Friday, May 25, 2012

មង្គល38ប្រការ








១. កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ (​អ​សេវនា ចពាលា​នំ )
២. កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ (​បណ្ឌិតាន​ញ្ច សេ​វនា )
៣. កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា (​បូជា ចបូ​ជនី​យានំ )
៤. កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សម​គួរ (​បដិរូប​ទេសវា​សោច )​​
៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ កត​បុញ្ញ​តា )
៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (​អត្ត​សម្មា​ប​ណី​ធិ ច )​
៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះដឹង​ច្រើន (​ពាហុ​សច្ច )​
៨. សេចក្តី​ឆ្លៀវឆ្លាត​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ទាំងពួង ( សិ​ប្បៈ )​
៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ចសុ​សិក្ខិ​តោ )
១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភាសិតា ច យា វាចា )​ ​
១១-១២. កិរិយា​បម្រើ ឬ ទំនុកបម្រុង​មាតា​និង​បិតា (​មាតាបិតុ ឧបដ្ឋានំ )  ​
១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (​បុត្ត​ទា​រស្សសង្គហោ )​
១៤. ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ( អ​នាកុ​លា ចកម្ម​ន្តា )​
១៥. កិរិយា​បរិច្ចាគ​ទាន (​ទា​នំ )
១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (​ធម្មចរិយា )
១៧. កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ( ញាតកា​ន​ញ្ច សង្គហោ )
១៨. កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ( អនវ​ជ្ជា​និ កម្មា​និ )
១៩. កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប ( អា​រតី វិ​រតី​បាបា )
២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជ​បា​នា ច សញ្ញា​មោ )
២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំងឡាយ ( អប្បមា​ទោ ចធម្មេ​សុ )
២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គារ​រោ ច )
២៣. កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន​( និ​វាតោ ច )​
២៤. សេចក្តី​សណ្តោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន (​សន្តុដ្ឋី ច )
២៥. ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ( កតញ្ញូ​តា )
២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវ​នំ )
២៧. សេចក្តី​អត់ធ្មត់ (​ខន្តិ ច )
២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ (​សោ​វ​ចស្ស​តា )
២៩. កិរិយា​បានឃើញ បាន​ជួប​នូវ​សា​មណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រីយ៍ស្ងប់​រំងាប់​ហើយ

(​សម​ណាន​ញ្ច ទ​ស្សនំ )
៣០. កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល (​កាលេ​ន​ធម្មសាកច្ឆា​)
​៣១. សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ( ត​បោ ច )
៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (​ព្រហ្មចរិយ​ញ្ច )
៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​(​បរិ​យស​ច្ចាន ទ​ស្សនំ )​
៣៤. កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់ ( និព្វានស​ច្ឆិ​រិយា ច )
៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌

( ផុ​ជ្ឋ​ស្ស លោក​ធម្មេ​ហិ​ចិត្តំយស្ស ន ក​ម្ប​តិ )
៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍ (​អ​សោកំ )
៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាតចាក​កិលេស ( វីរ​ជំ )
៣៨. ចិត្ត​ក្សេមក្សាន្ត (​ខេ​មំ​)

អត្ថន័យបន្ថែម ចុចត្រង់នេះ អានពាក្យអធិប្បាយសង្ខេប

No comments:

Post a Comment