Tuesday, April 29, 2014

ក្បាច់គុនបុរាណខ្មែរ (សិល្បៈនៃការធ្វើសឹកសង្រ្គាម)



សិល្បៈនៃការធ្វើសឹកសង្រ្គាម ត្រូវបានគេដឹងថា មានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ ដោយមានភស្តុតាងជាច្រើន បានបញ្ជាក់បានតាមរយៈរូបចម្លាក់នៅប្រាសាទអង្គវត្ត។ ក្បាច់គុណ បុរាណខ្មែរមានច្រើនប្រភេទ ដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង និងក្បាច់គុណ ជាច្រើនទៀត។ ក្បាច់គុនល្បុក្កតោ Khmer Bokatorក្បាច់គុណល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរមួយ ដែលមានស្នៀតក្បាច់គុនប្រយុទ្ធដោយប្រើដៃ ជាចំបង ព្រមទាំងបច្ចេកទេសនៅលើដី និងអាវុធជាដើម។ ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដំបូងគេ ដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រយុទ្ធ នឹងសត្រូវ ក្នុង កំឡុងសម័យអង្គរ។ អ្នកហាត់ក្បាច់គុននេះ ត្រូវតែហ្វឹកហាត់ដោយរប្រើជង្គង់ កែង ដៃ ជើង និងក្បាលផងដែរ ហើយដំបងខ្លីជាធម្មតា ត្រូវបានគេប្រើប្រាស់ជាអាវុធ។ បោកចំបាប់ បោកចំបាប់ គឺជាកីឡាខ្មែរមួយ ដែលកីឡាករទាំងពីរត្រូវព្យាយាមបោកគ្នាទៅវិញទៅមកឲ្យដួលទៅ នឹងដី ហើយការប្រកួត មានបីទឹក។ អ្នកបោកចំបាប់ត្រូវសម្តែងក្បាច់រាំ បោកចំបាប់មុនពេលប្រកួត។ កីឡាករបោកចំបាប់ ដែលឈ្នះការប្រកួតលុះត្រាតែឈ្នះពីរទឹក ក្នុងចំណោម បីទឹក។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏កីឡាករបោកចំបាប់ត្រូវបានគេតម្រូវឲប្រកួតរហូតដល់ចប់ទឹក នីមួយៗផងដែរ។ យ៉ាងណាមិញ ជាប្រពៃណីការប្រកួតកីឡាបោកចំបាប់ គេតែងតែទូងស្គរពីរ ដែលត្រូវបានគេស្គាល់ ថា ស្គរញី ស្គរឈ្មោល។ ការប្រកួតជាប្រពៃណីត្រូវបានគេរៀបចំឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្នុងអំឡុងពេលចូលឆ្នាំខែ្មរ និងនៅថ្ងៃឈប់សម្រាក ផេ្សងទៀតរបស់ប្រទេសកម្ពុជា។ ក្បាច់គុណដំបងវែង ក្បាច់គុនដំបងវែង គឺជាសិល្បៈក្បាច់គុនបុរាណខ្មែរយើង ដែលមានស្នៀតគុនទាក់ទងនឹងការ ប្រើដំបងវែង។ ជាប្រពៃណី ក្បាច់គុននេះត្រូវបានដូនតាខ្មែរប្រើដើម្បីប្រយុទ្ធនឹងសត្រូវក្នុងការពារភូមិស្រុក​និងប្រទេសរបស់ខ្លួន។ នៅពេលបច្ចុប្បន្ន ក្បាច់គុននេះបានក្លាយជាទីពេញនិយមជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលបានហាត់រៀននៅតាម ក្លឹបនានាក្នុងប្រទេស។ ប្រដាល់ សេរី Khmer Pradal Sereyប្រដាល់សេរី គឺជាក្បាច់គុនប្រដាល់មួយបែបរបស់ដូនតាខ្មែរយើង។ ការប្រកួតប្រដាល់ត្រូវបាន គេ រៀបចំឡើងនៅលើសង្វៀន ហើយមានចំនួន៥ទឹក ព្រមទាំងមួយទឹកៗមានការសម្រាករយៈ ពេល មួយ ឬពីរនាទី។ មុនពេលប្រកួត អ្នកប្រដាល់ទាំងពីរ ត្រូវសម្តែងនូវការបួងសួងរំលឹកគុណ ដែលត្រូវ បានគេដឹងថា រំលឹកគុណគ្រូ ព្រមទាំងមានភ្លេងប្រពៃណីប្រគុំក្នុងពេលប្រកួតផងដែរ។ ឧបករណ៍ភ្លេង ដែលត្រូវបានគេប្រើប្រាស់ដូចជាស្គរយោល ស្រឡៃ(ឧបករណ៍មួយស្រដៀងខ្លុយ) និងឈឹង។ អ្នកប្រដាល់ ត្រូវបានគេតម្រូវឲ្យពាក់ហ្គង់ និង ខោខ្លី។ ចំណែកឯការទទួលជ័យជំនះវិញត្រូវបានគេវិនិច្ឆ័យនៅពេលដែលអ្នកប្រដាល់ម្ខាងវាយទៅលើអ្នក ប្រដាល់ម្ខាងទៀតឲ្យដួល ឬសន្លប់ ឬក៏ត្រូវ អាជ្ញាកណ្តាល រាប់រហូតដល់១០ហើយ ក៏អ្នកប្រដាល់ ដែលត្រូវ គេ វាយនោះនៅតែគ្មានលទ្ធភាព ប្រយុទ្ធបាន។ ឬក៏ករណីមួយទៀត អ្នកប្រដាល់ទាំងពីរ ត្រូវតស៊ូ ប្រកួត នឹងគ្នារហូតដល់ចប់ទឹក ហើយលទ្ធផលឈ្នះចាញ់ គឺអាស្រ័យលើចៅក្រម ជាអ្នកដាក់ពិន្ទុឲ្យ ហើយបើ អ្នកប្រដាល់ទាំងពីរទទួលពិន្ទុស្មើគ្នា គឺពួកគេទាំងពីរប្រកួតស្មើគ្នា។ប្រភព:http://www.tourismcambodia.org/