Slide Show

Friday, February 20, 2026

ព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច (The Economics of Buddhism

 ព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច

(The Economics of Buddhism)

 ពុទ្ធឱវាទ 

ទិដ្ឋធម្មិកត្ថ ធម៌៤ញុាំងប្រយោជន៍ក្នុងបច្ចុប្បន្នឱ្យកើតឡើងដែលព្រះបរមគ្រូបានទូន្មានជាង២៥០០ឆ្មាំមុន។

យល់ដឹងអំពីជំនួញ៖ អ្នកជំនួញល្បីឈ្មោះប្រាប់ពីធម៌៤យ៉ាងដែលរៀន និងអនុវត្តក្លាយជាអ្នកមានលោក អៀង សុធារ៉ា ពាណិជ្ជករល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា បានពន្យល់អំពីធម៌ចំនួន៤យ៉ាង ដែលរៀន និងអនុវត្តឲ្យក្លាយជាអ្នកមាន ដើម្បីជៀសផុតពីភាពក្រីក្រ។ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្ដិយស ក្នុងយុទ្ធនាការម្ចាស់អាជីវកម្ម ជួយគ្នាក្នុងគ្រាលំបាកក្រោមប្រធានបទ «ធម៌ដើម្បីក្លាយជាអ្នកមាន» តាមរយៈប្រព័ន្ធអនឡាញលោក អៀង សុធារ៉ា បានបញ្ជាក់ថា ធម៌៤យ៉ាងដើម្បីឲ្យក្លាយជាអ្នកមានរួមមាន៖

១៖ ឧដ្ឋានសម្បទា (The Endowment Of Industriousness) (ឧស្សាហ៍រកទ្រព្យ)៖ មិនខ្ចិល, ប្រឹងប្រែង និងព្យាយាម។ ឧទាហរណ៍៖ បើមានគ្រួសារត្រូវខំទាំងប្ដីទាំងប្រពន្ធ និងណែនាំកូនឲ្យខិតខំប្រឹង។កាលបើទ្រព្យសម្បត្តិភោជ្យភ័ស្តុអម្រស់ទាំងឡាយកើតមានបានមកសមស្របប្រកប ដោយធម៌សមបំណងហើយការខិតខំជាបន្តកសាងជាលំដាប់ប្រារព្ធអនុវត្តនូវសម្បទាទី២ ទៀតគឺអារក្ខសម្បទា ។

២៖ អារក្ខសម្បទា (The Endowment Of Watchfulness) (រក្សាទ្រព្យ)៖ ការក្សាទ្រព្យ និងសន្សំទ្រព្យឲ្យដែលរកបានឲ្យបានល្អ។ ការរក្សាទ្រព្យបានល្អ ត្រូវធ្វើនូវរឿង៥យ៉ាង (១) ការពារការរឹបអូសពីអាជ្ញាធរ ដែលអាចកើតឡើងដោយសារប្រព្រឹត្តិខុស, (២) ការសាងសង់អ្វី ដោយត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយប្រយ័ត្នប្រយែងជានិច្ច, (៣) ត្រូវគិតគូរពីការការពារគ្រោះធម្មជាតិផ្សេងៗ, (៤) ត្រូវមានការការពារពីចោរលួច, (៥) ប្រយ័ត្នចំពោះអ្នកណា ដែលចង់បំផ្លាញយើង។ការយកចិត្តទុកក្នុងការគ្រប់គ្រងហួងហែងនូវទ្រព្យសម្បត្តិដោយប្រុងប្រយ័ត្នមិនឱ្យវិនាសបាត់បង់ទៅ ជាអសារឥតការគឺជាកិច្ចការដ៏ប្រសើរយ៉ាងអនេកអនន្តក្រៃលែងណាស់ តែគួរខំននះនរនាទជាបន្តបន្ទាប់ ប្រារព្ធអនុវត្តសម្បទាទី ៣ គឺ កល្យាណមិត្តតាតទៅទៀត ។

៣៖ កល្យាណមិត្ដ៖ ជាមនុស្សល្អសម្រាប់យើង និងជួយយើង, ផ្ដល់យោបល់ល្អៗឲ្យយើង។ ប៉ុន្ដែសូមចង់ចាំថា៖ ចង់រាប់អានបានមនុស្សល្អ ទាល់តែយើងជាមនុស្សល្អដែរ។ មានកល្យាណមិត្តល្អ អាចជាទីប្រឹក្សាល្អសម្រាប់យើង ហើយទៅប្រឹក្សាល្អមិនមែនសំដៅ អ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងយើងនោះទេ សំខាន់គេអាចផ្តល់ប្រឹក្សាឲ្យយើងបាន។

ជាបន្ទាប់គប្បីអនុវត្តនូវសម្បទាទី ៤ គឺ សមជីវិតាជាបន្តទៅទៀត ។

៤៖ សមជីវិតា (The Endowment Of Balanced Livelihood) (ជីវិតស្មើ)៖ សមីការនៃជីវិតដែលត្រូវប្រយ័ត្នគ្រប់ពេលវេលា (មិនអួត មិនអាង) ធ្វើអ្វីមួយឲ្យសមនឹងសមត្ថភាពខ្លួន។ ឧទាហរណ៍៖ គេឃើញជិះឡានថ្មីទំនើប ចង់ជិះឡានដូចគេដែរ ខណៈដែលខ្លួនមិនទាន់មានសមត្ថភាពទិញ ទៅខ្ចីបុលគេដើម្បីទិញជិះ នេះគឺអំពើដែលមិនគួរធ្វើឡើង ដែលនាំឲ្យជាប់បំណុល។

ដូច្នេះ «បច្ចុប្បន្ននេះឃើញថា យុវជននៅស្ទើរទាំង៤ធម៌ ដូច្នេះបើចង់ឲ្យមានលុយច្រើន ប្រកបដោយធម៌ ទាល់តែចម្រើនទាំង៤ធម៌នេះ»។

លោកបន្តថា ប្អូនៗ ដែលចង់ក្លាយទៅជាអ្នករកស៊ី ដែលខ្ពស់ និងធំនោះ គួរតែមានទីប្រឹក្សា ហើយយើងធ្វើការទាន់តែមាន ក្បួនធ្វើការត្រឹមត្រូវ ទើបអាចកា្លយទៅជាអ្នកមានពិតប្រាកដបាន ហើយបើមិនដូច្នេះទេ គឺយើងបានតែខំ បានតែទុកទ្រព្យ អត់មានអ្វីទៅមុខនោះទេ។លោកបានថ្លែងបែបនេះថា «ទីប្រឹក្សាដែលឲ្យយោបល់ល្អ មិនប្រាកដថា មានលុយច្រើនជាងយើង អាចមានលុយតិចជាងយើង ប៉ុន្ដែគាត់មានយោបល់ល្អជាងយើង, មានចំណេះខ្ពស់ជាងយើង, ស្គាល់ហេតុផលច្រើនជាងយើង និងអាចបង្ហាញផ្លូវឲ្យយើង ដែលគួរឲ្យគោរព និងដើរតាម»។

