ឲ្យយើងលែងឆ្លាតលែងគិតឆ្ងាយ
Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
Wednesday, March 26, 2014
(បទពាក្យប្រាំពី)
អ្វីទៅគេហៅថាគ្រឿងញៀន ឮ
ដែលមានលក់ដូរដោយលួចលាក់
មនុស្សជាច្រើនជាប់ជំពាក់
លបទិញលួចលាក់យកប្រើប្រាស់។
គ្រឿងញៀនគឺជាគីមីផ្សំ
ដែលគេលាយឡំធាតុផ្តេសផ្តាស់
មានសមត្ថិភាពអាចប្តូរផ្លាស់
ជាច្រើនផ្នែកណាស់នៃរាងកាយ។
វាមានឥទ្ធិពលដល់ប្រាសាទ
ឲ្យយើងលែងឆ្លាតលែងគិតឆ្ងាយ
ឲ្យយើងលែងឆ្លាតលែងគិតឆ្ងាយ
យូរទៅរូបយើងនឹងប្រែក្លាយ
ធ្លាក់កាយក្លាយរោគសញ្ញាញៀន។
អង្គការសហប្រជាជាតិ
បានកំណត់ទៀតថាវាមាន
ដំណើរស្រវឹងកើតពុលឃ្លាន
ពោលគឺឲ្យញៀនពិបាកផ្តាច់។
គ្រឿងញៀនដែលគេលួចចរា
គឺមានយ៉ាម៉ាសូនគ្រាប់ស្រេច
ហេរ៉ូអ៊ីនញៀនមិនងាយផ្តាច់
ក៏គេសូនស្រេចលក់មួយៗ។
ចំណែកថ្នាំឈ្មោះអ៊ីចស្តាស៊ី
ឲ្យក្បាលគ្រវីដូចបង្កួយ
ច្រើនលក់ក្នុងបាជាជំនួយ
ឲ្យអ្នកណាមួយអាចរាំបាន។
រីឯកាវវិញសំបូរដែរ
ក្មេងអាវ៉ាសែទាំងប៉ុន្មាន
តែងយកជាមួយជាប់នឹងប្រាណ
ពេលញៀនរុករានគេយកហិត។
មួយទៀតកញ្ឆាអាហារផ្សែង
គេតែងជក់វាឥតអាណិត
ក៏ព្រោះតែពុំបានដឹងពឹត
ថាវាទាញយឹតទៅគ្រោះភ័យ។
ចំណែកបារីនិងសុរា
ដែលគេគិតថាពុំសូវអី
តែក៏នាំគ្រោះកើតទុកភ័យ
ឲ្យយើងប្រុសស្រីខូចសុខភាព។
បើដឹងគ្រោះថា្នក់ម្តេចក៏មនុស្ស
ចចេសរឹងរួសធ្វើថោកទាប
ប្រើថ្នាំទាល់តែចូលជ្រួតជ្រាប
ពីមុនសុភាពឥឡូវកោង។
មូលហេតុក៏ព្រោះតែចង់សាក
បារីបឺតខាកខ្អកគ្រប់យ៉ាង
តែស៊ូទ្រាំជក់ទាំងក្មេងក្មាង
ពេលញៀនកើតកាងកើតកាប់ចាក់។
ឥឡូវបានដឹងពីគ្រឿងញៀន
ដូច្នេះកុំឃ្លានកុំប្រឡាក់
នាំតែធ្លាក់ខ្លួនរងគ្រោះថ្នាក់
ជួនកើតច្រវ៉ាក់គុកពាក់ក៕
(សរសេរដោយមាសរ័ត្ន)
«ពាក្យមួយម៉ាត់សូមផ្តាំថា
សូមកុំព្យាយាមសាកគ្រឿងញៀនសូម្បីតែម្តង!»
អត្ថបទទាក់ទង

អង្គរវត្ត ព្រលឹងជាតិខ្មែរ
“អង្គរវត្ត ព្រលឹងជាតិខ្មែរ” ៚ អង្គរវត្តខ្មែរ ថែក្នុងដួងចិត្ត . ប្រាង្គអើ ...

ច្បាប់ក្រម ង៉ុយ៖ ច្រៀងដោយលោកតា ប្រាជ្ញ ឈួន
Pirum Kram Ngoy, the father of Khmer Poetry (1865-1936 ...

ទស្សនៈអប់រំសីលធម៌របស់ ក្រមង៉ុយ
ទស្សនៈអប់រំសីលធម៌របស់ ក្រមង៉ុយ ប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment