អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា“ធ្វេសប្រហែស”។សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតីគឺកិរិយាមិនស្រវឹងមិនពុលគំនិតភ្លេចខ្លួនទៅក្នុងឥដ្ឋារម្មណ៍គឺ លាភ យស សរសើរសុខឬថាមិនស្រវឹងទៅតាមដំណើរសេចក្តីស្រវឹង៣ប្រការគឺ ស្រវឹងថាខ្លួនមានវ័យនៅក្មេង១ថាខ្លួនមិនមានរោគ១ថាខ្លួនមានពូជអំបូរប្រកបដោយជីវិតរស់នៅវែង១ ។ពាក្យថា “ធម៌ទាំងឡាយជាកុសល”បានដល់កុសលធម៌ច្រើនយ៉ាងជាដើម។ កុសលធម៌ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបានក៏ដោយគុណនៃអប្បមាទធម៌ឬថាមានអប្បមាទធម៌ជាប្រភព(ជាដែនកើត) ដូច្នេះក៏បាន ព្រោះហេតុនោះទើបលោកពោលថា
“អប្បមាទធម៌ គឺសេចក្តីមិនធ្វេសប្រហែស”នេះចាត់ជាធម៌មានឧបការៈច្រើន”។
ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺជាព្រះពុទ្ធដីកាពៅបំផុតក្នុងពេលដែលព្រះពុទ្ធអង្គទ្រង់
អាពាធ ជាទម្ងន់ទៀបបរិនិព្វាន។អប្បមាទធម៌មានឧបការៈទាំងគតិលោក
ទាំងគតិធម៌ ដូចបុគ្គលត្រូវការប្រាថ្នាទ្រព្យសម្បត្តិ យសបរិវារ ដើម្បីលើកឋានៈខ្លួនឲ្យខ្ពង់ខ្ពស់
ឃើញថាជាក់ច្បាស់ក្នុងលោកនេះទៅបាន ព្រោះអាស្រ័យអប្បមាទធម៌ទំាងអស់ ។
ចំណែកគតិធម៌ដូចបុគ្គលអ្នកបំពេញទាន សីល ភាវនា រហូតដល់ការប្រឹងប្រែងព្យាយាមមិន
បន្ធូរបន្ថយក្នុងការចម្រើន កម្មដ្ឋាន ដរាបដល់បានសម្រេចមគ្គផលក៏ព្រោះគុណនៃ
អប្បមាទធម៌ទាំងអស់។ការខ្ជិលច្រអូសនិងភាពខ្ជីខ្ជា ជាមន្ទិលដល់កិច្ចការទាំងពួង។
Laziness andcarelessness is the obscles of alltasks.
ហេតុជាទីតាំងដែលនាំឲ្យកើតបុណ្យហៅថា “បុញ្ញកិរិយាវត្ថុ” មាន១០យ៉ាងគឺៈ
There are ten ways of making-merit called “Puñña-kiriya-vatthu” as followings:
១. បុណ្យសម្រេចដោយការអោយទាន (ទានមយៈ)។
1. Giving or generosity (Dāna-mayaŋ puñña-kiriya-vatthu)
២. បុណ្យសម្រេចដោយការរក្សាសិល (សីលមយៈ)
2. Moral conduct or virtue (Sīla-maya)
៣. បុណ្យសម្រេចដោយការចម្រើន(សមាធិ)ភាវនា (ភាវនាមយៈ)។
3. Meditation or mental development (Bhāvana-maya …. )
៤. បុណ្យសម្រេចដោយអបច្ចាយនៈ គឺការគោរព (អបច្ចានមយៈ)។
4. Respect or reverence (Apacayana-Maya) ៥. បុណ្យសម្រេចដោយការជួយខ្នះខ្នែងចាត់ចែងកិច្ចការកិច្ចការជាប្រយោជន៍ដល់អ្នកដទៃ
(វេយ្យាវច្ចមយៈ)។
5. Service in helping others (Veyyāvacca-maya )
៦. បុណ្យសម្រេចដោយការឧទ្ទិសផលបុណ្យ (បត្តិទានមយៈ)។
6. Transference of merit (Pattidāna-maya)
៧. បុណ្យសម្រេចដោយការអនុមោទនា(ត្រេកអរនឹងអំពើល្អរបស់អ្នកដទៃ)
(បត្តានុមោទនាមយៈ)។ 7. Rejoicing in other’s merit(Pattānumodanā-maya)
៨. បុណ្យសម្រេចដោយការផ្សព្វផ្សាយឬសំដែងធម៌ (ធម្មទេសនាមយៈ)។
8. Expounding or teaching the dhamma (Dhammadesanā-maya)
៩. បុណ្យសម្រេចដោយការស្តាប់ធម៌ (ធម្មសវនមយៈ)។
9. Listening to the dhamma (Dhammasavana-maya)
១០. បុណ្យសម្រេចដោយការតម្រង់ទិដ្ឋិអោយត្រូវត្រង់ជាសម្មាទិដ្ឋិ (ទិដ្ឋុជុកម្ម)
10. Correcting one’s views (Didthujukamma puñña-kiriya-vatthu) បុញ្ញកិរិយាទាំង១០យ៉ាងនេះជាជម្រើសរបស់សប្បុរសជនទាំងឡាយជ្រើសរើសធ្វើ
ទៅតាមអធ្យាស្រ័យរបស់ខ្លួន សុទ្ធសឹងតែជាអំពើដេលនាំអោយកើតបុណ្យកុសលទាំងអស់។
These 10 ways of making merits are the choice for people to
do good deed or making merits. All are the virtuous ways.
No comments:
Post a Comment