ដូច្នេះថា ចង់ធ្វើអ្វីមួយត្រូវមានយុទ្ធនាការ និងប្រព័ន្ធមួយច្បាស់លាស់ ដោយមិនអាចអង្គុយនឹកឃើញបន់ស្រន់ ហើយបាននោះទេ អ្វីៗក៏ដោយត្រូវមានរបៀបធ្វើ និងមានផែនការច្បាស់លាស់ត្រឹមត្រូវ៕

«ចេះបាលី ៤ ពាក្យនេះ នឹងធ្វើឱ្យលោកអ្នករកស៊ីមានបាន»

ជាការពិតណាស់ មនុស្សយើងម្នាក់ៗសុទ្ធតែចង់មានចង់បាន ហើយការចង់មាន ចង់បាន គឺគ្មានការមានបានណាដែលបានមកដោយស្រួលៗនោះទេ ទាល់តែយើងខិតខំប្រឹងប្រែង អំណត់តស៊ូ និងចេះសន្សំសំចៃផងដែរ ។

គោលធម៌ដែលញ៉ាំងជីវិតឲ្យស្ថិតនៅក្នុងប្រយោជន៍ ដែលហៅថា អត្ថ មានបីយ៉ាង គឺ ៖

១. ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន ឬប្រយោជន៍ដែលទាក់ទងនៅក្នុងជីវិតប្រចាំថ្ងៃ ជាប្រយោជន៍ដើម ជាកាំជណ្តើរទី ១ ទាក់ទងនឹងការងារសម្រាប់រស់ មានទ្រព្យ មានកេរ្តិ៍ឈ្មោះ មានយស មានមិត្ត សុទ្ធតែល្អប្រសើរទាំងការចិញ្ចឹមជីវិតក៏ស្មើ មានតុល្យភាពក្នុងចំណូលចំណាយ ជាពិសេសសំខាន់គឺ ប្រឹងប្រែងស្វែងរកទ្រព្យដោយការងារសុចរិត ។

•ព្យាយាមក្នុងកិច្ចការ•រក្សារបស់ដែលរកបាន•សេពគប់មនុស្សល្អ•ចិញ្ចឹមជីវិតតាមសមគួរ។

ព្រះសាស្តា ស្តេចយាងមកហើយ ទ្រង់ត្រាស់សម្តែងទោស

 នៃបុគ្គលឣ្នកធ្វើកិច្ចការដែលត្រូវធ្វើជាមុន យកមកធ្វើជាខាងក្រោយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ឧដ្ឋានកាលម្ហិ ឣនុដ្ឋហានោ យុវា ពលី ឣាលសិយំ ឧបេតោ សំសន្នសង្កប្បមនោ កុសីតោ បញ្ញាយ មគ្គំ ឣលសោ ន វិន្ទតិ ។ 

បុគ្គល នៅកំលោះ មានកំឡាំង ទាស់តែប្រកបដោយសេចក្តីខ្ជិលច្រឣូស មិនប្រឹងប្រែង ក្នុងពេលដែលគួរប្រឹងប្រែង មានសេចក្តីត្រិះរិះ ក្នុងចិត្តលិចចុះ ក្នុងឣកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គល ខ្ជិល�នោះ� រមែងមិនបានចួបប្រទះ នូវផ្លូវនៃបញ្ញាឡើយ ។  

ទិដ្ឋធម្មិកត្ថប្រយោជន៍ទាំង ៤ប្រការនេះ ជាគោលមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាជីវិត រួចមួយជំហានយ៉ាងធំឆ្ពោះទៅរកវឌ្ឍនភាព។ ខ្ញុំសូមបញ្ជាក់ថា គំនោលនៃប្រយោជន៍ក្នុងបច្ចុប្បន្នរបស់ពុទ្ធសាសនា ទី ១ គឺកំហំក្នុងការប្រកបអាជីវកម្មឲ្យកើត, ឱ្យបានទ្រព្យសម្បត្តិនោះ ត្រូវគ្នានឹងគំនោលសេដ្ឋកិច្ចជាបឋមគឺ PRODUCTION (ផលិតកម្ម) ដូចបានណាត់ បាននិយាយគ្នាទុកជាមុនព្រោះវិជ្ជាសេដ្ឋកិច្ចទើបតែនឹងកើតខាងក្រោយពុទ្ធសាសនា មួយពាន់ឆ្នាំ ។ តាមស្មានប្រហែលជាងចំណែកគំនោលទី ២ គឺការចេះដឹង ស្គាល់របៀបទុកទ្រព្យសម្បត្តិដែលគេរកបានមកហើយ ត្រូវគ្នានឹង គំនោលសន្សំ ឬសំចៃទ្រព្យសម្បត្តិ (SAVING) ។ គំនោលទី ៣ គឺការចេះគប់មិត្ត បានចិត្តស្មោះត្រង់បានសេចក្តី វៃឆ្លាតមានគំនិតជួយគ្នាទៅវិញទៅមក ។ គំនោលនេះ, ប្រៀបបាននឹងអង្ការសមាគមន៍, ឬបរិស័ទ ឬសហករណ៍ ដែលមានការចាំបាច់ ត្រូវជ្រើសរើសបុគ្គលដែលបានឧត្តមគតិខ្ពស់ នៅក្នុងចំណោមបុគ្គលជាសមាជិក ដើម្បីចាត់ការ ឬដឹកនាំសហគមន៍ ក្នុងឋានៈជាក្រុមអភិបាល ឬគណៈកម្មការនាយក នៅក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ ជីវភាពរបស់សមាជិកដោយប្រកាន់យកប្រយោជន៍រួមជាធំ ។ ចំណែកគំនោលចុងក្រោយបង្អស់ គឺការប្រើប្រាស់ ចាយវាយទ្រព្យសម្បត្តិ ឱ្យនៅក្នុងកម្រិតសមល្មមគួរដល់ឋានៈរបស់ខ្លួន ឬរស់នៅត្រឹមតែរស់នោះ ក្នុងភាសា សេដ្ឋកិច្ចគេប្រើពាក្យ HOUSE HOLD BUDGET ប្រែថា ថវិការប្រចាំគ្រួសារនេះជាផ្លូវឯកជន ។ បើជាផ្លូវរដ្ឋ គេហៅថា THE NATIONS ECONOMIE BUDGET ប្រែថា ថវិការសេដ្ឋកិច្ចនៃជាតិ ។ និយាយខ្លី, បានដល់ការ ពិនិត្យត្បិតត្បៀតចំណូល ចំណាយឲ្យមានតុល្យភាពស្មើគ្នាត្រូវ នឹងពុទ្ធសាសនាថា សមជីវិតាដែលមានចែង ក្នុងទិដ្ឋធម្មិកម្ភៈ (ប្រយោជន៍បច្ចុប្បន្នហ្នឹងឯង) ។ ចំណែកខាងគំនោលបង្រៀនដទៃៗទៀតដូចជាវៀរចាកភាពខាតបង់ទ្រព្យសម្បត្តិ (អបាយមុខ) គ្រប់ប្រភេទ, ការស្គាល់ថា អ្វីជាសេចក្តីសុខរបស់គរហស្ថ, ការធ្វើឱ្យត្រកូលមានស្ថេរភាពអស់រយៈកាលយូរអង្វែង ទាំងអស់នេះ ជាសេដ្ឋកិច្ចមួយទៀត ដែលត្រូវជាគូជាមួយនិងសីលធម៌ ។ ក្នុងចំណុចនេះបញ្ជាក់ឲ្យដឹងថា ពុទ្ធសាសនាបានមើល ឃើញយ៉ាងច្បាស់ហើយថា សីលធម៌របស់មនុស្សលំបាកនឹងបានណាស់ប់សេដ្ឋកិច្ចផ្ទាល់ខ្លួននៃមនុស្សម្នាក់ៗ ពុំមានវឌ្ឍនភាព ឬពុំបានប្រព្រឹត្តទៅក្នុងភាពថ្លៃថ្នូរ ។ ដោយអាស្រ័យហេតុនេះ, ទើបព្រះសម្មាសម្ពុទ្ធបង្រៀន សង្កត់ធ្ងន់ទៅលើសេដ្ឋកិច្ចរដ្ឋនិងសេដ្ឋកិច្ចគ្រួសារ នៅក្នុងក្របខ័ណ្ឌសាងជំហរ គឺធ្វើយ៉ាងណាឱ្យរដ្ឋនិងឯកជន បានសេដ្ឋកិច្ចស្ថិត នៅក្នុងកម្រិតខ្ពស់ ឬមធ្យម តាមដែលអាចធ្វើទៅកើត ។ ដើម្បីឆាប់យល់, អ្នកអានគប្បីពិនិត្យមើលឡើងវិញនូវរឿងមួយ មានមកក្នុងគម្ពីរពុទ្ធសាសនារបស់យើងដែលមានដំណាលថា ថ្ងៃមួយព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានណែនាំកូដទន្តព្រាហ្មណ៍ដែលគាត់បានធ្វើសំណួរចំពោះ ព្រះអង្គអំពីបញ្ហាបូជាយញ្ញ, ព្រះសម្មាសម្ពុទ្ធពុំបានឱ្យចម្លើយចំណុចនៃបញ្ហានេះទេ, តែព្រះអង្គបានឆ្លៀតឱកាសបំភ្លឺ ព្រាហ្មណ៍នោះក្បែរៗសំណួររបស់គាត់ថា, ខ្លួនអ្នកជាបុគ្គលមានមុខងារគ្រប់គ្រងរក្សាពួកព្រហ្មណ៍ ក្នុងស្រុកមានភូមិ មានសង្កាត់ច្រើន ។ អ្នកជាមនុស្សម្នាក់ដែលព្រាហ្មណ៍ទាំងអស់ទទួលស្គាល់, ទទួលស្គាល់ឪវាទដំបូន្មាន ។ អ្នកត្រូវ ចាត់សេដ្ឋកិច្ចក្នុងស្រុកនេះឱ្យបានត្រឹមត្រូវ, បានវឌ្ឍនភាពខ្ពស់បានស្ថេរភាពនឹងន នៅក្នុងកម្រិតល្អប្រសើរមុន ដែលខ្លួនអ្នកនឹងត្រូវធ្វើអ្វីៗទៀត ។ ម្នាលព្រាហ្មណ៍! កម្មវិធីបំរាបចោរកម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្មណាៗ រហូតដល់កាប់សម្លាប់ទេ ព្រោះទង្វើអស់ទាំងនេះ, វាគ្មានប្រសិទ្ធិភាព គឺវាមិនអស់មនុស្សប្រព្រឹត្តទំវើចោរកម្មទេ ។ ព្រោះអ្វី? ព្រោះបានរូបមនុស្សទុច្ចរិតផ្សេងទៀតមកជំនួស, មកប្រព្រឹត្តទង្វើចោរកម្មជាថ្មីទៀត ។ តែបើគេបានចាត់ ការសេដ្ឋកិច្ចល្អ, ឲ្យមនុស្សបានការងារតាមគួរដល់សមត្ថភាព, ដល់សេចក្តីចេះដឹងរបស់គេ ។ ជាមួយគ្នានេះ គេត្រូវមានផែនការណ៍ជួយទំនុកបម្រុងកសិករ, ពាណិជ្ជករ, ភ្នាក់ងាររដ្ឋការឱ្យរស់នៅក្នុងករណីយ៍ ក្នុងអាជីវកម្មរបស់ខ្លួនឱ្យបានស្រួលនោះ ស្រុកប្រទេសរបស់អ្នកនឹងបានឋិតនៅក្នុងភាពសុខសាន្តចម្រុងចម្រើនជាមិនខានឡើយ ។ ព្រះសម្មាសម្ពុទ្ធបានបង្ហាត់បង្រៀនទាក់ទងដល់សេដ្ឋកិច្ច និងសីលធម៌ដូច បានពោលមកនេះ ។ យើងអាចឆ្លើយបញ្ហាដែលចោទថា ព្រះពុទ្ធសាសនាបង្រៀនមនុស្សឱ្យខ្ជិល, ឱ្យរស់នៅដោយ អាស្រ័យជំនួយទេវតា ឱ្យដេកផ្សងព្រេង ។ល។ ដែលពុទ្ធសាសនាគ្មានបានបង្រៀនយ៉ាងនេះ សូម្បីត្រឹមតែមួយម៉ាត់ ក៏គ្មានផង ។ ក្រៃលែងជាងនេះទៀត, ក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូ ព្រះអង្គបានសម្តែងអំពីធម្មសម្បត្តិ ក្នុងការប្រកប អាជីវកម្មប្រភេទខ្លះ ដូចការលក់ដូរដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកលក់ដូរប្រសិនបើខ្លួនគេបានប្រកប ដោយធម្មសម្បត្តិ ៣ ប្រការ គេមុខជានឹងមានកម្រៃយ៉ាងខ្ពស់ជាមិនខាន ។ តែវឌ្ឍនភាពដែលអាចមានសន្ទុះរហ័សទៅបានលុះត្រាតែអ្នកសេដ្ឋកិច្ច ឬអ្នកជំនួញត្រូវមានលក្ខណៈ៣យ៉ាងថែមទៀត ។ 

ពុទ្ធសាសនាផ្នែកជំនួញ 

The Business Of Buddhism

លក្ខណៈជាអ្នកធ្វើជំនួញឆាប់ទទួលបានភាពជោគជ័យលឿនរហ័សអាចក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនក្លាយខ្លួនជាមហាសេដ្ឋីនៅលើពិភពលោកត្រូវមានអង្គ ៣ យ៉ាង

