Hot Menu
- Home
- Culture
- Khmer History
- Kun Khmer
- Entertainment
- Dharma
- Poetry
- Jobs
- Sports
- Cambodia
- Ideas
- Khmer Website
- Khmer Tipitaka
- Network
- Philosophy
- Ting Mong
- Widgets
- Khmer Library
- Khmer Legends
- Khmer History
- Information Technology
- Khmer Festival
- Template
- Buddhism
- Monks
- Picture
- bokator
- Khmer dictionary
- Comparative Religion
- Khmer Proverbs
- State Institutions
- Astrology
- Khmer Literature
- Literature
- Video Dharma
- Sangkrant Khmer
- English Website
- General Culture
- Khmer Salute
- Linguistics
- Meditation
- Birds of a Feather
- Computer Tips
- Attractions
- Privacy Policy
- About Us
- Site Map
Thursday, February 06, 2014
Network គឺជាអ្វី?
យើងបានសិក្សារួចមកហើយអំពីបណ្ដាញមួយប្រភេទដែលមានឈ្មោះថា Peer to Peer។ បណ្ដាញប្រភេទនេះ គឺគ្មានការគ្រប់គ្រងច្បាស់លាស់ឡើយ ។ កុំព្យូរទ័រនិមួយៗ ជាអ្នកគ្រប់គ្រង និងថែរក្សារទិន្នន័យរបស់ខ្លួន។ ចុះបើយើងក្រលេកមកមើលបណ្ដាញប្រភេទ Client and Server វិញ តើវាមានលក្ខណៈពិសេសយ៉ាងណាដែរ?
នៅក្នុងបណ្ដាញប្រភេទ Client and Server ត្រូវបានគេពណ៍នាអំពីទំនាក់ទំនងគ្នារវាងក្រុមឧបករណ៏ពីរក្រុមដែលជា Client and Server។ ពាក្យថា Client គឺចង់សំដៅទៅលើពពួកឧបករណ៏ដែលបានទទួល ឬស្នើរសុំសេវាកម្ម និងមាស៊ីនServer គឺជាក្រុមនៃឧបករណ៏ដែលបានផ្ដល់នូវសេវាកម្មដល់មាស៊ីនClient នៅក្នុងបណ្ដាញ ដោយមានការគ្រប់គ្រងពីស្ថាបនិកម្នាក់។ មាស៊ីនClient បានធ្វើការស្នើរសុំសេវាកម្ម ឬទិន្នន័យផ្សេងៗ ពីមាស៊ីនServer។ ក្នុងពេលនោះមាស៊ីនServer បានសិទ្ធធ្វើការសំរេចចិត្តថាតើ ត្រូវអនុញ្ញាតអោយមាស៊ីនClient អាចទទួលសេវាកម្ម ឬទិន្នន័យដែលបានស្នើរសុំ ឬក៏អត់។ នៅក្នុងបណ្ដាញប្រភេទ Client and Server បានផ្ដល់នូវមធ្យោបាយយ៉ាងងាយស្រួលក្នុងការទំនាក់ទំនងរវាងពពួកឧបករណ៏ផ្សេងៗដែលបានបេងចែកពីកន្លែងផ្សេងៗគ្នាយ៉ាងមានប្រសិទ្ធភាព។ ការដំនើរការរបស់កុំព្យូទ័រដោយប្រើប្រាស់បណ្ដាញនេះ គឺមានភាពពេញនិយម។ ជាឧទាហរណ៏ ដើម្បីឆែកគណនីធនាគាររបស់អ្នកពីកុំព្យូទ័រអ្នក កុំព្យូទ័ររបស់អ្នកបានធ្វើការបញ្ជូនសំនើរសំនើររបស់អ្នកទៅកាន់មាស៊ីនServerនៅឯធនាគារ។ បន្ទាប់មក មាស៊ីនServerនៅឯធនាគារបានទទួល និងបញ្ជូនមកវិញនូវពត៏មានផ្សេងៗពីគណនីរបស់អ្នកមកកាន់កុំព្យូទ័ររបស់អ្នកវិញ។
សារប្រយោជន៏របស់បណ្ដាញ Client and Network ៖
• សុវត្ថិភាពរបស់ទិន្នន័យត្រូវបានគ្រប់គ្រងដោយមាស៊ីនServer
• ងាយស្រួលក្នុងការបញ្ជូលបច្ចេកទេសនានា
• Server អាចដំនើរការបាននៅលើប្រពន្ធ័ប្រតិបត្តិការជាច្រើន
• ធ្វើអោយបណ្ដាញមានដំនើរការលឿន
• ទិន្នន័យត្រូវបានរក្សាទុកនៅក្នុងServerតែមួយ ធ្វើអោយមានងាយស្រួលក្នុងការថែរក្សានិងការពារ
• ងាយស្រួលក្នុងការគ្រប់គ្រង
អ្វីទៅដែលគេហៅថាជាបណ្ដាញ Peer-to-peer ?
