Friday, June 01, 2012

សទ្ទានុក្រម​សេដ្ឋកិច្ច





សទ្ទានុក្រម ​នេះ​ចេញ​ផ្សាយ​ថ្មី​ដោយ វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង ស្រាវជ្រាវដើម្បី​អភិវឌ្ឍន៏​កម្ពុជា (វបសអ) ដែលជា​បណ្ដុំ​ពាក្យ​បកប្រែ អង់គ្លេស​-​ខ្មែរ ខ្មែរ​-​អង់គ្លេស ក្នុង​វិស័យ​ជំនាញ​បច្ចេកទេស​ជា​ច្រើន ដូចជា​ខាង គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍន៏​ជាដើម​។
សទ្ទានុក្រម ​នេះ​មានបែង​ចែក​ចេញ​ជា​ពីរ​ភាគ​។ ភាគ​១៖ គឺ​សទ្ទានុក្រម​ អង់គ្លេស​-​ខ្មែរ ដែល​ជា​ឯកសារ​ពង្រីក​បន្ថែម លើ​សទ្ទានុក្រម​បោះ​ពុម្ព​ផ្សាយ​លើក​ទី​២ ដោយ វបសអ នៅ​ឆ្នាំ ១៩៩៥​។ ក្នុង​រយៈ​ពេល​១០ឆ្នាំ​កន្លង​ទៅ​នេះ ពាក្យពេចន៏​បច្ចេកទេស​មាន​ការវិវត្តន៏​វែង​ឆ្ងាយ​ណាស់​។ ដោយ​លែក​នៅ​ក្នុង​ភាសា​ខ្មែរ​មាន​ការ​បង្កើត​ពាក្យ​ថ្មី​ច្រើន និង​មាន​ពាក្យ​ពី​មុន​ច្រើន​ទៀត​ដែល​បាន​ប្រែប្រួល​ន័យ រឺ​ក៏​មាន​ន័យ​កាន់​តែ​ជាក់លាក់​ថែម​ទៀត​។
ភាគ ​២៖ សទ្ទានុក្រម ខ្មែរ​-​អង់គ្លេស៖ ភាគ​នេះ​គឺ​ជា​ឯកសារ​ចង​ក្រង​ថ្មី​ទាំង​ស្រុង ដើម្បី​ឆ្លើយតប​នឹង​សំនូម​ពរ​អ្នក​អាន​ជា​ច្រើន​ ដែល​បាន​ជួប​បញ្ហា​ខ្លះ​ៗ​ពាក់​ព័ន្ធនឺង​ពាក្យ​បច្ចេកទេស​ខ្មែរ ជាពិសេស​ពាក្យ​ថ្មី​ៗ​។
PDF | 469KB | 109p | 2006
ទាញយក ភាគ១
PDF | 562KB | 119p | 2006
ទាញ​យក ភាគ២
ឯកសារ​នេះបាន​មក​ពី៖ http://ikhmer2.wordpress.com

No comments:

Post a Comment