Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
Friday, December 02, 2022
មេទ័ពគ្រប់គ្រងក្រុងល្វោ ព្រះកំស្ដេងអញ ឝ្រីលក្ម្សីបតីវម៌្ម
មេទ័ពគ្រប់គ្រងក្រុងល្វោ ព្រះកំស្ដេងអញ ឝ្រីលក្ម្សីបតីវម៌្ម
vraḥ kaṃsteṅ añ śrī lakṣmīpatīvarmma
ជាមេទ័ពដ៏សំខាន់តែមួយរូបគត់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០៦-១០៥០) ដែលមានចារឹកក្នុងសិលាចារឹកអូស្មាច់
បកប្រែ ៖ យើងមិនដឹងថាកេីតអ្វីឡេីងទេ ប៉ុន្តែនៅសម័យក្រោយមានសិលាចារឹករបស់ព្រះបាទសុរិយវរ្ម័នទី១ ដែលគេហៅថាសិលាចារឹកអូស្មាច់ បានរៀបរាប់ប្រាប់រឿងរ៉ាវ ធ្វើឲ្យយើងដឹងថា ល្វោនិងលពបុរីធ្លាប់ជាស្រុកវាលរហោដ្ឋានពីមុន ក្នុងសិលាចារឹកត្រង់កន្លែងដែលជាភាសាសំស្ក្រឹតបានប្រាប់ថា ព្រោះទោសនៃកលិយុគ ធ្វើឲ្យស្រុកល្វោនេះក្លាយជាព្រៃ មានសត្វកាចសាហាវពាសពេញ ជាទីគួរអោយខ្លាច ធ្លាប់តែជាទីដែលស្រស់ស្អាតក្លាយជាស្រុកដែលគ្មានមនុស្សដូចប៉ាឆា ជាទីចោលសាកសព ដូច្នេះទេីបព្រះបាទសុរិយវរ្ម័នទី១ បញ្ជាអោយមេទ័ពសំខាន់របស់ព្រះអង្គគឺ ស្រីលក្ម្សីបតីវម៌្ម មកជួសជុល មកកសាងស្រុកនេះឡើងវិញអោយស្រស់ស្អាត។
ឥទ្ធិពលខ្មែរបុរាណក្នុងដែនដីនេះមានភាពតភ្ជាប់គ្នានឹងក្រុងអង្គរ ទេីបបានជាមានស្ថាបត្យកម្មព្រះប្រាង្គផ្សេងៗ និងសិលាចារឹកភាសាខ្មែរបុរាណ។
សិលាចារឹកដែលសំខាន់ដែលនិយាយអំពីកម្ពុជាបុរាណក្នុងសម័យព្រះបាទសុរិយវរ្ម័នទី១ គឺកាលពីប្រហែល១ពាន់ឆ្នាំមុន ហើយក៏មានភាពសំខាន់ពាក់ព័ន្ធជាមួយសាសនស្ថានឬស្ថាបត្យកម្មដែលនៅខាងក្រោយនេះ គឺសិលាចារឹកដែលយើងហៅថាសិលាចារឹកសានស៊ូងភាសាខ្មែរ។
សិលាចារឹកសានស៊ូងនេះមានភាពសំខាន់ណាស់ ព្រោះបានរៀបរាប់ប្រាប់រឿងរ៉ាវដែលទាក់ទងនឹងក្សត្ររបស់កម្ពុជាបុរាណនៅសម័យនុះគឺព្រះបាទសុរិយវរ្ម័នទី១ បានរៀបរាប់ប្រាប់ថាបរិវេណនេះមានតាបស ព្រះសង្ឃមហាយាន ព្រះសង្ឃថេរវាទ អាស្រ័យនៅ ហាមមនុស្សទាំងឡាយចូលមកធ្វេីកង្វល់ហាមមកធ្វេីកង្វល់គឺហាមមករំខាន ព្រះភិក្ខុនិងព្រះតាបសទាំងអស់នោះ អោយពួកលោកបានបំពេញតបៈ គឺអោយលោកអង្គុយបដិបត្តិធម៌ ហើយយកនូវផលនៃការបដិបត្តិនោះថ្វាយដល់ព្រះចៅផែនដីសម័យនោះគឺព្រះបាទសុរិយវរ្ម័នទី១ ។ ហើយក្នុងសិលាចារឹកត្រង់នេះនិយាយអំពីការហាមពួកសត្វផ្សេងៗដែលចូលមកក្នុងបរិវេណនេះ ដូចជាហាមក្របី ពពែ មាន់ ទា ហេីយដែលសំខាន់ហាមស្វាចូលមកក្នុងបរិវេណនេះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment