ជិតំ! ជិតំ! ឈ្នះ! ឈ្នះ!ពាក្យថា “ ឈ្នះ”គឺជាពាក្យដែលមនុស្សលោកត្រូវការជាទីបំផុត
ដោយសារការចង់ឈ្នះមនុស្សត្រូវស្វែងរកគ្រប់មធ្យោបាយ
ដើម្បីបានសម្រេចបំណងរបស់ខ្លួនមិនថាវិធីនោះល្អឬអាក្រក់ឡើយ។
នៅក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញពីវិធីឈ្នះដ៏
ប្រសើរ ជាការឈ្នះដោយមិនមានហិង្សាឬការបៀតបៀនគ្នានិងគ្នា។
ការឈ្នះទៅតាមពុទ្ធវិធីគឺជាការឈ្នះដែលប្រាសចាកពៀរវេរាគំនុំសងសឹក
និងជាការឈ្នះដែលមិនត្រឡប់ចាញ់វិញ ដូចមានគាថាខាងក្រោមនេះ ៖

អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ, ជិនេ កទរិយំ ទនេន សច្ចេន នាលិ វាទិនំ។
បុគ្គលគប្បីឈ្នះសេចក្តីក្រោធ(របស់អ្នកដទៃ)ដោយការមិនក្រោធតប
គប្បីឈ្នះសេចក្តីមិនល្អ(របស់អ្នកដទៃ)ដោយសេចក្តីល្អ(របស់ខ្លួន )
គប្បីឈ្នះសេចក្តីកំណាញ់ស្វិត(របស់អ្នកដទៃ)ដោយការឲ្យទាន
គប្បីឈ្នះមនុស្សដែលហៃនិយាយឡេះឡោះបានដោយនិយាយពាក្យពិតទៅរក។
នៅក្នុងកំណាព្យរបស់លោកសុខ សុធន បានសរសេរថា៖
ផ្ចាញ់អំពើបាបដោយសាងបុណ្យ ផ្ចាញ់កំណាញ់ជនដោយធ្វើទាន
ផ្ចាញ់នឹងឆ្មើងឆ្មៃដោយចងស្ពាន ផ្ចាញ់ពាលសាមាន្យដោយចងមិត្ត។
ផ្ចាញ់នឹងហិង្សាដោយខន្តី ផ្ចាញ់ព្រានអប្រិយដោយសុចរិត
ផ្ចាញ់នឹងមានៈដោយថ្នមចិត្ត ផ្ចាញ់នឹងទុច្ចរិតដោយចិត្តធម៌។
ផ្ចាញ់នឹងល្ងង់ខ្លៅដោយសិក្សា ផ្ចាញ់នឹងប្រេះឆាដោយស្មោះសរ
ផ្ចាញ់នឹងអាក្រក់ដោយធ្វើល្អ ផ្ចាញ់នឹងក្រីក្រដោយឧស្សាហ៍។
ផ្ចាញ់នឹងកុហកដោយសច្ចៈ ផ្ចាញ់នឹងលោភៈដោយជ្រះថ្លា
ផ្ចាញ់នឹងទោសៈដោយករុណា ផ្ចាញ់នឹងមោហាដោយបំពេ។
ចំណែកឯការផ្ចាញ់ផ្តាច់ព្រ័ត្រ ឬឈ្នះដោយមិនត្រឡប់ចាញ់វិញនោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា
“ អត្តា ហវេ ជិតំ សេយ្យោ, យា ចាយំ ឥតរា បជា; អត្តទន្តស្ស បោសស្ស, និច្ចំ សញ្ញតចារិនោ។”
ខ្លួនឯងដែលឈ្នះហើយប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះដែលគេឈ្នះហើយ
មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច។
“ នេវ ទេវោ ន គន្ធព្វោ, ន មារោ សហ ព្រហ្មុនា; ជិតំ អបជិតំ កយិរា, តថារូបស្ស ជន្តុនោ។”
ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជំនះរបស់សត្វមានសភាពដូច្នោះឲ្យត្រឡប់ចាញ់វិញបានឡើយ។បុគ្គលគប្បីឈ្នះសេចក្តីក្រោធ(របស់អ្នកដទៃ)ដោយការមិនក្រោធតប
គប្បីឈ្នះសេចក្តីមិនល្អ(របស់អ្នកដទៃ)ដោយសេចក្តីល្អ(របស់ខ្លួន )
គប្បីឈ្នះសេចក្តីកំណាញ់ស្វិត(របស់អ្នកដទៃ)ដោយការឲ្យទាន
គប្បីឈ្នះមនុស្សដែលហៃនិយាយឡេះឡោះបានដោយនិយាយពាក្យពិតទៅរក។
នៅក្នុងកំណាព្យរបស់លោកសុខ សុធន បានសរសេរថា៖
ផ្ចាញ់អំពើបាបដោយសាងបុណ្យ ផ្ចាញ់កំណាញ់ជនដោយធ្វើទាន
ផ្ចាញ់នឹងឆ្មើងឆ្មៃដោយចងស្ពាន ផ្ចាញ់ពាលសាមាន្យដោយចងមិត្ត។
ផ្ចាញ់នឹងហិង្សាដោយខន្តី ផ្ចាញ់ព្រានអប្រិយដោយសុចរិត
ផ្ចាញ់នឹងមានៈដោយថ្នមចិត្ត ផ្ចាញ់នឹងទុច្ចរិតដោយចិត្តធម៌។
ផ្ចាញ់នឹងល្ងង់ខ្លៅដោយសិក្សា ផ្ចាញ់នឹងប្រេះឆាដោយស្មោះសរ
ផ្ចាញ់នឹងអាក្រក់ដោយធ្វើល្អ ផ្ចាញ់នឹងក្រីក្រដោយឧស្សាហ៍។
ផ្ចាញ់នឹងកុហកដោយសច្ចៈ ផ្ចាញ់នឹងលោភៈដោយជ្រះថ្លា
ផ្ចាញ់នឹងទោសៈដោយករុណា ផ្ចាញ់នឹងមោហាដោយបំពេ។
ចំណែកឯការផ្ចាញ់ផ្តាច់ព្រ័ត្រ ឬឈ្នះដោយមិនត្រឡប់ចាញ់វិញនោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា
“ អត្តា ហវេ ជិតំ សេយ្យោ, យា ចាយំ ឥតរា បជា; អត្តទន្តស្ស បោសស្ស, និច្ចំ សញ្ញតចារិនោ។”
ខ្លួនឯងដែលឈ្នះហើយប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះដែលគេឈ្នះហើយ
មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច។
“ នេវ ទេវោ ន គន្ធព្វោ, ន មារោ សហ ព្រហ្មុនា; ជិតំ អបជិតំ កយិរា, តថារូបស្ស ជន្តុនោ។”
No comments:
Post a Comment