គន្លឺះបីយ៉ាងដែលអ្នកជំនួញវ័យក្មេងត្រូវរក្សាដើម្បីជីវិតអាជីវកម្មខ្លួនក្នុងការប្រកបរបរចិញ្ចឹមជីវិតក្នុងដោយសម្មាជីវកម្ម វាក៏ជាបញ្ហាសំខាន់ណាស់សម្រាប់ជីវភាពរបស់មនុស្សប្រចាំថ្ងៃ។  របៀបធ្វើអាជីវកម្ម ក៏ត្រូវតែមានការសិក្សាស្វែងយល់ឱ្យបានច្បាស់ នៅពេលដែលចូលប្រឡូកក្នុងវិស័យនេះ។  ខាងក្រោមនេះជាគន្លឹះខ្លីជំនួយស្មារតីអ្នកជំនួញវ័យក្មេង៖

ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ ៣ យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាប អ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។ ក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូ ព្រះអង្គបានសម្តែងពីធម្មសម្បត្តិក្នុងការប្រកបអាជីវកម្ម ដូចជាការលក់ដូរ ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកលក់ដូរ ប្រសិនបើពួកគេបានប្រកបដោយសម្បត្តិ ៣ ប្រការ ពួកគេពិតជាបានកម្រៃខ្ពស់មិនខាន ។ មេរៀនដែលបង្រៀនដោយព្រះភគវាដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅរបស់ធម្មសម្បត្តិ ៣ ប្រការនោះ គឺ៖

១. បញ្ញាចក្ខុ  ជាអ្នកមានបញ្ញា ជាអ្នកមានភ្នែកល្អ ឬភ្នែកភ្លឺ ពិសេសជាអ្នកចេះក្បួនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពោលគឺគេដឹងក្នុង រឿងលក់ចេញ ទិញចូល ធ្វើយ៉ាងណាទើបបានកម្រៃច្រើន ។ ជាពិសេសទៅទៀត គឺចេះដឹង ប៉ិនប្រសប់ ក្នុងរបរជំនួញ ធ្វើយ៉ាងណាចំណេញ ធ្វើយ៉ាងណាខាត ស្គាល់កាល ដូចជាស្គាល់រដូវនៃមុខរបរនីមួយៗ។ ស្គាល់ទីកន្លែងលក់ដូរ គឺកន្លែងនេះលក់បានថ្លៃ កន្លែងនេះលក់បានថោក និងស្គាល់សេចក្តីត្រូវការរបស់មនុស្សក្នុងកន្លែងនិមួយៗ គេត្រូវការទិញអ្វី ត្រូវរកទិញនោះផ្តល់សេចក្តីត្រូវការឱ្យគេ ដូច្នេះជាដើម។ ជាអ្នកមានបញ្ញា គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេជាដើម ។ បញ្ចាក់ៈ អ្នកជំនួញវ័យក្មេងត្រូវមានប្រាជ្ញា និងចក្ខុវិស័យ៖ សម្រាប់អ្នកជំនួញជើងចាស់ រឿងរ៉ាវពាណិជ្ជកម្ម គឺគ្មានអ្វីអាថ៌កំបាំងនោះទេ ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្ដើម ការធ្វើជំនួញថ្មីៗ គឺចាំបាច់ត្រូវតែមានប្រាជ្ញា ក្នុងវិស័យវិនិយោគ ការលក់ចេញទិញចូល, ស្គាល់កាល ស្គាល់ទីកន្លែង, ស្គាល់សេចក្ដីត្រូវការរបស់អតិថិជន, ស្គាល់ពីក្បួនសេដ្ឋកិច្ចពាណិជ្ជកម្ម, ចេះដឹងប៉ិនប្រសប់ក្នុងមុខជំនួញ, ស្គាល់កាលនិងអាកាសច្បាស់លាស់, ពោលគឺគេដឹងរឿងលក់ចេញ ទិញចូល និងការផលិត ធ្វើយ៉ាងណាទើបបានកម្រៃច្រើន។ ជាពិសេសគឺត្រូវចេះស្គាល់ឱកាសនៅក្នុងការធ្វើអាជីវកម្ម នោះគឺស្គាល់ទីកន្លែងលក់ដូរ ទីកន្លែងនេះលក់បានថ្លៃ  កន្លែងនោះលក់បានថោក និងស្គាល់សេចក្ដីត្រូវការរបស់មនុស្ស ក្នុងកន្លែងនីមួយៗ គេត្រូវការអ្វីត្រូវរកទំនិញនោះទៅផ្គត់ផ្គង់សេចក្ដីត្រូវការរបស់គេ។

២. វិរិយារម្ភ  ជាបុគ្គលមានសេចក្តីព្យាយាម សង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើមិនបង្អង់ឱ្យហួសពេលវេលានៃមុខរបរ និងសេចក្តីត្រូវការរបស់អ្នកទិញ។  ជារអ្នកមានគំនិតបច្ចេកទេស មានសេចក្តីវ័យឆ្លាត ដូចជាទិញរបស់នៅកន្លែងដែលមានតំលៃថោក យកទៅលក់នៅកន្លែងដែលមានកំរៃខ្ពស់។ ប្រឹងប្រែង ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ ពោលគឺមិនខ្ជិលច្រអូស មិនទុកបង្អាប់ឱ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ។ បញ្ចាក់ៈ  អ្នកជំនួញវ័យក្មេងត្រូវមានសេចក្ដីព្យាយាម។ នោះគឺមានន័យថា អ្នកជំនួញវ័យក្មេងទាំងនោះត្រូវមានសេចក្ដីព្យាយាមធ្វើការងារ ដែលខ្លួនកំពុងធ្វើនោះ មិនទំនេរខកពេលវេលានៃមុខរបរ និងនាំឱ្យខកខានសេចក្ដីត្រូវការរបស់អតិថិជនឡើយ តែជាអ្នកជំនួញដែលមានការស្រាវជ្រាវទីផ្សារដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ អ្នកសង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើមិនបង្អង់ឱ្យពេលវេលានៃមុខរបរ និងសេចក្ដីត្រូវការរបស់អ្នកទិញ គឺត្រូវបានចាត់ទុកជាអ្នកមានគំនិតបច្ចេកទេស មានភាពវៃឆ្លាត ដូចជាទិញរបស់នៅកន្លែងដែលមានតម្លៃថោក យកទៅលក់ដែលមានតម្លៃខ្ពស់។ ដែលនេះមិនមែនមានន័យថា ការធ្វើជំនួញបែបនេះ វាមានការខុសឆ្គងផ្នែកសីលធម៌នោះទេ តែវាគឺជាប្រភេទជំនួញយល់ពីទីតាំងភូមិសាស្ត្រនៃចំណូលសេដ្ឋកិច្ចរបស់ប្រជាជន។

៣. សនាថោ ជាអ្នកមានទីពឹងច្រើន ជាបុគ្គលមានមនុស្សនិយមរាប់អានច្រើន សំបូរមិត្តសម្លាញ់ច្រើនរបៀបធ្វើឱ្យមនុស្សគ្រប់មជ្ឈដ្ឋានបាក់ចិត្តនិយម មានជំនឿ មានសេចក្តីទុកចិត្តរហូតហ៊ានតស៊ូស្លាប់ ជាមួយគ្នាទៀតផង។ ជាអ្នកប៉ិនប្រសប់ក្នុងការទាក់ទងអតិថិជនបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់ ចេះធ្វើខ្លួនឱ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ ជាអ្នករួសរាយរាក់ទាក់ ។ បើមានគុណសម្បត្តិទាំងបីប្រការនេះ រមែងនាំមកនូវភោគសម្បត្តិឱ្យកើតមានដល់អ្នកធ្វើតាមគ្រប់ពេលវេលា ។ ខ្លឹមសារជំនួញទាំង៣នេះនឹងបានជាគតិដល់មហាជនទូទៅក្នុងការងារប្រកបមុខរបររកទទួលទានតាមផ្លូវសុចរិត ។ បញ្ចាក់ៈ  អ្នកជំនួញវ័យក្មេងត្រូវមានជាអ្នកមានទីពឹងច្រើន។ ក្នុងន័យមួយថា អ្នកត្រូវតែប៉ិនប្រសប់ ក្នុងការចងមិត្តឱ្យបានច្រើន ទៅកាន់ទីណាមានគេរាប់អាននៅកន្លែងនោះ។ ជាបុគ្គលដែលមានគេនិយមរាប់អានច្រើន មិនតែប៉ុណ្ណោះអ្នកត្រូវតែជាមនុស្សដែលស្គាល់របៀបធ្វើឲ្យមនុស្សគ្រប់មជ្ឈដ្ឋានបាក់ចិត្ត និងមានជំនឿចិត្តមកលើខ្លួន៕ 

អធិប្បាយអង្គរបស់អ្នកជំនួញ

ក្នុងជាតកមានដំណាលអំពីបុរសម្នាក់ ជាឧបដ្ឋាកចុល្លក-សេដ្ឋី រើសកណ្តុរស្លាប់មួយ យកទៅលក់ឲ្យអ្នកចិញ្ចឹមឆ្មា បានតម្លៃ១ កាកណិក សន្សំទុកធ្វើជាទុនលក់ដូរត ៗ ទៅ ដរាបដល់បានទ្រព្យ ២ សែនកហាបណៈ ក្នុងទីបំផុតបានឡើងឋានន្តរជាសេដ្ឋី ។ ព្រោះការព្យាយាមសន្សំមានអានិសង្ស ដូច្នេះ បានជាព្រះបោរាណាចារ្យនិព័ន្ធជាគាថា ថា : អប្បគេនបិ មេធាវី បាភដេន វិចក្ខណា សមុដ្ឋាបេតិ អត្តានំ អណុំ អគ្គីវ សន្ទម អ្នកមានប្រាជ្ញាឆ្លៀវឆ្អាស រមែងតាំងខ្លួនជាអ្នកមានទ្រព្យ សម្បត្តិ ដោយដើមទុនតិចតួច ដូចគេបង្កាត់ភ្លើងតូចឱ្យឆេះធំឡើងបាន ។ ព្រះបោរាណាចារ្យនាំរឿងនេះមកដំណាល ដើម្បីបង្ហាញឲ្យឃើញជាបែបយ៉ាង ដល់អ្នកដែលចូលចិត្តរកទ្រព្យដោយ ផ្លូវជំនួញ ។ សឹងមានពុទ្ធភាសិតជាសំអាងថា : តីហិ ភិក្ខវេ អង្គហិ សមខ្នាតតោ បាបណិកោ នចិរស្បូវ មហន្តត្តំ វេបុលត្តំ បាបុណាតិ ភោគេសុ កតមេហិ តីហិ ឥធ ភិក្ខវេ ចាបណិកោ ចក្ខុមា ច ហោតិ វិធុរោ ច និស្សយសម្បន្នោ ច ។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារដែលប្រកបដោយអង្គ ៣ គឺ ជាអ្នកមានបញ្ញាចក្ខុ ១ ជាអ្នកមានព្យាយាមដ៏ប្រសើរ ១ ជាអ្នកសម្បូណ៌ដោយបុគ្គលជាទីពឹង ១ មិនយូរប៉ុន្មានគង់នឹង បានទៅជាអ្នកធំទូលាយដោយភោគសម្បត្តិ ។ 

អ្នកសេដ្ឋកិច្ច ឬអ្នកជំនួញ ត្រូវមានលក្ខណៈ ៣ គឺ :

១- បញ្ញាចក្ខុ  ជាអ្នកមានបញ្ញាចក្ខុភ្លឺច្បាស់ ។

២- វិរិយារម្ភ  ជាអ្នកមានការតស៊ូឧស្សាហ៍ព្យាយាមខ្លាំង ។

៣- សនាថោ ជាអ្នកសម្បូណ៌ដោយបុគ្គលជាទីពឹងពាក់ច្រើន ។

                 ត្រង់អង្គទី ១ ដែលថា “ជាអ្នកមានបញ្ញាចក្ខុ” នោះគឺ ត្រូវជាអ្នកមានប្រាជ្ញា ។ ហេតុដែលឱ្យកើតប្រាជ្ញាមាន ៣ យ៉ាង គឺការស្តាប់ ១ ការគិត ១ ការចម្រើន១, អ្នកដែលត្រូវការ រកទ្រព្យដោយផ្លូវលក់ដូរឬដោយផ្លូវជំនួញ ត្រូវឧស្សាហ៍ស្តាប់ ពាក្យពន្យល់ ពាក្យទូន្មាន ដោយយកចិត្តទុកដាក់អំពីសំណាក់អ្នកជំនួញឱ្យរឿយ ៗ ឱ្យដឹងបែបបទស្ទាត់ជំនាញក្នុង ការជួញជាមុន ដូចដឹងថ្លៃទំនិញជាដើម, ត្រូវរៀនក្នុងសាលាបង្រៀនផ្លូវជំនួញ ឬត្រូវរៀនក្នុងផ្ទះអ្នកជំនួញណាមួយដែលគេស្ទាត់មកយូរហើយ កាលបើបានស្តាប់បានរៀនដូចពោលមកនេះរមែងកើតប្រាជ្ញា ។ យ៉ាងនេះ ហៅថា ប្រាជ្ញាកើតអំពីការស្តាប់ការរៀន ។ ឯការគិតនោះ គឺអ្នកផ្សារឬអ្នកជំនួញត្រូវត្រិះរិះឃ្លេចឈ្លីរាវរកហេតុផលក្នុងការលក់ដូរ ឲ្យច្បាស់លាស់ឲ្យយល់ប្រាកដថាចំណេញតិចច្រើនឬខាត បើគិតខ្លួនឯងមិនឃើញត្រូវសាកសួរអ្នកដែលធ្លាប់បាត់ការជំនួញ ឲ្យស្រេចជាមុនសិនសឹមចាត់ការធ្វើដូចភាសិតបុរាណថា “គិតរួចសឹមគួរ”គឺការអ្វី ៗ ក៏ដោយ ត្រូវតែគិតឲ្យដឹងខាតនឹងចំណេញជាមុនសឹមធ្វើ, កាលបើគិតត្រិះរិះយ៉ាងនេះជាដើម រមែងកើតប្រាជ្ញា។ យ៉ាងនេះ ហៅថា ប្រាជ្ញាកើតអំពីការគិត ។ ឯការចម្រើននោះគឺការធ្វើរឿយ ៗ, បើធ្វើម្តងម្កាលមិនហៅថាចម្រើនទេ លុះតែធ្វើច្រើនដង ច្រើនគ្រា ឬធ្វើញយ ៗ ទើបហៅថាចម្រើន គឺធ្វើហើយធ្វើទៀតដរាបដល់ធ្លាប់នោះឯង, បើធ្លាប់ធ្វើការញយ ៗ ការនោះរមែងប្រាប់អ្នកធ្វើ ឲ្យយល់បន្តិចម្តង ៗ ការមុនជាគំរូឲ្យការក្រោយ ដូចអ្នកដែលធ្លាប់ធ្វើជំនួញណាមួយយូរមកហើយសេចក្តីឆ្លៀវឆ្លាសតែងមកប្រាកដដល់ចិត្តគេ ឲ្យគេដឹងដល់ជំ នួញឯទៀតផ្សេង ៗ ជាលំដាប់ទៅបាន, អ្នកមិនធ្លាប់ធ្វើ តែង មានសេចក្តីងេងដោង មិនឈ្លាសក្នុងរឿងជំនួញទេ, ទោះបី អ្នកដែលបានរៀនស្ទាត់ជំនាញ ក្នុងសាលាជំនួញហើយក៏ ដោយតែបើមិនទាន់ធ្លាប់ធ្វើ ក៏មិនអាចដឹងការសព្វគ្រប់បាន, លុះតែធ្លាប់ធ្វើរឿយៗ ទើបកាន់តែយល់ការច្រើន ៗ ឡើង ។ យ៉ាងនេះ ហៅថាប្រាជ្ញាកើតអំពីការចម្រើន ។ អ្នកជំនួញ ដែលមានការស្តាប់ ការរៀន ការចម្រើន ដូចពោលមកនេះ រមែងរកទ្រព្យសម្បត្តិបានធំទូលាយ ។ គេជាបុគ្គលមានភ្នែកល្អ ឬភ្នែកភ្លឺ ដោយយកសេចក្តីចេះដឹងប៉ិនប្រសប់ក្នុងមុខរបរជំនួញ, ស្គាល់ដើម ទុន, ស្គាល់កម្រៃ ។ ជាពិសេសចេះក្បួនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។

                ត្រង់អង្គទី ២ ដែលថា”ជាអ្នកមានព្យាយាមដ៏ប្រសើរ” នោះ គឺអ្នកផ្សារឬអ្នកជំនួញត្រូវប្រកបដោយសេចក្តីព្យាយាម ចាត់ចែងការងារក្នុងផ្ទះ ក្រៅផ្ទះ, ឯព្យាយាមចាត់ចែងការក្នុង ផ្ទះនោះគឺ ព្យាយាមត្រួតត្រាបញ្ជី ព្យាយាមត្រួតត្រារបស់ជា គ្រឿងលក់ដូរគ្រប់ចំពួកព្យាយាមរិះរកឧបាយរៀបចំផ្ទះសម្បែង យ៉ាងណាឱ្យខាងតែស្អាតបាត ឲ្យមានរបៀបរៀបរយល្អប្លែក ឲ្យស្ទុះខ្លោតជាងគេ ដើម្បីឲ្យអ្នកដំណើរឬអ្នកដើររកទិញទំនិញ គេក្រឡេកឃើញពីចម្ងាយ ចង់ដើរចូលទៅជិតឈ្ងោកមើល ហើយមើលទៀត, ព្យាយាមរៀបរបស់តិចឲ្យគេមើលទៅឃើញ ច្រើនតែឲ្យមានរបៀបល្អ កុំដាក់តាមតែបាន, បើនៅក្នុងទី ដែលមានផ្ទះអ្នកលក់ដូរដូចគ្នាច្រើន ត្រូវព្យាយាមសរសេរ ស្លាក ឬបោះសំបុត្រផ្សាយដំណឹង ឲ្យគេដឹងច្រើនគ្នា ដើម្បីឲ្យ គេស្គាល់ឈ្មោះខ្លួន និងស្គាល់ឈ្មោះទំនិញរបស់ខ្លួនថាមានអ្វី ខ្លះដោយឆាប់រហ័ស, នេះជាការងារក្នុងផ្ទះ ។ ចំណែកព្យាយាម ចាត់ចែងការងារក្រៅផ្ទះនោះ គឺព្យាយាមរកទំនិញប្លែក ៗ អំពី ទីផ្សេង ៗ ដែលជារបស់ត្រូវចិត្តជនានុជនមកទុកលក់ ឱ្យច្រើន បែបច្រើនយ៉ាង ឬរបស់ណាដែលប្លែក បើយល់ឃើញថាជា ទីនិយមរបស់មហាជន ដូចផ្លែឈើទុំដំបូង ឬទំនិញអ្វីដែល ដល់ដំបូងជាដើម ក៏ត្រូវព្យាយាមរកមកទុកក្នុងផ្ទះឲ្យបានមុន គេ ។ អ្នកលក់ដូរដែលមានព្យាយាមដូចពោលមកនេះជាដើម រមែងចម្រើនទ្រព្យសម្បត្តិធំទូលាយដោយរហ័ស ។ គេជាបុគ្គលមានសេចក្តីព្យាយាមយ៉ាងមោះមុត ដៅយកកំហំយ៉ាងទូលំទូលាយ ចេះស្ទង់, ចេះពិចារណា, ចេះពិនិត្យកាលៈទេសៈ ។ មានគំនិតបច្ចេកទេស មានសេចក្តីវៃឆ្លាតក្រៅតម្រា ដឹងកិច្ច ដឹងកលដូចជាដឹងថា ទៅទិញរបស់នៅកន្លែងណាមានតម្លៃថោក, យកទៅលក់ផ្សារណាមានតម្លៃខ្ពស់ ។ ជាពិសេសបើបានចំណេញ ច្រើន គេមិនភ្លេចស្មារតីខាតទុន គេមិនសុខចិត្តលះបង់ចោល ឬរាងចាល ។