យើងបានដឹងហើយអំពីការប្រតិបត្ដិរបស់បណ្ដាញ។ ថ្ងៃនេះ ខ្ញុំនឹងធ្វើការបកស្រាយអំពីប្រភេទបណ្ដាញមួយដែលមានឈ្មោះថា peer to peer។
តើអ្វីទៅជា Peer-to-peer ?
Peer to Peer គឺជាប្រភេទបណ្ដាញមួយដែល មិនចាំបាច់មានស្ថានីយ៏ (server) សំខាន់ៗនោះទេ។ ក្នុងបណ្ដាញប្រភេទនេះ ឧបករណ៏និមួយៗមានលទ្ធភាពទទួលខុសត្រូវរៀងៗខ្លួន។ ពួកគេមានសិទ្ធក្នុងការរក្សាឯកសាររបស់ខ្លួន និងអាចសំរេចចិត្តបានថា ថាតើឯកសារណាដែលត្រូវចែករំលែក។ អាស្រ័យដោយកត្តាទាំងអស់នេះ បណ្ដាញប្រភេទនេះមិនមានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកណាឡើយ។ ពួកគេមានសិទ្ធក្នុងការសំរេចរៀងៗខ្លួន។
គុណសម្បត្តិនៃPeer-to-peer
• ងាយស្រួលក្នុងការដំឡើង
• អស់ការចំនាយតិចទៅលើ ឧបករណ៏ភ្ជាប់បណ្ដាញ និងស្ថានីយ៏នានា ( server )
• អាចប្រើប្រាស់សាមញ្ញដូចជាការចែករំលែកឯកសារ ឬម៉ាស៊ីនព្រីនជាដើម។
• ប្រតិបត្តិយ៉ាងល្អនៅក្នុងបណ្ដាញណាដែលមានកុំព្យូទ័រតិច។
• អ្នកប្រើប្រាស់ទាំងអស់មិនចាំមានអស់ថវិការក្នុងការជួលអ្នកគ្រប់គ្រងសំរាប់មកអភិរក្ស។
គុណវិបត្តិនៃ Peer-to-peer
ក្នុងនោះ បណ្ដាញនេះក៏បានផ្ដល់នូវគុណវិបត្តិផ្សេងៗ។
តើអ្វីទៅជាគុណវិបត្តិរបស់ Peer-to-peer ?
• គ្មានការគ្រប់គ្រងច្បាស់លាស់ បណ្ដាលអោយពិបាកក្នុងការត្រួតពិនិត្យរាល់ទិន្នន័យនៅលើមាស៊ីន
• មានដំនើរការយឺត
• គ្មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការការពារកុំព្យូទ័រនិមួយៗ។ កុំព្យួទ័រទាំងអស់នៅលើបណ្ដាញ ចាំបាច់ត្រូវការសុវត្ថិភាពក្នុងការការពារឯកសារផ្សេងៗ។
• បណ្ដាញនឹងរញ៉េរញ៉ៃ និងពិបាកក្នុងការគ្រប់គ្រង ប្រសិនបើចំនួនកុំព្យួទ័រកើនឡើងច្រើន។
នេះជាវិធីដ៏សាមញ្ញក្នុងការតំលើង Peer-to-peer
តើបណ្ដាញត្រូវគេចែកចេញជាប៉ុន្មានប្រភេទ?
យើងបានដឹងរួចហើយ នូវនិយមន័យ និងការដំនើរការរបស់បណ្ដាញ។ ថ្ងៃនេះ
អ្នកនឹងបានយល់ច្បាស់ អំពីប្រភេទផ្សេងៗនៃបណ្ដាញទាំងនោះ។
តើបណ្ដាញត្រូវគេចែកចេញជាប៉ុន្មានប្រភេទ?
១ LAN ( Local Area Network )
LAN គីជាបណ្ដាញនៃការតភ្ជាប់រវាងឧបករណ៏ផ្សេងៗ ដែលនៅក្រោមការគ្រប់គ្រងរបស់អភិបាលតែមួយ គឺក្នុងកន្លែងតែមួយ។ ថ្វីត្បិតតែគេច្រើនគិតថា LANs មានលក្ខណៈតូច ដែលត្រូវបានគេដំឡើងនៅតាម ផ្ទះ ឬតាមក្រុមហ៊ុនតូចៗ ក៏ប៉ុន្ដែLAN អាចមានលក្ខណៈទ្រង់ទ្រាយធំ ដែលអាចមានទោះដល់ ការតភ្ជាប់គ្នារវាង ឧបករណ៏រាប់រយគ្រឿងឯណោះ។
យ៉ាងណាមិញ រឿងសំខាន់ដែលត្រូវចាំនោះគឺ LAN ជាបណ្ដាញដែលស្ថិតនៅក្នុងកន្លែងតែមួយ ឬជិតគ្នា។
២ WAN ( Wide Area Network )
WAN គឺជាបណ្ដាញដែលផ្គុំដោយ LANs ពីកន្លែងផ្សេងគ្នា ចាប់ពី ២ ឡើងទៅ។ ឧទាហរណ៏ដ៏ល្អបំផុតសំរាប់អោយលោកអ្នកស្គាល់ WANs នោះគឺ អ៊ីនធឺណេត ( Internet )។ អ៊ីនធឺណេត គឺជាបណ្ដុំនៃ LANs យ៉ាងច្រើន។
៣ WLAN ( Wireless Local Area Network )
បើយើងក្រលេកមកមើល WLAN វិញ វាមានការស្រដៀងគ្នាទៅនឹង LAN ដែរ។ លក្ខណៈដែលធ្វើអោយ WLAN និងLAN មានការខុសគ្នា គឺថា LAN ប្រើប្រាស់ខ្សែសំរាប់ភ្ជាប់ពីឧបករណ៏មួយទៅមួយ។ ចំនែកឯ WLAN ត្រូវបានភ្ជាប់ដោយប្រពន្ធ័អត់ខ្សែ។
បង្កើត ad hocនៅក្នុងវីនដូ XP
ជាដំបូង សូមចូលទៅកាន់ control panel ហើយសួមជ្រើសរើសយក Network and Internet Connection រឺ Network connection ដូចរូប
បន្ទាប់មកសូមធ្វើការចុចខាងស្ដាំទៅលើ Wireless Network Connection ហើយយកពាក្យ properties
នៅផ្ទាំង wireless network connection នេះសួមយកពាក្យ wireless network
នៅក្នុង wireless network នេះ សូមចុច Add
ត្រង់ Network Name (SSID) គឺជាឈ្មោះ ad hoc របស់អ្នក
Data encrypt : ជាប្រភេទនៃការ encrypy key
បន្ទាប់មកសូមចុច ok
បន្ទាប់សូមធ្វើការតម្រូវ IP របស់អ្នក
សារប្រយោជន៏របស់បណ្ដាញ Network
ការតបណ្ដាញាមានប្រយោជន៏ណាស់សំរាប់ពិភពលោកទាំងមូល។ គ្រឿងបណ្ដាញទាំងនោះ អាចធ្វើអោយយើង សន្សំបានថវិការជាច្រើននិងធ្វើអោយសេវាកម្មមានលក្ខណល្អប្រសើរជាងមុនថែមទៀត។ ជាមួយនឹងបណ្ដាញទាំងនេះ វាធ្វើអោយយើងងាយស្រួលក្នុងការចែករំលែកទិន្នន័យផ្សេងៗ ទៅកាន់មនុស្សផ្សេងទៀយបានយ៉ាងងាយ និងសន្សំពេលវេលា ។
ជំនាញក្នុងការចែករំលែក
រូបខាងលើនេះបានបញ្ជាក់យ៉ាងច្បាស់នូវឧបករណ៏ជាច្រើនដែលយើងបានភ្ជាប់វាទៅនិងបណ្ដាញទាំងនោះ។ កុំព្យូទ័រនិមួយៗដែលភ្ជាប់ទៅនិងបណ្ដាញទាំងនោះ មិនចាំបាច់មាននូវមាស៊ីនបោះពុម្ភ ( Printer ) មាស៊ីនស្គេន ( Scanner ) ឬឧបករណ៏ជំនួយផ្សេងៗផ្ទាល់ខ្លួននោះទេ។ បណ្ដុំឧបករណ៏ទាំងនោះត្រូវបានគេដំឡើងកន្លែងស្ថានីយ៏កណ្ដាលមួយ ដែលអាចចែករំលែកក្នុងចំនោមបណ្ដាលអ្នកប្រើប្រាស់ទាំងអស់។ អ្នកប្រើប្រាស់ដែលត្រូវបានភ្ជាប់ទៅកាន់បណ្ដាញ បានបញ្ជូនឯកសារដែលខ្លួនចង់បោះពុម្ភ ទៅកាន់ស្ថានីយ៏បោះពុម្ភ ( print server ) ដែលជាគ្រប់គ្រងការស្នើរសុំរបស់កុំព្យូទ័រនីមួយៗ។
បង្កើននូវសមត្ថភាពទំនាក់ទំនង
បណ្ដាញទាំងនេះបានផ្ដល់នូវឧបករណ៏នៃការសហការណ៏គ្នា ហើយអាចប្រើប្រាស់សំរាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់បណ្ដាញទាំងអស់។ ការសហការគ្នាតាមរយៈ online មានដូចជា សារអេឡិចត្រូនិច ការជជែក សំលេង និងវីឌីអូ ជាដើម។ ជាមួយនឹងឧបករណ៏ទាំងនេះដែរ អ្នកប្រើប្រាស់អានធ្វើការទាក់ទងជាមួយនិង មិត្តភក្តិ គ្រួសារ និងអ្នករួមការងារជាមួយ បានយ៉ាងងាយស្រួល។
ជៀសវាងការថតចំលង ឬការធ្វើអោយខូចឯកសារ
ប្រភពនៃបណ្ដាញត្រួវបានគ្រប់គ្រងដោយស្ថានីយ៏ ( server ) មួយ។ ហើយស្ថានីយ៏នោះ បានរក្សាទុកនូវឯកសារទិន្នន័យ និងចែករំលែកវាជាមួយអ្នកប្រើប្រាស់ទាំងអស់នៅក្នុងបណ្ដាញ។ អ្វីដែលពិសេសនោះគឺ ទិន្នន័យទាំងអស់នោះត្រូវបានការពារ និង ចែកចាយអោយអ្នកប្រើប្រាស់ណាដែលមានការអនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះ។
ការគ្រប់គ្រងពីកន្លែងតែមួយ
ការគ្រប់គ្រងពីកន្លែងតែមួយអាចកាត់បន្ថយនូវចំនួនមនុស្សដែលត្រូវការក្នុងការកាន់កាប់ ឬថែរក្សានូវឧបករណ៏ ឬទិន្នន័យទាំងឡាយដែលនៅតាមបណ្ដាញ ឬនៅតាមកន្លែងផ្សេងៗ។ ហើយម្យ៉ាងទៀត អាចកាត់បន្ថយពេលវេលា និងកាត់បន្ថយប្រាក់ចំនាយរបស់ក្រុមហ៊ុន។ សំរាប់អ្នកគ្រប់គ្រងម្នាក់ អាចមានលទ្ធភាពក្នុងការបញ្ជាទិន្នន័យទាំងអស់បានយ៉ាងងាយស្រួល។ ពីព្រោះ បណ្ដាលទិន្នន៧យទាំងអស់ត្រូវបានរក្សាទុកក្នុងស្ថានីយ៏តែមួយ។
តើបណ្ដាញដំនើរការបានយ៉ាងដូចម្ដេច?
បណ្ដាញ គឺជាបណ្តុំនៃ host ដែលត្រូវបានភ្ជាប់គ្នាដោយឧបករណ៏ភ្ជាប់បណ្ដាញ ( Network Deceives )។ host នោះគឺជាឧបករណ៏សំរាប់បញ្ជួន ឬទទួលទិន្នន័យនៅលើបណ្ដាញ។ ចំនែក peripherals គឺជាឧបករណ៏ដែលភ្ជាប់ទៅកាន់ host ។ ឧបករណ៏ខ្លះ អាចដើរតួជា host ផង និងជា peripheral ផង។ ឧទាហរណ៏ : printer មួយដែលភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នកគឺជា peripheral។ តែប្រសិនបើយើងយកវាទៅភ្ជាប់ជាមួយ ឧបករណ៏ភ្ជាប់បណ្ដាញ ( Network Deceives ) វិញនោះ វាបានដើរតួជា host ។ ឧបករណ៏ភ្ជាប់បណ្ដាញទាំងនោះមានដូចជា hub, switch, or router ។
បណ្ដាញទាំងនេះត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោកបានប្រើប្រាស់វា ដូចជានៅតាមក្រុមហ៊ុន ផ្ទះ សាលារៀន និងតាមក្រសួងនានាជាដើម។ បណ្ដាញជាច្រើនជានិច្ចកាលត្រូវបានភ្ជាប់គ្នាដោយ ប្រពន្ធ័អ៊ិនធឺណេត។
ខាងក្រោមនេះគឺជាឧបករណ៏ដែលអាចភ្ជាប់ទៅកាន់បណ្ដាញនោះបាន :
• Desktop
• Laptop
• Printers
• Scanner
• PDAs
• Smartphones
• File and print servers
ហើយបណ្ដាញទាំងនេះអាចចែករំលែកនូវអ្វីៗជាច្រើនប្រភេទដួចជា
• សេវាកម្ម ដូចជាការព្រីន នឹងការស្កេនជាដើម
• ការផ្ទុកទិន្នន័យដូចជា hard drive ឬក៏ optical drives
• កម្មវិធីផ្សេង
• ចែករំលែកកម្មវិធីកំសាន្ដផ្សេងៗ
• ការស្រាវជ្រាវ
• ជជែកកំសាន្តជាមួយមិត្តភក្តិ
• ទិញរបស់ផ្សេងៗ
តើអ្នកអាចគិតពីអត្ថប្រយោជន៏ផ្សេងទៀតរបស់បណ្តាញនេះក្នុងជីវភាពសព្វថ្ងៃដែរឬទេ?
តើ Network គឺជាអ្វី?
នៅក្នុងពិភពលោកយើងនេះមានបណ្តាញជាច្រើនដែលផ្តល់អោយយើងនូវសេវាកម្មជាច្រើន។ នៅក្នុងពេលនេះ យ៉ាងហោចណាស់មានមនុស្សជាច្រើននាក់កំពុងតែនិយាយទូរសព្ទ័ អ្នកខ្លះកំពុងតែមើលទូរទស្សន៏ ខ្លះទៀតកំពុងតែស្តាប់វិទ្យុ មួយចំនួនកំពុងតែលេងInternet នឹងមួយចំនួនទៀតកំពុងតែលេង Game Online ។ សកម្មភាពទាំងនេះគឺពឹងផ្អែកទៅលើលទ្ធភាពរបស់បណ្ដាញរបស់អ្នក។ បណ្ដាញទាំងនេះបានផ្ដល់លទ្ធភាពអោយមានការទំនាក់ទំនងគ្នារវាងមនុស្ស និងឧបករណ៏ មិនថាពួកគេនៅទីណាឡើយ។ មនុស្សប្រើប្រាស់វាដោយមិនគិតថា តើវាដំនើរការយ៉ាងដូម្ដេច និង មិនដែរគិតថា នឹងមានអ្វីកើតឡើងប្រសិនបើគ្នានរបស់ទាំងនេះ។ សរុបមកយើងដឹងថា ពាក្យ Networkingដែលយើងបានលឺគេនិយាយនោះគឺជាការតភ្ជាប់គ្នារវាងឧបករណ៏ពីរ ឬ ច្រើនដើម្បីអោយងាយស្រួលក្នុងការទំនាក់ទំនងគ្នា រឺ ដើម្បីបំពេញតម្រូវការផ្សេងៗរបស់មស្ស៕
ភ្ជាប់កុំព្យូទ័រមួយទៅមួយទៀតដោយប្រើប្រពន្ធ័អត់ខ្សែ
តើអ្នកដែលលេងហ្គេមក្នុង local ដែរឬទេ?
តើយើងត្រូវការខ្សែដើម្បីភ្ជាប់ពីកុំព្យូទ័រមួយទៅមួយមែនទេ?
សម័យមុនមែន តែឥលូវនេះខុសគ្នាស្រលះ។
មិនចាំបាច់ទៅទិញនាំតែអស់លុយ ទើសដៃទើសជើង ហើយថែមទាំងបានចំងាយជិតទៀត។
ឥលូវនេះ សូមចូលរួមជាមួយយើងខ្ញុំដើម្បីមានភាពងាយស្រួលក្នុងការភ្ជាប់ពីកុំព្យូទ័រមួយទៅមួយ
១.ដំបូងសូមចូលទៅកាន់ Control Panel >> Network and Sharing Center
២ សូមជ្រើសយក Set up a new connection or network ។ បន្ទាប់មកសូមរំគិលចុះក្រោម ពេលនោះអ្នកនឹងឃើញដូចរូប
៣ សូមជ្រើសរើស Set up a wireless ad hoc ( computer to computer ) network: វានឹងចេញផ្ទាំងដូចតទៅ !!!
៤ បន្ទាប់មកសូមចុច Next ។ ផ្ទាំង១នឹងចេញមកដូចរូបខាងក្រោម
ត្រង់
-Network name : ទាមទាអោយអ្នកបំពេញឈ្មោះ ad hoc របស់អ្នក
-Security types : ជាប្រភេទនៃការ encrypy key ។ សូមយក WPA2
-Security Key : គឺជា key សំរាប់ការពារកុំអោយគេចូលផ្តេសផ្តាស។
*សំគាល់ : សំរាប់ Security Key អ្នកត្រូវដាក់ពី ៨ខ្ទង់ ទៅ ១៦ខ្ទង់ ។
៥ បន្ទាប់មក សូមចុច Next ។ រួចអ្នកនឹងឃើញ ad hoc មួយចេញមកដូចរូប
នេះមានន័យថា កុំព្យូទ័ររបស់អ្នកបានបង្កើត ad hoc មួយហើយ
៦ បន្ទាប់មក សូមធ្វើការ config IP address ដូចតទៅ
សូមចូលទៅកាន់ network connecting ហើយចុចខាងស្តាំទៅលើ Wireless Network Connection រួចយក properties
៧ ហើយសូមរំកិលចុះក្រោមយក Internet Protocol Version 4 ( TCP/IPv4)
៨ បន្ទាប់មកសូមកំនត់ IP Address ដូចខាងក្រោម ហើយចុច OK ។
៩ រួចយកកុំព្យូទ័រមួយទៀតមកភ្ជាប់ wifi នេះហើយធ្វើការ config IP Address ដូចខាងលើនេះដែរ
*សំគាល់ : សំរាប់ IP របស់កុំព្យូទ័រទី២ ត្រូវផ្តូរកន្ទុយកុំអោយជាប់នឹងទី១។ អ្នកអាចដាក់ចន្លោះពី 0 – 255 ( 0 និង 255 មិនអាចដាក់បានទេ) ។
សូមអរគុណ៕ប្រភព:http://smarterboyit.wordpress.com/network/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment