពិធីកម្ម​ដែលជាក្បួន ច្បាប់ ដែលបានបន្សល់ទុកនោះ​ទេ ដែលជាហេតុបណ្តាលឲ្យ​ ការធ្វើពិធី​កម្មរបស់អាចារ្យពុំទាន់​មាន​លក្ខណៈឯកភាពគ្នា ហើយជាហេតុ​បណ្តាលឲ្យបាត់បង់ទំនៀមទម្លាប់ល្អ​​របស់បុព្វបុរស​យើង​ដែល​បាន​ថែរក្សាតាំងពីបុរាណកាលមក។ ដោយ​សងេ្កតឃើញបញ្ហាមិនឯកភាព​គ្នានេះ យើង​នឹង​ធើ្វ​ការសិក្សារកឲ្យឃើញនូវរបៀបពីការធើ្វពិធីកម្មរបស់​អាចារ្យ ដែលបានអនុវត្តន៍រាល់​ទម្រង់​នៃ​ពិធី​កម្ម នៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ខែ្មរ ឲ្យមានលក្ខណៈ​ឯកភាពគ្នា ដើម្បីរក្សានូវមត៌ក​វប្បធម៌​​​របស់ ដូនតាខ្មែរ  ដែលបានបន្សល់ទុកនូវឯកសារសម្រាប់កូនខ្មែរជំនាន់ក្រោយអនុវត្ត​ន៍តាម​ស្រប ទៅនឹង ទស្សនៈរបស់ខ្មែរ ដែលជាជនជាតិប្រកាន់នូវក្បួនខ្នាតដ៏ល្អ តាំងពី​សម័យបុរាណ​កាល​មក។យើង​នឹងខិតខំសិក្សាប្រធានបទនេះ ឲ្យបានស៊ីជម្រៅស្របតាមកម្មវិស័យភាពនៃវិទ្យាសាស្រ្តជា​ពិសេស គឺស្របតាមគោលការណ៍ ទស្សនវិជ្ជាពុទ្ធសាសនានិងទស្សនៈនៃគំនិតខ្មែរដែលគោរព​គោល​​​​ការណ៍​​មូលដ្ឋាននៃវិទ្យាសាស្រ្ត ដើម្បីចូលរួមអភិវឌ្ឍន៍ វប្បធម៌ និងអរិយធម៌ខ្មែរឲ្យបានរុង​រឿង ។
..ចំណោទបញ្ហា ឬគោលបំណងនៃការស្រាវជ្រាវ
            តាមការសិក្សាស្រាវជ្រាវ យើងអាចសង្កេតឃើញនូវក្បួនពិធីកម្មរបស់អាចារ្យសំរាប់បំពេញ​នូវភារកិច្ច និងតួនាទីដ៏ល្អ។ ទោះបីនៅក្នុងពិធីកម្មនីមួយៗ គេបានកំណត់វិធានកិច្ច ដែលអាចារ្យត្រូវ​អនុវត្តន៍តាម និយាមបវេណី ក៏គេនៅរកឃើញតួនាទីអាចារ្យ ដែលមានការអនុវត្តន៍តាម​ក្បួនច្បាប់​ពុំ​ត្រឹម​ត្រូវ ។
            តើអាចារ្យត្រូវអនុវត្តយ៉ាងណាដើម្បីរក្សានូវនិយាមបវេណី និងទំនៀមទម្លាប់ខ្មែរបានល្អ?
គ្រប់ពិធី​កម្ម​ទាំងអស់ អាចារ្យតែងប្រារព្ធធ្វើឡើង ឲ្យមានរបៀបរាបរយតាមលំដាប់លំដោយ​​​​​​​​​​
នៃពិធី​បុណ្យ ទោះបីពិធី​កម្មពុទ្ធសាសនា ឬពិធីកម្មទំនៀមទម្លាប់ ក៏មានវិធានកិច្ចតាម​និយាមបវេណី​ច្បាស់​​លាស់ តែអាចារ្យ​នូវមាន​ជំនឿមិនស្របគ្នា។ តើមានមធ្យោបាយយ៉ាងណា ដើម្បីទប់ស្កាត់កុំ​ឲ្យមាន​វិបត្តិ​អាចារ្យក្នុងសង្គមខ្មែរ?
១.៣.គោលបំណង និងសារសំខាន់នៃការស្រាវជ្រាវ
            ក្នុងការរៀបរៀងអត្ថបទសារណាក្រោមចំណងជើងថាតួនាទី  និងភារកិច្ចរបស់អាចារ្យតាម​ បែប​​ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ ហើយគោលបំណងនៃការរៀបចំសារណានេះឡើងគឺ៖
            -ដើម្បីឲ្យលោកអាចារ្យមានឆន្ទៈមុះមុតក្នុងការរក្សាតម្លៃប្រពៃណី និងទំនៀមទម្លាប់ខែ្មរឲ្យ បាន​គង់​​វង្ស ស្ថិតស្ថេរ ត្រឹមត្រូវតាមក្បួនច្បាប់ ។
            -ដើម្បីឲ្យលោកអាចារ្យអនុវត្តតាមតួនាទី និងភារកិច្ចក្នុងក្រមសីលធម៌របស់ខ្លួន ។
            -ដើម្បីស្វែងរកលក្ខណៈសម្បតិ្តរបស់អាចារ្យតាមប្រភេទនីមួយៗ ជាមូលដ្ឋានក្នុងការជ្រើស​រើស​អាចារ្យ
            -ដើម្បីចូលរួមចំណែកជាមួយប្រមុខរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងក្តីបារម្ភអំពី វិបតិ្ត​អាចារ្យ
            -ដើម្បីចងក្រងទុកជាឯកសារនូវការងាររបស់អាចារ្យក្នុងប្រភេទនីមួយៗ ។
            -ដើម្បីស្វែងរកវិធានកិច្ចតាមនិយាមបវេណី ក្នុងពិធីកម្មនីមួយៗរបស់អាចារ្យ ។
១.៤.វិធីសាស្រ្តនៃការស្រាវជ្រាវ
            .ប្រភេទទិន្នន័យ : ចំពោះទិន្នន័យដែលយកមកវិភាគក្នុងអត្ថបទនេះមានពីរប្រភេទ គឺ ៖
            ទិន្នន័យចម្បង  ជាទិន្នន័យដែលទទួលបានតាមរយៈចុះទៅសម្ភាសន៍នៅតាមក្រសួងមន្ទីរ វត្ត​អារាម មួយចំនួនដូចជា៖
-  គណៈកម្មការផ្នែកទំនៀមទម្លាប់
-  អាចារ្យវត្ត
-  ចាស់ព្រឹទ្ធាចារ្យ តាមភូមិស្រុក
         ទិន្នន័យបន្ទាប់បន្សំ​  ជាទិន្នន័យដែលប្រមូលបានតាមរយៈឯកសារដែលត្រូវបានបោះពុម្ព​ផ្សាយ​​ស្រាប់ ដូចជាៈ
            -ព្រះត្រៃបិដក, វិសុទ្ធិមគ្គ,  មហាដិកា,  ព្រឹត្តិប័ត្រ,  អត្ថបទរបាយការណ៍មួយចំនួន ដែលពាក់​
ព័ន្ធនឹងប្រធានបទ ។
         ខ. ប្រភពទិន្នន័យ
-ក្រសួងធម្មការ និងសាសនា
-បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ
-សិក្ខាសាលារាជបណ្ឌិតសភាកម្ពុជា
-វត្តអារាម
-ឯកសាររបស់សាស្រ្តាចារ្យណែនាំ
១.៥. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ
            ចំពោះការស្រាវជ្រាវនេះ ផ្តោតសំខាន់ទៅលើគោលការណ៍ទាំងឡាយ ដែលពាក់ព័ន្ធទៅ​នឹង​តួនាទី និងភារ​កិច្ចរបស់អាចារ្យក្នុងពិធីកម្មផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់ខែ្មរដូចជា៖
                 -ទ្រឹស្តីផ្សេងៗដែលជាវិធានកិច្ចតាមនិយាមបវេណីរបស់អាចារ្យ
-ទ្រឹស្តីរបស់អ្នកប្រាជ្ញពីសម័យបុរាណ ដែលបានចែងទុកជាក្បួនច្បាប់ សំរាប់អាចារ្យ អនុ​​     វត្តន៍ក្នុងសង្គមខ្មែរពីសម័យអតីតកាលរហូតដល់បច្ចុប្បន្ន ។
-បង្ហាញឲ្យឃើញច្បាស់នូវរបៀបនៃការធ្វើពិធីកម្ម នៅក្នុងទំនៀមទម្លាប់នីមួយៗឲ្យមាន លក្ខណៈឯកភាពស្របគ្នា ។
-បង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់របស់ដូនតាយើង សំរាប់ឲ្យកូនចៅជំនាន់ក្រោយសិក្សា​គោរពប្រតិបត្តិតាម ។
១.៦. រចនាសម្ព័ននៃការស្រាវជ្រាវ
ក្នុងការស្រាវជ្រាវសរសេរនូវសារណានេះ គឺត្រូវបានបែងចែកជាប្រាំជំពូកដូចខាងក្រោម៖



 
 
តួនាទី និងភារៈកិច្ច របស់អាចារ្យក្នុងពិធីកម្មតាមបែបប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ

ជំពូកទី១
សេចក្តីផ្តើម
១.១.   លំនាំនៃការស្រាវជ្រាវ
១.២.   ចំណោទបញ្ហាឬគោលបំណងនៃការស្រាវជ្រាវ
១.៣.  គោលបំណង និងសារសំខាន់ការស្រាវជ្រាវ
១.៤.   វិធីសាស្រ្តនៃការស្រាវជ្រាវ
១.៥.   ទំហំនិងដែនកំណត់នៃការស្រាវជ្រាវ
១.៦.   រចនាសម្ព័ននៃការស្រាវជ្រាវ

 
ជំពូកទី២
ទស្សនៈទូទៅស្តីពីតួនាទី និងភារកិច្ចអាចារ្យ
២.១.   និយមន័យ
             ២.១.១.អាចារ្យក្នុងសង្គមខ្មែរ                                                ២.១.២.អាចារ្យទូទៅ
២.២.   ប្រវត្តិអាចារ្យក្នុងសង្គមខ្មែរ                                                      ២.២.១.អាចារ្យក្នុងសម័យមហានគរ                          ២.២.២.អាចារ្យក្នុងសម័យក្រោយអង្គរ                          ២.២.៣.អាចារ្យជាឃរាវាសនៅភូមិសិក្សានានា
២.៣.  ការវិវត្តរបស់អាចារ្យ
២.៤.ប្រភេទ និងតួនាទីរបស់អាចារ្យ                                                   ២.៤.១.ប្រភេទអាចារ្យ
            ២.៤.២.តួនាទីរបស់អាចារ្យក្នុងពិធីបុណ្យ                 ២.៤.៣.តួនាទីរបស់អាចារ្យក្នុងពិធីក្រុងពាលី



ជំពូកទី៣
ពិធីកម្មរបស់អាចារ្យក្នុងសង្គមខ្មែរ
៣.១.  ពិធីកម្មនៅក្នុងព្រះពុទ្ធសាសនា                               ៣.១.១.បុណ្យវិសាខបូជា                                                ៣.១.២.បុណ្យមាឃបូជា                                 ៣.១.៣.បុណ្យកឋិន         ៣.១.៤.បុណ្យចូលព្រះវស្សា
៣.២.  ពិធីកម្មនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ                    ៣.២.១.បុណ្យចូលឆ្នាំ                                    ៣.២.២.បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ                  ៣.២.៣.ពិធីរៀបអាពាហ៍ពិពាហ៍
         ៣.២.៤.បុណ្យសព



ជំពូកទី៤
មត៌កវប្បធម៌របស់អាចារ្យនៅក្នុងសង្គមខ្មែរ
៤.១.   ចំណុចវិជ្ជមានរបស់អាចារ្យនៅក្នុងសង្គមខ្មែរ
            ៤.១.១.លក្ខណៈសម្បត្តិរបស់អាចារ្យ                                     ៤.១.២.គុណសម្បត្តិរបស់អាចារ្យ
៤.២.   ចំណុចអវិជ្ជមានរបស់អាចារ្យ                                                   ៤.២.១.គុណវិបត្តិរបស់អាចារ្យ                                          ៤.៣.ផលវិបាកនៃការវិវត្តរបស់អាចា្យ


 
ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងអនុសាសន៍
៥.១.   សេចក្តីសន្និដ្ឋាន 
៥.២.   អនុសាសន៍






















-ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៩ នៅសាលចតុមុខក្នុងពិធីសម្ពោធសមិទ្ធិ​
ផល របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
-សុន្ទរកថាស្វាគមន៍ បណ្ឌិតសភាចារ្យ សោម សុមុនី ក្នុងពិធីបើកសិក្ខាសាលានៅរាជបណ្ឌិតសភាកម្ពុជា ។

No comments:

Post a Comment