                 ត្រង់អង្គទី ៣ ដែលថា “ជាអ្នកសម្បូណ៌ដោយបុគ្គល ជាទីពឹងពាក់ច្រើន” នោះ គឺអ្នកជំនួញ ត្រូវគប់រកមនុស្សដែលជាអ្នក មានទ្រព្យ មានយសស័ក្តិជាមិត្តសំឡាញ់ក្លើម្រាក់ឱ្យច្រើននាក់ ទើបស្រួល ព្រោះអ្នកអស់នោះគេនឹងជួយផ្សាយជួយផ្លុងផ្តើម ជួយចេញធនធានជាដើមទុន ជួយទំនុកបំរុងក្នុងគ្រាដែលមាន ហេតុភេទផ្សេងៗ កើតឡើង, ត្រូវជាអ្នកមានពាក្យសម្តីស្រទន់ ផ្អែមល្ហែមពីរោះក្បោះក្បាយ រួសរាយរាក់ទាក់ចៅវ៉ៅទៅរកជនានុជនដែលគេមករកខ្លួនឬខ្លួនទៅរកគេ កុំធ្វើឫកក្រអឺតក្រអោង ចោងហោងកោងកាច ទើបអ្នកផងគេស្រឡាញ់ពេញចិត្តច្រើន, ត្រូវជាមនុស្សមានគំនិតមារយាទសុចរិតស្លូតត្រង់ល្អ កុំជា មនុស្សមានឈ្មោះអាក្រក់ដោយលេងល្បែងផ្សេងៗមានល្បែង ភ្នាល់ជាដើម ត្រូវជាអ្នកចាយទ្រព្យល្មមប្រមាណ កុំរិះពេក កុំកញ្ជះកញ្ជាយពេក, ទើបអ្នកមានទ្រព្យច្រើន ៗ គេហ៊ានជួយ ផ្លុងផ្តើមដោយកិច្ចផ្សេង ៗ មានជួយទ្រព្យជាដើមទុនជាដើម ។ អ្នកជំនួញដែលមានបុគ្គលជាទីពឹងអាស្រ័យច្រើនរមែងចម្រើន ទ្រព្យសម្បត្តិធំទូលាយដោយរហ័ស ។ គេជាបុគ្គលមានមនុស្សនិយមរាប់អានច្រើន សូម្បីមិត្តសំឡាញ់, ស្គាល់របៀបធ្វើខ្លួនឲ្យមនុស្សគ្រប់ មជ្ឈដ្ឋានទូទៅបាក់ចិត្តនិយម, មានជំនឿ, បានសេចក្តីទុកចិត្តទុកថ្លើម រហូតដល់ស៊ូខាតស៊ូចំណេញជាមួយគ្នាផងទៀត ។ ទោះអ្នកធ្វើស្រែក្តី ចម្ការ ក្តី ជំនួញក្តី ការឈ្នួលក្តី ការរាជការក្តី ការជាងក្តី ដែលនឹង ចម្រើនទ្រព្យសម្បត្តិធំទូលាយទៅបាន ក៏ដោយសារតែសេចក្តី ព្យាយាម និងសេចក្តីឆ្លៀវឆ្លាសដូចពោលមកខាងដើមនេះដែរ, ហេតុនេះ បានជាមានពុទ្ធភាសិតថា”ឧដ្ឋាតា វិន្ទតេ ធនំ អ្នកមានព្យាយាមរមែងបានទ្រព្យ” ។ ពុទ្ធភាសិតនេះសមនឹងខេមរភាសិតបុរាណថា”ចេះពីរៀន មានពីរក ក្រពីខ្ជិល” ។ បង្រៀនផ្លូវជំនួញ ឬត្រូវរៀនក្នុងផ្ទះអ្នកជំនួញណាមួយដែលគេ ស្ទាត់មកយូរហើយ កាលបើបានស្តាប់បានរៀនដូចពោលមក នេះរមែងកើតប្រាជ្ញា ។ យ៉ាងនេះ ហៅថា ប្រាជ្ញាកើតអំពីការស្តាប់ការរៀន ។ ឯការគិតនោះ គឺអ្នកផ្សារឬអ្នកជំនួញត្រូវ ត្រិះរិះឃ្លេចឈ្លីរាវរកហេតុផលក្នុងការលក់ដូរ ឲ្យច្បាស់លាស់ ឲ្យយល់ប្រាកដថាចំណេញតិចច្រើនឬខាត បើគិតខ្លួនឯងមិន ឃើញត្រូវសាកសួរអ្នកដែលធ្លាប់បាត់ការជំនួញ ឲ្យស្រេចជា មុនសិនសឹមចាត់ការធ្វើដូចភាសិតបុរាណថា “គិតរួចសឹមគួរ” គឺការអ្វី ៗ ក៏ដោយ ត្រូវតែគិតឲ្យដឹងខាតនឹងចំណេញជាមុន សឹមធ្វើ, កាលបើគិតត្រិះរិះយ៉ាងនេះជាដើម រមែងកើតប្រាជ្ញា។ យ៉ាងនេះ ហៅថា ប្រាជ្ញាកើតអំពីការគិត ។ ឯការចម្រើននោះ គឺការធ្វើរឿយ ៗ, បើធ្វើម្តងម្កាលមិនហៅថាចម្រើនទេ លុះតែ ធ្វើច្រើនដង ច្រើនគ្រា ឬធ្វើញយ ៗ ទើបហៅថាចម្រើន គឺធ្វើហើយធ្វើទៀតដរាបដល់ធ្លាប់នោះឯង, បើធ្លាប់ធ្វើការញយ ៗ ការនោះរមែងប្រាប់អ្នកធ្វើ ឲ្យយល់បន្តិចម្តង ៗ ការមុនជាគំរូឲ្យ ការក្រោយ ដូចអ្នកដែលធ្លាប់ធ្វើជំនួញណាមួយយូរមកហើយ សេចក្តីឆ្លៀវឆ្លាសតែងមកប្រាកដដល់ចិត្តគេ ឲ្យគេដឹងដល់ជំ នួញឯទៀតផ្សេង ៗ ជាលំដាប់ទៅបាន, អ្នកមិនធ្លាប់ធ្វើ តែង មានសេចក្តីងេងដោង មិនឈ្លាសក្នុងរឿងជំនួញទេ, ទោះបី អ្នកដែលបានរៀនស្ទាត់ជំនាញ ក្នុងសាលាជំនួញហើយក៏ ដោយតែបើមិនទាន់ធ្លាប់ធ្វើ ក៏មិនអាចដឹងការសព្វគ្រប់បាន, លុះតែធ្លាប់ធ្វើរឿយៗ ទើបកាន់តែយល់ការច្រើន ៗ ឡើង ។ យ៉ាងនេះ ហៅថាប្រាជ្ញាកើតអំពីការចម្រើន ។ អ្នកជំនួញ ដែលមានការស្តាប់ ការរៀន ការចម្រើន ដូចពោលមកនេះ រមែងរកទ្រព្យសម្បត្តិបានធំទូលាយ ។ 

🪷ទីក្រុងរាជគ្រឹះនេះជាកន្លែងសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មនៅសម័យពុទ្ធកាលដោយសារទីក្រុងនេះសម្បូរដោយគហបតីនិងមហាសេដ្ឋីជាច្រើន រហូតដល់មានស្នាមរទេះបន្សល់ទុកដល់សព្វថ្ងៃ។

🌿☘️ផ្នែកសេដ្ឋកិច្ច ☘️🍀

🌿ក្រុងរាជគ្រឹះ ជាក្រុងដែលមានពាណិជ្ជកម្មចម្រើនលូតលាស់ រហូតដល់កើតមានសេដ្ឋីសន្ធឹកសន្ធាប់ ដែលហៅថា រាជគហសេដ្ឋី ជាមហានគរស្តុកស្តម្ភទៅដោយទ្រព្យសម្បត្តិ។

🌿ពាណិជ្ជកម្មសម័យនោះ គេប្រើរទេះអូសដោយសត្វចិញ្ចឹមរហូតដល់ប្រាកដឡើងនូវស្នាមរទេះ ខូងជ្រៅទៅក្នុងថ្ម នៅតាមជើងភ្នំឧទ័យ ច្រកទ្វារក្រុងខាងត្បូង។

🌿អនាថបិណ្ឌិកសេដ្ឋី បាននាំឥវ៉ាន់ដឹកដោយរទេះរាប់រយពីក្រុងសាវត្ថី មកលក់នៅទីក្រុងរាជគ្រឹះ ជាប្រចាំ រហូតដល់បានជួបព្រះពុទ្ធអង្គ នៅសីតវ័ន ក្បែរក្រុង ហើយបានសម្រេចនូវសោតាបត្តិផល ក្នុងពេលចូលគាល់ព្រះអង្គលើកទី១។

🍀🍀🍀មហាសេដ្ឋីក្រុងរាជគ្រឹះ🍀🍀

🍀១-ជោតិកសេដ្ឋី លោកសេដ្ឋីមាន ប្រាសាទ ៧ ជាន់ប្រកបដោយកែវ ៧ប្រការ ប្រាសាទនោះមានកំពែង ៧ជាន់ មានដើមកប្បព្រឹក្សដុះតាមកំពែងដោយជុំវិញ និងមានកំណប់ទ្រព្យធំៗព្រមទាំងភរិយាឈ្មោះ នាង សតុលកាយា ដែលទេវតាមកពីឧត្តរកុរុទ្វីប ជាភរិយា។

ជោតិកសេដ្ឋីបានសម្បត្តិទាំងនេះ ព្រោះផលានិសង្ឃកសាងព្រះគន្ធកុដិថ្វាយព្រះសម្មាសម្ពុទ្ធ វិបស្សី។

ក្រោយមកលោកសេដ្ឋីសូមផ្នួសនឹងព្រះដ៏មានព្រះភាគ មិនយូរប៉ុន្មានក៏បានសម្រេចនូវព្រះអរហត្តផល ជាព្រះអសេក្ខបុគ្គលក្នុងលោកមួយព្រះអង្គ។

🍀២-ជដិលសេដ្ឋី មានភ្នំមាសប្រមាណ ៨០ ហត្ថ ជ្រែកផែនដីផុសឡើងនៅក្រោយផ្ទះ។ នេះជាផលនៃការបូជាផ្កាមាសចំពោះព្រះចេតិយបញ្ចុះព្រះធាតុនៃព្រះសម្មាសម្ពុទ្ធកស្សបទសពល។ ក្រោយមកក៏បានចូលកាន់ផ្នួស បួសហើយ ២-៣ ថ្ងៃប៉ុណ្ណោះក៏បានសម្រេចជាព្រះអរហន្ត។

🍀៣-មេណ្ឌកសេដ្ឋី មានពពែមាសទាំងឡាយប៉ុនដំរីក៏មាន ប៉ុនគោឧសភក៏មាន ផុសឡើងក្រោយផ្ទះ ក្នុងផ្ទៃដីប្រមាណ ៨ ករីស ដោយជុំវិញ។ល។ ទាំងនេះ ជាផលនៃការដែលបានសាងពពែមាសទ្រជើងគ្រែធម្មាសនៈ ៤ ពពែមាស២ ទៀតទ្រជើងតាំងសម្រាប់ជាន់ និងពពែមាស ៦ ដទៃទៀត នៅព័ទ្ធជុំវិញមណ្ឌលជាដើមនៅក្នុងសាសនាព្រះពុទ្ធវិបស្សី។ 

មេណ្ឌកសេដ្ឋី  ជាព្រះសោតាបន្ន មានការទំនុកបម្រុងព្រះសាសនាដោយបច្ច័យ ៤។

🍀៤-បុណ្ណសេដ្ឋី ស៊ីឈ្នួលភ្ជួរស្រែឱ្យសុមនសេដ្ឋី បានសុទ្ធតែដុំមាស។ រាជបុរសជញ្ជូនយកមកដាក់នគរ មានកម្ពស់ ៨០ ហត្ថ ដែលក្នុងព្រះនគរជាអ្នកមានដុំមាសច្រើនជាងគេ។ ព្រះរាជាតែងតាំងជាសេដ្ឋីមានឈ្មោះថា ពហុធនសេដ្ឋី។

នេះជាផលបុណ្យបច្ចុប្បន្ន ដោយបានថ្វាយចង្ហាន់ដល់ព្រះសារីបុត្ត ដែលទើបតែចេញពីនិរោធសមាបត្តិ។

បានជាសេដ្ឋីហើយ ក៏បានថ្វាយចង្ហាន់បិណ្ឌបាតដល់សង្ឃមានព្រះពុទ្ធជាប្រធាន ៧ ថ្ងៃ បានស្តាប់ព្រះធម៌របស់ព្រះដ៏មានព្រះភាគ ក៏បានសម្រេចសោតាបត្តិផល ជាមួយនឹងភរិយាព្រមទាំងធីតាឈ្មោះនាងឧត្តរា។

🍀៥-កាកវល្លិយសេដ្ឋី បានកំណប់ទ្រព្យ ៧ រណ្តៅធំៗ នេះជាផលបុណ្យដែលបានថ្វាយបបរយាគូដល់ព្រះមហាកស្សបត្ថេរ ដែលទើបតែចេញពីនិរោធសមាបត្តិ។

🪷នៅក្នុងអដ្ឋកថាឯតទគ្គៈនៃនាងវិសាខាមិគារមាតា បានសម្តែងថា នៅក្នុងរាជាណាចក្ររបស់ព្រះបាទពិម្ពិសារ បុគ្គលដែលមានទ្រព្យសម្បត្តិរាប់មិនអស់នោះ មានចំនួន ៥ នាក់ គឺ ជោតិកៈ១, ជដិលៈ១, មេណ្ឌកៈ១,បុណ្ណៈ១,និងកាកវល្លិយៈ១។

ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤

No comments:

Post a Comment