ចប់បរិញ្ញាស្នេហាតាមចោម |
| អីយ៉ាពីដើមកាលខ្ញុំក្រ | រស់ទាំងត្រដរខំសិក្សា |
|
| ខិតខំរៀនសូត្រយកបរិញ្ញា | គ្មានទេស្នេហាកាលគ្រានោះ | ។ |
| ជិះកង់កញ្ចាស់ម៉ែទិញឱ្យ | ខ្វះមុខខ្វះក្រោយខិតខំណាស់ |
|
| រៀនសូត្រមិនខ្ជិលបាត់ពីផ្ទះ | ស្វែងរកចំណេះប្រចាំកាយ | ។ |
| សំលៀកបំពាក់មិនសមរម្យ | មិនពេញនិយមអ្នកឆើតឆាយ |
|
| មានតែទឹកត្រីញ៉ាំលាយបាយ | មិត្តភក្តិទាំងឡាយគេមិនក្បែរ | ។ |
| ខ្ញុំដឹងរឿងហ្នឹងតែតស៊ូ | ខឹតខំផ្តាច់ប្តូរមិនទំនែរ |
|
| ព្រោះយើងគ្មានពឹងដូចរូបគេ | សម្បត្តិមានតែគឺបរិញ្ញា | ។ |
| ជាប់បរិញ្ញាប័ត្រលែងភ័យព្រួយ | ម៉ែពុកលោកជួយគ្រប់កិច្ចការ |
|
| សប្បាយចិត្តណាស់នាំបរិញ្ញា | ចប់កិច្ចសិក្សាជូនម៉ែពុក | ។ |
| ម៉ែសប្បាយចិត្តសរសើរកូន | នឿយហត់បាត់សូន្យយើងផុតទុក្ខ |
|
| ឪខ្ញុំពេលនេះសែនខ្ពស់មុខ | អួតប្រាប់អ្នកស្រុកពីរឿងកូន | ។ |
| ពីដើមគ្មានគេមកស្នេហ៍សោះ | ព្រោះយើងក្រៀមក្រោះមានតែខ្លួន |
|
| ឥឡូវបរិញ្ញាឡើងហំហួន | មិត្តភក្តិជុំខ្លួនមកសុំស្នេហ៍ | ។ |
| តែណ្ហើយរឿងស្នេហ៍ទុកមួយដុប | អន្ធការពេលយប់កុំអាលក្បែរ |
|
| ធ្វើការងារសិនកុំទំនេរ | សងគុណពុកម៉ែទើបកត្តញ្ញូ | ។ |
| ឥឡូវសន្សំលុយបានហើយ | ស្នេហ៍នៅបង្កើយលួចស៊ីញ៉ូ |
|
| កូនគេអ្នកមានហ៊ានមកប្តូរ | កុំជោរ នេះគឺបរិញ្ញាប័ត្រ | ។ |
| ប្រភពពី(http://sidara.blogsome.com/) |
|
|
| ដោយៈ ណុប ច័ន្ទតារាLong Beach, Colifornia, U.S.Acnop@juno.com |
No comments:
Post a Comment